ភ្នំពេញ ៖ បច្ចុប្បន្ននេះ ទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិក (e-commerce) របស់កម្ពុជាបានកើនឡើងដល់ ៩៧០ លានដុល្លារកាលពីឆ្នាំមុន កើនឡើង ១៩ភាគរយ ធៀបទៅនឹងឆ្នាំ២០២០ ដែលមានត្រឹម ៨១៣ លានដុល្លារ។ នេះបើយោងតាម iTrade Bulletin របស់ក្រសួងពាណិជ្ជកម្មដែលចេញផ្សាយនាពេលថ្មីៗនេះ។

ប្រាក់ចំណូលរបស់ពាណិជ្ជកម្មអេឡិចត្រូនិកភាគច្រើនបានមកពីសម្លៀកបំពាក់ ដែលស្មើនឹង២៦៣,៣ លានដុល្លារ បន្ទាប់មកអេឡិចត្រូនិក (២៥៤,៤ លានដុល្លារ) ការថែរក្សាសម្ភស្ស សុខភាព ការថែទាំផ្ទាល់ខ្លួន និងគ្រួសារ (២៣០,៥ លានដុល្លារ) របស់ក្មេងលេង របស់កម្សាន្តផ្សេងៗ ( do-it-yourself) (៦៣ លានដុល្លារ) អាហារ និងភេសជ្ជៈ (១០១,៥ លានដុល្លារ) គ្រឿងសង្ហារឹម (៤៦,៣ លានដុល្លារ) និងប្រព័ន្ធផ្សព្វផ្សាយ (១១ លានដុល្លារ) ។

យោងតាមព្រឹត្តិបត្រព័ត៌មានបានឱ្យដឹងថា ប្រមាណ ៥៥ ភាគរយនៃការបញ្ជាទិញទិញតាមពាណិជ្ជកម្មអេឡិចត្រូនិក ត្រូវបានបញ្ជាទិញតាមរយៈអ៊ីនធឺណិតនៅលើកុំព្យូទ័រ និងក្រៅពីនោះ នៅលើថេប្លេត ឬស្មាតហ្វូន។ តាមរយៈព្រឹត្តិបត្រ iTrade បានបង្ហាញថា នៅឆ្នាំ២០២៥ ប្រាក់ចំណូលពាណិជ្ជកម្មអេឡិចត្រូនិកនៅកម្ពុជាត្រូវបានគេព្យាករថានឹងកើនដល់ ១,៧៨ ពាន់លានដុល្លារ»។ យោងតាមក្រសួងពាណិជ្ជកម្ម វិស័យពាណិជ្ជកម្មអេឡិចត្រូនិកបានរីកដុះដាលនៅក្នុងប្រទេសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារការរីកចម្រើននៃបច្ចេកវិទ្យា កំណើនអ្នកប្រើប្រាស់អ៊ីនធឺណេតលឿនក្នុងអំឡុងជំងឺរាតត្បាតកូវីដ-១៩។
ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មថា ៖
“ក្នុងអំឡុងពេលនៃជំងឺរាតត្បាតនេះពាណិជ្ជកម្មអេឡិចត្រូនិក បានរីកចម្រើនយ៉ាងឆាប់រហ័ស ហើយគ្មានអ្វីគួរឱ្យសង្ស័យទេថាកំណើននេះនឹងបន្តនៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ដោយក្រសួងបានមើលឃើញថា ពាណិជ្ជកម្មអេឡិចត្រូនិក ជាវិស័យសក្តានុពលមួយ ដើម្បីជួយជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់យើងនៅក្នុងយុគសម័យក្រោយជំងឺរាតត្បាតកូវីដ-១៩”
ឯកឧត្តម បានបន្តថា ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៃពាណិជ្ជកម្មអេឡិចត្រូនិក កម្ពុជាបានអនុម័តច្បាប់ពាណិជ្ជកម្មអេឡិចត្រូនិក និងច្បាប់ការពារអ្នកប្រើប្រាស់នៅឆ្នាំ២០១៩ និងច្បាប់ស្តីពីការប្រកួតប្រជែងនៅឆ្នាំ២០២១ ព្រមទាំងបានដាក់ចេញនូវយុទ្ធសាស្ត្រពាណិជ្ជកម្មអេឡិចត្រូនិកនៅឆ្នាំ២០២០។ បច្ចុប្បន្នកម្ពុជា មានអ្នកប្រើប្រាស់អ៊ីនធឺណិតប្រហែល ១៧.៧ លាននាក់ ដោយភាគច្រើននៃពួកគេមានលទ្ធភាពប្រើប្រាស់វេទិកាអនឡាញតាមរយៈស្មាតហ្វូន នេះបើយោងតាមនិយតករទូរគមនាគមន៍កម្ពុជា។
យោងតាមរបាយការណ៍ធនាគារអភិវឌ្ឍន៍អាស៊ី ADB ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា បានចាប់ផ្តើមរីកចម្រើនយ៉ាងខ្លាំងចាប់ពីឆ្នាំ២០១៨ ហើយជាពិសេសក្នុងអំឡុងពេលនៃការរាតត្បាតនៃមេរោគកូវីដ-១៩ ក្នុងឆ្នាំ២០២០ និង២០២១។ ក្មេងជំនាន់ក្រោយមានចំណេះដឹងកាន់តែប្រសើរឡើងអំពីបច្ចេកវិទ្យា ហើយពួកគេចង់ប្រើវិធីសាស្រ្តទំនើបបន្ថែមទៀតដើម្បីទិញទំនិញតាមអ៊ីនធឺណិត និងបង់ប្រាក់តាមអ៊ីនធឺណិត។ ក្នុងឆ្នាំ២០២០ និង២០២១ ឧស្សាហកម្មពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក បានចាប់ផ្តើមទទួលបានភាពទាក់ទាញយ៉ាងខ្លាំង ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ឧស្សាហកម្មសេដ្ឋកិច្ចឌីជីថល (fintech) ។ ADB ព្យាករណ៍ថា វិស័យពាណិជ្ជកម្មអេឡិចត្រូនិកនឹងរីកចម្រើនកាន់តែធំនៅប៉ុន្មានឆ្នាំខាងមុខ នៅពេលដែលប្រជាជននៅតាមជនបទមានលទ្ធភាពប្រើប្រាស់អ៊ីនធឺណិត និងបច្ចេកវិទ្យាកាន់តែប្រសើរ ហើយហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងភស្តុភារត្រូវបានពង្រីកកាន់តែប្រសើរឡើង៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
មោទនភាព ៖ កម្ពុជា ជាប់ចំណាត់ថ្នាក់១លេខលើពិភពលោកជាប្រទេសដែលនិរន្តរភាពដីធ្លី និងមានធនធានល្អជាងគេ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 22/05/2026
កម្ពុជា ជាប្រទេសជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងនៅលើពិភពលោកជាប្រទេសដែលមាននិរន្តរភាពដីធ្លី និងធនធានធម្មជាតិល្អបំផុត ។
សហរដ្ឋអាម៉េរិក ប្រើមីស៊ីលទំនើបអស់ច្រើនជាង អ៊ីស្រាអែល ក្នុងប្រតិបត្តិការនៅអ៊ីរ៉ង់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 22/05/2026
នៅក្នុងអំឡុងពេលមានជម្លោះយោធាជាមួយប្រទេសអ៊ីរ៉ង់ សហរដ្ឋអាម៉េរិកបានទទួលរងនូវបន្ទុកមួយចំណែកធំនៃបេសកកម្មការពារដែនអាកាសសម្ព័ន្ធមិត្ត ដោយបានប្រើប្រាស់យ៉ាងច្រើននូវគ្រាប់មីស៊ីលស្ទាក់ចាប់កម្រិតខ្ពស់របស់ខ្លួន




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content