ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ចេញសេចក្តីណែនាំស្តីពី “ការដាក់ឱ្យអនុវត្តការដាក់លិខិតប្រកាសអាករលើតម្លៃបន្ថែម (វិធីគិតអាករជំនួស) ក្នុងប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធអាជីវកម្មអនឡាញ (E-Filing)” ដើម្បីសម្រួលដល់ការដាក់លិខិតប្រកាសអាករលើតម្លៃបន្ថែមឱ្យមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពជូនដល់អ្នកជាប់ពន្ធ។

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា អនុវត្តតាមសេចក្តីណែនាំលេខ ២០៥២២ អពដ ចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ ស្តីពីការអនុវត្តអាករលើតម្លៃបន្ថែមចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ជាពិសេសការធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធ អគ្គនាយកដ្ឋានពន្ធដារបានរៀបចំដាក់បញ្ចូលមុខងារប្រកាសអាករលើតម្លៃបន្ថែម(វិធីគិតអាករជំនួស) ក្នុងប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធអាជីវកម្មអនឡាញ(E-Filing) ដើម្បីសម្រួលដល់ការដាក់លិខិតប្រកាសអាករលើតម្លៃបន្ថែម (តាមវិធីគិតអាករជំនួស) ឱ្យមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ធានាបាននូវតម្លាភាព ភាពងាយស្រួល ឆាប់រហ័ស ចំណេញពេលវេលា និងភាពជឿទុកចិត្តក្នុងការផ្តល់សេវាជូនដល់អ្នកជាប់ពន្ធ។

