កុំទុកដីឱ្យនៅទំនេរ ដាំដំណាំលក្ខណៈកម្សាន្តជុំវិញផ្ទះ បានប្រយោជន៍ទាំងផ្នែកអាហារ បានទាំងសុខភាព

ភ្នំពេញ ៖ ការដាំដំណាំ ជារឿងធម្មតាមួយសម្រាប់បងប្អូននៅតាមតំបន់ទីជនបទ ឬសម្រាប់គ្រួសារកសិករណាដែលមានដីទំនេរច្រើន។ ប៉ុន្តែអ្នកជំនាញបានប្រាប់ឱ្យដឹងថា ការដាំដំណាំលើដីទំនេរជុំវិញផ្ទះ ឬលើទីធ្លាតូចក៏អាចផ្ដល់គុណប្រយោជន៍ច្រើនដែរសម្រាប់សុខភាព។

លោក ទេព​ ចាន់ដារ៉ា ជាសាស្ត្រាចារ្យ បង្រៀននៅសាកលវិទ្យាល័យភូមិន្ទ កសិកម្ម ព្រែកលៀប បានមានប្រសាសន៍ថា ការដាំដំណាំមិនចាំបាច់មានដីចំការសម្រាប់ដាំរាប់ហិកតានោះទេ គេក៏អាចប្រើដីទំនេរជុំវិញផ្ទះ លើដំបូល ឬក៏ដាំដាក់ផើងក៏បាន ដូចជាការដំណាំរួមផ្សំសម្រាប់ម្ហូបអាហារប្រចាំថ្ងៃដូចជា ដាំ ជី ម្ទេស ស្លឹកគ្រៃ ស្លឹកខ្ទឹម ជាដើម រួមនឹងប្រភេទបន្លែងាយៗផ្សេងទៀតដែលមិនពោបាកក្នុងការថែទាំ។

ជាក់ស្ដែង គ្រួសាររបស់លោកសាស្ត្រាចារ្យផ្ទាល់ បានធ្វើការដាំដុះក្នុងទ្រង់ទ្រាយតូចមួយនៅលើដំបូលផ្ទះ រួមមានបន្លែ និងដំណាំមួយចំនួនដូចជា ជី ម្ទេស ស្លឹកគ្រៃ ខ្ទឹម ដែលគេអាចដាំនៅកន្លែងតូចចង្អៀតដោយការប្រើធុង ឬប្រើឡាំងស្នោធ្វើជាផើងសម្រាប់ដាក់ដី លៃយ៉ាងណាឱ្យមានទឹកស្រោចតិចតួច និងពន្លឺថ្ងៃជាការស្រេច ហើយទិន្នផលដែលទទួលបានគឺសុវត្ថិភាព និងមានរសជាតិឆ្ងាញ់ថែមទៀតផង។

ទន្ទឹមគ្នានេះដែរ អ្នកស្រី សួន ចាន់នី​ មានទីលំនៅក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានប្រាប់ AMS ឱ្យដឹងដែរថា អ្នកស្រី និងក្រុមគ្រួសារចូលចិត្តដាំដំណាំ ជាពិសេសប្រភេទបន្លែ និងផ្លែឈើដែលអាចដាំនៅលើដីទំនេរជុំវិញផ្ទះ ដោយសារតែវាផ្ដល់ប្រយោជន៍ច្រើន។

អ្នកស្រីបញ្ជាក់ថា ៖

“យើងដាំបន្លែ និងផ្លែឈើតិចតួចនៅលើដីទំនេរជុំវិញផ្ទះទុកគ្រាន់ហូបដែលជារបស់ធម្មជាតិមិនប៉ះពាល់ដល់សុខភាព ហើយវាក៏ជាការកម្សាន្ត និងលម្អផ្ទះឱ្យស្រស់ស្អាតផងដែរ”

អ្នកស្រីបន្ថែមទៀតថា​៖

“វាក៏ជួយឱ្យយើងស្រស់ស្រាយម្យ៉ាងដែរ នៅពេលយើងទំនេរពីការងារយើងអាចដាំ ដកស្មៅ ស្រោចទឹកបន្លែ ក៏ដូចជាប្រមូលផលដំណាំដែលយើងដាំផ្ទាល់ដែរតែម្ដង។ វាមិនលំបាកនោះទេ ហើយក៏មិនខាតបង់លុយច្រើននោះដែរ ល្អជាងការទុកដីនៅទំនេរឥតប្រយោជន៍ ហើយចំណាយលុយទៅទិញគេនៅផ្សារសូម្បីតែម្ទេស ឬស្លឹកគ្រៃ២-៣គល់នោះ”

គួរបញ្ជាក់ដែរថា រាល់ថ្ងៃ អ្នកស្រី ចាន់នី កំពុងដាំដំណាំជាច្រើនមុខនៅជុំវិញផ្ទះរួមមានដូចជា ប្រភេទផ្លែឈើហូបផ្លែ ដូង ស្វាយ ខ្នុរ ទឹកដោះគោ ចេក ទៀបស្វិត ជម្ពូ ល្មើរ អំពៅ ត្នោត ចំណែកឯប្រភេទបន្លែមានដូចជា ម្ទេស ជី ស្លឹកខ្ទឹម ជីត្រជៀកក្រាញ់ ជីពងទាកូន ក្រូចឆ្មា រមៀត រំដេងជាដើម៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 03/04/2026

ដើម្បីអបអរសាទរ​ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ

សហគមន៍កសិកម្មទំនើបកើនឡើងដល់ ៣១ ជាមួយកិច្ចសន្យាផលិតកម្មមានតម្លៃជាង៤០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/04/2026

រហូតមកដល់ពេលនេះ សហគមន៍កសិកម្មទំនើបដែលបង្កើតឡើងនៅចុងឆ្នាំ២០២៣ កើនឡើងដល់៣១ និងកិច្ចសន្យាផលិតកម្មជាង៤០លានដុល្លារអាម៉េរិក

កម្ពុជា គ្រោងកំណត់ការប្រើប្រាស់សារធាតុ “អាសបេស្ដុស”ក្នុងវិស័យសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/04/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់មួយស្ដីពី “ការវាយតម្លៃផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុអាសបេស្ដុស” កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦

លំហូរសាច់ប្រាក់ពីបរទេសធ្លាក់ចុះជាង ២៣ ភាគរយ ក្រោយការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/04/2026

ការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ ពិតជាធ្វើឲ្យលំហូរប្រាក់ពីបរទេសថយចុះ ប៉ុន្តែ ក៏បានបង្ហាញពីផលវិជ្ជមានផងដែរ គឺអាចបំពេញកម្លាំងពលកម្មនៅក្នុងស្រុក។

សហគមន៍កសិកម្មទំនើប បន្លែសំបូរមានជ័យ ពង្រីកផលិតផលថ្មីៗ ដើម្បីជីវភាពកសិករកាន់តែរីកចម្រើន

ជំនួញ, ព្រឹត្តិការណ៍

• 03/04/2026

សហគមន៍កសិកម្មទំនើប បន្លែសំបូរមានជ័យ ខេត្តកំពង់ចាម បានព្យាយាមបង្កើតផលិតផលថ្មីៗបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យកសិករកាន់តែទទួលបានប្រាក់ចំណូលពីមុខរបរកសិកម្មរបស់ខ្លួនច្រើនជាងមុន

អ៊ីរ៉ង់​ បានបាញ់ទម្លាក់​ F-35 របស់អាម៉េរិកយ៉ាងជោគជ័យ​ ក្រោយការចែករំលែកទិចនិកបាញ់ពីសំណាក់អ្នកជំនាញចិន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/04/2026

វិស្វករជនជាតិចិនម្នាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីបានបង្ហោះវីដេអូបង្រៀនលម្អិតអំពីរបៀបបាញ់ទម្លាក់យន្តហោះចម្បាំងបំបាំងកាយទំនើបបំផុត F-35 របស់សហរដ្ឋអាម៉េរិក។

កសិករ៤គ្រួសារ ប្រើប្រាស់ដីរួមគ្នាទំហំ៤០អា ដាំបន្លែចម្រុះ រកចំណូលផ្គត់ផ្គង់​គ្រួសារ​រស់​នៅយ៉ាង​សុខសាន្ត​

ជំនួញ, ព្រឹត្តិការណ៍

• 02/04/2026

កសិករចំនួន៤គ្រួសារ នៅក្នុងភូមិមួយនៃខេត្តសៀមរាប បានរួមគ្នាប្រើប្រាស់ដីទំនេរទំហំជាង៤អា ឬជាង៤០០០ម៉ែត្រការ៉េ ដើម្បីដាំបន្លែចម្រុះ ឆ្លាស់គ្នាផ្គត់ផ្គង់នៅលើទីផ្សារក្នុងតំបន់ ដោយអាចរកចំណូលបានសមរម្យសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសាររស់នៅយ៉ាងមានសេចក្ដីសុខ

ក្រោយបញ្ចប់​ការ​ចុះបញ្ជីទូទាំង​ប្រទេស ក្រសួង​ដែនដីបន្តបេសកកម្ម​ផ្សេងទៀត ​ដើម្បីឱ្យពលរដ្ឋ​រស់នៅកាន់តែ​ស្រួល​ តជំនាន់

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 02/04/2026

ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់ នឹង​បន្តបេសកកម្មធ្វើការ​ងារ​ផ្សេងទៀត ដើម្បីធ្វើយ៉ាងណាឱ្យ​ប្រទេសជាតិ ក៏ដូចជាប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់រស់នៅប្រកបដោយ​សុខុដុម​រមនា​ទាំងអស់គ្នា និងតជំនាន់

Hacker កូរ៉េខាងជើង អាចលួចបញ្ចូល bug software ទៅក្នុងដំណើរប្រតិបត្តិការក្រុមហ៊ុនរាប់ពាន់នៅអាម៉េរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 02/04/2026

អ្នកជំនាញអាម៉េរិកថា​ hackers របស់កូរ៉េខាងជើងកំពុងប្រើប្រាស់ software មួយប្រភេទដែលមានផ្ទុកទៅដោយមេរោគ ឬ bug ជាយុទ្ធសាស្ត្ររបស់ខ្លួនដំណើរការនៅក្នុងក្រុមហ៊ុនរាប់ពាន់នៅសហរដ្ឋអាម៉េរិក

មន្ត្រីជាន់ខ្ពស់​ពន្ធដារ ៖ ពន្ធ​លើ​ចំណេញ​មូលធន​ត្រូវបង់នៅពេលដែល​ចំណេញតែប៉ុណ្ណោះ បើមិនចំណេញមិនត្រូវ​បង់ទេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/04/2026

ពន្ធលើ​ចំ​ណេ​ញ​​មូលធន​លើកា​រលក់​ ឬផ្ទេរ​ទ្រព្យ​ទាំង​៥ប្រភេទនេះ ត្រូវបង់នៅពេលដែល​មាន​ផលចំណេញប៉ុណ្ណោះ បើមិនមានចំណេញមិនត្រូវ​បង់ទេ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី