ភ្នំភ្លើង Merapi របស់ប្រទេសឥណ្ឌូនេស៊ីត្រូវបានគេចាត់ទុកថាជាភ្នំភ្លើងដែលមានជីវិត និងសកម្មភាពបំផុត ហើយពេលដែលវាផ្ទុះឡើងម្ដងៗ ធម្មជាតិទាំងឡាយដែលស្ថិតនៅតាមជើងភ្នំមួយនេះ ក៏ដូចជានៅតំបន់ក្បែរខាងរាប់សិបហិកតាត្រូវបានបំផ្លាញ វិនាសយ៉ាងធ្ងន់ធ្ងរ រាប់ទាំងជីវិតសត្វព្រៃកម្រ និងធម្មជាតិទាំងឡាយរួមមានដូចជាប្រភេទដើមឈើកម្រដែលស្ទើរតែដាច់ពូជ ដូចជាអំបូរផ្កាអ័រគីដេរាប់ព្រៃផងដែរ ដែលជាប្រភេទផ្កាមានភាពល្បីល្បាញជាងគេនៅតំបន់នេះក៏ទទួលរងនូវការគំរាមកំហែងផងដែរ។

ដោយសារតែមើលឃើញនូវតម្លៃដែលមិនអាចកាត់ថ្លៃបាននៃពូជផ្កាអ័រគីដេព្រៃ និងការសោកស្តាយបំផុតចំពោះការបាត់បង់វត្តមានរបស់ធម្មជាតិ បុរសម្នាក់ដែលមានឈ្មោះថា Musimin ជនជាតិឥណ្ឌូនេស៊ី បានលះបង់ពេលវាលផ្ទាល់ខ្លួនជាង២០ឆ្នាំមកហើយ ដើម្បីថែរក្សា និងអភិរក្សពូជផ្កាអ័រគីដេដែលនៅសេសសល់ ហើយព្យាយាមដាំដុះវាឡើងវិញនៅក្នុងព្រៃ Merapi នេះ។

លោក Musimin ធ្លាប់បាននិយាយថា ៖ មុនឆ្នាំ១៩៩៤ ដែលភ្នំភ្លើងបានផ្ទុះឡើង នៅទីនេះផ្គាអ័រគីដេបានដុះពាសពេញព្រៃ និងគ្រប់ទីកន្លែងទាំងអស់ ហើយជាកន្លែងដ៏ល្បីល្បាញនៃផ្កាអរគីដេព្រៃដែលមនុស្សគ្រប់គ្នាអាចបេះបានតាមចិត្ត និងយកទៅលក់បានដោយគ្មានអ្នកណាហាមឃាត់ឡើយ។ ប៉ុន្តែ ក្រោយបន្ទុះភ្នំភ្លើងម្តងៗ បានបំផ្លាញធម្មជាតិទាំងឡាយ រាប់ទាំងជីវិតសត្វព្រៃ និងអំបូរផ្កាអ័រគីដេជាច្រើនប្រភេទហើយកាលពីឆ្នាំ២០១០នៅពេលដែលភ្នំភ្លើង Merapi បានបញ្ចេញសកម្មភាពសាជាថ្មី ផ្កាអ័រគីដេព្រៃដល់ទៅ៤០ប្រភេទត្រូវបានបាត់បង់ទាំងស្រុង។

ទោះបីជាយ៉ាងណាក្តី រហូតមកដល់ពេលនេះ ប្រសិនបើមិនមានលោក Musimin នោះទេគេជឿជាក់ថា នៅទីនេះ នឹងលែងមើលឃើញអំបូរផ្កាអ័រគីដេព្រៃដ៏ស្រស់ស្អាតនោះទៀតហើយ ពីព្រោះថាជាង២ទសវត្សរ៍មកនេះ លោកបានខិតខំកសាងទីតាំងបណ្តុះផ្កាមួយកន្លែងដោយខ្លួនឯង និងមានការជួយជ្រោមជ្រែងពីសំណាក់សហគមន៍ផងដែរ ដើម្បីអាចបន្តជីវិតអំបូរផ្កាព្រៃមួយចំនួនទៀតដែលលោកបានហៅការវិលត្រឡប់នៃជីវិតផ្កាព្រៃដ៏ស្រស់ស្អាត៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឥណ្ឌាបារម្ភ ពាណិជ្ជកម្មអាម៉េរិក-ចិនធូរស្រាល អាចធ្វើឱ្យខ្លួនខាតឱកាសសេដ្ឋកិច្ច និងសន្តិសុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/10/2026
ឥណ្ឌាកំពុងបារម្ភថា ការធូរស្រាលនៃភាពតានតឹងពាណិជ្ជកម្មរវាងអាម៉េរិក និងចិន អាចធ្វើឱ្យខ្លួនខាតបង់ផលប្រយោជន៍សេដ្ឋកិច្ច និងខកខានឱកាសវិនិយោគសំខាន់ៗ

គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ដាក់ចេញផែនការរៀបចំដែនដីខេត្ត-ក្រុងថ្មី នៅតាមតំបន់គោលដៅទូទាំងប្រទេស
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 05/10/2026
(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញផែនការរៀបចំដែនដីខេត្ត-ក្រុងថ្មី ដើម្បីធានាលើការគ្រប់គ្រងការប្រើប្រាស់ដីធ្លីនៅតាមតំបន់គោលដៅទូទាំងប្រទេស និងណែនាំឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធ បន្តពង្រឹងការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច និងការដោះស្រាយបញ្ហាប្រឈមនានា រួមទាំងរំលេចអំពីវិស័យកសិឧស្សាហកម្មជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ។ ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នារសៀលថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២៦ ឯកឧត្តម

កម្ពុជា កំពុងពិនិត្យលទ្ធភាពកែច្នៃសំរាម ទៅជាអគ្គិសនី និងឥន្ធនៈ ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ចជាតិ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 02/10/2026
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន កំពុងពិនិត្យលទ្ធភាពកែច្នៃសំរាម និងសំណល់រឹង ទៅជាថាមពលអគ្គិសនី និងឥន្ធនៈ ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ចជាតិ។ មន្ដ្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានប្រាប់បណ្ដាញសារព័ត៌មាន AMS នៅថ្ងៃទី២ ខែតុលា នេះ ថា លទ្ធភាពកែច្នៃទៅរួច ឬអត់ គឺស្ថិតនៅលើទុនវិនិយោគរបស់ក្រុមហ៊ុនធំណាមួយនឹងចូលខ្លួនមកកែច្នៃ ព្រោះគម្រោងនេះត្រូវចំណាយច្រើន





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content