ចំការកំពង់ល្ពៅនៅខេត្តបាត់ដំបង នឹងផលិតផ្លែត្រសក់ផ្អែមឱ្យបានប្រមាណ៣០០តោនក្នុងមួយឆ្នាំ ផ្គត់ផ្គង់ឲ្យគម្រោង Local Proud សម្រាប់នាំចេញទៅទីផ្សារបរទេស

ភ្នំពេញ៖ ចំការកំពង់ល្ពៅ ស្ថិតនៅស្រុកសំឡូត ខេត្តបាត់ដំបង នឹងផលិតផ្លែត្រសក់ផ្អែមប្រមាណ ៣០០តោនក្នុងមួយឆ្នាំ ដើម្បី​ផ្គត់ផ្គង់ឲ្យគម្រោង Local Proud សម្រាប់នាំចេញទៅទីផ្សារបរទេស។ នេះបើយោងតាមកិច្ចសន្យាផលិតកម្មសម្រាប់ឆ្នាំ២០២៦ ស្ដីពីការផលិត និងផ្គត់ផ្គង់ផលិតផលកសិកម្ម “ផ្លែត្រសក់ផ្អែម” ដែលត្រូវបានព្រមព្រៀងរួមគ្នាកាលពីពេលកន្លងទៅថ្មីៗនេះ។

យោងតាមសភាពាណិជ្ជកម្មកម្ពុជា កិច្ចព្រមព្រៀងនេះមានគោលបំណងផលិត និងផ្គត់ផ្គង់ផលិតផលកសិកម្ម “ផ្លែត្រសក់ផ្អែម” ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ តាមរយៈកិច្ចសន្យានេះដែរ ចំការកំពង់ល្ពៅនឹងទទួលខុសត្រូវផលិតផ្លែត្រសក់ផ្អែមក្នុងបរិមាណ ៣០០ តោនក្នុងមួយឆ្នាំ ដែលមានគុណភាពស្របតាមស្ដង់ដារអន្តរជាតិ ដើម្បីផ្គត់ផ្គង់ឲ្យគម្រោង Local Proud (LP) ដឹកចេញទៅកាន់ទីផ្សារបរទេស។

គម្រោង Local Proud (LP) មានបំណងជំរុញការអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា តាមរយៈការចូលរួមជាមួយកសិករ និងចម្ការដំណាំក្នុងស្រុក ដើម្បីបង្កើនគុណភាពផលិតផល ការធានាតម្លៃទីផ្សារ និងការបង្កើតអត្ថប្រយោជន៍សេដ្ឋកិច្ចដល់សហគមន៍ជនជាតិខ្មែរ។ ការចុះកិច្ចសន្យានេះ ជាជំហានសំខាន់មួយក្នុងការលើកកម្ពស់ផលិតផលកសិកម្មខ្មែរ ឲ្យមានសមត្ថភាពប្រកួតប្រជែងលើទីផ្សារអន្តរជាតិ និងជួយលើកតម្កើងកេរ្ដិ៍ឈ្មោះ “ផលិតផលកម្ពុជា- Made in Cambodia” ឲ្យកាន់តែមានឥទ្ធិពលនៅលើទីផ្សារពាណិជ្ជកម្មពិភពលោក។

លោក ស្រី សំបាន អ្នកគ្រប់គ្រងកសិដ្ឋាននៃចំការកំពង់ល្ពៅ បានប្រាប់ AMS Economy  ថា៖ ត្រសក់ផ្អែមនេះ ដាំដុះនៅក្នុងផ្ទះសំណាញ់ជាង ៣០០ខ្នង ក្នុងទំហំដីប៉ាន់ស្មានប្រហែល ​៧ ទៅ ៨ហិកតា សម្រាប់ផ្គត់ផ្គង់ឱ្យតែគម្រោង Local Proud ប៉ុណ្ណោះ។

លោកស្រី ប៉ាន់ អម្រឹតធីតា ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីជីអេ អ៊ែតវ៉ាយហ្សឺរី ឯ.ក និងជានាយិកាគម្រោង LOCAL PROUD (LP) បានប្រាប់ AMS Economy ថា ៖ ចំការកំពង់ល្ពៅ មានការដាំដុះតាមបច្ចេកទេសស្តង់ដារ និងមានពូជល្អ ហើយមានរសជាតិផ្អែមឆ្អាញ់ និងមានលក្ខណៈពិសេសមួយ គឺស្រួយ ដែលអាចប្រកួតប្រជែងលើទីផ្សារបាន និងជំនួសផលិតផលនាំចូល។

លោកស្រីបានបន្ថែមថា៖

«បច្ចុប្បន្ន យើងទទួលបានការកក់ទុកមុនជាបណ្តើរៗសម្រាប់រដូវប្រមូលផលឆ្នាំក្រោយ និងកំពុងពង្រីកទីផ្សារទៅក្រៅប្រទេសថែមទៀត ជាពិសេស នៅខែវិច្ឆិកានេះ នឹងយកត្រសក់ផ្អែមរបស់ខ្មែរយើងទៅឱ្យគេសាករសជាតិ»។

សូមជម្រាបដែរថា Local Proud បានបង្កើតឡើងនៅក្នុងអំឡុងខែមីនា ឆ្នាំ២០២៥ ក្នុងនាមជាអាជីវកម្ម ESG (អាជីវកម្មដែលផ្តោតលើបរិស្ថាន សង្គម និងអភិបាលកិច្ច) ជាមួយនឹងចក្ខុវិស័យក្នុងការជំរុញវិស័យកសិកម្មរបស់ប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើន ជាពិសេសផ្គត់ផ្គង់បានទាំងនៅក្នុងស្រុក និងទីផ្សារអន្តរជាតិ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកដឹកនាំជាស្រ្តីថយចុះ ប្រធានរដ្ឋសភាកម្ពុជាអំពាវនាវឱ្យមានការគាំទ្រស្ដ្រីក្នុងភាពជាអ្នកដឹកនាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានអំពាវនាវដល់ថ្នាក់អ្នកដឹកនាំគ្រប់ជាន់ថ្នាក់គិតគូរអំពីសមភាពយេនឌ័រ ក្នុងន័យគាំទ្រលើកកម្ពស់ស្រ្តីក្នុងភាពជាអ្នកដឹកនាំ

អិលអូអិលស៊ីដាក់ដំណើរការ «ឥណទានមាសកើនទ្រព្យ» នៅសាខាខណ្ឌទួលគោក ដែលជាសាខាទី១០

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 17/07/2026

អិលអូអិលស៊ី (LOLC) ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា  បាននិងកំពុងពង្រីកការផ្ដល់សេវាឥណទានថ្មី «ឥណទានមាសកើនទ្រព្យ»  ទៅកាន់សាខារបស់ខ្លួនជាបន្ដបន្ទាប់។ ជាក់ស្ដែងនៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៦ អិលអូអិលស៊ី សាខាខណ្ឌទួលគោកបានក្លាយជាសាខាទី១០ ដែលផ្ដល់សេវា «ឥណទានមាសកើនទ្រព្យ» នេះ

ខេត្ត​​សក្ដានុពល​ចំនួន​៥​ ទទួលបានគម្រោង​វិនិយោគច្រើនជាង​គេ​ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៦​នេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/07/2026

ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៦​នេះ រាជរដ្ឋាភិបាលកម្ពុជា ទទួល​បានការ​ចុះបញ្ជីគម្រោង​វិនិយោគសរុប​ចំនួន​ ២៧៦​គម្រោង ជាមួយនឹង​ដើមទុនវិនិយោគ​ចំនួន ​៤,៧​ពាន់​លានដុល្លារអាម៉េរិក

ចិន នឹងជួយចងក្រងប្រវត្តិសាស្រ្តកម្ពុជាក្នុងសម័យទំនើប និងផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ភ្នំពេញ៖ ភាពអស្ចារ្យនៃប្រវត្តិសាស្ត្រដ៏រុងរឿង និងដួងព្រលឹងវប្បធម៌ខ្មែរ បានបន្តអន្ទងចិត្តអ្នកនិពន្ធ និងជាប្រធានអ្នកដឹកនាំរឿង (Chief Director) ដ៏ល្បីនៃប៉ុស្តិ៍ខ្សែភាពយន្តឯកសាររបស់មជ្ឈមណ្ឌលភាពយន្តភាគ និងខ្សែភាពយន្តឯកសារនៃអគ្គស្ថានីយវិទ្យុ​ និងទូរទស្សន៍មជ្ឈិមចិន (CMG) គឺលោក ចូវ ឆាវយ៉ុង (Zhou Chaoyong) រហូតឈានដល់ការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចូលរួមចងក្រង និងផ្សព្វផ្សាយផ្ទាំងទស្សនីយភាពទេសចរណ៍ និងវប្បធម៌កម្ពុជាសម័យទំនើបទៅកាន់ប្រជាជនចិន ក៏ដូចជាពិភពលោកផងដែរ។

ស្វែងយល់ពីឫសគល់ប្រវត្តិសាស្ត្រដែលសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តមិនអាចផ្តួលរំលំរបបដឹកនាំអ៊ីរ៉ង់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ក្រុមអ្នកវិភាគភូមិសាស្ត្រនយោបាយ គូសបញ្ជាក់ថា ការព្យាយាមប្រើប្រាស់សម្ពាធយោធា និង ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចនានាដើម្បីបង្ខំឱ្យអ៊ីរ៉ង់ផ្លាស់ប្តូររបបដឹកនាំគឺជារឿងដ៏លំបាកបំផុត ដោយសារតែរបបបច្ចុប្បន្នត្រូវបានកសាងឡើងនៅលើទ្រឹស្តីការពារខ្លួន និងការចងចាំដ៏ឈឺចាប់នៃការជ្រៀតជ្រែកពីបរទេសអស់រយៈពេលជាង ២ សតវត្សរ៍កន្លងមក

ពីសន្តិសុខប្រាក់ខែ ១៨០ដុល្លារ ក្លាយជាម្ចាស់អាជីវកម្មអាចរកចំណូលបានជិត ២ពាន់ដុល្លារ​ក្នុង​មួយ​ខែ ដោ​យ​សារ​រៀនជំនាញពី TVET

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

ពីសន្តិសុខប្រាក់ខែ ១៨០ដុល្លារ ក្លាយជាម្ចាស់អាជីវកម្មអាចរកចំណូលបានជិត ២ពាន់ដុល្លារ​ក្នុង​មួយ​ខែ ដោ​យ​សារ​រៀនជំនាញពី កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET)

ចិន​ដើរ​មួយ​ជំហាន​មុន​ក្រុមហ៊ុនលោក​ ​Elon​ ​Musk​ ​លើ​បច្ចេកវិទ្យា​វះកាត់​ដាក់​បន្ទះ​ឈីប​ភ្ជាប់​ខួរក្បាល​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/07/2026

​ក្រុម​គ្រូពេទ្យ​វះកាត់​ជនជាតិ​ចិន​ថ្មី​ៗ​នេះ​ ​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​វះកាត់​ដាក់​ឧបករណ៍​ភ្ជាប់​ខួរក្បាល​នឹង​កុំព្យូទ័រ​ (​BCI​ ​ឬ​ ​brain​-​computer​ ​interface​) ​ជា​លក្ខណៈ​ពាណិជ្ជកម្ម​ដំបូង​គេ​បង្អស់​លើ​ពិភពលោក​ទៅ​លើ​អ្នកជំងឺ​ម្នាក់​

គិត​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​ ​២០២៦​ ​ជប៉ុន​​ផ្ដល់​ឥណទាន​សម្បទាន​ជាង​ ​៣.៥​ ​ពាន់​លាន​ដុល្លារ​ដល់​កម្ពុជា​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/07/2026

បើ​គិត​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​២០២៦​ ​ជប៉ុន​បាន​ផ្ដល់​ហិរញ្ញប្បទាន​សម្បទាន​ដល់​កម្ពុជា​ ​សម្រាប់​អនុវត្តន៍​គម្រោង​កម្មវិធី​ចំនួន ​២៥​ ​មាន​ទឹកប្រាក់​ប្រមាណ ​៣​.​៥១ ពាន់លាន​ដុល្លារ​អាម៉េរិក​

វៀតណាម រក្សាបានតំណែងជាប្រទេសសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុតនៅក្នុងតំបន់អាស៊ាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

វៀតណាម ដែលជាប្រទេសមានព្រំប្រទល់ជាប់ជាមួយកម្ពុជា បាន និងកំពុងបង្ហាញពីមោទនភាពរបស់ខ្លួនដែលអាចកាន់តំណែងជាប្រទេសមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅក្នុងតំបន់អាស៊ាននាឆមាសទីមួយឆ្នាំ២០២៦

អ្នកជំនាញ​៖ ​ដំណើរទស្សនកិច្ច​ទៅ​ចិន​របស់​សម្ដេច​ធិបតី​ ​មាន​គោលដៅ​សំខាន់​ ​ទាក់ទាញ​ការ​វិនិយោគ​ និងពង្រឹងទំនាក់ទំនង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

កជំនាញ​ភូមិសាស្ត្រ​នយោបាយ​ ​និង​សេដ្ឋកិច្ច​ ​បាន​លើកឡើង​ថា​ ​ដំណើរទស្សនកិច្ច​ទៅ​ចិន​របស់​សម្តេច​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ​ផ្តោតសំខាន់លើការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និងទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ ​ពិសេស​ គឺ​គោលដៅ​ទាក់ទាញ​វិនិយោគិន​ចិន ​ឱ្យ​មក​បណ្ដាក់ទុន​បន្ថែម​នៅ​កម្ពុជា

Leave a Reply

Your email address will not be published. Required fields are marked *