បាត់ដំបង ៖ ការដាំស្មៅ ជាបច្ចេកទេសថ្មីមួយដែលអ្នកចិញ្ចឹមសត្វគួរតែដាំដើម្បីទុកជាចំណីឱ្យសត្វស៊ីប្រចាំថ្ងៃ និងមានប្រូតេអ៊ីនខ្ពស់ ជួយជំរុញឱ្យសត្វឆាប់ធំ ហើយចំណេញពេលវេលា និងកម្លាំងពលកម្មក្នុងការមើលថែទាំផងដែរ។
សម្រាប់ពូជស្មៅដែលត្រូវបានគេជ្រើសរើសយកមកដាំមានច្រើនប្រភេទ ដូចជា ប្រភេទស្មៅ គីនេ ស៊ីមួង រុស្ស៊ី ស៊ុបភើនេពា អត្រាតាំ មូឡាតូ និងស្មៅផ្អែមជាដើម ដែលគេអាចជ្រើសរើសដាំទៅតាមប្រភេទដីនៅតាមតំបន់នានា ដើម្បីផ្គត់ផ្គង់ជាចំណីដ៏មានជីវជាតិសម្រាប់សត្វគោ ក្របី ចៀម ពពែ មាន់ ទា ជាដើម។

ជាក់ស្ដែង លោក ហ៊ឹម សិលា ជាអ្នកដាំស្មៅសម្រាប់ផ្គត់ផ្គង់ឱ្យអ្នកចិញ្ចេមសត្វ ក៏ដូចជាអ្នកលក់គ្រាប់ពូជស្មៅ រស់នៅភូមិព្រែកជីក ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង បានប្រាប់ AMS ឱ្យដឹងថា លោកបានចាប់យកមុខរបរដាំស្មៅដោយសារតែវាងាយស្រួលដាំ មិនពិបាកមើលថែទាំ ពិសេសវាគឺជាចំណីដ៏ល្អសម្រាប់គោ ពពែ ផងដែរ។
លោកបានបញ្ជាក់ថា ៖
“ដោយសារតែវាងាយស្រួលដាំ ថែទាំទឹកតិចតួច មិនសូវប្រើជី ទើបខ្ញុំសម្រេចចិត្តចាប់ផ្តើមដាំតាំងពីឆ្នាំ២០១៩មកម៉្លេះ។ ដោយឡែក សម្រាប់ការចិញ្ចឹមសត្វ ដូចជា សត្វគោ ក្របី ពពែ ចៀម មាន់ ទា ជាដើម នៅពេលដែលយើងឱ្យប្រភេទនេះទៅវាស៊ី វានឹងឆាប់ធំលឿនជាងធម្មតា ចំណេញពេលវេលា និងកម្លាំងក្នុងការរកស្មៅធម្មជាតិ ហើយសុខភាពសត្វចិញ្ចឹមក៏មានភាពរឹងមាំ”

លោកបន្តថា ៖
“ការដាំស្មៅបានផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនចំពោះអ្នកចិញ្ចឹមគោផ្ទាល់តែម្ដង ដែលយើងអាចចំណេញទាំងពេលវេលាទៅធ្វើការងារផ្សេងបាន។ ដោយឡែក សម្រាប់រដូវភ្លៀងក៏មិនជាបញ្ហាអ្វីដែរ យើងគ្រាន់តែមើលទៅលើប្រភេទដី ថាតើដីលិចទឹក ឬក៏មិនលិចទឹក ហើយជ្រើសរើសពូជស្មៅឱ្យត្រូវនឹងប្រភេទដីប៉ុណ្ណោះ។ ទាក់ទងទៅនឹងការដាំ យើងត្រូវមានទីតាំងដីសមស្របនឹងប្រភេទស្មៅ ដែលស្មៅមានដូចជា ស្មៅលិចទឹក និងមិនលិចទឹក”

សម្រាប់ជាជម្រើសរបស់លោក សិលា វិញ លោកបានជ្រើសយកប្រភេទស្មៅមិនលិចទឹក ពោលគឺដាំនៅលើដីគោក តែត្រូវការទឹកស្រោចគ្រប់គ្រាន់ដោយមានម៉ាស៊ីនបូមទឹកដាក់នៅរដូវប្រាំង រួមជាមួយនឹងការប្រើជីធម្មជាតិតិចតួចផងដែរ ដូចជា ជីលាមកគោ ដើម្បីជួយឱ្យស្មៅឆាប់លូតលាស់បានលឿន។

