មុខរបរចិញ្ចឹមគោ ងាយៗ ប៉ុន្តែអាចទទួលបានផលចំណេញកប់ក្តោង

កំពង់ចាម ៖ មុខរបរចិញ្ចឹមគោ ស្ដាប់ទៅដូចជាសាមញ្ញ និងហាក់មិនសូវត្រូវបានគេឱ្យតម្លៃខ្ពស់នោះទេ ប៉ុន្តែក្រោយពេលសិក្សាលម្អិតពីមុខរបរមួយនេះទើបដឹងថាចំណូលដែលទទួលបានពីការចិញ្ចឹមគោនេះមានចំនួនច្រើនដែលនឹកស្មានមិនដល់។

លោក យិន បូរ៉ាន់ ជាម្ចាស់កសិដ្ឋានចិញ្ចឹមគោមួយកន្លែងនៅក្នុងឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម បច្ចុប្បន្ននេះកំពុងតែរីករាយជាមួយនឹងការជាអ្នកចិញ្ចឹម និងគ្រប់គ្រងលើកិច្ចការចិញ្ចឹមយ៉ាងយកចិត្តទុកដាក់ ខណៈដែលលោកបានបញ្ជាក់ប្រាប់ថា មុខអាជីពជាអ្នកចិញ្ចឹមគោមួយនេះត្បិតមិនសូវមានមុខមាត់ខ្ពស់ក្នុងសង្គមដូចអ្នកធ្វើការនៅក្នុងការិយាល័យ ឬអ្នកជំនួញទូទៅ ប៉ុន្តែបើនិយាយពីប្រាក់ចំណូលអាចនិយាយបានថា មានចំនួនច្រើនគួរសម រហូតមានអ្នកខ្លះនិយាយថា អ្នកដែលមានគោចិញ្ចឹមចាប់ពី១០ក្បាលឡើងទៅគឺជាដង្ខៅស្រុកស្រែ។

ម្ចាស់កសិដ្ឋានចិញ្ចឹមគោវ័យក្មេង លោក យិន បូរ៉ាន់ បាននិយាយប្រាប់ AMS ឱ្យដឹងថា មុខរបរចញ្ចឹមគោនេះ មិនសូវជួបផលលំបាកនោះទេ ហើយអាចរកចំណូលបានប្រចាំខែតាមរយៈការលក់កូនគោដល់អ្នកយកទៅចិញ្ចឹមសម្រាប់ប្រើប្រាស់ ឬលក់កូនគោសម្រាប់កាប់សត្វ ក៏ដូចជាលក់មេគោពូជជាដើម ខណៈដែលអតិថិជនដែលជាអ្នកទិញ មានទាំងអ្នកនៅក្នុងតំបន់ និងមកពីតាមបណ្តាខេត្តមួយចំនួនទៀតផងដែរ។

លោកបានបញ្ជាក់ថា ៖

“ចំពោះតម្លៃលក់កូនគោយកទៅចិញ្ចឹមបន្តសម្រាប់ប្រើប្រាស់ក្រោយពេលពេញវ័យ ដែលមានអាយុពី ៦-៧ ខែ ក្នុង១នឹម (២ក្បាល) អាចលក់បាន ៥លាន១០ម៉ឺនរៀល ហើយគោអាយុពី ៩-១០ខែ អាចលក់ក្នុងតម្លៃ ៦លាន ១០ម៉ឺនរៀល។ ដោយឡែកចំពោះគោយកសាច់វិញ អាចលក់ម៉ៅជាទ្រុងដោយចំណេញ១០ភាគរយ ឬលក់ក្នុងតម្លៃ ១៣ ៥00-១៤ 000រៀលក្នុង១គីឡូក្រាម”

បច្ចុប្បន្ននេះ ចំពោះ​កសិដ្ឋានចិញ្ចឹមគោរបស់លោក យិន បូរ៉ាន់ មានទំហំប្រមាណជាង ៤ហិចតា បែងចែកជា ២ក្រោល មាន ៩ទ្រុង ដោយមានកន្លែងដាំស្មៅ និងទីធ្លាសម្រាប់ព្រលែងគោ ដែលមានសរុបជាង ១០០ក្បាលឯណោះ និងអាចផ្គត់ផ្គង់កូនគោពូជសម្រាប់ចិញ្ចឹមប្រមាណ ១០ក្បាល និងប្រភេទគោយកសាច់ ១០ក្បាលក្នុងមួយខែ។

