អ្នកជំនាញប្រាប់ពីបច្ចេកទេសដាំដុះ និងថែទាំម្ទេសដៃនាងដែលកសិករគួរយល់ដឹង

ម្ទេស ជារុក្ខជាតិមួយប្រភេទដែលត្រូវបានគេស្គាល់ជាទូទៅដោយសារតែវាមានរសជាតិហឹរ ហើយគេអាចច្នៃ ចម្អិន ឬទទួលទានបានច្រើនបែបច្រើនយ៉ាងទាំងឆ្អិន និងស្រស់ ខណៈដែលទាំងកសិករ ក៏ដូចជាពលរដ្ឋភាគច្រើននិយមដាំដុះជាលក្ខណៈចំការ និងលក្ខណៈគ្រួសារ។ ក្រៅពីនេះ ទិន្នផលម្ទេសក៏ត្រូវបានធ្វើការនាំចេញទៅកាន់ប្រទេសជិតខាងជាច្រើនតោនក្នុងមួយឆ្នាំៗ ជាពិសេសប្រទេសថៃដែលនិយមទទួលទានច្រើន។

ម្ទេស ត្បិតថាជារុក្ខជាតិដែលបងប្អូនអាចដាំដុះនៅជុំវិញផ្ទះក៏ពិតមែន ប៉ុន្តែរបៀបនៃការដាំឱ្យត្រឹមត្រូវតាមបច្ចេកទេស វាក៏មិនងាយស្រួលប៉ុន្មានដែរ ដែលកសិករត្រូវយល់ដឹងច្បាស់ពីបច្ចេកទេសនៃការរៀបចំដី ការគ្រប់គ្រងទឹក និងការថែទាំជាច្រើនទៀតទើបទទួលបានជោគជ័យ។

ចំណុចដំបូងដែលអ្នកដាំដុះគួរគិតមុនគេគឺការជ្រើសរើសពូជ ដែលគេត្រូវជ្រើសពូជណាដែលសុទ្ធល្អ មានប្រភពច្បាស់លាស់ មានអាយុកាលត្រឹមត្រូវ និងមិនប្រកាន់រដូវ។ បន្ថែមលើនេះ គេក៏ត្រូវពិនិត្យមើលពូជណាដែលធន់នឹងអាកាសធាតុ ជំងឺ ឬសត្វល្អិតផ្សេងៗ ទើបធ្វើឱ្យការដាំដុះមានលក្ខណៈល្អប្រសើរ និងអាចទទួលបានទិន្នផលខ្ពស់។

បន្ទាប់មក គេត្រូវរៀបចំដីគឺត្រូវសម្អាតដីចំការ រើសស្មៅចេញ និងភ្ជួរដីឱ្យបាន ២-៣ដងក្នុងជម្រៅពី ២០-៣០សង់ទីម៉ែត្រ ហើយរាស់បំបែកដីឱ្យម៉ដ្ឋល្អ និងហាលដីចន្លោះពី ១០-១៥ថ្ងៃ។ បន្ទាប់ពីសម្អាតដីរួចហើយ កសិករអាចលើករងដែលមានទទឹង ១ម៉ែត្រ និងបណ្ដោយទៅតាមទំហំដីជាក់ស្ដែង ចំណែកឯកម្ពស់រង ត្រូវលើកប្រមាណ ២០-៣០សង់ទីម៉ែត្រនៅរដូវប្រាំង និង ៣០-៥០សង់ទីម៉ែត្រនៅរដូវវស្សា ទើបបន្ថែមជីលាមកសត្វស្ងួត ឬជីកំប៉ុស្តិ៍ ជី អិនប៉េកា លាយច្របល់ជាមួយដី និងគ្របរងទុកដោយប្រើថង់ប្លាស្ទិកដើម្បីការសំណើមដី និងកាត់បន្ថយការដុះស្មៅ។

ក្រៅពីរងសម្រាប់ដាំ កសិករក៏ត្រូវធ្វើរោងបណ្ដុះកូនម្ទេសដើម្បីឱ្យគ្រាប់ដុះបានល្អ កាត់បន្ថយការរលួយកូន និងការពារកូនដំណាំពីការឆ្លងជំងឺ ក៏ដូចជាការបំផ្លាញពីសត្វចង្រៃ។ សម្រាប់ទំហំរោង គេអាចធ្វើដំបូលកម្ពស់ ១.៨-២ម៉ែត្រ ដើម្បីងាយចេញចូល និងការពារកម្ដៅ ឯកម្ពស់រានដំណាំពី ០.៥-០.៧ម៉ែត្រ និងទទឹងពី ០.៨-១ម៉ែត្រ។

ការដាំម្ទេស គេត្រូវរើសយកកូនណាដែលមានដើមរឹកមាំល្អ អាយុពី ២២-២៥ថ្ងៃ ហើយត្រូវដាក់វាហាលពី ៣-៥ថ្ងៃដើម្បីពង្រឹងកូនមុនពេលដាំ។ មុនពេលដាំ គេត្រូវបញ្ចូលទឹកតាមរងនៅពេលព្រឹក ទើបគេដកកូនម្ទេសថ្មមៗចេញពីថាសបណ្ដុះយកទៅដាំនៅតាមរងនីមួយៗ។

សម្រាប់ការថែទាំដំណាំម្ទេសក៏មិនខុសពីការថែទាំដំណាំផ្សេងទៀតដែរ ដែលកសិករត្រូវស្រោចទឹក ដាក់ជីឱ្យបានទៀតទាត់ដើម្បីឱ្យដំណាំផ្ដល់ផ្លែបានច្រើន។ ឯការដាក់ជីក៏អាស្រ័យលើប្រភេទដី និងរយៈពេលដាំផងដែរដូចជា ត្រូវដាក់ជីឱ្យបានទៀងទាត់ចន្លោះពេលពី ៧-១៥ថ្ងៃម្ដងបន្ទាប់ពីដាំកូនម្ទេស ឯប្រភេទដីខ្សាច់ច្រើនក៏ត្រូវបន្ថែមបរិមាណជីឱ្យច្រើនដូចគ្នា។

ក្នុងការដាំដំណាំម្ទេស គេត្រូវដោតទ្រើងឱ្យរួចរាល់បន្ទាប់ពីដាំកូនម្ទេសរយៈពេល ២សប្ដាហ៍ ហើយការដោតទ្រើងនេះគេអាចដោយដើម្បីទប់ដើម ឬមែក ដែលធ្លាក់លើដី ឯខ្នែងខាងក្រោមកសិករត្រូវកាត់ចេញដើម្បីឱ្យមានខ្យល់ និងពន្លឺចេញចូលគ្រប់គ្រាន់។ ចំណែការស្រោចស្រព អ្នកដាំត្រូវស្រោចទឹកឱ្យបានគ្រប់គ្រាន់ ពិសេសត្រូវស្រោចរាល់ថ្ងៃបន្ទាប់ពីដាំកូនលើរង ២សប្ដាហ៍។

ដំណាំម្ទេសក៏អាចជួបនឹងកត្តាប្រឈមផងដែរដូចជា ជំងឺអង់ត្រាក់ណូស ជំងឺបាក់តេរីអុចឬជំងឺច្រេះ ជំងឺស្រពោន និងអាចរងការបំផ្លាញពីសត្វចង្រៃដូចជា រុយស ដែលអាចធ្វើឱ្យស្លឹករុក្ខជាតិឡើងលឿង ដើមបាត់បង់កម្លាំងលូតលាស់ផងដែរ។

ចុងក្រោយគឺការប្រមូលផល ដែលកសិករអាចបេះបានទៅតាមតម្រូវការទីផ្សារ ហើយត្រូវបេះនៅពេលព្រឹក ដោយរើសម្ទេសណាដែលល្អទុកដោយឡែកពីម្ទេសដែលមានជំងឺឬសត្វល្អិតបំផ្លាញ។​ ការបេះត្រូវសម្អាតសម្ភារនិងរក្សាទុកឱ្យបានល្អ មុននិងក្រោយពេលប្រមូលផល ហើយត្រូវប្រមូលផលដោយប្រុងប្រយ័ត្នជៀសវាងការប៉ះទង្គិចនាំ​ឱ្យមានស្នាមជាំ ឬខូចផ្លែម្ទេស៕ 


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កិច្ចពិភាក្សាកម្មវិធីហិរញ្ញវត្ថុ​ រដូវកាលទី ៣ ក្លាយជាវេទិកាចំណេះដឹងហិរញ្ញវត្ថុសម្រាប់ប្រជាកសិករ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 06/04/2026

ក្រុមហ៊ុន Apsara Media Services (AMS) កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ បានសហការជាមួយនឹងសមាគមធនាគារនៅកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) (CBC) ដោយមានការគាំទ្រដោយធនាគារជាតិនៃកម្ពុជា (NBC) បានរៀបចំកម្មវិធី វេទិកាចំណេះដឹងផ្នែកហិរញ្ញវត្ថុកម្ពុជា កិច្ចពិភាក្សា កម្មវិធី «វិថីហិរញ្ញវត្ថុ រដូវកាលទី៣» នៅស្រុកបន្ទាយមាស ខេត្តកំពត។

អតីតព្រលានយន្តហោះអន្តរជាតិ-ភ្នំពេញ នឹង​បើក​ឱ្យសាធារណជន​ចូលលេង​កម្សាន្តរយៈពេល​​៩ថ្ងៃ អំឡុង​បុណ្យចូលឆ្នាំខ្មែរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 06/04/2026

ព្រលានយន្តហោះពោធិ៍ចិន​តុង ដែលរាជរដ្ឋាភិបាល​អភិវឌ្ឍន៍ធ្វើជា​សួ​នសាធារណៈ នឹងត្រូវ​បើ​កសាកល្បង​ឱ្យ​សាធារណជន​ចូល​ទស្សនា​កម្សាន្ត ហាត់ប្រាណ និងលេង​កីឡា ដោយឥតគិតថ្លៃរយៈពេល​០៩​ថ្ងៃ​

ត្រីមាសទី១ ឆ្នាំ២០២៦ សេដ្ឋកិច្ចវៀតណាមកើនឡើងយឺត ដោយសារការនាំចូលប្រេងពីមជ្ឈិមបូព៌ារងផលប៉ះពាល់ខ្លាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/04/2026

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមនៅក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៦នេះ មានការកើនឡើងយឺតយ៉ាវ ដោយសារតែការនាំចូលប្រេងពីមជ្ឈិមបូព៌ាទទួលរងនូវផលប៉ះពាល់ខ្លាំង ដែលជាហេតុជំរុញឱ្យមានអតិផរណាកើនឡើង

កម្ពុជាដាក់​ដំណើរការកម្មវិធីថ្មីមួយ​ ដើម្បីជួយ​សហគ្រិន​ខ្មែរ​ឱ្យ​មានភាពប្រកួត​ប្រជែងទាំង​ក្នុងស្រុក​និងអន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/04/2026

កម្ពុជា​បានដាក់ឱ្យដំណើរការ​កម្មវិធី​ថ្មីមួយក្នុងវិស័យសហគ្រិនភាព ដោយផ្ដោតលើការ​ធ្វើ​ធុរកិច្ចតាមបច្ចេកវិទ្យា​បៃតង ​ក្នុងគោលដៅគាំទ្រធុរកិច្ចបច្ចេកវិទ្យាអាកាសធាតុ ឱ្យពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈភាពជាដៃគូសកល ការផ្ទេរបច្ចេកវិទ្យា និងហិរញ្ញប្បទាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់ប្រជាពលរដ្ឋ ប្រើប្រាស់ផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/04/2026

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទរ ក្នុងឱកាសទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩ មេសា លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ខ្មែរផលិត ខ្មែរប្រើប្រាស់ ខ្មែររីកចម្រើន» និងបានជំរុញឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ គាំទ្រប្រើប្រាស់ផលិតផលក្នុងស្រុក ដែលផលិតដោយខ្មែរ។

ប្រេងឥន្ធនៈនិងជីកសិកម្មឡើងថ្លៃបង្កផលប៉ះពាល់ដល់ជីវភាពកសិករ ខណៈជម្លោះមជ្ឈិមបូព៌ានៅតែបន្ត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/04/2026

កសិករ​ជាច្រើននៅកម្ពុជា​​ កំពុង​ប្រឈម​នឹង​ការលំបាក ដោយសារ​តម្លៃ​ប្រេងឥន្ធនៈ និង​ជីសកិកម្ម​កើនឡើង​ ដែល​ជា​កត្តា​ជំរុញ​ឱ្យ​ថ្លៃដើម​ផលិតរបស់​ពួកគេ កើនឡើង ​ចាប់តាំងពី​ជម្លោះ​នៅមជ្ឈិមបូព៌ាចាប់ផ្តើម​។ នេះបើយោងតាមការផ្សាយរបស់កាសែត BERNAMA ប្រទេសម៉ាឡេស៊ី ចេញផ្សាយកាលពីថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២៦ កន្លងទៅ។

តម្រូវការនិងតម្លៃស្ករត្នោតខ្មែរហក់ឡើងខ្ពស់​ ប៉ុន្តែ​ចំនួនអ្នកផលិតធ្លាក់ចុះ

ជំនួញ, ព្រឹត្តិការណ៍

• 06/04/2026

ស្ករត្នោ​ត​ធម្មជាតិរបស់​ខ្មែរ កំពុង​មានតម្រូវការ​ខ្ពស់លើ​ទីផ្សារ ទាំង​ក្នុង​និងក្រៅប្រទេស ស្របគ្នានឹង​តម្លៃរបស់វា ក៏ហក់​ឡើង​ខ្ពស់ដែរ​ ប៉ុន្តែបែរជាមិន​សូវ​មានអ្នក​ផលិតស្ករ​ត្នោត​​ច្រើន​ដូច​មុន ជាពិសេស​ស្ករត្នោត​កំពង់ស្ពឺ ​

ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 03/04/2026

ដើម្បីអបអរសាទរ​ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ

សហគមន៍កសិកម្មទំនើបកើនឡើងដល់ ៣១ ជាមួយកិច្ចសន្យាផលិតកម្មមានតម្លៃជាង៤០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/04/2026

រហូតមកដល់ពេលនេះ សហគមន៍កសិកម្មទំនើបដែលបង្កើតឡើងនៅចុងឆ្នាំ២០២៣ កើនឡើងដល់៣១ និងកិច្ចសន្យាផលិតកម្មជាង៤០លានដុល្លារអាម៉េរិក

កម្ពុជា គ្រោងកំណត់ការប្រើប្រាស់សារធាតុ “អាសបេស្ដុស”ក្នុងវិស័យសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/04/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់មួយស្ដីពី “ការវាយតម្លៃផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុអាសបេស្ដុស” កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី