មុខរបរកង្កែបបោប ងាយៗប៉ុន្តែរកចំណូលបានខ្ទង់រយដុល្លារក្នុងមួយថ្ងៃ

ភ្នំពេញ ៖ គ្រាន់តែនិយាយដល់មុខម្ហូប «កង្កែបបោប» គេជឿថាមានមនុស្សជាច្រើននាក់ណាស់ដែលឃ្លាន និងចង់សាករហូតចង់ស្រក់ទឹកមាត់ ដោយនឹកឃើញដល់រូបរាងធាត់ៗ ប៉ោងៗ ក្លិនឈ្ងុយ និងមានរសជាតិសាច់កង្កែបលាយជាមួយគ្រឿងផ្សំជាច្រើនមុខដែលគេញាត់ចូលក្នុងពោះកង្កែប ហើយដាក់អាំងនៅលើភ្លើងក្ដៅៗ។ អាស្រ័យដោយភាពទាក់កទាញនៃរសជាតិ និងមានប្រជាប្រិយភាពបែបនេះហើយ ទើបធ្វើឱ្យមុខរបរលក់កង្កែបបោបនេះអាចរកចំណូលចូលគ្រួសារប្រចាំថ្ងៃបានយ៉ាងប្រសើររហូតដល់ខ្ទង់រយដុល្លារក្នុងមួយថ្ងៃ។

មានទីតាំងនៅម្ដុំរមណីយដ្ឋានកៀនស្វាយក្រៅ ស្រុកកៀនស្វាយ ខេត្តកណ្តាល ក្បែរផ្លូវជាតិលេខ១ ជាយរាជធានីភ្នំពេញ កង្កែបបោប ៣១០ ជាយីហោមួយដ៏មានប្រជាប្រិយភាព និងទទួលបានការគាំទ្រពីសំណាក់ទេសចរក្នុងស្រុក ក៏ដូចជាបរទេសដែលនិយមទទួលទានមុខម្ហូបកង្កែបបោប ហើយអាចរកបានចំណូលពីការលក់ជិត១លានរៀលក្នុងមួយថ្ងៃ ជាពិសេសនៅថ្ងៃសម្រាកចុងសប្ដាហ៍។

លោក ទីន សុផានី ជាម្ចាស់យីហោ កង្កែបបោប ៣១០ បានមានប្រសាសន៍ប្រាប់ AMS ថា ៖ 

” ខ្ញុំលក់កង្កែបបោបចូលជិត ៥ឆ្នាំហើយ ដោយការលក់កង្កែបបោបនេះ ផាត់ថ្លៃបុគ្គលិក ថ្លៃចំណាយទៅលើវត្ថុធាតុដើមដែលជាគ្រឿងផ្សំរួចរាល់ គឺអាចចំណេញគួរសម ហើយជីវភាពក៏បានធូរធាជាងមុនឆ្ងាយច្រើនដែរ”

លោកបន្តថា ក្រៅពីនៅតំបន់រមណីយដ្ឋានកៀនស្វាយក្រៅ លោកក៏មានបើកសាខាមួយចំនួនទៀតផងដែរ ហើយរក្សាបាននូវរូបមន្តដើម ក៏ដូចជារសជាតិផ្ទាល់ខ្លួនទៀតផង។ ដោយឡែកទាក់ទងនឹងចំណូលប្រចាំថ្ងៃវិញ លោក សុផានី បានរៀបរាប់ថា ចំពោះសាខានៅភ្នំពេញអាចរកបានពី ៣០-៤០ ដុល្លារក្នុងមួយថ្ងៃ ឯនៅរមណីយដ្ឋានវិញលក់តែថ្ងៃចុងសប្ដាហ៍ ហើយអាចរកបានពី ១-២ លានរៀលផងដែរ។

មុខម្ហូបដែលជ្រកនៅក្រោមស្លាកកង្កែបបោប ៣១០ ខាងលើនេះ ត្រូវបានគេលក់នៅលើទីផ្សារទូទៅក្នុងតម្លៃ ៤ ០០០ រៀលក្នុងមួយក្បាល ឬ ៨ ០០០ក្នុងមួយចង្កាក់។ ម្ចាស់អាជីវកម្មខាងលើ បន្ថែមទៀតថា ក្រៅពីអាំងលក់ភ្លាមៗនៅរមណីយដ្ឋានកៀនស្វាយក្រៅហើយ អតិថិជនរបស់លោកក៏មានធ្វើការកម្ម៉ង់ទិញនៅសាខាក្រុងភ្នំពេញ ក៏ដូចជាកម្ម៉ង់កង្កែបឆៅយកទៅចម្អិនដោយខ្លួនឯងផងដែរ។ លោកថា កាលពីមុនសម្រាប់កង្កែបដែលត្រូវយកមកច្នៃធ្វើជាកង្កែបបោបនេះគឺលោកចិញ្ចឹមដោយខ្លួនឯង តែបច្ចុប្បន្នពុំអាចផ្គត់ផ្គង់ទាន់ លោកក៏ធ្វើការទិញពីក្នុងភូមិ និងទិញបន្តមកពីខាងច្បាអំពៅ។ ចំពោះកង្កែបបោប ៣១០ នេះគឺគាត់ធ្វើភ្លាមៗ និងដាក់អាំងជូនអតិថិជនភ្លាមៗ តែចំពោះអ្នកកម្ម៉ង់ទុក គាត់ក៏អាចធ្វើទុកពីល្ងាចឱ្យផងដែរ។

ពាក់ព័ន្ធនឹងរបៀបធ្វើ ទម្រាំសម្រេចបានជាកង្កែបបោបមានរសជាតិឈ្ងុយឆ្ងាញ់ គេត្រូវយកកង្កែបមកកាត់ដៃ កាត់ជើង កាត់ក្បាលចេញ និងលាងសម្អាតឱ្យបានស្អាតល្អ។ បន្ទាប់មកគេយកគ្រឿងមកញាត់ក្នុងស្បែកពោះកង្កែបទាំងនោះ ហើយប្រឡាក់គ្រឿងម្ដងទៀត ទើបគេយកទៅដាក់ត្បុត ឬកៀប ទើបដាក់អាំងឱ្យឆ្អិនជាការស្រេច។ ជាធម្មជាសម្រាប់កម្លាំងក្នុងការរៀបចំផ្សំគ្រឿង និងចម្អិន លោកមានគ្នាពីរនាក់សម្រាប់ជួយធ្វើ ប៉ុន្តែបើមានការកម្ម៉ង់ច្រើន លោករកមនុស្សបន្ថែមប្រមាណពីរនាក់បន្ថែមទៀតទើបធ្វើទាន់។

ចំពោះវត្ថុធាតុដើមដែលជាគ្រឿងផ្សំសម្រាប់ញាត់បញ្ចូលក្នុងពោះកង្កែបវិញត្រូវបានលោកបញ្ជាក់ថា ក្រៅពីធាតុផ្សំរួមមានដូចជាសាច់កង្កែបស្រស់ គឺនៅមានសាច់ជ្រូក៣ជាន់ សណ្ដែកដីលីង(បុក) គល់ស្លឹកគ្រៃបុក ម្ទេសចិញ្ច្រាំ មីសួរ រំដេង ល្មៀត និងគ្រឿងផ្សំរសជាតិ ដូចជាអំបិល ទឹកត្រី ស្ក ប៊ីចេង ផងដែរ។ 

គួរបញ្ជាក់ដែរថា លោក បានចាប់ផ្ដើមអាជីវកម្មនេះក្នុងដើមទុនប្រមាណ ១០០០ដុល្លាទៅលើការរៀបចំទិញឥវ៉ាន់ និងជួលទីតាំងជាដើម។ លោកបន្តថា កាលដើមឡើយ លោកក៏បានជួបបញ្ហាផងដែរដោយសារ ទើបបើកដំបូងពុំទាន់មានគេស្គាល់ ដូច្នេះត្រូវខាតប្រមាណពីរខែ។ ចំណែកពេលអនាគត លោក សុផានី មានគម្រោងចង់ពង្រីកទីផ្សារកង្កែបបោបឱ្យមានសាខាកាន់តែច្រើនបន្ថែមទៀត ដូចជានៅផ្សារថ្មី និងវត្តបទុមផងដែរ។ ម្ចាស់ហាងខាងលើ ក៏សូមអរគុណដល់អតិថិជនដែលតែងតែគាំទ្រ និងជួយទិញកង្កែបបោបរបស់លោកកន្លងមក៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2026

២០២៦នេះ អចលនទ្រព្យ​ជាពិសេសលំនៅឋាន​ដែល​បាន​ប្រកាស​ដាក់​លក់ឡៃឡុង​មានចំនួន​​កាន់តែច្រើន​នៅលើទីផ្សារ ដែលជាឱកាស​សម្រាប់​អ្នកមានលុយ​ក្នុងការទិញទុក​ចំណេញ ឬវិនិយោគ​...

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ

ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​បាន​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ ​តាមរយៈ​ការ​ពន្យារ​ការ​ទូទាត់​សង​ឥណទាន​ ​និង​ការ​លើកលែង​បំណុល​មួយ​ចំនួន​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ២៥០​លាន​ដុល្លារ​អាម៉េរិក