ពោធិ៍សាត់ ៖ ចម្លាក់ថ្មកែវ និងថ្មធម្មជាតិជាច្រើនប្រភេទនៅខេត្តពោធិ៍សាត់ មានភាពល្បីល្បាញជាច្រើនឆ្នាំមកហើយ ហើយរហូតមកដល់ពេលបច្ចុប្បន្ន សិល្បៈចម្លាក់នេះបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារបញ្ហាហិរញ្ញវត្ថុបណ្តាលមកពីតម្រូវការទីផ្សារទាប។

មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តពោធិ័សាត់បានលើកឡើង និងបង្ហាញពីក្តីបារម្ភចំពោះការកែច្នៃខ្លះបានប្រាសចាកពីទម្រង់ដើមដែលជាស្នាដៃបញ្ជាក់ពីអត្តសញ្ញាណប្រចាំខេត្ត ហើយនឹងបញ្ហាធំមួយទៀតនោះ គឺការធ្វើចំណាកស្រុកទៅធ្វើជាងចម្លាក់នៅប្រទេសថៃ ដើម្បីទទួលបានកម្រៃជួយជីវភាពគ្រួសារបានកាន់តែល្អប្រសើរ។
ជាដំណោះស្រាយបញ្ហា មន្ទីរតែងតែរៀបចំសិក្ខាសាលា និងផ្តល់គ្រូបង្រៀនផ្នែកសិល្បៈចម្លាក់ជាប្រចាំទៅដល់ម្ចាស់អាជីវកម្ម ក៏ដូចអ្នកដាប់ចម្លាក់ផ្ទាល់ដើម្បីជួយពួកគេយល់ច្បាស់ពីមូលដ្ឋានក្បាច់ចម្លាក់ខ្មែរ។

លោក ឡាច ផេងលី ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ បានមានប្រសាសន៍ ៖
“ខ្ញុំចង់រក្សាអាជីពនេះឱ្យនៅគង់វង្សក្នុងប្រទេសកម្ពុជា។ មិនមែនត្រឹមតែថៃទេ ដែលជាងចម្លាក់ខ្មែរយើង ទៅស៊ីឈ្នួលដាប់ឆ្លាក់ កន្លងមក អ្នកជំនាញចម្លាក់យើងក៏ធ្លាប់មានទៅធ្វើជាជាងចម្លាក់នៅប្រទេសបារាំងដែរ។ វាមិនជារឿងគួរព្រួយបារម្ភពេកទេថាខ្លាចបាត់បង់ទៅជាស្នាដៃគេ ព្រោះអាជីពមួយនេះខ្មែរអ្នកធ្វើ ក្បាច់ឆ្លាក់ ចម្លាក់ ក៏នៅតែចេញពីបេះដូងខ្មែរ វានៅតែគេមើលដឹងថាជារបស់ខ្មែរបើទោះមានវត្តមាននៅស្រុកគេក៏ដោយ”
យ៉ាងណាក៏ដោយ លោក ឡាច ផេងលី ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ផងដែរថា ពេលទៅដល់ប្រទេសថៃគាត់ពិតជារកចំណូលបានច្រើន ព្រោះប្រទេសថៃទទួលស្គាល់ក្បាច់រចនារបស់កម្ពុជាណាស់ ហើយរាល់ចម្លាក់ទាំងនោះគឺមានទីផ្សារល្អ។

លោកបានបន្តថា ៖
“យើងពិតជាមានមោទនភាពណាស់ដែលខេត្តពោធិ៍សាត់របស់យើងមានថ្វីដៃពូកែផ្នែកចំលាក់ រតនៈសម្បត្តិ ដែលក្នុងនោះមានចម្លាក់ថ្មកែវផងដែរ។ ចម្លាក់ទាក់ទងនឹងអប្សរា រូបព្រះបដិមា និងសម្ភារៈប្រើប្រាស់ផ្សេងៗ ប៉ុន្តែអ្វីដែលគេនិយមធ្វើគឺព្រះបដិមា និងចម្លាក់ព្រះនរាយណ៍”
លោក លោក សុខ វិចិត្រ ដែលជាជាងចម្លាក់ និងជាម្ចាស់សហគ្រាសចម្លាក់ថ្មដាប់នៅក្នុងខេត្តពោធិ៍សាត់បានមានប្រសាសន៍ថា ៖
“ខ្ញុំចាប់ផ្តើមការងារមួយនេះជាង១០ឆ្នាំមកហើយ នៅពេលនេះសហគ្រាសរបស់ខ្ញុំក៏បន្លែមការកែច្នៃរបស់ផ្សេងៗទៀតជាច្រើនដែលមានដូចជា ការផលិតថ្មម៉ាប ក្រឡឹងសម្រាប់លម្អរផ្ទះ”
លោកថា ៖
“យើងផលិតចម្លាក់សព្វថ្ងៃគឺគោរពតាមការណែនាំរបស់ក្រសួង ដែលគាត់បានផ្តល់សៀវភៅណែនាំពីគំរូ ខ្នាតព្រះបដិមា។ ខាងក្រសួងតែងតែអញ្ជើញពួកខ្ញុំទៅចូលរួមសិក្ខាសាលា គាត់បានពន្យល់ពីក្បួនខ្នាតរបស់ចម្លាក់។ ចម្លាក់គឺវាមានលាយគ្នារវាងបុរាណនិងសម័យ ឬមានការផ្លាស់ប្តូរទៅតាមសម័យកាល អាស្រ័យទៅលើអ្នក បញ្ជាទិញ យើងអាចច្នៃទៅតាមពួកគាត់។ ខ្ញុំអាចធ្វើបាន៩០%ទៅតាមការណែនាំរបស់អ្នកបញ្ជាទិញ ឬតាមរូបថតដែលពួកគាត់ប្រគល់ឱ្យទុកជាគំរូ៕”

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/07/2026
ប្រទេសអ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ
កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/07/2026
ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក
អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 24/07/2026
អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់
រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ីសាអូឌីត ទទួលស្គាល់អ៊ីស្រាអែល ដើម្បីអាចទទួលបានបច្ចេកវិទ្យានុយក្លេអ៊ែរពីអាមេរិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/07/2026
កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រក្នុងការផ្តល់បច្ចេកវិទ្យានុយក្លេអ៊ែរស៊ីវិលអាមេរិក ទៅឱ្យអារ៉ាប៊ីសាអូឌីត នឹងត្រូវផ្អែកលើលក្ខខណ្ឌដ៏តឹងរ៉ឹងមួយ ហើយ រដ្ឋាភិបាលទីក្រុងរីយ៉ាត នៃប្រទេសអារ៉ាប៊ីសាអូឌីត ចាំបាច់ត្រូវតែទទួលស្គាល់អ៊ីស្រាអែលជាផ្លូវការ
សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារសម្រាប់ផលិតផលខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 24/07/2026
ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានរៀបចំកិច្ចប្រជុំលើកទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារដំណាក់កាលបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content