ខេត្តចំនួន៤ ជាគោលដៅនៃការលើកកម្ពស់ផលិតភាព កាត់បន្ថយថ្លៃដើម និងធ្វើពិពិធកម្មកសិកម្ម

ភ្នំពេញ៖ ខេត្តចំនួន៤របស់កម្ពុជា ត្រូវបានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំណត់សំដៅធានាបានសន្ដិសុខស្បៀង និងសុវត្ថិភាពចំណីអាហារ ដើម្បីបំពេញសេចក្ដីត្រូវការក្នុងស្រុក និងការនាំចេញ ដែលស្របតាមគោលការណ៍អភិវឌ្ឍន៍បៃតង ធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពរស់នៅកាន់តែប្រសើរឡើង ​។

កិច្ចការដ៏ចម្បងនេះ ក្នុងគោលដៅដើម្បីលើកកម្ពស់ផលិតភាព កាត់បន្ថយថ្លៃដើម ធ្វើពិពិធកម្មកសិកម្មឱ្យស្របតាមតម្រូវការទីផ្សារ និងបង្កើនកសិ-ពាណិជ្ជកម្ម ប្រកបដោយបរិយាប័ន្ន និងនិរន្ដរភាព គឺចក្ខុវិស័យវែងឆ្ងាយនៅក្នុងតំបន់ប៉ូលសេដ្ឋកិច្ចពាយ័ព្យ ដែលរួមមាន៖ ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន ។

ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារ Fish​ & Rice Corridor បានឱ្យដឹងថា ការជំរុញការងារដោយផ្ដើមពីច្រកបៀងមច្ឆា និងអង្ករ (Fish & Rice Corridor) សម្រាប់ប៉ូលសេដ្ឋកិច្ចពាយ័ព្យ ធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សា និងផ្ដល់ធាតុចូលរបស់ក្រុមការងារសម្រាប់ប៉ូលសេដ្ឋកិច្ចពាយ័ព្យ កាលពីព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣។

ឯកឧត្តមបានបញ្ជាក់ថា ៖

“ការងារខាងលើនេះ ធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សា និងផ្ដល់ធាតុចូល ដើម្បីរៀបចំក្របខ័ណ្ឌអភិវឌ្ឍន៍របស់វិស័យកសិកម្ម សម្រាប់ប៉ូលសេដ្ឋកិច្ចពាយ័ព្យ ដោយផ្តើមចេញ ពី«ច្រករបៀងមច្ឆា និងអង្ករ» និងលើសេចក្ដីព្រាងសម្រាប់រៀបចំ MOU រវាងរដ្ឋាភិបាលកម្ពុជា ជាមួយសាធារណរដ្ឋប្រជាមានិតចិន។”

ឯកឧត្តម បានបន្តថា ក្រុមការងារមានភារកិច្ចសំខាន់ៗ រួមមាន៖ ១-ដឹកនាំរៀបចំក្របខ័ណ្ឌអភិវឌ្ឍន៍របស់វិស័យ កសិកម្ម សម្រាប់ប៉ូលសេដ្ឋកិច្ចពាយ័ព្យ ដោយផ្តើមចេញពីច្រករបៀងមច្ឆា និងអង្ករ ២-ដឹកនាំ និងជំរុញកៀរ​គរគម្រោងអភិវឌ្ឍន៍ និងវិនិយោគ ៣-ដឹកនាំ និងណែនាំដល់ការរៀបចំគម្រោងជាខ្សែច្រវាក់ផលិតកម្ម និងតម្លៃដោយរក្សាបាននូវគុណភាពបរិស្ថាន សម្របសម្រួលជំរុញឱ្យមានការនាំចូលធាតុចូលកសិកម្ម ដែលជាតម្រូវការ និងបង្កើតរោងចក្រផលិតធាតុចូលកសិកម្ម និងកែច្នៃកសិផល ៤-ដឹកនាំចរចា សម្របសម្រួល ដល់ការនាំចេញ  កសិផល។

សូមបញ្ជាក់ថាកម្ពុជា និងចិនបានសម្លឹងមើលការបង្កើត “ច្រករបៀងត្រី និងស្រូវ” នៅភាគពាយ័ព្យនៃប្រទេសកម្ពុជា ជាពិសេសនៅតំបន់បឹងទន្លេសាប ដើម្បីអភិវឌ្ឍកសិកម្មបែបអេកូឡូស៊ីទំនើប នៅបណ្តាខេត្តជិតបឹងទឹកសាបដ៏ធំបំផុតរបស់អាស៊ីអាគ្នេយ៍។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​រួម​កម្ពុជា​-​ចិន ស្តីពី​ការកសាង​សហគមន៍​នៃ​ជោគ​វាសនា​រួម​ក្នុង​យុគសម័យ​ថ្មី កាលពីខែកុម្ភៈឆ្នាំ២០២៣កន្លងទៅ។ សេចក្តីថ្លែងការណ៍បានសរសេរថា នេះនឹងបង្កើតឱ្យមានការពន្លឿនផែនការអភិវឌ្ឍន៍កសិកម្មទំនើបរបស់កម្ពុជា និងការពិនិត្យមើលលទ្ធភាពនៃកិច្ចសហប្រតិបត្តិការកសិកម្មឌីជីថល និងការគាំទ្រសម្រាប់វារីវប្បកម្ម ចម្ការត្រូពិច និងវិស័យផ្សេងទៀតរបស់កម្ពុជាដែលមានសក្តានុពល៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទប់​សម្ពាធ​ពហិការ​លែង​ជាប់​ ​ផ្សារ​ម៉ាក្រូ​ខេត្ត​សៀមរាប​ប្រកាស​បិទ​ទ្វារ​ ក្រោយ​ដំណើរការ​បាន​ ​៧​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ដោយសារ​មិន​អាច​ទប់ទល់​នឹង​ចរន្ត​ពហិការ​ទំនិញ​ថៃតទៅ​មុខ​ទៀត​បាន​ ​ផ្សារ​ម៉ាក្រូ ​សាខា​ខេត្ត​សៀមរាប ​បាន​ប្រកាស​បិទ​ទ្វារ​ជា​ផ្លូវការ​ចាប់ពី​ពេលនេះ​ទៅ​ហើយ​ បន្ទាប់ពី​បើក​ដំណើរការ​អាជីវកម្ម​អស់​រយៈពេល​ ​៧​ ​ឆ្នាំ​

អាមេរិក​ ចាយ​លុយជិត ៦០​ពាន់​លាន​ដុល្លារ ពន្លឿនការ​ផលិត​មីស៊ីល​ ​Patriot​ ចំ​ពេលមាន​ព័ត៌មាន​ថា​កំពុង​ខ្វះ​គ្រាប់​នៅ​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

កងទ័ព​ជើងគោក​អាមេរិក​ បាន​សម្រេចចុះ​កិច្ចព្រមព្រៀង​ដ៏​ធំ​សម្បើម​មួយ​ដែល​មាន​តម្លៃ​រហូតដល់ ​​៥៨,៦​ ​ពាន់​លាន​ដុល្លារ ​ជាមួយ​ក្រុមហ៊ុន​ ​Lockheed​ ​Martin​ ​ដើម្បី​ពង្រីក​ និង​ពន្លឿន​ការ​ផលិត​មីស៊ីល​ស្ទាក់​ចាប់ (​​Patriot)​

រដ្ឋមន្ត្រីទេសចរណ៍ ៖ ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាត់ទុកថា ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ពន្ធ​បដិការ​ថ្មី​របស់​អាម៉េរិក ​គំរាមកំហែង​ដល់​សេដ្ឋកិច្ច​ថៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​ប្រទេស​ថៃ​កំពុង​ប្រឈម​នឹង​សម្ពាធ​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង​ បន្ទាប់ពី​សហរដ្ឋ​អាម៉េរិក​ដាក់​ពន្ធ​បដិការ​ថ្មី​ក្នុង​អត្រា ​១២.៥​ ​ភាគរយ​ ​ដែល​ខ្ពស់​ជាង​អត្រា​​ត្រូវបាន​ដាក់​លើ​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​ ​និង​អាច​ធ្វើឱ្យ​សមត្ថភាព​ប្រកួតប្រជែង​នៃ​ការ​នាំចេញ​របស់​ថៃ​ចុះខ្សោយ

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 31/07/2026

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ វេទិកាថ្នាក់ជាតិ ស្តីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ច ឆ្នាំ២០២៦ ជាកាតាលីករដ៏ចាំបាច់ក្នុងការបង្កើតអេកូប្រព័ន្ធហិរញ្ញវត្ថុ

ចម្ការបន្លែសុខភាពសៀមរាប កំពុងផ្លាស់ប្តូរយុទ្ធសាស្ត្រដាំបន្លែសុវត្ថិភាពបែបទំនើប និងអាចទទួលបានចំណូល ១ខែ ខ្ទង់ម៉ឺនដុល្លារ

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

កសិដ្ឋាន«ចម្ការបន្លែសុខភាពសៀមរាប»ជាកសិដ្ឋានដាំបន្លែលើទឹកកំពុងបង្ហាញពីសក្តានុពលសេដ្ឋកិច្ចយ៉ាងខ្លាំង តាមរយៈការផ្លាស់ប្តូរទម្លាប់ដាំដុះបែបប្រពៃណី មកប្រើបច្ចេកទេសដាំបែបទំនើប

បំពង់​បឺតផលិតពីអង្ករ​កម្ពុជា​ ​កំពុង​ពង្រីក​ទីផ្សារ​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស​

ជំនួញ, ព្រឹត្តិការណ៍

• 31/07/2026

​បំពង់​បឺត​ផលិត​ពី​អង្ករ​ធម្មជាតិ​ ​១០០ ​ភាគរយ​ ​ដែល​ផលិត​ដោយ​កូន​ខ្មែរ​ ​កំពុង​ទទួលបាន​ការ​គាំទ្រ​កាន់តែ​ច្រើន​ពី​អតិថិជន​ក្នុង​ស្រុក​ និង​ទីផ្សារ​ក្រៅ​ប្រទេស​ ​ខណៈ​ផលិតផល​នេះ​អាច​ប្រើ​ជំនួស​បំពង់​បឺត​ជ័រ​ និង​អាច​ទទួលទាន​បាន​ បន្ទាប់ពី​ប្រើប្រាស់​រួច

កំណើន​សេដ្ឋកិច្ច​អាម៉េរិក​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អតិផរណា​នៅតែ​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​កំណើន​សេដ្ឋកិច្ច​អាម៉េរិក​ក្នុង​ត្រីមាស​ទី​ពីរ​ឆ្នាំ​នេះ​ ​បាន​កើនឡើង​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អត្រា​អតិផរណា​ក្នុង​ខែមិថុនា ​នៅតែ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ជាង​គោលដៅ​របស់​ធនាគារ​កណ្តាល​អាម៉េរិក ​(​Fed​)​

ចិន ដាក់ចេញផែនការឆ្នាំ២០២៦–២០៣០ ពន្លឿនកិច្ចអភិវឌ្ឍន៍វិស័យថាមពលកកើតឡើងវិញឱ្យកាន់តែខ្លាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/07/2026

ប្រទេសចិន បានប្រកាសដាក់ចេញផែនការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញរយៈពេល៥ឆ្នាំ (ឆ្នាំ២០២៦–២០៣០) ដោយកំណត់គោលដៅធំៗដើម្បីពន្លឿនវិស័យថាមពលបៃតង

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព