Coca Cola គ្រោងងាកទៅបង្កើនការលក់ភេសជ្ជៈដោយប្រើដបប្លាស្ទិកឡើងវិញទោះស្ថិតក្នុងបញ្ជីក្រុមហ៊ុនបំពុលបរិស្ថានជាងគេក៏ដោយ

បរទេស ៖ យោងតាមការចេញផ្សាយរបស់ដោយទូរទស្សន៍ BBC នៅសប្តាហ៍នេះបានសរសេរថា ក្រុមអ្នកជំនាញខាងបរិស្ថានអន្តរជាតិជាច្រើនបានចាត់ទុកថា ក្រុមហ៊ុនផលិតភេសជ្ជៈ​ Coca Cola ស្ថិតនៅក្នុងចំណោមក្រុមហ៊ុនដែលបញ្ចេញសារធាតុបំពុលបរិយាកាសដោយប្លាស្ទិកកំពូលលើលោក “top global plastic polluter”អស់រយៈពេល៦ឆ្នាំជាប់គ្នាមកហើយ។

យ៉ាងណាក៏ដោយ ទោះបីជាមានការប្តេជ្ញាចិត្តឡើងវិញចំពោះបរិស្ថានកាលពីប៉ុន្មានឆ្នាំចុងក្រោយនេះក្តី ប៉ុន្តែមកដល់អាណត្តិរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ក្រុមហ៊ុនភេសជ្ជៈដែលមានមូលដ្ឋានធំនៅអាមេរិកមួយនេះនឹងអាចសម្រេចចិត្តផ្លាស់ប្តូរផែនការចាស់របស់ខ្លួន ដោយងាកទៅបន្តការផលិតដបប្លាស្ទិកសម្រាប់វេចខ្ចប់ និងច្រករក្សាភេសជ្ជៈរបស់ខ្លួនក្នុងចំនួនច្រើនឡើងវិញក្នុងពេលខាងមុខឆាប់ៗនេះ។

ប្រធានប្រតិបត្តិក្រុមហ៊ុន Coca Cola លោក James Quincey ដែលត្រូវបានដកស្រង់សម្ដីដោយ BBC បានថ្លែងទៅកាន់ក្រុមអ្នកវិនិយោគថា៖ ក្រុមហ៊ុនអាចនឹងធ្វើការផលិត និងលក់ភេសជ្ជៈដែលវេចខ្ចប់នៅក្នុងដបប្លាស្ទិកក្នុងចំនួនច្រើនឡើងវិញប្រសិនបើគោលនយោបាយតម្លើងពន្ធរបស់ប្រធានាធិបតី Trump នឹងត្រូវអនុវត្តពេញលេញដែលក្នុងនោះប្រាកដណាស់នឹងធ្វើឲ្យការផលិតភេសជ្ជៈដែលវេចខ្ចប់នៅក្នុងកំប៉ុងធ្វើពីអាលុយមីញ៉ូមនឹងមានតម្លៃថ្លៃដើមខ្ពស់ខ្លាំង។

ដំណឹងនេះបានផ្ទុះឡើងភ្លាមក្រោយពេលដែលប្រធានាធិបតីថ្មីរូបនេះបានចេញបញ្ជាឲ្យមានការរឹតត្បិតការនាំចូល និងដាក់ពន្ធបន្ថែម ២៥ភាគរយ ទៅលើផលិតផលផលិតពីដែក និងអាលុយមីញ៉ូមចូលមកក្នុងទីផ្សារអាមេរិកដែលវាជាកត្តានាំឲ្យមានការកើនឡើងតម្លៃយ៉ាងខ្លាំង ដែលមិនត្រឹមតែភេសជ្ជៈកំប៉ុងរបស់ Coca Cola នោះទេ ថែមទាំងអាហារដែលវេចខ្ចប់នៅក្នុងកំប៉ុងទាំងអស់ផងដែរ។

គិតត្រឹមខែធ្នូ ឆ្នាំ២០២៤កន្លងទៅនេះ ក្រុមហ៊ុន Coca Cola បានបង្ខំចិត្តកាត់បន្ថយផែនការក្នុងការប្រើប្រាស់វត្ថុធាតុដើមដែលអាចកែច្នៃឡើងមកត្រឹមតែ៥០ភាគរយនៅត្រឹមឆ្នាំ២០៣០ និងបន្តធ្លាក់មកត្រឹមតែ ៣៥ ទៅ ៤០ភាគរយប៉ុណ្ណោះនៅក្នុងឆ្នាំ២០៣៥។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថា សហរដ្ឋអាមេរិកជារៀងរាល់ឆ្នាំបាននាំចូលសារធាតុអាលុយមីញ៉ូមដល់ទៅជាងពាក់កណ្តាលពីក្រៅប្រទេស ដូច្នេះការបង្កើនតម្លៃពន្ធបន្ថែមដល់ទៅ ២៥ភាគរយនេះ ពិតជាធ្វើឲ្យតម្លៃថ្លៃដើមក្នុងការផលិតជាផលិតផលសម្រេចកាន់តែមានតម្លៃខ្ពស់ខ្លាំងជាមិនខាន៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *