បរទេស ៖ បណ្តាញផ្សព្វផ្សាយ The Gravitas និងសារព័ត៌មាន The WION បានស្រាវជ្រាវរកឃើញថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ជនជាតិអាល្លឺម៉ង់មានទំនោរ និងការពេញនិយមក្នុងការទទួលទានសាច់កង្កែបខ្លាំងមែនទែន ប៉ុន្តែជ្រើសយកតែសាច់ភ្លៅប៉ុណ្ណោះ ដោយក្នុងនោះគ្រាន់តែនៅក្នុងឆ្នាំ២០២០នាអំឡុងពេលមានការរាតត្បាតជំងឺកូវីដជាសកល ប្រទេសមួយនេះបានចំណាយលុយមិនតិចជាង ៨៩លានដុល្លារនោះឡើយទៅលើការបញ្ជាទិញសាច់ភ្លៅកង្កែបពីបណ្តាប្រទេសដែលជាអ្នកផ្គត់ផ្គង់។

អាល្លឺម៉ង់ គឺជាប្រទេសដែលនាំចូលសាច់កង្កែបច្រើនជាងគេបំផុតនៅក្នុងតំបន់អឺរ៉ុប ហើយបន្ទាប់មកគឺជាប្រទេសបារាំង ខណៈដែលប្រទេសទទួលបានឱកាសផ្គត់ផ្គង់ទីផ្សារអឺរ៉ុបច្រើនជាងគេបំផុតនោះគឺប្រទេសឥណ្ឌូនេស៊ី និងបង់ក្លាដេសដែលរត់តាមពីក្រោយ។ ប្រភពដដែលក៏បានបង្ហាញទិន្នន័យដែរថា នៅទូទាំងទ្វីបអឺរ៉ុបទាំងមូលជារៀងរាល់ឆ្នាំពួកគេបាននាំចូលសាច់កង្កែប(យកតែសាច់ភ្លៅប៉ុណ្ណោះ)ដល់ទៅជាង៤០០០តោន ឬប្រហែលជា២០០លានក្បាល។

អ្នកជំនាញសត្វរបស់អន្តរជាតិបានបង្ហាញក្តីបារម្ភថា ពូជសត្វប្រភេទនេះនឹងអាចរងគ្រោះ ឬដាច់ពូជមួយចំនួនជាមិនខាននាពេលអនាគត ខណៈដែលមូលហេតុមិនមែនដោយសារតែបញ្ហាបម្រែបម្រួលអាកាសធាតុនោះឡើយ តែដោយសារតែការទទួលទានច្រើនពេក ពោលគឺច្រើនខ្លាំងលើសពីការផ្គត់ផ្គង់។ អ្នកជំនាញបានបញ្ជាក់ដែរថា ទោះបីជាយ៉ាងណាក្តី កង្កែបមិនមែនជាសត្វយកសាច់តែមួយប្រភេទដែលនឹងអាចផុតពូជដោយសារតែទទួលទានរបស់មនុស្សនោះទេ ក្នុងនោះក៏មានប្រភេទពូជត្រីឆ្លាមផងដែរ។ ជាក់ស្តែងដូចជានៅក្នុងប្រទេសចិនដែលជាទីផ្សារប្រើប្រាស់សាច់ឆ្លាមច្រើនជាងគេបំផុត ជាពិសេសអាហារប្រភេទស៊ុប បើទោះបីជាវាមានតម្លៃថ្លៃ ហើយគ្មានសារជាតិប្រូតេអ៊ីនច្រើនក្តី ប៉ុន្តែភោជនីយដ្ឋានរាប់រយរាប់ពាន់កន្លែងនៅក្នុងប្រទេសចិន ក៏ដូចជានៅទូទាំងពិភពលោកក៏កំពុងបន្តធ្វើការលក់សាច់ប្រភេទនេះជារៀងរាល់ថ្ងៃ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content