សិប្បកម្មផលិតក្នុងស្រុកចំនួន៦៩ និងផ្សារទំនើប ម៉ាត មីនីម៉ាតចំនួន ៦០ ជួបគ្នាជំរុញចលនាប្រើប្រាស់ និងពង្រឹងខ្សែចង្វាក់ផលិតផលក្នុងស្រុក

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ បានរៀបចំកិច្ចជំនួបផ្គូផ្គងអាជីវកម្មរវាងអ្នកផលិត អ្នកចែកចាយ រួមទាំងផ្សារទំនើប ម៉ាត និងមីនីម៉ាត ព្រមទាំងអ្នកប្រើប្រាស់ ក្នុងគោលបំណងពង្រឹងខ្សែច្រវាក់តម្លៃផលិតផលក្នុងស្រុក ដោយក្នុងនោះ សិប្បកម្មផលិតក្នងស្រុកចំនួន៦៩ និងផ្សារទំនើប ម៉ាត និងមីនីម៉ាត ចំនួន ៦០ បានចូលរួមក្នុងវេទិកានេះ។

កិច្ចជំនួបមួយនេះ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញការផលិតក្នុងស្រុក គាំទ្រសហគ្រាសធុនតូច និងមធ្យម និងពង្រីកទីផ្សារសម្រាប់ទំនិញផលិតនៅកម្ពុជា។ តាមរយៈការរៀបចំវេទិការផ្គូផ្គងនេះ រៀងរាល់ ៣ខែម្តង គំនិតផ្តួចផ្តើមនេះមានគោលដៅរក្សាសន្ទុះគាំទ្រ ពង្រឹងភាពជាដៃគូក្នុងខ្សែច្រវាក់តម្លៃ និងធានាវឌ្ឍនភាពយូរអង្វែងនៃការជំរុញភាពប្រកួតប្រជែងរបស់ផលិតផលក្នុងស្រុក។

ថ្លែងក្នុងជំនួបនេះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសង្កត់ធ្ងន់លើការលើកកម្ពស់គុណភាព និងស្តង់ដារថាជាមូលដ្ឋានគ្រឹះសម្រាប់និរន្តរភាព និងភាពប្រកួតប្រជែងរយៈពេលវែងនៃផលិតផលក្នុងស្រុក។ ជាមួយគ្នានេះ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យអ្នកផលិត និងអ្នកចែកចាយក្នុងស្រុក អនុលោមតាមស្តង់ដារឧស្សាហកម្ម ដូចជា ធានាភាពត្រឹមត្រូវតាមស្តង់ដាររង្វាស់រង្វាល់ និងការធ្វើតេស្តវិភាគផលិតផលនៅមន្ទីរពិសោធន៍ឱ្យបានត្រឹមត្រូវ ដើម្បីធានាបាននូវទំនុកចិត្តរបស់អ្នកប្រើប្រាស់។

ឯកឧត្តមបានលើកឡើងថា៖

«ការគាំទ្រផលិតផលក្នុងស្រុកមិនមែនត្រឹមតែជាស្មារតីជាតិនិយម ដោយគ្រាន់តែការនិយាយ ឬបង្ហោះនៅលើបណ្តាញសង្គមនោះទេ តែត្រូវសម្តែងចេញតាមរយៈអាកប្បកិរិយា និងជម្រើសនៃការទិញទំនិញរបស់យើង។ បច្ចុប្បន្ន ប្រព័ន្ធអេកូឡូស៊ីនៃខ្សែច្រវាក់នេះនៅបែកខ្ញែកគ្នាច្រើន ហើយអ្នកផលិតក្នុងស្រុកភាគច្រើនក៏នៅផលិតក្នុងទំហំតូច ដែលទាមទារឱ្យមានការផ្គូផ្គង និងចងក្រងភាគីពាក់ព័ន្ធទាំងនេះ ពីអ្នកដាំដុះទៅអ្នកកែច្នៃ និងអ្នកផលិត រហូតដល់ក្រុមហ៊ុនចែកចាយ បណ្តាញលក់ដុំ-លក់រាយ និងអ្នកប្រើប្រាស់ ដើម្បីគាំទ្រសមត្ថភាពផលិតក្នុងស្រុកឱ្យមានទំហំកាន់តែធំ និងមានភាពប្រកួតប្រជែងកាន់តែខ្ពស់»។

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងពីតម្រូវការក្នុងការពង្រឹងសមត្ថភាពផលិតក្នុងស្រុក និងការរក្សាឧត្តមភាពនៃការធ្វើពាណិជ្ជកម្មអន្តរជាតិ ដើម្បីផ្តល់នូវជម្រើសមុខទំនិញចម្រុះសម្រាប់អ្នកប្រើប្រាស់។

លោកជំទាវរដ្ឋមន្រ្តី បានជម្រាបជូនថា៖

«កិច្ចជំនួបផ្គូផ្គងនេះ ពិតជាមានសារៈសំខាន់ណាស់ ដែលនឹងផ្តល់ឱកាសឱ្យសិប្បកម្មផលិតក្នុងស្រុក បានផ្សព្វផ្សាយនូវផលិតផលរបស់ខ្លួន និងជួបប្រាស្រ័យទាក់ទងផ្ទាល់ជាមួយតំណាងផ្សារទំនើប ម៉ាត និងមីនីម៉ាត សមាគម សណ្ឋាគារ និងសមាគមសហគមន៍ចុងភៅកម្ពុជា ដើម្បីអាចពិភាក្សាគ្នា និងផ្សារភ្ជាប់ព័ត៌មានទីផ្សារ ធ្វើយ៉ាងណាអាចបង្កើនការលក់ផលិត​ផលក្នុងស្រុក សំដៅជំរុញបន្ថែមទៀតនូវចលនាប្រើប្រាស់ផលិតផលខ្មែរ»។ 

លើសពីនេះ លោកជំទាវរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍លើការងារមួយចំនួន រួមមាន ការពិនិត្យរៀបចំជំនួបផ្គូផ្គងជារៀងរាល់ ៣ ខែម្តង ដោយចាប់ផ្តើមពីរាជធានី ខេត្តសំខាន់ៗ ការលើកកម្ពស់ការយល់ដឹងអំពីការប្រើប្រាស់ផលិតផលដល់អតិថិជនជាអ្នកប្រើប្រាស់ និងលើកទឹកចិត្តដល់ផ្សារទំនើបនានា បង្កលក្ខណៈអំណោយផលដល់ការចូលដាក់តាំងលក់ផលិតផលខ្មែរជាដើម។

លោកជំទាវរដ្ឋមន្រ្តី បានបញ្ជាក់ថា៖

«វេទិកាផ្គូផ្គងនេះឆ្លុះបញ្ចាំងឱ្យឃើញពីស្មារតី និងឆន្ទៈរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការរួមគ្នាលើកកម្ពស់ផលិតផលខ្មែរ»។

ដោយឡែក តែក្នុងគោលដៅតែមួយគឺលើកស្ទួយផលិតផលខ្មែរនោះ  សមាគមសម្ព័ន្ធសហគ្រាសធុន​តូច និងមធ្យមកម្ពុជា ​គ្រោងនឹង​រៀបចំព្រឹត្តិការណ៍ពិព័រណ៍ផលិតផលក្នុងស្រុក​ នៅ​ថ្ងៃទី​០៥ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ដែលមាន​សហគ្រាស​ក្នុងស្រុក​រហូតដល់ ​២៧០​សហគ្រាស និង​ ផលិតផល​ខ្មែរ​ប្រមាណ ៣០០​មុខ ៕





របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អិលអូអិលស៊ី (ខេមបូឌា) រៀបចំយុទ្ធនាការដាំកូនឈើចំនួន ៥.៥០០ដើម នៅសហគមន៍តំបន់ការពារធម្មជាតិ ចំបក់ ខេត្តកំពង់ស្ពឺ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/10/2026

អិលអូអិលស៊ី (ខេមបូឌា) រៀបចំយុទ្ធនាការដាំកូនឈើចំនួន ៥.៥០០ដើម នៅសហគមន៍តំបន់ការពារធម្មជាតិ ចំបក់ ខេត្តកំពង់ស្ពឺ ក្នុងគោលបំណងបង្កើនគម្របបៃតង ស្តារ និងអភិរក្ស ធនធានធម្មជាតិ ខេត្តកំពង់ស្ពឺ ៖ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះសង្គម និងការអភិរក្សធនធានធម្មជាតិ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ អិលអូអិលស៊ី (ខេមបូឌា)

រុស្ស៊ី និងបេឡារុស គ្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនឆ្លងប្រទេសចម្ថាយ ៧០០គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 30/10/2026

បរទេស ៖ យោងតាមការចេញផ្សាយរបស់កាសែត Novinata នៅសប្តាហ៍នេះបានឱ្យដឹងថា ប្រទេសរុស្ស៊ី និងបេឡារុស បានប្រកាសផែនការរួមគ្នាក្នុងការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿន​ មានចម្ងាយឆ្ងាយមួយដែលនឹងតភ្ជាប់រវាងរាជធានីក្រុងមូស្គូ(Moscow)និងទីក្រុងមីង(Minsk)។ ប្រទេសរុស្ស៊ី និងប្រទេសបេឡារុស បានឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយក្នុងការបង្កើតផ្លូវដឹកជញ្ជូនទំនើប ដោយបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពីការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់រវាងរាជធានីនៃប្រទេសទាំងពីរ។ ពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងដ៏សំខាន់នេះ ត្រូវបានធ្វើឡើងដោយផ្ទាល់រវាងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននៃប្រទេសទាំងពីរនាពេលថ្មីៗនេះ។ ខ្សែផ្លូវរថភ្លើងល្បឿនលឿនថ្មីនេះមានប្រវែងសរុបប្រមាណ ៧០០ គីឡូម៉ែត្រ

JI​CA ​​ជំរុញ​ឱ្យ​កម្ពុជាបន្ត​​ពង្រឹង​ការ​ផ្តល់​ឥណទាន​ប្រកប​ដោយ​ការ​ទទួលខុសត្រូវ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 30/10/2026

វិទ្យាស្ថាន​ស្រាវជ្រាវ​ JI​CA Ogata ​បាន​ជំរុញ​ឱ្យ​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ផ្លាស់ប្តូរ​ទិសដៅ​ពី​ការ​ពង្រីក​ឥណទាន​យ៉ាង​ឆាប់រហ័ស​ ​មក​ផ្តោត​លើ​ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ការ​ទទួលខុសត្រូវ ​និង​ចីរភាព​ ​ព្រមទាំង​ពង្រឹង​វិធានការ​ការពារ​អ្នក​ប្រើប្រាស់​កម្ចី​ ​ខណៈ​ក្តី​បារម្ភ​អំពី​បំណុល​លើស​លុប ​និង​ការ​ខ្ចី​ប្រាក់​ច្រើន​ស្ថាប័ន​នៅតែ​ជា​បញ្ហា​ប្រឈម​

អាល្លឺម៉ង់ ប្តេជ្ញាពង្រឹងពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា បន្ទាប់ពីបានផ្តល់ជំនួយសរុបជិត ៨៥០លានដុល្លារ ក្នុងរយៈពេលជាង៣០ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

ភ្នំពេញ ៖ រដ្ឋាភិបាលអាល្លឺម៉ង់ បានបន្តប្តេជ្ញាគាំទ្រសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីបានបញ្ចេញជំនួយ និងឥណទានសរុបជាង ៨៤៧លានដុល្លារ ខណៈវិស័យឯកជនអាល្លឺម៉ង់កំពុងចាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគ និងពង្រីកពាណិជ្ជកម្មនៅកម្ពុជា។ ការប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការនេះធ្វើឡើងក្នុងជំនួបសម្តែងការគួរសមរវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូតវិសាមញ្ញ

ឯកឧត្តម សាយ សំអាល់ ៖ លំនៅឋាន គឺជាមូលដ្ឋានគ្រឹះសម្រាប់កសាងជីវិតបុគ្គល បង្កើតវប្បធម៌គ្រួសារ និងកសាងសង្គមជាតិឱ្យរឹងមាំ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 30/10/2026

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និងកំពុងផ្តោតការយកចិត្តទុកដាក់លើកិច្ចការលំនៅឋាន និងការងារសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ដែលលំនៅឋាននៅទីនេះមិនគ្រាន់តែជាលំនៅឋានទេ តែជាការកសាងជីវិតនៅក្នុងផ្ទះនោះសម្រាប់ប្រជាជនគ្រប់រូប ហើយសំដៅធ្វើយ៉ាងណាឱ្យប្រជាជនមានផ្ទះរស់នៅសមរម្យ មានម្ហូបលើតុ កូនបានទៅរៀន មានការងារធ្វើ មានប្រាក់សន្សំ និងឱកាសលំហែ។ ជាក់ស្ដែង នាព្រឹកថ្ងៃទី៣០ ខែតុលា

វៀតណាម វ៉ា​ដាច់​ចិន​ ក្លាយជា​ទីផ្សារ​ទេសចរ​ធំ​បំផុត​របស់​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

វៀតណាម​បាន​វ៉ា​ដាច់​ចិន ក្លាយជា​ទីផ្សារ​ប្រភព​ភ្ញៀវ​ទេសចរ​ធំ​បំផុត​របស់​កម្ពុជា​ ​ក្នុង​រយៈពេល​ ៩​ខែ​ដំបូង​ឆ្នាំ​២០២៦ ​ដោយ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​វៀតណាម​ចំនួន​ ៦៥​១ ៤៨៦​នាក់​ ​ធៀប​នឹង​ភ្ញៀវ​ទេសចរ​ចិន​ចំនួន​ ៦៤៣ ៣១៤​នាក់

វិនិយោគិន ចាប់ផ្ដើម​សម្លឹង​រកឱកាស​វិនិយោគនៅតំបន់​ភូមិភាគឦសាន​កាន់​តែច្រើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

វិនិយោគិនក្នុងនិងក្រៅប្រទេស​ កាន់តែច្រើន​ចាប់ផ្ដើម​សម្លឹង​រកឱកាស​វិនិយោគនៅតំបន់​ភូមិភាគឦសាន.....

ក្រសួងរៀបចំដែនដី បានជួបសម្រុះសម្រួលដោះស្រាយករណីវិវាទដីធ្លីចំនួន ២ ករណី ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 30/10/2026

កំពត ៖ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងនាមគណៈកម្មការសុរិយោដីថ្នាក់ជាតិ និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ បានជួបប្រជុំ និងសម្រុះសម្រួលដោះស្រាយករណីវិវាទដីធ្លីចំនួន ២ ករណី ស្តិតក្នុងភូមិសាស្ត្រខេត្តកំពត ដោយក្នុងនោះធ្វើការបិទបញ្ចប់ករណីប្រជាពលរដ្ឋចំនួន

គម្រោង​ ៥​១១ ​ចាក់​បញ្ចូល​ទុន ​​៨​,​៥ ​ពាន់​លាន​ដុល្លារ​ទៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ ក្នុង​រយៈពេល​ជិត​ ៣ ​ឆ្នាំ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 30/10/2026

ក្រុម​ការងារ​ជំរុញ​ការ​វិនិយោគ​ខេត្ត​ព្រះសីហនុ ​បាន​សម្រេច​ផ្តល់​ការ​លើកទឹកចិត្ត​ដល់​គម្រោង​វិនិយោគ​សរុប​ចំនួន​ ៥១១ ​គម្រោង​ ​ដែល​មាន​ទុន​វិនិយោគ​សរុប​ ៨​,​៥​ពាន់​លាន​ដុល្លារ​អាម៉េរិក​

អារ៉ាប៊ី​សាអ៊ូឌីត ​សម្រេច​កិច្ចព្រមព្រៀង​ស្តុក​ទុក​ប្រេង​ឆៅ​នៅ​រូង​ថ្ម​ក្រោម​ដី​របស់​សិង្ហបុរី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

ប្រេងឆៅរបស់អារ៉ាប៊ីសាអ៊ូឌីតនឹងត្រូវយកទៅស្តុកទុកនៅក្នុងរូងថ្មក្រោមដី Jurong នៅភាគខាងត្បូងសិង្ហបុរី ដោយការដឹកជញ្ជូនប្រេងចូលទៅកាន់ទីនោះនឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ ២០២៧


Leave a Reply

Your email address will not be published.Required fields are marked *