អាជីវកម្មចម្រាញ់ប្រេងស្លឹកគ្រៃខ្មៅធ្វើជាទឹកអប់រថយន្តកំពុងទទួលបានការគាំទ្រ

ស្លឹកគ្រៃខ្មៅ ជាប្រភេទស្លឹកគ្រៃម្យ៉ាងដែលមានក្លិនឈ្ងុយជាងស្លឹកគ្រៃធម្មតា ហើយត្រូវបានគេយកទៅចម្រាញ់ និងកែច្នៃជាផលិតផលជាច្រើនដែលល្អ និងមានប្រយោជន៍ចំពោះសុខភាព។ ក្នុងនោះ ស្លឹកគ្រៃខ្មៅក៏ត្រូវបានគេច្នៃជាទឹកអប់សម្រាប់ដាក់ក្នុងរថយន្តមានក្លិនក្រអូបឈ្ងុយ ជួយបំបាត់ក្លិនមិនល្អ និងធ្វើឱ្យមានអារម្មណ៍ល្អ កំពុងទទួលបានការគាំទ្រ និងមានចំណែកទីផ្សារគួរឱ្យកត់សម្គាល់។

ពេញហឫទ័យ ជាសហគ្រាសធនតូចដែលមានសង្វាក់ផលិតកម្មចម្រាញ់ប្រេងស្លឹកគ្រៃខ្មៅដើម្បីផលិតចេញជាផលិតផលច្នៃពីស្លឹកគ្រៃខ្មៅ ដូចជា ទឹកអប់ ប្រេងស្លឹកគ្រៃ តែផ្កាស្លឹកគ្រៃ ឡេ និងសាប៊ូ ដែលផលិតពីគ្រឿងផ្សំធម្មជាតិ ផ្ដល់គុណភាពល្អ ប្រសិទ្ធភាពខ្ពស់ និងកំពុងមានតម្រូវការទីផ្សារ។

លោក ប៉ែន ប៉ូលី ជានាយកគ្រប់គ្រងទូទៅសហគ្រាស ពេញហឫទ័យ បានមានប្រសាសន៍ប្រាប់ AMS ឱ្យដឹងថា៖

«សហគ្រាសយើងនៅកម្រិតតូចនៅឡើយ តែយើងបានដំណើរការយ៉ាងសកម្ម និងបានដាំដុះ កែច្នៃផលិតផលនៅខេត្តបាត់ដំបង ហើយក៏បានចូលរួមជួយជីវភាពបងប្អូននៅតាមតំបន់មួយចំនួន ដោយផលិតផលទឹកអប់ប្រេងស្លឹកគ្រៃដាក់តាមរថយន្តតែមួយមុខអាចលក់បានប្រមាណ ២ពាន់ដបក្នុងមួយខែ»។

លោកបន្តថា ៖

«សម្រាប់ផលិតផលរបស់សហគ្រាសយើងជាផលិតផលផលិតចេញពីវត្ថុធាតុដើមធម្មជាតិ ដែលមានគុណប្រយោជន៍ច្រើនចំពោះសុខភាព មិនថាផលិតផលតែ សាប៊ូ ឡេការពារកម្ដៅថ្ងៃ ឬផលិតផលទឹកអប់ដាក់ក្នុងរថយន្តនេះផ្ទាល់គឺមានភាពពេញនិយមជាងគេ»។

ចំពោះទឹកអប់ប្រេងស្លឹកគ្រៃសម្រាប់ដាក់តាមរថយន្តនេះ មានប្រសិទ្ធភាពអាចជួយបំបាត់ក្លិនមិនល្អក្នុងរថយន្ត ធ្វើឱ្យមានក្លិនក្រអូបប្រហើរ ផ្ដល់នូវភាពស្រស់ស្រាយ សម្រួលសុខភាពផ្លូវដង្ហើម ពិសេសវាផ្សំពីស្លឹកគ្រៃខ្មៅដែលអាចជួយឱ្យអ្នកនៅក្នុងរថយន្តមិនសូវចុករោយដៃជើងនៅពេលធ្វើដំណើរផ្លូវឆ្ងាយ។

សម្រាប់តម្លៃវិញ ទឹកអប់ប្រេងស្លឹកគ្រៃមានតម្លៃ ៥ដុល្លារសម្រាប់ទឹកអប់ចំណុះ ៨មីលីលីត្រ ដែលអាចប្រើបានចន្លោះ ១-២ខែ ហើយអតិថិជនភាគច្រើនជាមនុស្សពេញវ័យដែលមានរថយន្ត ឬបងប្អូនមួយចំនួនទៀតដែលទិញយកទៅដាក់តាមបន្ទប់ ឬដាក់ក្នុងម៉ាស៊ីនឆ្ពុងដើម្បីមានក្លិនក្រអូបប្រហើរ។

ចុងក្រោយ លោក ប៉ែន ប៉ូលី ក៏សូមថ្លែងអំណរគុណដល់អតិថិជនដែលតែងតែគាំទ្រ មិនថាទឹកអប់ សាប៊ូ ឬតែ នោះទេ ហើយថ្ងៃអនាគត លោក និងក្រុមការងារក៏នឹងពង្រីកការផលិតបន្ថែមទៀតនូវផលិតផលធម្មជាតិច្នៃចេញពីវត្ថុធាតុដើមក្នុងស្រុក ដែលជាផ្នែកមួយជួយលើកកម្ពស់ជីវភាពប្រជាជនក្នុងតំបន់៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)