ភ្នំពេញ ៖ បន្ទាប់ពីបានទទួលទានអាហាររួច បង្អែមគឺជាអ្វីដែលប្រជាជនខ្មែរនិយមទទួលទានលាងមាត់ ហើយមានអ្នកខ្លះកើតជាទម្លាប់ទទួលទានបង្អែមជាប់ជាប្រចាំគ្រួសារតែម្ដង។
តយខ្ទិះ ដែលមានអ្នកខ្លះហៅថា បាញ់ដុក ជាបង្អែមមួយប្រភេទដែលផលិតពីម្សៅអង្ករ កូរវឹក នៅលើកម្ដៅភ្លើងភ្លើងរហូតដល់ស្វិតល្អ មានរសជាតិផ្អែម ជាជះក្លិនឈ្ងុយពីស្លឹកតយ និងខ្ទិះដូង លាយជាមួយល្ងររោយពីលើ ធ្វើឱ្យអ្នកដែលបានទទួលទានជក់ចិត្តក្រៃលែង។

អ្នកស្រី ពាង ម៊ីសៀក ជាម្ចាស់សិប្បកម្មផលិតនំតយខ្ទិះ មានទីតាំងនៅក្រុងតាខ្មៅបានប្រាប់ AMS ឱ្យដឹងថា ការផលិតនំតយខ្ទិះនៅពេលបច្ចុប្បន្នដែលមានលក្ខណៈដែលសិប្បកម្មប្រចាំគ្រួសារកំពុងមានការគាំទ្រយ៉ាងច្រើន ហើយអាចលក់បានដល់ទៅ ១ ៥០០ ទៅ ២ ០០០ នំក្នុងមួយថ្ងៃ ជាពិសេសនៅថ្ងៃចុងសប្ដាហ៍ ឬក៏ថ្ងៃបុណ្យទានអាចលក់បានរហូតដល់ ៣ ០០០ទៅ ៤ ០០០ នំក៏មាន។

អ្នកស្រីបានបន្តថា ៖
“អតិថិជនរបស់នំតយខ្ទិះនេះ ភាគច្រើនជាអ្នកគិតលើគុណភាព រសជាតិ និងអនាម័យ ដោយពុំគិតពីតម្លៃ ៣ ០០០រៀល ក្នុងមួយកែវនោះឡើយ។ បច្ចុប្បន្ននេះ សិប្បកម្មយើងស្ថិតនៅក្រុងតាខ្មៅ ហើយយើងមានចែកចាយលក់នៅក្នុងក្រុងតាខ្មៅផ្ទាល់ ក្រៅពីនេះក៏ដូចជាមានលក់នៅពីរទីតាំងផ្សេងទៀតគឺ ទល់មុខផ្សារដើមគ និងម្ដុំស្ពានអាកាសចោមចៅផងដែរ។ ចំពោះ ចំណុចសំខាន់របស់នំតយខ្ទិះនេះគឺអនាម័យដែលត្រូវបានយកចិត្តទុកដាក់តាំងពីការផលិតរហូតដល់ច្រកដាក់កែវ ហើយរឹតតែពិសេសនោះគឺរស់ជាតិឈ្ងុយឆ្ងាញ់ជាប់ចិត្ត ដោយសារផលិតពីវត្ថុធាតុដើមធម្មជាតិស្រស់ៗដូចជាស្លឹកតយស្រស់ៗ ហើយខ្ទិះដូងដែលគេប្រើគឺដូងក្នុងស្រុកនិងពូតយកខ្ទិះដើមថ្មីៗតែម្ដង”

គួរបញ្ជាក់ដែរថា អ្នកស្រី ពាង ម៊ីសៀក ទើបតែចាប់ផ្ដើមផលិតនំនេះនៅខែសីហា ឆ្នាំ២០២១ ប៉ុណ្ណោះ ដោយដើមឡើយក្នុងគ្រាផលិតសាកល្បងទ្រង់ទ្រាយតូច ប្រមាណ ៥០-១០០កែវក្នុងមួយថ្ងៃ និងចំណាយដើមទុនតិចតួចប៉ុណ្ណោះ។ ប៉ុន្តែបន្ទាប់ពីមានការគាំទ្រជាបន្តបន្ទាប់ និងទំហំផលិតកាន់តែធំ ដើមទុនដែលត្រូវចំណាយកាន់តែច្រើននោះគឺថ្លៃឈ្នួលកម្លាំងពលកម្មសម្រាប់អ្នកផលិតប្រមាណ១០នាក់ ក្រៅពីនេះគឺថ្លៃចំណាយទូទៅដូចជាថ្លៃវត្ថុធាតុដើម ថ្លៃទឹក ភ្លើង និងហ្គាសជាដើម។

អ្នកស្រីបន្ថែមថា រូបមន្តរបស់នំតយខ្ទិះនេះ អ្នកស្រីបានរៀនពីម្តាយមីង និងបានរួមគ្នាកែច្នៃជានំថ្មីមួយប្រភេទដែលមានរសជាតិឆ្ងាញ់ប្លែក និងមានការគាំទ្រច្រើន។ យ៉ាងណាមិញ នៅក្នុងការប្រកបអាជីវកម្មមួយនេះក៏មានកត្តាប្រឈមផងដែរ ជាពិសេសពាក់ព័ន្ធទៅនឹងការដឹកជញ្ជូននំឲ្យអតិថិជនមិនទាន់តម្រូវការ ហើយគុណភាពនំក៏មិនអាចធន់ទៅនឹងអាកាសធាតុក្ដៅបានយូរនោះដែរ អាចរក្សាបានត្រឹម៣ម៉ោងប៉ុណ្ណោះ ដូច្នេះទាំងការផលិត ទាំងការរក្សាទុកត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចៀសវាងការផ្អូមខូចខាត។ សម្រាប់ថ្ងៃអនាគត អ្នកស្រី ពាង ម៊ីសៀក ចង់ពង្រីកទីផ្សារនំប្រភេទនេះទៅកាន់ផ្សារទំនើបនានា និងចង់ឱ្យគេបានឃើញថា នំខ្មែរមានរសជាតិឆ្ងាញ់ ប្រើប្រាស់វត្ថុធាតុដើមពីធម្មជាតិ និងជាផលិតផលក្នុងស្រុក មិនប៉ះពាល់សុខភាព។ ឆ្លៀតក្នុងឱកាសនេះ ម្ចាស់សិប្បកម្មនំតយខ្ទិះ ក៏បានណែនាំដល់សហគ្រិនផ្សេងទៀតពិសេសបងប្អូនដែលជាស្ត្រី ត្រូវមានភាពរឹងមាំ គួររកចំណុចមួយដែលអាចឱ្យយើងជោគជ័យបានឆាប់រហ័ស ហើយក៏ត្រូវតែខំប្រឹងនៅក្នុងអាជីវកម្មដែលកំពុងធ្វើ ជាពិសេសការស្វែងរកដំណោះស្រាយចំពោះមុខ ដើម្បីអាចជំរុញអាជីវកម្មបានជោគជ័យ។ ចុងក្រោយ អ្នកស្រីក៏សូមអរគុណដល់អតិថិជនដែលតែងតែគាំទ្រ ក៏ដូចជាស្រឡាញ់ពេញចិត្តនឹងរសជាតិឆ្ងាញ់ប្លែករបស់នំតយខ្ទិះរបស់សិប្បកម្មអ្នកស្រីផងដែរ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content