អគ្គនាយកដ្ឋានពន្ធដារបានបន្តថា អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ដែលទទួលការផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថល ឬរាល់សកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ពីអ្នកជាប់ពន្ធអនិវាសនជន ត្រូវដាក់លិខិតប្រកាស អាករលើតម្លៃបន្ថែម (វិធីគិតអាករជំនួស) សម្រាប់រយៈពេលជាប់ពន្ធខែមេសា ឆ្នាំ២០២២ តរៀងទៅ ដោយប្រើប្រាស់ប្រព័ន្ធ គ្រប់គ្រងការប្រកាសបង់ពន្ធអាជីវកម្មអនឡាញ(E-Filing) និងត្រូវអនុវត្តតាមបែបបទនិងនីតិវិធីដូចខាងក្រោម ៖
សម្រាប់អ្នកជាប់ពន្ធមធ្យមនិងធំ ៖ អ្នកជាប់ពន្ធមធ្យម និងធំទាំងអស់ត្រូវដាក់លិខិតប្រកាសអាករលើតម្លៃបន្ថែម(វិធីគិតអាករជំនួស) ដោយប្រើប្រាស់ ប្រព័ន្ធគ្រប់គ្រងការប្រកាសបង់ពន្ធអាជីវកម្មអនឡាញ (E-Filing) យ៉ាងយឺតបំផុតត្រឹមថ្ងៃទី២៥ នៃខែបន្ទាប់ពីខែ ដែលប្រតិបត្តិការទាក់ទិននឹងអាករនោះបានកើតឡើង ដោយរួចផុតពីពន្ធបន្ថែម ១០% ពីការយឺតយាវក្នុងការដាក់លិខិតប្រកាស។
ក្នុងការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធតាមអនឡាញ (E-Filling) សម្រាប់អ្នកជាប់ពន្ធមធ្យម និងត្រូវអនុវត្តដូចខាងក្រោម ៖
១. ការប្រើប្រាស់ប្រព័ន្ធ ៖ ចំពោះការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការប្រកាសបង់ពន្ធអាជីវកម្មអនឡាញ (E-Filing) របស់អគ្គនាយកដ្ឋានពន្ធដារ អ្នកប្រើប្រាស់ដែលពុំទាន់បានចុះឈ្មោះប្រើប្រាស់ប្រព័ន្ធអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ ត្រូវចុះឈ្មោះប្រើប្រាស់ ប្រព័ន្ធដោយចូលទៅកាន់គេហទំព័រដែលមានអាសយដ្ឋាន www.tax.gov.kh ដើម្បីចុះបញ្ជីប្រើប្រាស់ប្រព័ន្ធ ដោយត្រូវវាយបញ្ចូលព័ត៌មានមួយចំនួនដូចខាងក្រោម ៖
-លេខអត្តសញ្ញាណកម្មសារពើពន្ធ (VAT TIN)
-លេខប័ណ្ណសម្គាល់ការចុះបញ្ជីពន្ធដារ (Tax Registration Identification Card) នៅលើប័ណ្ណប្លាស្ទិកដែល អគ្គនាយកដ្ឋានពន្ធដារផ្តល់ជូនលោក-លោកសី្រ
-លេខទូរស័ព្ទដែលបានផ្ដល់នៅពេលចុះបញ្ជីពន្ធដារនឹងត្រូវបានកត់ត្រាក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យរបស់អគ្គនាយកដ្ឋានពន្ធដារ (ក្នុងករណីលេខទូរស័ព្ទត្រូវបានផ្លាស់ប្ដូរ លោក-លោកស្រី ត្រូវធ្វើបច្ចុប្បន្នភាពព័ត៌មាន សហគ្រាស ដើម្បីផ្លាស់ប្ដូរលេខទួរស័ព្ទ)។
អ្នកប្រើប្រាស់នឹងទទួលបាន ឈ្មោះអ្នកប្រើប្រាស់ (User Name) និងលេខកូដសម្ងាត់ (Password) ដែលត្រូវបានផ្ញើទៅកាន់អ៊ីម៉ែល (E-mall) និងលេខទួរស័ព្ទរបស់ម្ចាស់សហគ្រាស ឬអ្នកប្រើប្រាស់ នៅពេលព័ត៌មាន ដែលតម្រូវខាងលើត្រូវបានវាយបញ្ចូលពេញលេញ។
២. នីតិវិធីលម្អិតក្នុងការប្រើប្រាស់ប្រព័ន្ធសម្រាប់ដាក់លិខិតប្រកាសអាករលើតម្លៃបន្ថែម (វិធីគិតអាករជំនួស) ក្នុងការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធអាជីវកម្មអនឡាញ(E-Filing) អ្នកប្រើប្រាស់ត្រូវអនុវត្តនីតិវិធីលម្អិតដូចខាងក្រោម ៖
-ចូលទៅកាន់គេហទំព័រដែលមានអាសយដ្ឋាន www.tax.gov.kh ដោយប្រើប្រាស់គណនីប្រើប្រាស់ប្រព័ន្ធ និងជ្រើសរើសយកប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធអាជីវកម្មអនឡាញ
-ស្វែងរកព័ត៌មានសហគ្រាសធ្វើការប្រកាសពន្ធ
-ជ្រើសរើសមីនុយបញ្ចូលព័ត៌មានប្រកាសពន្ធ បញ្ចូលបញ្ជីទំនិញ ឬសេវាឌីជីថល (វិធីគិតអាករជំនួស)
-បំពេញព័ត៌មានទំនិញ ឬសេវាឌីជីថល ៖ ១. ជ្រើសរើសកាលបរិច្ឆេទ ២. ជ្រើសរើសអ្នកផ្គត់ផ្គង់អនិវាសនជន ៣. លេខអត្តសញ្ញាណកម្មសារពើពន្ធសាមញ្ញ (ឈ្មោះសហគ្រាស/ ប្រទេស សារអេឡិចត្រូនិក) ៤. លេខវិក្កយបត្រ ៥. ជ្រើសរើសប្រភេទផ្គត់ផ្គង់ទំនិញ និងសេវាឌីជីថល ៦. តម្លៃមិនរួមអាករ និង៧. បរិយាយ
-ជ្រើសរើសមីនុយប្រកាសពន្ធប្រចាំខែ
-ជ្រើសរើសការប្រកាសអាករលើតម្លៃបន្ថែម(បង់តាមវិធីគិតអាករជំនួស) ពិនិត្យតារាងអាករលើតម្លៃបន្ថែមត្រូវបង់
-ជ្រើសរើសបញ្ជីអាករលើតម្លៃបន្ថែម (បង់តាមវិធីគិតអាករជំនួស)
-បោះពុម្ពពាក្យស្នើសុំបង់ និងប្រកាសអាករលើតម្លៃបន្ថែមចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (បង់តាមវិធីគិតអាករជំនួស)
-ក្នុងការបង់ប្រាក់ពន្ធ អ្នកជាប់ពន្ធអាចបង់ប្រាក់ពន្ធតាមប្រព័ន្ធអនឡាញ(E-Payment) ក្នុងករណីនេះអ្នកជាប់ ពន្ធពុំចាំបាច់យកលិខិតប្រកាសមកដាក់នៅរដ្ឋបាលសារពើពន្ធនោះទេ។ ដោយឡែកក្នុងករណីអ្នកជាប់ពន្ធជ្រើសរើសការបង់ប្រាក់ពន្ធនៅតាមបញួរទទួលប្រាក់ពន្ធនៅរដ្ឋបាលសារពើពន្ធ ឬនៅតាមធនាគារដៃគូដែលបានចុះអនុស្សារណៈយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អ្នកជាប់ពន្ធត្រូវយកបង្កាន់ដៃទទួល ប្រាក់ពន្ធមកកាន់រដ្ឋបាលសារពើពន្ធដែលគ្រប់គ្រងសហគ្រាសនោះ។
-ជ្រើសរើសមីនុយបញ្ចូលព័ត៌មានប្រកាសពន្ធ
-បញ្ចូលបញ្ជីទំនិញ ឬសេវាឌីជីថល(វិធីគិតអាករជំនួស)
-ជ្រើសរើសប៊ូតុងស្នើសុំឥណទានអាករលើធាតុចូល (ករណីនេះ អ្នកជាប់ពន្ធត្រូវធ្វើការបង់ប្រាក់អាករលើតម្លៃ បន្ថែម(វិធីគិតអាករជំនួស) ជាមុនសិនទើបអាចធ្វើការស្នើសុំឥណទានបាន។ ដើម្បីធ្វើការស្វែងយល់បន្ថែមអំពីការប្រើប្រាស់មុខងារ បញ្ជីទិញទំនិញ ឬសេវាឌីជីថល(វិធីគិតអាករជំនួស ក្នុង ប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធអាជីវកម្មអនឡាញ(E-Filing) អ្នកប្រើប្រាស់អាចពិនិត្យមើលលម្អិតក្នុងសៀវភៅណែនាំស្តីពី ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធអាជីវកម្មអនឡាញ(E-Filing) របស់អគ្គនាយកដ្ឋានពន្ធដារ ដែលមាននៅក្នុងគេហទំព័រ http://tax.gov.kh ឬចូលទស្សនាវីដេអូណែនាំ (Video Tutorial) ឬអាចទូរស័ព្ទមក Call Center ១២៧៧ ឬចូលជជែកសួរក្នុង GDT Live Chat ដែលអាចទាញយកកម្មវិធីទូរស័ព្ទដៃចេញពី App Store សម្រាប់ iOS ឬ Play Store Android។
អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសង្ឃឹមយ៉ាងមុតមាំថា លោក-លោកស្រីជាអភិបាល បណ្ណាធិការ ឬកម្មសិទ្ធិករសហគ្រាសទាំងអស់ នឹងចូលរួមអនុវត្តតាមខ្លឹមសារនៃសេចក្ដីណែនាំស្តីពីការដាក់ឱ្យអនុវត្តការ ដាក់លិខិតប្រកាសអាករលើតម្លៃបន្ថែម (វិធីគិតអាករជំនួស) ក្នុងប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធអាជីវកម្មអនឡាញ (E Filing) ដើម្បីធ្វើការដាក់លិខិតប្រកាស និងបង់ប្រាក់អាករលើតម្លៃបន្ថែមប្រចាំខែតាមវិធីគិតអាករជំនួសឱ្យបានត្រឹមត្រូវ និងទទួលបានប្រសិទ្ធភាពខ្ពស់៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សន្និសីទធនាគារនៅកម្ពុជាលើកទី៥៖ “ការដាក់ចេញអាទិភាពសម្រាប់ស្ថិរភាពហិរញ្ញវត្ថុ បង្កើនជំនឿទុកចិត្ត និងកំណើនដោយចីរភាព”
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 21/08/2026
សមាគមធនាគារនៅកម្ពុជា(ABC) បានរៀបចំ សន្និសីទធនាគារនៅកម្ពុជា ឆ្នាំ២០២៦រយៈពេល២ថ្ងៃកាលពីថ្ងៃទី១៩ និង២០ ខែសីហា នៅសណ្ឋាគារ សុខា ភ្នំពេញ ក្រោមមូលបទ “ការរក្សាស្ថិរភាព ការពង្រឹងសុចរិតភាពហិរញ្ញវត្ថុ ទំនុកចិត្ត និងភាពជឿជាក់លើប្រព័ន្ធធនាគារ”

រយៈពេល ៣ឆ្នាំ កម្ពុជាទទួលបានគម្រោងវិនិយោគសរុបចំនួនជាង ១៤៩០គម្រោង ក្នុងទំហំទុនវិនិយោគជិត ២៦ពាន់លានដុល្លារ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 21/08/2026
ចាប់តាំងពីការកកើតរាជរដ្ឋាភិបាលក្នុងអាណត្តិទី៧ រហូតដល់ដំណាច់ខែកក្កដា ឆ្នាំ២០២៦ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាទទួលបានគម្រោងវិនិយោគចុះបញ្ជីសរុបចំនួន ១ ៤៩៣គម្រោង ជាមួយនឹងដើមទុនសរុបចំនួនជិត ២៦ពាន់លានដុល្លារអាម៉េរិក

៣ឆ្នាំ នៃអាណត្តិសម្ដេចធិបតី យុវជនក្រក្រី និងប្រជាពលរដ្ឋជិត ៥០ម៉ឺននាក់ មានជំនាញជាក់លាក់ ជាគន្លឹះទទួលបានការងារសមរម្យ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 21/08/2026
រយៈពេល ៣ឆ្នាំ នៃអាណត្តិសម្ដេចធិបតី យុវជនក្រក្រី និងប្រជាពលរដ្ឋជិត ៥០ម៉ឺននាក់ មានជំនាញជាក់លាក់ ជាគន្លឹះទទួលបានការងារសមរម្យ បង្កើនប្រាក់ចំណូល

គ្រឹះស្ថាន ខេមា និង Mission Alliance រួមគ្នាពង្រឹងចំណេះដឹងហិរញ្ញវត្ថុ និងជំនាញអាជីវកម្មដល់សហគ្រិនខ្នាតមីក្រូ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 21/08/2026
គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត និង Mission Alliance ប្រចាំប្រទេសកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីរួមគ្នាលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ និងជំនាញអាជីវកម្មដល់ម្ចាស់អាជីវកម្មខ្នាតមីក្រូ និងបុគ្គលស្វ័យនិយោជន៍ នៅតាមតំបន់ប្រតិបត្តិការរបស់គ្រឹះស្ថាន ខេមា

ព្រះមហាក្សត្រ ស្ដេចយាងសម្ពោធដាក់ឱ្យប្រើប្រាស់វិមានសាមគ្គីភាពនៃព្រឹទ្ធសភាកម្ពុជា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 21/08/2026
វិមានសាមគ្គីភាព នៃព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាត្រូវបានចាត់ទុកថា ការឆ្លុះបញ្ចាំងនូវយុគសម័យរុងរឿងរបស់កម្ពុជា ដែលមានមូលដ្ឋានកើតចេញពីគ្រឹះនៃសន្តិភាព ឯកភាពជាតិ និងកម្លាំងសាមគ្គីភាពជាតិដ៏រឹងមាំ

ចិន បង្ហាញក្ដីបារម្ភខ្លាំង ខណៈជប៉ុនមានលទ្ធភាពអាចផលិតនុយក្លេអ៊ែរបានរាប់ពាន់គ្រាប់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 21/08/2026
រដ្ឋាភិបាលក្រុងប៉េកាំង បានសម្តែងក្ដីបារម្ភចំពោះសមត្ថភាពនុយក្លេអ៊ែរដែលកំពុងកើនឡើង និងការផ្លាស់ប្តូរគោលជំហរក្នុងវិស័យការពារជាតិរបស់ក្រុងតូក្យូ ប្រទេសជប៉ុន ចង់ផលិតអាវុធនុយក្លេអ៊ែរ

បច្ចេកវិទ្យា AI កំពុងស្រូបទាញទុនរាប់ទ្រីលានដុល្លារ បង្កក្តីបារម្ភពីហានិភ័យហិរញ្ញវត្ថុ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 21/08/2026
ក្តីបារម្ភជុំវិញកំណើនបែបពពុះផុយស្រួយ (កំណើនពពុះស្រួយ) ផ្នែកហិរញ្ញវត្ថុ ក្នុងវិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងក្លាយជាសំណួរដ៏សំខាន់ ខណៈក្រុមហ៊ុនបច្ចេកវិទ្យាយក្សនៅសហរដ្ឋអាមេរិកគ្រោងចំណាយថវិកា ១,១ ទ្រីលានដុល្លារ ចាប់ពីឆ្នាំ ២០២៦ ដល់ឆ្នាំ ២០២៩ ហើយការវិនិយោគលើវិស័យ AI ទូទាំងពិភពលោកត្រូវបានព្យាករណ៍ថានឹងកើនលើស ២,៥ ទ្រីលានដុល្លារ





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content