កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីធន់នឹងការប្រែប្រួលអាកាសធាតុចូលរួមយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពកសិករ

ភ្នំពេញ ៖ កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ ឬហៅកាត់ជាភាសាអង់គ្លេសថា ASPIRE គឺជាកម្មវិធីមួយត្រូវបានបង្កើតឡើង ដើម្បីជួយដល់កសិករទាំងផ្នែកបច្ចកទេសកសិកម្ម ស្វែងរកទីផ្សារ ពិសេសការចងក្រងជាបណ្ដុំកសិករ ដើម្បីលក់កសិផលដែលទទួលបានទាំងទំនុកចិត្ត និងតម្លៃល្អ។

មួយក្នុងចំណោម យុទ្ធសាស្ត្រជាច្រើនផ្សេងទៀតរបស់កម្មវិធីនេះ ការផ្សារភ្ជាប់ផលិតផលកម្មសិកម្មរបស់កសិករឱ្យទៅជាទីផ្សារ ត្រូវបានដាក់ចេញក្នុងគោលបំណងសម្របសម្រួល ដល់ការអភិវឌ្ឍបណ្ដុំអាជីវកម្មរបស់កសិករខ្នាតតូច និងពង្រីកចលនាសម្ព័ន្ធអាជីវកម្មរបស់ក្រុមផ្ទាល់តែម្ដង។

កម្មវិធី ASPIRE ជាកម្មវិធីមួយដែលធ្វើការមួយកសិករ ពិសេសកសិករក្រីក្រនិងងាយរងគ្រោះ តាមរយៈការជំរុញ​ឱ្យការងារកសិកម្មរបស់ពួកគេអាចឆ្លើយតបទៅនឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ ហើយអាចក្លាយទៅជាអាជីវកម្មដែលអាចរកប្រាក់ចំណេញបានថែមទៀតផង។ កម្មវិធីដដែលនេះបានច្រងក្រងបណ្ដុំកសិករ និងធ្វើការរួមគ្នាក្នុងការនាំយកបន្លែចូលទៅកាន់ទីផ្សារ និងអាចលក់កសិផលរបស់ខ្លួនឱ្យកាន់តែមានភាពប្រកួតប្រជែង ស្មើភាព និងមានទំនុកចិត្ត ទាំងបរិមាណ និងគុណភាព។

សម្រាប់បណ្ដុំអ្នកផលិត គឺជាការប្រមូលផ្ដុំអ្នកដែលពាក់ព័ន្ធ មានទំនាក់នងជាមួយគ្នាក្នុងភូមិសាស្ត្រណាមួយ ដើម្បីទាញយកប្រយោជន៍ដោយផ្ទាល់ និងដោយប្រយោលក្នុងចំណោមកិច្ចការរបស់ពួកគេឱ្យបានច្រើនបំផុត តាមរយៈកិច្ចសហការ និងទទួលបានផលប្រសើរជាងមុន។

ការចងក្រងបណ្ដុំអ្នកផលិតតាមភូមិសាស្ត្រ ត្រូវមានតួអង្គសំខាន់ៗនៅក្នុងខ្សែច្រវ៉ាក់តម្លៃក្នុងតំបន់តែមួយ រួមមាន អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម កសិករ អ្នកទិញ អ្នកផ្ដល់សេវាកម្ម និងភ្នាក់ងាររដ្ឋបាលដែលបានចូលរួមពិភាក្សាគ្នា លើបញ្ហាដែលបានរកឃើញនៅក្នុងកិច្ចប្រជុំអ្នកពាក់ព័ន្ធជាច្រើនភាគី ហើយបង្កើតជាផែនការសកម្មភាពរួមគ្នា ដើម្បីដោះស្រាយបញ្ហានានា។

បណ្ដុំអ្នកផលិតនេះទៀតសោត ជាសហគមន៍អ្នកពាក់ព័ន្ធដែលជាកត្តាមួយ ដើម្បីពន្លឿនកំណើននៅក្នុងខ្សែច្រវ៉ាក់ទំនិញ ដែលបានជ្រើសរើស ជំរុញឱ្យកសិករខ្នាតតូចចូលរួមបានយូរអង្វែងក្នុងខ្សែច្រវ៉ាក់តម្លៃ និងធ្វើឱ្យខ្សែច្រវ៉ាក់ផលិតកម្មបានប្រសើរឡើងទាំងការប្រកួតប្រជែងស្មើរភាព ការសម្របសម្រួល ការជឿទុកចិត្ត និងការបង្កើតភាពជាដៃគូរវាងវិស័យសាធារណ ឯកជន និងស៊ីវិល។

ចំណែកការងារគេផ្សព្វផ្សាយដែលគេអនុវត្តរួមមាន កសិកម្មឆ្លាតវៃ បន្ស៊ាំ និងបម្រែបម្រួលអាកាសធាតុ ការតភ្ជាប់បណ្ដាញទីផ្សារ និងបច្ចេកទេសទុកដាក់ក្រោយពេលប្រមូលផល ដែលជាផ្នែកមួយជួយឱ្យកសិករខ្នាតតូចអាចមានលទ្ធភាពពង្រីកបណ្ដុំនិងទំនាក់ទំនងជាមួយឈ្មួញ ដែលអាចលក់កសិផលបានក្នុងតម្លៃល្អ និងទទួលបានផលចំណេញសមរម្យ។

គួរបញ្ជាក់ដែរថា កម្មវិធី ASPIRE ជាកម្មវិធីរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយមានកិច្ចគាំទ្រពីមូនិធិអន្តរជាតិសម្រាប់អភិវឌ្ឍកសិកម្ម ហៅកាត់ថា IFAD ដែលគោលបំណងជារួមរបស់កម្មវិធីនេះ គឺដើម្បីកែលម្អឱ្យកាន់តែប្រសើរឡើងនូវសេវាផ្សព្វផ្សាយកសិកម្មសម្រាប់កសិករខ្នាតតូចនៅក្នុងប្រទេសកម្ពុជា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា គ្រោងសាងសង់រោងចក្រចម្រាញ់ប្រេងលើកដំបូងអំឡុងពេល ៣ឆ្នាំខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/07/2026

បើមិនមានការប្រែប្រួលនោះទេ កម្ពុជានឹងមានរោងចក្រចម្រាញ់ប្រេងកាតលើកដំបូងនៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ដើម្បីកែច្នៃប្រេងសម្រាប់លក់នៅលើទីផ្សារក្នុងប្រទេសក៏ដូចជានាំចេញផងដែរ

ថៃ កំពុងប្រឈមវិបត្តិសន្តិសុខថាមពល និងបញ្ហាសេដ្ឋកិច្ចធ្លាក់ចុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/07/2026

អ្នកជំនាញបានលើកឡើងថា រដ្ឋាភិបាលថៃ គួរបោះបង់ចោលនូវវិធានការបណ្តោះអាសន្ន ហើយពន្លឿនការរៀបចំយុទ្ធសាស្ត្រកែទម្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ចរយៈពេលវែង និងផ្លាស់ប្តូរទៅរកថាមពលបៃតងជាបន្ទាន់

កម្ពុជា​នឹង​មាន​បណ្ដាញ​ផ្លូវ​ទឹក​ធំៗ​ត​ភ្ជាប់​ពី​បណ្តាខេត្ត​ជាប់​ទន្លេ​ឆ្ពោះ​ទៅ​គម្រោងព្រែក​ជីក​ហ្វូណន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/07/2026

រាជរដ្ឋាភិបាល​នឹង​តភ្ជាប់​បណ្តាញ​ផ្លូវ​ទឹកធំៗ​ពី​កំពង់ផែពហុបំណង​ខេត្តក្រចេះ និង​​កំ​​ពង់​ផែ​រណប​ខេត្តកំពង់ឆ្នាំង ឆ្ពោះ​ទៅ​កាន់​ព្រែក​ជីក​ហ្វូណន​តេ​ជោ​ដើម្បីងាយស្រួលក្នុងការ​ដឹក​ជញ្ជូនទំនិញ

កម្ពុជា នឹងសភាពាណិជ្ជកម្មអឺរ៉ុប ពន្លឿនការធ្វើទំនើបកម្មប្រព័ន្ធដឹកជញ្ជូន និងវិស័យភស្តុភារកម្មជាតិ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/07/2026

កម្ពុជាកំពុងពន្លឿនការធ្វើទំនើបកម្មប្រព័ន្ធ​ដឹកជញ្ជូន និងភស្តុភារកម្មជាតិ ដើម្បីប្រែក្លាយខ្លួនជា «មជ្ឈមណ្ឌលភស្តុភារកម្មតំបន់» ដ៏មានសុពលភាព

ក្រុមហ៊ុនចិន DeepSeek កំពុងអភិវឌ្ឍបន្ទះឈីប AI ផ្ទាល់ខ្លួន ដើម្បីបន្ថយការពឹងផ្អែកលើ Nvidia និង Huawei

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/07/2026

ក្រុមហ៊ុនបញ្ញាសិប្បនិម្មិតរបស់ចិន DeepSeek កំពុងអភិវឌ្ឍបន្ទះឈីប AI ផ្ទាល់ខ្លួនស្ងាត់ៗក្នុងគោលបំណងកាត់បន្ថយការពឹងផ្អែកលើ Huawei និង ក្រុមហ៊ុនអាម៉េរិក Nvidia ដែលខ្លួនធ្លាប់ប្រើប្រាស់សម្រាប់បង្វឹក និងដំណើរការម៉ូដែល AI កន្លងមក។ នេះបើយោងតាមការរាយការណ៍ពីរ៉យទ័រ

IMF ព្យាករណ៍ថា ឆ្នាំ ២០២៦ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនត្រឹម ៣% ខណៈក្រសួង ថា អាចកើនឡើងដល់ ៤,២%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/07/2026

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២៦ នឹងមានកំណើនថមថយ ពោលគឺស្ថិតក្នុងរង្វង់ ៣ ភាគរយ ខណៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជា អាចនឹងសម្រេចបានកំណើនក្នុងរង្វង់ ៤,២ ភាគរយ

ឥណ្ឌាលក់មីស៊ីលទំនើប BrahMos ឱ្យសមាជិក BRICS មួយទៀតក្នុងតំបន់អាស៊ាន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/07/2026

សប្តាហ៍នេះ ឥណ្ឌាទើបតែសម្រេចបានកិច្ចព្រមព្រៀងក្នុងការលក់ចេញមីស៊ីលទំនើបល្បឿនលឿនមួយប្រភេទទៅឱ្យដៃគូរបស់ខ្លួនម្នាក់ទៀតក្នុងតំបន់អាស៊ាន គឺប្រទេសឥណ្ឌូនេស៊ី

​កំណាត់ផ្លូវ​ជាតិលេខ​៧​ ពីស្គន់​ទៅ ក្រុងកំពង់ចាម ​​នឹងផ្ដល់​អត្រា​​ចំណេញ​ផ្នែក​សេដ្ឋកិច្ច​ដល់​កម្ពុជា​រហូតដល់​ ១៥,២៧ ភាគរយ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

កំណាត់ផ្លូវជាតិលេខ​៧​ ភ្ជាប់ពីរង្វង់មូលស្គន់ ដល់​គល់ស្ពានគីហ្សូណា ​ក្រុង​កំពង់ចាម ដែល​ត្រូវ​បាន​សាងសង់​ឡើងវិញ​ពី ២គន្លង ទៅ ៤គន្លង​ ត្រូវ​បាន​សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​ហើយកាលពីព្រឹកថ្ងៃទី​៧ ខែកក្កដា ឆ្នាំ២០២៦

បាតុភូតអាកាសធាតុ El Niño កំពុងគំរាមកំហែងដល់សន្តិសុខស្បៀង និងស្ថិរភាពនយោបាយនៅអាស៊ីអាគ្នេយ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

បរទេស ៖ បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍កំពុងប្រឈមមុខនឹងវិបត្តិផ្ទួនៗ ដោយសារការគំរាមកំហែងពីបាតុភូតអាកាសធាតុ El Niño ដ៏ធ្ងន់ធ្ងរចំពេលដែលពលរដ្ឋក្នុងតំបន់កំពុងរងសម្ពាធស្រាប់ពីការឡើងថ្លៃនៃតម្លៃថាមពល តម្លៃដឹកជញ្ជូន និងអាហារ ដែលបង្កឡើងដោយសង្គ្រាមនៅមជ្ឈិមបូព៌ា ។ យោងតាមសេចក្ដីរាយការណ៍ពី DW អង្គការឧតុនិយមពិភពលោក (VMO) ដែលជាទីភ្នាក់ងារអាកាសធាតុរបស់អង្គការសហប្រជាជាតិ បានព្យាករណ៍ថា បាតុភូតអាកាសធាតុ El Niño

«ក្របខ័ណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា» នឹងប្រមូលផ្តុំអ្នកវិនិយោគឧស្សាហកម្មកែច្នៃកសិកម្ម និងពាណិជ្ជកម្មទំនើប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

«ក្របខ័ណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា» នឹងប្រមូលផ្តុំអ្នកវិនិយោគឧស្សាហកម្មកែច្នៃកសិកម្ម និងពាណិជ្ជកម្មទំនើប ដើម្បីផ្គត់ផ្គង់ និងជំរុញការនាំចេញ