បាឡុងរយៈកម្ពស់ខ្ពស់ដែលកំពុងបង្កើនកម្ដៅអាមេរិក-ចិន

ទំនាក់ទំនងកាទូតរវាងចិន និងអាមេរិកបានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានអស់រយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ ប៉ុន្តែជំនួបរវាងមេដឹកនាំទាំងពីរកាលពីខែវិច្ឆិកានៅឥណ្ឌូនេស៊ីដែលសង្ឃឹមថានឹងក្លាយទៅជាហ្វ្រាំងជួយកាត់បន្ថយការធ្លាក់ចុះចូលជ្រៅទៅក្នុងជម្លោះរវាងគ្នានោះហាក់ដូចជាមិនសូវទទួលបានប្រសិទ្ធភាពឡើយ។

តបតាមស្មារតីលើកកម្ពស់ទំនាក់ទំនងឡើងវិញដែលអាមេរិកបានរៀបចំផែនការរួចទៅហើយបញ្ជូនមន្ត្រីជាន់ខ្ពស់លោករដ្ឋមន្ត្រីការបរទេសទៅបំពេញទស្សនកិច្ចនាទីក្រុងប៉េកាំងបែរជាត្រូវបានខកខាន និងលុបចោលទៅវិញដោយសារតែបញ្ហាបាឡុងរយៈកំពស់ខ្ពស់មួយរបស់ចិនដែលបានហោះនៅចំពីលើទីតាំងដ៏រស៊ើបរបស់អាមេរិក។

ជាលទ្ធផលដែលមិននឹកស្មានអាមេរិកបានសម្រេចចិត្តប្រើប្រាស់យន្តហោះចម្បាំង F-22 បាញ់ទំលាក់បាឡុងដែលគេជឿជាក់ថាមានទំហំប្រហែលជារថយន្តក្រុងចំនួន៣គ្រឿងនោះចោលនិងបានចោទប្រកាន់ថាជាបាឡុងឈ្លបយកការណ៍សំងាត់របស់រដ្ឋាភិបាលក្រុងប៉េកាំងទៅវិញហើយជាបន្តបន្ទាប់បានបាញ់ទំលាក់វត្ថុមិនអាចកំណត់សំគាល់ផ្សេងទៀតចំនួន៣ផងដែរ។

ជាការឆ្លើយតបចិនបានបញ្ជាក់ហើយថាបាឡុងដែលអាមេរិកបានបាញ់ទំលាក់គឺគ្រាន់តែជាបាឡុងសម្រាប់កិច្ចការងារស្រាវជ្រាវនិងការសិក្សាពីអាកាសធាតុរបស់ក្រុមហ៊ុនឯកជនប៉ុណ្ណោះហើយបានហៅការសម្រេចចិត្តរបស់អាមេរិកគឺជាប្រតិកម្មហួសហេតុពេកទាំងដែលចិនក៏បានចោទប្រកាន់តបទៅអាមេរិកវិញដែរថាបានធ្វើការបង្ហោះបាឡុងស្រដៀងគ្នានេះប្រមាណជា១០ដងមកហើយដែលគិតត្រឹមឆ្នាំ២០២២កន្លងមក។

ទោះបីជាយ៉ាងណាក្តីបញ្ហាបាឡុងនេះមិនមែនជារឿងថ្មីនោះទេពីព្រោះថានៅចិនបច្ចេកវិទ្យាបាឡុងស្រាវជ្រាវរបស់ខ្លួនមានវត្តមានដំបូងតាំងតែពីទសវត្សឆ្នាំ១៩៧០មកម្ល៉េះហើយក៏មិនខុសទៅនឹងបណ្តាប្រទេសផ្សេងទៀតនៅលើពិភពលោកបូករួមទាំងអាមេរិកនិងលោកខាងលិចនោះដែរ។

មួយរយៈពេលជាង៥ទសវត្សរ៍មកនេះបច្ចេកវិទ្យាកាន់តែទំនើបប្រទេសជាច្រើនបានខិតខំបង្កើនសមត្ថភាពសម្រាប់កិច្ចការងារលើការប្រើប្រាស់បាឡុងរយៈកំពស់ខ្ពស់បែបនេះដូចៗគ្នា ប៉ុន្តែក្នុងនោះក៏មានការលើកឡើងពីក្រុមអ្នកជំនាញជាច្រើនផងដែរថាបាឡុងរបស់បណ្តាប្រទេសមហាអំណាចអាចត្រូវបានប្រើប្រាស់ជាឧបករណ៍ដើម្បីស៊ើបយកការណ៍ព័ត៌មានសំងាត់រវាងគ្នាទៅវិញផងដែរ។

ធ្លាប់មានការអះអាងជាច្រើនមកហើយអំពីសមត្ថភាព និងមុខងាររបស់បាឡុងប្រភេទនេះពីសំណាក់ក្រុមអ្នកវិទ្យាសាស្ត្រមកពីបណ្តាប្រទេសនានា។អ្នកជំនាញចិនកាលពីឆ្នាំ២០២១បានបង្ហាញវិដេអូនិងរៀបរាបពីសមត្ថភាពរបស់បាឡុងរយៈកំពស់ខ្ពស់របស់ខ្លួនដែលមិនត្រឹមតែអាចផ្តិតយករូបភាពពីផែនដីបានយ៉ាងច្បាស់នោះទេថែមទាំងអាចថតជាវិដេអូបានទៀតផងហើយប្រើប្រាស់ថវិកាចំណាយសម្រាប់កិច្ចការងារនេះទាបខ្លាំងធៀបទៅនឹងការចំណាយសម្រាប់ការបាញ់បង្ហោះផ្កាយរណប។

មុននោះកាលពីឆ្នាំ២០១៩ ចិនក៏ធ្លាប់បានប្រាប់ដែរថាបាឡុងដែលអភិវឌ្ឍ និងផលិតឡើងដោយសកលវិទ្យា Beihang បានធ្វើការហោះហើរជុំវិញតំបន់អាស៊ីទៅដល់អាហ្វ្រិកនិងទៅដល់អាមេរិកខាងជៀងផងជាមួយនឹងរយៈកំពស់ដល់ទៅ ២០ ០០០ម៉ែត្រ ឬត្រូវជា២០គីឡូម៉ែត្រ។

អ្នកវិទ្យាសាស្ត្រជាច្រើនបានពន្យល់ថាបើប្រៀបធៀបទៅនឹងសមត្ថភាពរបស់ផ្កាយរណប និងអត្ថប្រយោជន៍នោះបាឡុងរយៈកំពស់ខ្ពស់នេះអាចមានប្រសិទ្ធភាពខ្លាំងជាង និងមានតម្លៃធូរថ្លៃជាងហើយស័ក្ដិសមបំផុតសម្រាប់ការតាមដាន និងឃ្លាំមើលដែលមានរយៈពេលវែង។

មិនត្រឹមតែប៉ុណ្ណោះបើប្រើប្រាស់នៅក្នុងវិស័យគ្រប់គ្រងអាកាសធាតុគឺកាន់តែមានភាពច្បាស់លាស់ខ្លាំងដោយសារតែវាអាចពិនិត្យមើលឃើញលំអិតអំពីភូតហេតុធម្មជាតិបានលឿនព្រមទាំងអាចផ្តល់សញ្ញាព្រមានបានឆាប់ជាងផ្កាយរណបផងដែរហើយបន្ថែមជាមួយនឹងបច្ចេកវិទ្យាផ្គត់ផ្គង់អ៊ីនធឺណេតអត់ខ្សែផង។

ចំពោះទស្សនៈផ្ទុយទៅនឹងផលល្អជាវិជ្ជមានវិញអ្នកជំនាញជាច្រើនមើលឃើញថាការប្រើប្រាស់បាឡុងរយៈកំពស់ខ្ពស់អាចត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដោយមហាអំណាចក្នុងការអង្កេតនិងស៊ើបការណ៍គ្នាទៅវិញទៅមកហើយប្រើប្រាស់ដើម្បីកសាង និងអភិវឌ្ឍបច្ចេកវិទ្យាអាវុធដែលអាចនឹងប្រើប្រាស់នៅក្នុងសង្គ្រាមអាកាស និងអវកាសនាពេលខាងមុខដែលក្នុងនោះមានដូចជាសកម្មភាពប្រើប្រាស់សម្រាប់កិច្ចការងារតេស្តសាកល្បងមីស៊ីល និងយន្តហោះចម្បាំងជាដើមផង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/09/2026

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/09/2026

នាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​កែប្រែ​យុទ្ធសាស្ត្រ​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ ​ដោយ​កាត់បន្ថយ​ការ​ចាក់​គ្រឹះ​លើ​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​ ​(​U​.​S​.​ ​Treasury bonds​)​​ហើយ​ងាក​មក​ទិញ​មាស​សុទ្ធ​ជំនួស​វិញ