ម្ចាស់កសិដ្ឋានខាងលើនេះបានបន្ថែមថា ៖
“ការដាំស្មៅ អ្វីដែលយើងត្រូវយកចិត្តទុកដាក់បំផុតនោះគឺការថែទាំពីដំបូង មានន័យថា នៅពេលដែលយើងចាប់ផ្ដើមព្រួសគ្រាប់ ព្រោះវាអាចខូច មិនបានផលក៏មាន។ ដូច្នេះហើយ យើងត្រូវធ្វើដីឱ្យស្អាត រើសគ្រាប់ពូជឱ្យត្រូវនឹងប្រភេទដី ឯការព្រួសគ្រាប់ពូជត្រូវត្រាំគ្រាប់ពូជទុកមុនមួយយប់ ហើយពេលព្រួសត្រូវលាយជាមួយដីខ្សាច់ និងបាញ់ថ្នាំការពារស្រមោចចៀសវាងស្រមោចស៊ីគ្រាប់ពូជអស់ ហើយស្រោចទឹកធម្មតា លុះដល់ពេលស្មៅធំអាចច្រូតបានម្ដង ឬពីរដងហើយ នោះពុំមានបញ្ហាអ្វីទៀតនោះទេ ហើយចំពោះរយៈពេលដាំវិញ គិតតាំងពីពេលចាប់ផ្ដើមដាំ យើងចំណាយពេលប្រមាណ ១ខែកន្លះ អាចច្រូតឱ្យគោស៊ីបានហើយ តែនៅពេលយើងច្រូតបានម្ដងហើយ គឺស្មៅលាស់លឿនដែលយើងអាចប្រមូលផលម្ដងទៀតត្រឹម១០ថ្ងៃប៉ុណ្ណោះ”
ទន្ទឹមគ្នានេះដែរ លោក សិលា ក៏បានលើកឡើងពីផលលំបាកផងដែរថា ការដាំស្មៅគឺមានអត្ថប្រយោជន៍ច្រើន តែវាក៏អាចជួបបញ្ហាខ្លះៗផងដែរដូចជាបញ្ហាកង្វះទឹកសម្រាប់ស្រោចនៅរដូវប្រាំង ដែលអាចធ្វើឱ្យស្មៅលូតលាស់យឺត ផ្គត់ផ្គង់ឱ្យគោស៊ីមិនគ្រប់គ្រាន់។ យ៉ាងណាក៏ដោយ នៅពេលថ្ងៃខាងមុខនេះ ម្ចាស់កសិដ្ឋានរូបនេះក៏មានគម្រោងពង្រីកការដាំដុះស្មៅបន្ថែមទៀត ដើម្បីឱ្យគោស៊ីបានគ្រប់គ្រាន់ ខណៈដែលស្មៅទាំងនេះជាចំណីដ៏សំខាន់សម្រាប់គោក្នុងកសិដ្ឋានរបស់លោកផ្ទាល់តែម្ដង។
ចុងក្រោយ លោកក៏សូមលើកទឹកចិត្តឱ្យបងប្អូនកសិករ ក៏ដូចជាអ្នកចិញ្ចឹមសត្វទាំងឡាយមិនថា គោ ក្របី ចៀម ឬពពែនោះទេ គួរតែដាំស្មៅដើម្បីទុកឱ្យសត្វស៊ី ហើយយើងក៏ទទួលបានផលប្រយោជន៍ច្រើន ចំណេញទាំងពេលវេលា ចំណេញទាំងកម្លាំងពលកម្ម និងមានពេលគ្រប់គ្រាន់ក្នុងការមើលថែសត្វ ជាពិសេសមានពេលសម្រាប់ប្រកបការងារផ្សេងៗទៀតផងដែរ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ផលិតផលកសិកម្មរបស់កម្ពុជាមានវត្តមាននៅទីផ្សារជាង១៧០ប្រទេសលើពិភពលោក
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 23/10/2026
ភ្នំពេញ ៖ ផលិតផលកសិកម្មរបស់កម្ពុជា បាន និងកំពុងពង្រីកទីផ្សារកាន់តែធំនៅក្រៅប្រទេស ដោយគិតមកដល់បច្ចុប្បន្ននេះ ផលិតផលកសិកម្មរបស់កម្ពុជាកំពុងចរាចរណ៍នៅលើទីផ្សារបរទេសបានប្រមាណ១៧០ប្រទេសហើយ ។ នេះបើតាមលោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ ថ្លែងនៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា

អាម៉េរិក ផ្តល់កុងត្រា១០ឆ្នាំ ផលិតយន្តហោះចម្បាំង F-35 ៨៥០គ្រឿងបន្ថែម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 23/10/2026
បរទេស ៖ ក្រសួងការពារជាតិសហរដ្ឋអាមេរិក(មន្ទីរប៉ង់តាហ្គោន) និងក្រុមហ៊ុន Lockheed Martin បានឈានទៅដល់កិច្ចព្រមព្រៀងលើក្របខ័ណ្ឌរយៈពេល ១០ ឆ្នាំ ដែលធានានូវការផ្គត់ផ្គង់យន្តហោះចម្បាំង F-35 Lightning II យ៉ាងហោចណាស់ ៨៥០ គ្រឿងទៀតសម្រាប់កងទ័ពអាមេរិក។ យោងតាមការចេញផ្សាយរបស់ Defences News នៅសប្តាហ៍នេះបានសរសេរថា

ការដាក់ចេញយុទ្ធសាស្ត្រជាតិ អភិវឌ្ឍន៍វិស័យ MSMEs ២០២៦-២០៣០ ជាកាតាលីករពង្រឹងចរន្តសេដ្ឋកិច្ចឱ្យមានភាពធន់
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 23/10/2026
ភ្នំពេញ ៖ ក្នុងបរិបទដែលសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) កំពុងរួមចំណែកដល់ទៅ ៦៣% នៃផលិតផលក្នុងស្រុកសរុប និងបង្កើតការងារជាង ៧០% យុទ្ធសាស្ត្រជាតិ ស្ដីពី «ការអភិវឌ្ឍន៍ សហគ្រាសធុនមីក្រូ តូច និងមធ្យម ២០២៦-២០៣០» ត្រូវបានគេមើលឃើញថា ជាគន្លឹះក្នុងការបង្វិលកង់សេដ្ឋកិច្ចឱ្យអាជីវកម្មមានចរន្ត

អ្នកការទូតអាមេរិក ៖ វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីហានិភ័យខ្ពស់ខុសពីការពិតក្នុងករណីផ្ទុះសង្គ្រាមនៅកោះតៃវ៉ាន់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 22/10/2026
បរទេស ៖ យោងតាមមន្ត្រីការទូតជាន់ខ្ពស់អាមេរិកម្នាក់បានឱ្យដឹងថា វិនិយោគិនបច្ចុប្បន្នកំពុងវាយតម្លៃពីការគំរាមកំហែងនៃលទ្ធភាពដែលអាចផ្ទុះឡើងនូវជម្លោះយោធានៅទល់មុខច្រកសមុទ្រតៃវ៉ាន់ក្នុងកម្រិតខ្ពស់ខុសពីការពិត ខណៈដែលទាំងទីក្រុងវ៉ាស៊ីនតោន និងប៉េកាំង សុទ្ធតែមិនចង់ឱ្យកើតមានជម្លោះដោយយោធានោះទេ។ ចេញផ្សាយដោយកាសែត RT បានបញ្ជាក់ថា លោក Michael DeSombre ជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានថ្លែងថា ទីផ្សារសកលលោកកំពុងវាយតម្លៃពីហានិភ័យនៃការផ្ទុះអាវុធលើបញ្ហាកោះតៃវ៉ាន់ហួសពីការពិត។ មហាអំណាចទាំងពីរមានសមត្ថភាពក្នុងការទប់ស្កាត់ជម្លោះ បើទោះបីជាកោះស្វយ័តមួយនេះនៅតែជាចំណុចក្ដៅគគុកនៃភាពតានតឹងក៏ដោយ។ ទីក្រុងប៉េកាំង





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content