លោក បូរ៉ាន់ បានបញ្ជាក់ទៀតថា សត្វគោជាសត្វស្រួលចិញ្ចឹម និងងាយមើលថែ ដោយសារនៅពេលដែលវាឈឺវាមានរោគសញ្ញាដែលអាចឱ្យយើងដឹង និងព្យាបាលបានងាយ។ ចំណែកឯចំណីទៀតសោត នៅពេលព្រឹកលោកដាក់ជាចំបើង ពេលថ្ងៃដាក់ស្មៅដោយលាយជាមួយចំណីគោ ឬអាចលាយជាមួយពោត អំពៅ ឬដំឡូងពោលគឺកសិផលណាដែលធូរថ្លៃ ហើយពេលល្ងាចលោកឱ្យគោស៊ីចំបើងលាយកន្ទក់ និងទឹកស្ករត្នោតដែលជាចំណីអាចឱ្យគោឆាប់ធំលឿន។

សម្រាប់រយៈពេលពេលចិញ្ចឹមវិញ ចំពោះគោណាដែលគេបំប៉នដោយឱ្យចំណីសុទ្ធត្រឹមតែ ២-៣ ខែគេអាចលក់បាន។ ចំណែកគោដែលឱ្យស៊ីស្មៅត្រូវចិញ្ចឹមរយៈពេលពី ៤-៥ ខែទើបអាចចាប់លក់បាន។ យ៉ាងណាក៏ដោយ ត្បិតថា ការឱ្យគោស៊ីចំណីសុទ្ធឆាប់បានលក់តែត្រូវចំណាយដើមច្រើនលើតម្លៃចំណី ផ្ទុយទៅវិញបើប្រើស្មៅចំណាយពេលយូរតែគេអាចចំណេញច្រើនជាង។

គួរបញ្ជាក់ដែរថា​ គ្រួសាររបស់លោក យិន បូរ៉ាន់ ជាអ្នកប្រកបរបរចិញ្ចឹមសត្វគោជាយូរមកហើយ ដោយសារឪពុករបស់លោកជាអ្នកជំនាញផ្នែកចិញ្ចឹមសត្វស្រាប់ ។ ចំពោះដើមទុនដំបូងក្នុងការចាប់ផ្ដើមបើកជាកសិដ្ឋានខាងលើនេះ លោក និងក្រុមគ្រួសារបានចំណាយប្រមាណ ៥ម៉ឺនដុល្លារទៅលើការទិញទីតាំង រៀបចំធ្វើក្រោល ទិញគោពូជ និងសម្ភារៈផ្សេងទៀត។

ជាមួយនឹងការរៀបរាប់ប្រាប់ពីការចិញ្ចឹមគោខាងលើនេះ លោកក៏បានលើកឡើងពីកត្តាប្រឈមផងដែរ ដូចជា មិនមានតុល្យភាពនៃចរន្តទីផ្សារជាដើម ដោយសារនៅពេលមានតម្រូវការទីផ្សារច្រើនតម្លៃគោឡើងថ្លៃ ប៉ុន្តែនៅពេលសម្បូរគោច្រើនជាងតម្រូវការធ្វើឱ្យធ្លាក់ថ្លៃវិញ។ ម៉្យាងវិញទៀត កម្លាំងពលកម្មមិនគ្រប់គ្រាន់ដោយសារនៅក្នុងកសិដ្ឋានមានគោច្រើន ដូច្នេះតម្រូវជួលអ្នកខាងក្រៅបន្ថែម ប៉ុន្តែនៅពេលសត្វគោមានជំងឺម្ដងៗលោកបានសហការជាមួយអ្នកជំនាញផ្នែកបសុពេទ្យ។

នៅក្នុងឱកាសនេះផងដែរ លោក យិន បូរ៉ាន់ ក៏បានផ្ដាំផ្ញើទៅដល់បងប្អូនដែលមានមានដីទំនេរច្រើន ឬនៅតាមតំបន់ឆ្ងាយពីទីប្រជុំជន គួរសាកល្បងចិញ្ចឹមសត្វគោដើម្បីអាចទទួលបានផលប្រយោជន៍ត្រឡប់មកវិញ ព្រោះការចិញ្ចឹមគោហាក់មិនមានផលលំបាកពេកនោះទេ ខណៈដែលដែលស្មៅដែលជាចំណីចម្បងសម្រាប់សត្វគោមានស្ទើរគ្រប់ទិសទី៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងនិងស្ថាប័នចំនួន៤ បានរួមគ្នាពង្រឹងការការពារបរិស្ថាន និងការរស់នៅប្រកបដោយចីរភាពនៅកម្ពុជា

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/08/2026

អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងបរិស្ថាន ជាមួយអាជ្ញាធរមីន ជាមួយក្រសួងធនធានទឹកនិងឧតុនិយម និងក្រសួងធម្មការនិងសាសនា ត្រូវបានចុះហត្ថលេខារួមគ្នា

លោក ដូណាល់ ត្រាំ គំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរមិនធ្លាប់មានលើប្រទេសទាំងឡាយណាដែលជួយអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដល់បណ្តាប្រទេសទាំងឡាយណាដែលផ្តល់ជំនួយ ឬធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់

កម្ពុជា​ចុះ​បញ្ជី​ពូជ​ស្វាយចន្ទី​ ​៤​ ប្រភេទ​ ​ទប់ស្កាត់​ការ​លួច​ចម្លង ​និង​ការ​ប្រើប្រាស់​ដោយ​គ្មាន​ការ​អនុញ្ញាត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

កម្ពុជា​បាន​ចុះ​បញ្ជី​ទទួល​ស្គាល់ ​និង​ការពារ​សិទ្ធិ​លើ​ពូជ​ស្វាយចន្ទី​ក្នុង​ស្រុក​ចំនួន​ ៤​ ប្រភេទ​ ​ដើម្បី​ការពារ​ពូជ​ពី​ការ​លួច​ចម្លង​ ការ​ដូរ​ឈ្មោះ ​និង​ការ​យក​ទៅ​ប្រើប្រាស់​ដោយ​គ្មាន​ការ​អនុញ្ញាត ព្រមទាំង​ពង្រឹង​ការ​ទទួល​ស្គាល់​គុណភាព និង​ប្រភព​ដើម​របស់​ពូជ​កម្ពុជា​នៅ​ទីផ្សារ​អន្តរជាតិ

បំណុល​ជាតិ​អាម៉េរិក​កើន​ជិត​ ​១០​ ទ្រី​លាន​ដុល្លារ​ ​ក្នុង​រយៈពេល​ត្រឹម​ ​៤​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

​បំណុល​ជាតិ​របស់​សហរដ្ឋ​អាម៉េរិក​បាន​កើនឡើង​ជិត​ ​១០​ ទ្រី​លាន​ដុល្លារ​ក្នុង​រយៈពេល​ត្រឹម​ ៤ ​ឆ្នាំ​ ​ខណៈ​បំណុល​សរុប​គិតជាទំហំទឹកប្រាក់ មាន​រហូត​ទៅ​ដល់ ​ ៤០​ ទ្រី​លាន​ដុល្លារ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​

ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​ចិន​កើន​ខ្លាំង ​ជំរុញ​ដោយ​ E​-​commerce ​និង​ AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

វិស័យ​ភស្តុភារ​កម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​ចិន​បាន​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆមាស​ទី​១ ​ដោយសារ​ការ​កើនឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​បច្ចេកវិទ្យា​ខ្ពស់ ​និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លង​ដែន

កម្ពុជា​ ​និង​ក្រុម​អឺរ៉ុប​ ប្តេជ្ញា​ពង្រឹង​កសិកម្ម​ធន់​នឹង​អាកាសធាតុ និង​ការ​អភិរក្ស​ជីវ​ចម្រុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រុម​អឺរ៉ុប ​បាន​បង្ហាញ​ការ​ប្តេជ្ញា​រួម​ក្នុង​ការ​លើកកម្ពស់​កសិកម្ម​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ប្រព័ន្ធ​ស្បៀងអាហារ​ធន់ ការ​អភិរក្ស​ជីវ​ចម្រុះ ​និង​ការ​អភិវឌ្ឍ​ជនបទ​ប្រកប​ដោយ​បរិយាបន្ន​ ​ក្នុង​អំឡុង​បេសកកម្ម​ទៅកាន់​ខេត្ត​ភាគ​ឦសាន​កម្ពុជា

រដ្ឋាភិបាល កំពុងជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រដ្ឋាភិបាល ជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន ដើម្បីបង្កើនតម្លៃបន្ថែម

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក កើនឡើង ៥៨,២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

រលក​កម្ដៅ ​និង​គ្រោះ​រាំងស្ងួត ​អាច​បង្កវិបត្តិ​ស្បៀងអាហារ​នៅ​អឺរ៉ុប

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/08/2026

រលក​កម្ដៅ​ខ្លាំង ​និង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ ​អាច​បង្កឱ្យ​មាន​វិបត្តិ​ក្នុង​វិស័យ​កសិកម្ម ​និង​ជំរុញ​ការ​ឡើង​ថ្លៃ​អាហារ​នៅ​ទូទាំង​អឺរ៉ុប​ ​ខណៈ​ផលិតកម្ម​ដំណាំ​ ​និង​ការ​ចិញ្ចឹម​សត្វ​កំពុង​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​