អ្នកជំនាញបង្ហាញពីការប្រើប្រាស់ធនធានដែលមានស្រាប់ បង្កើតជាផលិតផលថ្មីផ្ដល់ប្រយោជន៍ដល់កសិកម្ម

កណ្តាល ៖ Takhmao Farm ជាកសិដ្ឋានកែច្នៃស្រកីដូងស្ងួតៗឱ្យទៅជាស្រកីដូងម៉ដ្ឋ និងសរសៃដែលមានប្រយោជន៍ដល់វិស័យកសិកម្ម និងបានផលិតសម្រាប់ដាក់លក់នូវផលិតផលថ្មីរបស់ខ្លួនចំនួន ៤មុខបន្ថែមទៀត។

ដោយមានគំនិតកែច្នៃស្រកីដូងឱ្យបានប្រយោជន៍ច្រើនមុខ និងឱ្យអស់ពីលទ្ធភាព សម្រាប់ជាជំនួយដ៏សំខាន់ក្នុងការដាំដុះដំណាំ លោក ជា ឡង់ឌី ជាម្ចាស់កសិដ្ឋានខាងលើបានលើកឡើងថា ខាងកសិដ្ឋានរបស់លោកបានដាក់លក់នូវផលិតផលថ្មីចំនួន៤មុខបន្ថែមទៀតរួមមាន ជន្លង់ស្រកីដូង ជីកំប៉ុសសុទ្ធ ធ្យូងអង្កាម និងអាចម៍គោកិន ដោយផលិតផលទាំងអស់នេះសុទ្ធតែមានប្រយោជន៍សម្រាប់វិស័យកសិកម្ម។

លោកបញ្ជាក់ថា ៖

“យើងមិនចំណាយដើមទុនលើម៉ាស៊ីនផលិតថ្មីទេ គ្រាន់តែចំណាយពេល និងដើមទុនលើវត្ថុដែលត្រូវយកមកផ្សំ ដូចជា ស្វែងរកទិញអាចម៍គោ អាចម៍មាន់ អង្កាម ពីតាមបណ្តាលខេត្ត និងចាយលើបច្ចេកទេសផ្ទាល់ខ្លួនក្នុងការផលិត ព្រោះជាប្រភេទកែច្នៃ

លោកបានរៀបរាប់ផងដែរថា ក្រៅពីចង់កែច្នៃឱ្យបានច្រើនមុខ លោកក៏បានសម្រេចចិត្តផលិតនូវផលិតផលខាងលើនេះ ដោយសារលោកចង់បង្កភាពងាយស្រួលដល់អ្នកដាំដំណាំ ហើយម្យ៉ាងទៀត មានអតិថិជនខ្លះបានសួររកផលិតផលទាំងអស់ខាងលើ ហើយមានអ្នកខ្លះចង់ដឹងពីការដាំដុះដំណាំដែលអាចទទួលបានផលល្អក៏ដូចជាផ្ញើរូបផលិតផលមកសួរ ទើបលោកសម្រេចសាកកែច្នៃ និងផលិតរហូតទទួលបានជោគជ័យ។

លោកបញ្ជាក់ថា ៖

“ចំពោះជន្លង់ស្រកីដូងសម្រាប់ប្រភេទរុក្ខជាតិវល្លិ៍ ដោយសារយើងចង់ច្នៃស្រកីដូងកិនប្រភេទសសៃឲ្យអស់លទ្ធភាពក្នុងការផលិតវាជាធាតុផ្សំសម្រាប់ការដាំដុះ។ ភាគច្រើនផលិតផលនេះគេនាំចូលពីក្រៅប្រទេស និងមានតម្លៃថ្លៃ ដូច្នេះខាងខ្ញុំក៏សម្រេចចិត្តកែច្នៃរបស់មានស្រាប់ទៅជាផលិតផលជន្លង់ស្រកីដូង”

លោកបន្តទៀតថា ៖

“ចំណែកការផលិត ជីកំប៉ុស ធ្យូងអង្កាម និងអាចម៍គោកិន ដោយសារការដាំដុំតាមផ្ទះ ជាពិសេសអ្នករស់នៅទីក្រុង គាត់ពិបាកក្នុងការរកទិញដីលាយជីដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ហើយគាត់មិនចេះរបៀបលាយដីសម្រាប់ដាំ ទើបខាងខ្ញុំផលិតដីលាយជីស្រេច សម្រាប់លក់ ដើម្បីបង្កភាពងាយស្រួលដល់អតិថិជនក្នុងការដាំដោយគ្រាន់តែចាក់ដីចូលផើងគឺអាចដាំបាន”

ម្ចាស់កសិដ្ឋានខាងលើនេះបន្ថែមថា សម្រាប់អ្នកមានដីស្រាប់គឺអាចទិញជាប្រភេទជីកំប៉ុស ធ្យូងអង្កាម និងអាចម៍គោកិន ទៅលាយដីខ្លួនឯងដោយប្រើតាមរូបមន្តដែលផ្តល់ដោយកសិដ្ឋានបានយ៉ាងងាយស្រួល។ ជាលទ្ធផល មួយរយៈចុងក្រោយនេះការលក់ចេញមានការកើនឡើង ជាពិសេសប្រភេទ ជន្លង់ស្រកីដូង និងដីលាយជី ដែលមានការគាំទ្រច្រើន និងលក់ដាច់ខ្លាំងជាងគេ។

ពាក់ព័ន្ធនឹងតម្លៃវិញ ជន្លង់ស្រកីដូងកម្ពស់១ម៉ែត្រមានតម្លៃ ៤០០ ០០០រៀលក្នុងមួយដើម ជីកំប៉ុសមានតម្លៃ ៣០ ០០០រៀល ក្នុង១បាវ ធ្យូងអង្កាមតម្លៃ ១០ ០០០ ក្នុង១បាវ និងអាចម៍គោស្ងួតមានតម្លៃ ១៥ ០០០ រៀលក្នុង ១បាវ ។ ក្រៅពីនេះ​ លោកក៏មានផលិតផលផ្សេងទៀតដូចជា ស្រកីដូងម៉ដ្ឋ ស្រកីដូងកាត់ដុំៗ ដីលាយជី ជីទឹក និងជីអាចម៍ជន្លេនជាដើម ដែលសុទ្ធសឹងជាផលិតផលដែលលោកផលិតផ្ទាល់ និងមានប្រយោជន៍ចំពោះកសិករ។

ជាមួយគ្នានេះ លោក ឡង់ឌី ក៏បានបង្ហាញពីក្ដីរំពឹងទុកផងដែរថា នៅថ្ងៃខាងមុខនេះ អតិថិជនក៏ដូចជាកសិករនឹងជួយគាំទ្រ ក៏ដូចជាប្រើប្រាស់ផលិតផលកែច្នៃក្នុងស្រុកដែលមានតម្លៃសមរម្យ ដើម្បីទទួលបានលទ្ធផលល្អលើការដាំដុះ រួមនឹងការតាំងចិត្តព្យាយាមផលិតរបស់ដែលអាចកែច្នៃពីស្រកីដូងកិន ឱ្យបានច្រើនមុខ ដើម្បីឱ្យអតិថិជនអាចដាំបន្លែហូបនៅតាមផ្ទះជាមួយនឹងការប្រើប្រាស់ជីធម្មជាតិ និងមានសុវត្ថិភាព៕  


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៦ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ២៧៦ ក្នុងទំហំទុនសរុបប្រមាណ ៤,៧ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងឆមាសទី១ ឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ២៧៦ ក្នុងទំហំទុនសរុបប្រមាណ ៤,៧ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី