របរឡើងត្នោត នឿយហត់បន្តិច តែអាចរកចំណូលចិញ្ចឹមគ្រួសារបានគ្រប់គ្រាន់ 

ដើមត្នោត គឺជាអត្តសញ្ញាណជាតិនៃកម្ពុជា ត្បិតវាបានផ្តល់នូវអត្ថប្រយោជន៍យ៉ាងលើសលប់រាប់ចាប់តាំងពីដើម ស្លឹក ធាង ផ្កា ផ្លែ ទាំងខ្ចី ទាំងទុំ ដែលអាចយកទៅច្នៃធ្វើជាអាហារ នំ បង្អែម ព្រមទាំងជាឱសថបែបបុរាណផងដែរ។ ជាក់ស្ដែង កសិករមួយរូបបានចាប់យកមុខរបរជាអ្នកឡើងដើមត្នោតគាបផ្កាត្រងយកទឹកមកកូររម្ងាស់ធ្វើជាស្ករត្នោតយ៉ាងឈ្ងុយឆ្ងាញ់ និងបោះលក់នៅក្នុងទីផ្សារក្នុងតំបន់ ក៏ដូចជាក្នុងស្រុកផងដែរ ដែលអាចទទួលបានចំណូលគ្រាន់ទំនុកបម្រុង និងផ្គត់ផ្គង់ជីវភាពគ្រួសារបានសមរម្យ។

លោក ជា គុណ ជាអ្នកប្រកបមុខរបរឡើងដើមត្នោតម្នាក់រស់នៅភូមិពន្លឺព្រះផុស ឃុំកំពង់ក្ដី ស្រុកជីក្រែង ខេត្តសៀមរាប បានរៀបរាប់ប្រាប់ឱ្យដឹងថា ៖ មុខប្រកបរបរឡើងដើមត្នោតនេះលោកបានចាប់យកធ្វើជាអាជីពជាយូរណាស់មកហើយ ដោយសារតែគ្រួសាររបស់លោកមិនមានដីស្រែធ្វើដូចប្រជាជនទូទៅ ហើយដោយមើលឃើញថា នៅវាលស្រែសម្បូរដើមត្នោត លោកក៏ចាប់ជំនាញឡើងត្នោតគាបផ្កាយកទឹកត្នោតមកកូររម្ងាស់ធ្វើជាស្ករដែលអាចរកចំណូលបានគួរសម។

លោកបានបញ្ជាក់ថា ៖

“តាមធម្មតា រដូវដែលយើងឡើងត្នោតអាចគាបយកទឹកត្នោតបានល្អគឺចាប់ពីខែធ្នូ ដល់ខែមិថុនា ដែលនៅដើមដៃ និងចុងដៃអាចប្រមូលបានប្រមាណ ១០០លីត្រក្នុងមួយថ្ងៃ ចំណែកឯនៅពាក់កណ្ដាលរដូវអាចប្រមូលបានដល់ទៅ ៣០០លីត្រក៏មាន ព្រោះត្នោតមានច្រើនដើម (ជួលដើមត្នោតអ្នកភូមិ)។ សម្រាប់ទឹកត្នោតទាំងនេះ ខ្ញុំឡើងយកពេលព្រឹកម្ដង ល្ងាចម្ដង ហើយទឹកត្នោត ១០០លីត្រ អាចកូរស្ករបានប្រមាណ ១០គីឡូក្រាម។”

ចំពោះការឡើងត្នោតនេះ លោក ជា គុណ បានរៀបរាប់ទៀតថា ដើមត្នោតដែលលោកឡើងហើយគាបយកទឹកមកកូរស្ករនេះ លោកត្រូវឱ្យម្ចាស់ដីដែលមានដើមត្នោតវិញក្នុងមួយដើម ៣គីឡូក្រាមជាថ្នូរ ហើយក្រៅពីនេះលោកកូរស្ករលក់ឱ្យឈ្មួញដែលកម្ម៉ង់ទិញ និងអាជីវករធ្វើនំដែលផ្ដាំឱ្យលោកធ្វើទុកឱ្យផងដែរ។

ចំពោះតម្លៃស្ករវិញ អ្នកឡើងត្នោតរូបនេះបញ្ជាក់ដែរថា ៖

“យើងអាចលក់បានប្រមាណ ៥០០០រៀលក្នុងមួយគីឡូក្រាម ហើយតែងតែមានអតិថិជនមកបញ្ជាទិញជារឿយៗ ដោយសារតែគេដឹងថា យើងឡើងត្នោតខ្លួនឯង និងកូរស្ករខ្លួនឯងដែលជាស្ករសុទ្ធល្អ ជាស្ករធម្មជាតិផងដែរ។ ពាក់ព័ន្ធនឹងរឿងតម្លៃស្ករនេះដែរ នៅដើមរដូវស្ករត្នោតអាចមានតម្លៃខ្ពស់ជាងនេះ ដោយសារស្ករត្នោតមិនទាន់សម្បូរ លុះដល់ពាក់កណ្ដាលរដូវដែលអាចប្រមូលទឹកត្នោតបានច្រើន តម្លៃស្ករក៏អាចចុះតាមនោះដែរ។”

គួរបញ្ជាក់ដែរថា លោក ជា​ គុណ បានប្រកបរបរឡើងត្នោតនេះប្រមាណ៥ឆ្នាំមកហើយ ដែលបានជួបផលលំបាកភាគច្រើនទាក់ទងនឹងការឡើងត្រូវប្រើកម្លាំងខ្លាំង ដែលអាចចុកដៃ ចុកជើង ចុកចង្កេះ ជាដើម ពោលគឺត្រូវការលាបប្រេងរឹតដើម្បីសម្រួលសរសៃជាប្រចាំផងដែរ។ យ៉ាងណាក៏ដោយ អ្នកឡើងត្នោតរូបនេះ ក៏មានមតិដែរថា ទោះបីវាជាការងារនឿយហត់ព្រឹកល្ងាចយ៉ាងណា ក៏លោកនៅតែរីករាយ និងខិតខំប្រកបមុខរបរនេះដែរ ព្រោះអាចទទួលបានចំណូលគួរសម អាចផ្គត់ផ្គង់ជីវភាពគ្រួសារ និងចិញ្ចឹមកូនក្នុងបន្ទុកឱ្យរស់បានស្រួល ដោយមិនចាំបាច់ទៅប្រកបរបរឆ្ងាយ ឬចំណាក់ស្រុកនោះទេ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កងទ័ពជើងទឹកចិន បង្ហាញរ៉ូបូតជាសត្វត្រីអាចស៊ើបការណ៍នៅក្រោមបាតសមុទ្របានយ៉ាងលម្អិត

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/06/2026

កងទ័ពជើងទឹកចិន បានបង្ហាញជាផ្លូវការនូវបច្ចេកវិទ្យាយោធាថ្មីមួយទៀតរបស់ខ្លួនគឺត្រីរ៉ូបូតសម្រាប់បម្រើដល់បេសកកម្មឈ្លបយកការណ៍ (Bionic Robotic Fish)

ខេត្តសក្ដានុពលចំនួន​៥ ទទួលបានគម្រោង​វិនិយោគច្រើនជាង​គេ​ក្នុង​រយៈពេល៥ខែ ដើមឆ្នាំ២០២៦

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/06/2026

ក្នុងរយៈពេល​៥ខែ ដើមឆ្នាំ២០២៦​ តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​​ បានអនុម័ត​គម្រោង​វិនិយោគសរុបចំនួន ​២២៥ ​គម្រោង ​ដែលមានទុន​វិនិយោគសរុប​ចំនួន​ ៣,៣ ពាន់លានដុល្លារអាម៉េរិក​

ARDB ទម្លាក់កញ្ចប់ថវិកាជាង ១០០លានដុល្លារ ដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ធនាគារអភិវឌ្ឍន៍ជនបទ(ARDB) បានសហការជាមួយដៃគូពាក់ព័ន្ធប្រកាសទម្លាក់មូលធិនិចំនួន ១០៩លានដុល្លារអាម៉េរិក សម្រាប់អនុវត្តជាផ្លូវការនូវ «កម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា

រុស្ស៊ី ផ្តល់ឱកាសឱ្យឥណ្ឌាវិនិយោគលើតំបន់ស្តុកទុករ៉ែកម្រដ៏ធំមួយនៅស៊ីបេរី​ ឈ្មោះថា Tomtor ដែលមិនទាន់ត្រូវបានគេទាញយកផលនៅឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

រុស្ស៊ីផ្តល់ឱកាសឱ្យឥណ្ឌាចូលទៅប្រើប្រាស់ និងវិនិយោគលើតំបន់ស្តុកទុករ៉ែកម្រ Tomtor ស្ថិតនៅក្នុងសាធារណរដ្ឋ Sakha (តំបន់ស៊ីបេរី) ដែលជាប្រភពរ៉ែកម្រដ៏ធំបំផុតមួយក្នុងពិភពលោកមិនទាន់ត្រូវបានគេទាញយកផលនៅឡើយ

ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍ បើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាត ជាមួយគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍ បើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាត ជាមួយគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់

ទឹកឃ្មុំមានតម្រូវការកាន់តែច្រើន និងពេញនិយម សម្រាប់ធ្វើជាភេសជ្ជៈពិសានៅតាមហាងកាហ្វេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

តម្រូវការប្រើប្រាស់ទឹកឃ្មុំ សម្រាប់ផលិតជាភេសជ្ជៈពិសាប៉ូវកម្លាំង កំពុងពេញនិយមនៅតាមហាងកាហ្វេ និងភោជ​នីយដ្ឋានានា ដោយសារប្រជាជនកម្ពុជាចាប់ផ្តើមយល់ដឹងអំពីអត្ថប្រយោជន៍នៃទឹកឃ្មុំ សម្រាប់ជំនួយសុខភាព និងប្រើប្រាស់ធ្វើជាថ្នាំសង្កូវផ្សេងៗទៀតផង

គម្លាតដ៏ធំក្នុងប្រព័ន្ធហិរញ្ញវត្ថុ ធ្វើឱ្យចិនមិនអាចវ៉ាដាច់អាម៉េរិកក្លាយជាមហាអំណាចទី ១ បាន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ខណៈពេលដែលប្រទេសចិនកំពុងបង្កើនការប្រកួតប្រជែងកាន់តែខ្លាំងឡើង ធៀបជាមួយនឹងលោកខាងលិចលើផ្នែកផលិតកម្ម និងសមត្ថភាពយោធា ប៉ុន្តែគេមើលឃើញថា គម្លាតដ៏ធំធេងមួយរវាងចិននិងអាម៉េរិកនៅតែបន្តកើតមាននៅឡើយក្នុងវិស័យហិរញ្ញវត្ថុសកល

បណ្តុះកូនទុរេនលក់ជារបរលាក់មុខ តែមានតម្រូវការខ្ពស់នៅលើទីផ្សារ

ជំនួញ, ព្រឹត្តិការណ៍

• 17/06/2026

ការបណ្តុះកូនទុរេនលក់ ជារបរមួយដែលកំពុងលាក់មុខនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែទោះជាដូច្នេះ របរនេះកំពុងមានការគាំទ្រខ្លាំងនៅលើទីផ្សារ ដោយសារកសិករខ្មែរនៅតាមបណ្តាខេត្តឆា្ងយៗ មានទំនោរ​ដាំទុរេនកាន់តែច្រើនឡើងៗ

កម្ពុជា-ធនាគារពិភពលោក ចុះកិច្ចព្រមព្រៀងឥណទានសម្បទាន ១៥០ លានដុល្លារ ដើម្បីតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កម្ពុជា និងធនាគារពិភពលោក ​(World Bank) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានដំណាក់កាលទីមួយ មានតម្លៃ ១៥០ លានដុល្លារអាម៉េរិក សម្រាប់គម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

បេសកកម្ម​គោះទ្វារអ្នក​វិនិយោគ​របស់មន្ត្រីជាន់​ខ្ពស់​កម្ពុជា នៅជប៉ុន ​និង​ កូរ៉េ រំពឹងទទួលបាន​វិនិយោគិនថ្មី​ៗចូលមក​បន្ថែម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

នៅក្នុងដំណើរទស្សនកិច្ច ​និ​ងបេសកកម្ម​របស់មន្ត្រីជាន់ខ្ពស់​កម្ពុជា ទៅក្រៅប្រទេស ពិត​ណាស់​តែង​នាំមកវិញនូវ​អ្នកវិនិយោគ​ថ្មីៗចូលមក​កាន់ប្រទេស​កម្ពុជា