ក្រុមហ៊ុនក្នុងស្រុកមួយត្រៀមកែច្នៃគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារពិភពក្នុងបរិមាណច្រើន

ឈរលើគោលការណ៍កែច្នៃប្រកបដោយគុណភាពស្តង់ដារ មានអនាម័យខ្ពស់ និងការវេចខ្ចប់ប្រកដោយភាពទាក់ទាញផងនោះ បានធ្វើឱ្យក្រុមហ៊ុនកែច្នៃគ្រាប់ស្វាយចន្ទីក្នុងស្រុកមួយមានវឌ្ឍនភាពជាបន្តបន្ទាប់រហូតអាចនាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារក្នុងតំបន់អាស៊ីផង និងកំពុងត្រៀមនាំចេញទៅកាន់ទីផ្សារអ៊ឺរ៉ុបក្នុងបរិមាណច្រើនថែមទៀតផង។

អ្នកស្រី មុត ចរិយា ម្ចាស់សិប្បកម្ម ហ៊ែនក្រាហ្វធីត ឃែស៊ូណាត់ ស្ទឹងត្រែង បានឱ្យដឹងថាសិប្បកម្មរបស់អ្នកស្រីបង្កើតឡើងក្នុងអំឡុងឆ្នាំ២០២១​ ដោយបានប្រមូលគ្រាប់ស្វាយចន្ទីពីចំការផ្ទាល់ខ្លួន និងប្រមូលទិញពីកសិករនៅក្នុងតំបន់ខ្លះ សម្រាប់ធ្វើការកែច្នៃលក់នៅទីផ្សារក្នុងស្រុក ហើយក៏បានរៀបចំការវេចខ្ចប់លក្ខណៈស្តង់ដារ ដើម្បីនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសខ្លះៗ រួមមានទីផ្សារប្រទេសជប៉ុន ហុងកុង ជប៉ុន និងប្រទេសអ៊ីស្រាអែល ប៉ុន្តែក្នុងបរិមាណមានកម្រិតនៅឡើយ ពោលគឺចន្លោះពី ៥០០គីឡូក្រាម ទៅ ១០០០គីឡូក្រាមប៉ុណ្ណោះ។

ក្រោយការសាកល្បងនាំចេញទៅកាន់ទីផ្សារតាមបណ្តាប្រទេសខាងលើរួចមកឃើញថាទទួលបានបទពិសោធន៍ច្រើនគួរសម ក៏ចាប់ផ្តើមស្វែងរកទីផ្សារក្រៅប្រទេសបន្ថែមទៀត ជាពិសេស ទីផ្សារសហរដ្ឋអាមេរិក ទីផ្សារក្នុងប្រទេសអង់គ្លេស និងប្រទេសអ៊ីស្រាអែល ក្នុងបរិមាណប្រមាណម្តងមួយទូកុងទីណឺ ទម្ងន់ប្រមាណ ២៦តោន​ សម្រាប់ការនាំចេញម្តងៗ។

អ្នកស្រីអះអាងថា ក្រោមការគាំទ្រដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាក្រសួងពាណិជ្ជកម្ម សម្រាប់ការស្វែងរកទីផ្សារនៅក្រៅប្រទេស ហាក់មិនមានការលំបាកនោះទេសម្រាប់គ្រាប់ស្វាយចន្ទីកម្ពុជា។​ មិនមានការលំបាក ដោយសារគុណភាពគ្រាប់ស្វាយចន្ទី ឈរលំដាប់ថ្នាក់លេខ២នៅលើពិភពលោក ហើយគ្រាន់តែរៀបចំកែច្នៃទៅតាមបទដ្ឋានស្តង់ដារអនាម័យ ដែលក្រសួងបានកំណត់ និងយកចិត្តទុកដាក់វេចខ្ចប់ឱ្យបាន ស្អាតប្រកបដោយសោភ័ណ្ឌ​ភាព និងភាពទាក់ទាញបន្ថែមទៀតនោះ ប្រាកដជាមានឈ្មួញមកទាក់ទងនាំចេញមិនខាន។ នេះជាការលើកឡើងរបស់អ្នកស្រី មុត ចរិយា…។

អ្នកស្រីបានបញ្ជាក់ថា ៖  

«គុណភាពគ្រាប់ស្វាយចន្ទីក្នុងប្រទេសកម្ពុជាយើង ត្រូវបានគេទទួលស្គាល់ថាឈរលំដាប់លេខ២ នៅលើពិភពលោក គ្រាន់តែកន្លងមកភាគច្រើនយើងមិនបានកែច្នៃខ្លួនឯង ភាគច្រើនឈ្មួញប្រម៉ូលទិញចន្ទីពីកម្ពុជាទៅដាក់ឈ្មោះគេ ដែលជាការធ្វើឱ្យបាត់អត្តសញ្ញាណចន្ទីរក្នុងស្រុកយើង »។

គួរបញ្ជាក់ថា សិប្បកម្ម ហ៊ែនក្រាហ្វធីត ឃែស៊ូណាត់ ស្ទឹងត្រែង បច្ចុប្បន្នបានចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រផងដែរ ដោយបានផ្តល់ការងារដល់បុគ្គលិក កម្មករចំនួន៤០នាក់។ ចំណែកស្រុក ដែលមានគ្រាប់ស្វាយចន្ទីច្រើនជាងគេនៅក្នុងខេត្តស្ទឹងត្រែង មានចំនួន ៣ គឺស្រុកសៀមបូក ស្រុកសេសាន​ និងស្រុកថាឡាបរិវ៉ាត់។

ម្ចាស់សិប្បកម្មខាងលើ ក៏បានអំពាវនាវដល់សាធារណៈជនទូទៅចូលរួមជួយគំទ្រាំគ្រាប់ស្វាយចន្ទីកម្ពុជាទាំងអស់គ្នា ហើយចំពោះសិប្បកម្មកែច្នៃ ក៏ត្រូវបង្កើនគុណភាព សោភ័ណភាព និងអនាម័យ ដើម្បីលើកកម្ពស់ដល់គ្រាប់ស្វាយចន្ទីកម្ពុជា បង្កើតម៉ាកសញ្ញាគ្រាប់ស្វាយចន្ទីកម្ពុជា ចូលរួមលើកកំ្ពស់កំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាផ្តល់ការងារដល់ពលរដ្ឋខ្មែរបានកាន់តែច្រើន៕ វិន ឈុនហ៊ាត


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

NBC​៖​ ​កម្ពុជា​រំពឹង​ថា​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ ​៣,៩​% ​ក្នុង​ឆ្នាំ​២០២៦​ ​និង​ ​៥​% ​ក្នុង​ឆ្នាំ​២០២៧​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/07/2026

ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​(​NBC​) ​ព្យាករ​ថា ​សេដ្ឋកិច្ច​កម្ពុជា​នឹង​កើន​ក្នុង​អត្រា ​៣,៩​ ​ភាគរយ​នៅ​ឆ្នាំ​២០២៦​ ​មុនពេល​រំពឹង​ថា​នឹង​ងើប​ឡើងវិញ​ក្នុង​អត្រា ​៥​ ​ភាគរយ​នៅ​ឆ្នាំ​២០២៧​ ​បើ​ទោះបី​សេដ្ឋកិច្ច​កំពុង​ប្រឈម​នឹង​ផលប៉ះពាល់​ពី​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា ​និង​បញ្ហា​ប្រឈម​ខាងក្នុង​ក៏ដោយ

ស្វែងយល់​បន្ថែម​ពី​ «ពន្ធលើចំណេញមូល​ធន» ដែលកម្ពុជានឹង​ផ្ដើមអនុវត្តន៍ចាប់ពីដើមឆ្នាំ២០២៧​ តទៅ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/07/2026

ពន្ធលើ​ចំណេញ​មូល​ធន ​ជា​ប្រភេទពន្ធលើ​ប្រាក់ចំណេញដែល​រូបវន្ត​បុគ្គល ឬនីតិបុគ្គល​ ទទួលបានពីការលក់​ ផ្ទេរទ្រព្យសកម្មមូល​ធន​ផ្សេងៗ ដូចជា អចលនទ្រព្យ កិច្ច​សន្យា​ភតិសន្យា​(ជួល ) ទ្រព្យវិនិយោគ​ កម្មសិទ្ធិ​បញ្ញា កេរ្តិ៍ឈ្មោះអាជីវកម្ម និង​រូបិយវត្ថុ​បរទេស ជាដើម

កម្ពុជារំពឹងថានឹងកាន់តែមានភាពទាក់ទាញអ្នកវិនិយោគ ក្រោយអាម៉េរិកកំណត់អត្រាពន្ធថ្មី ១០ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/07/2026

មន្ត្រី​ជាន់​ខ្ពស់​រាជ​រដ្ឋាភិបាល​ និង​អ្នកជំនាញ​សេដ្ឋកិច្ច​ ​បាន​លើកឡើង​ថា​ ​ការ​ដែល​កម្ពុជា​ទទួលបាន​អត្រា​ពន្ធ​គយ​ថ្មី​ ​១០​ ​ភាគរយ​ ​សម្រាប់​ការ​នាំចេញ​ទៅកាន់​សហរដ្ឋ​អាម៉េរិក​ នឹង​ជួយ​បង្កើន​ភាព​ប្រកួតប្រជែង​ និង​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​មក​កម្ពុជា

ចិន អំពាវនាវឱ្យអាម៉េរិកឈប់គំរាមកំហែងលើក្រុមហ៊ុន AI របស់ខ្លួន និង​យកបញ្ហាបច្ចេកវិទ្យាមកធ្វើជាឧបករណ៍នយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/07/2026

ថ្នាក់ដឹកនាំកំពូលចិន បានអំពាវនាវឱ្យអាម៉េរិកបញ្ឈប់ការគំរាមកំហែងមកលើក្រុមហ៊ុន AI របស់ខ្លួន ហើយកុំយកបញ្ហាបច្ចេកវិទ្យាមកធ្វើជាឧបករណ៍នយោបាយ

តម្លៃ​កង្កែប​ធ្លាក់ចុះ​មកត្រឹម​ ​៥០០០​រៀល​/​គីឡូក្រាម​ សមាគម​អំពាវនាវ​ឱ្យ​ទប់ស្កាត់​ការ​នាំចូល​ពី​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/07/2026

សមាគម​វារី​វប្បករ​នៅ​កម្ពុជា​ ​អំពាវនាវ​ដល់​អាជ្ញាធរ​នៅជាប់​ព្រំដែន​ ​ទប់ស្កាត់​ការ​នាំចូល​កង្កែប​សាច់​ពី​ប្រទេស​វៀតណាម ​ខណៈ​​តម្លៃ​ទីផ្សារ​ក្នុង​ស្រុក​ ​បាន​ធ្លាក់ចុះ​ខ្លាំង​ជាប់​គ្នា​ៗ​ ​ពោលគឺ​នៅ​ត្រឹម​ ​៥០០០​ ​រៀល​ក្នុង​មួយ​គីឡូក្រាម​ ​នៅ​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ

​AMRO​ ​ព្យាករ​ថា​ ​តំបន់​អាស៊ាន​បូក​បី​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ ​៤,១​% ​នៅក្នុង​ឆ្នាំ​ ​២០២៦​ ​នេះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 28/07/2026

ការិយាល័យ​ស្រាវជ្រាវ​ម៉ាក្រូ​សេដ្ឋកិច្ច​អាស៊ាន​ +​៣​ ​(​AMRO​) ​សប្តាហ៍​នេះ​ ​បាន​ចេញផ្សាយ​របាយការណ៍​បច្ចុប្បន្នភាព​ប្រចាំ​ត្រីមាស ​ខែកក្កដា ​ឆ្នាំ​២០២៦​ ​នៃ​របាយការណ៍​ស្តីអំពី​វិស័យ​សេដ្ឋកិច្ច​តំបន់​អាស៊ាន​បូក​បី ​(​AREO​) ​ដោយ​បាន​ព្យាករ​ថា​ ​តំបន់​អាស៊ាន​បូក​បី ​(​ASEAN​+​3​)​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ ​៤,១​ ​ភាគរយ​ ​នៅក្នុង​ឆ្នាំ​ ២០២៦ ​នេះ

ស្ថាប័នចំនួន ៣ រួមដៃគ្នារៀបចំវគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាដ្រូនកសិកម្មឌីជីថល ដើម្បីកាត់បន្ថយចំណាយថ្លៃដើម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/07/2026

សហព័ន្ធអភិវឌ្ឍន៍ស្វាយកម្ពុជា (CMDF) បានរៀបចំ «វគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាដ្រូនកសិកម្មឌីជីថល» រយៈពេល ៣ថ្ងៃ នៅសាលាស្រុកត្រពាំងប្រាសាទ ស្ថិតក្នុងភូមិទួលតាសេក ខេត្តឧត្តរមានជ័យ ដល់យុវជនក្នុងមូលដ្ឋាន

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖​ ខេត្តស្វាយរៀង បានបញ្ចប់ការចែកប្លង់ដីធ្លីជូនពលរដ្ឋទាំងស្រុង និងបន្តបើកទំព័រថ្មីនៃការអភិវឌ្ឍ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/07/2026

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖​ ខេត្តស្វាយរៀង បានបញ្ចប់ការចែកប្លង់ដីធ្លីជូនពលរដ្ឋទាំងស្រុង និងបន្តបើកទំព័រថ្មីនៃការអភិវឌ្ឍ ជាពិសេស លើកកម្ពស់ជីវភាពប្រជាជន

ច្រកដឹកជញ្ជូនកសិផលពីកម្ពុជាទៅចិនឆ្លងកាត់ឡាវ ចំណេញពេលវេលា កាត់បន្ថយថ្លៃដឹកជញ្ជូន ជំរុញទំហំនាំចេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

កជំនាញផ្នែកដឹកជញ្ជូនបានអះអាងប្រកបដោយសុទិដ្ឋិនិយមថា សម្រាប់ការដឹកជញ្ជូនទំនិញ ជាពិសេស កសិផលពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន​ តាមផ្លូវគោក ដោយឆ្លងកាត់តាមសា​ធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ គឺទទួលបានផលចំណេញច្រើន

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/07/2026

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ វិស័យឯកជន គឺជាក្បាលម៉ាស៊ីន និងជាដៃគូដ៏សំខាន់មិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

Leave a Reply

Your email address will not be published.Required fields are marked *