សល់ដីតិចតួច គួរដាំដំណាំជុំវិញផ្ទះ ងាយៗ និងផ្ដល់ប្រយោជន៍ច្រើនចំពោះសុខភាព  

មិនចាំបាច់ទាល់តែមានដីធំ ឬដីចំការទើបអាចដាំដំណាំបាននោះទេ សូម្បីតែដីទំនេរនៅជុំវិញផ្ទះ ឬអាចច្នៃចេញជាសួនដំណាំតូចៗ ក៏អាចដាំដុះបន្លែងាយៗ សម្រាប់ហូបក្នុងក្រុមគ្រួសារ កាត់បន្ថយចំណាយ ហើយថែមទាំងអាចកម្សាន្ត និងបញ្ចេញពលកម្មតាមរយៈការមើលថែសួនដំណាំបានទៀតផង។

បើតាមបទសោធផ្ទាល់របស់លោក នី ប៊ុនថា ជាអ្នកចូលចិត្តដាំបន្លែជុំវិញផ្ទះ និងបង្កើតមាតិកាកសិកម្ម ស្ថិតនៅស្រុកស្រែអំបិល ខេត្តកោះកុង បានមានប្រសាសន៍ទាក់ទងនឹងអត្ថប្រយោជន៍នៃការដាំដំណាំងាយៗជុំវិញផ្ទះថា ការដាំដំណាំជុំវិញផ្ទះនេះ គឺគេមិនត្រូវការដីធំអ្វីនោះទេ សំខាន់ឱ្យតែចេះរៀបចំដីសម្រាប់ដាក់ដាំនូវដំណាំងាយៗ ដែលគេត្រូវការជាប្រចាំ ហើយលោកក៏លើកទឹកចិត្តឱ្យបងប្អូនងាកមកចាប់អារម្មណ៍នឹងការដាំដំណាំនេះឱ្យបានច្រើន។

លោកបញ្ជាក់ថា៖

«យើងលើកទឹកចិត្តពួកគាត់ក្នុងការដាំដំណាំ ព្រោះវាមានសារៈប្រយោជន៍សម្រាប់ការរៀបចំ មិនថាតាមផ្ទះនៅជនបទ ឬទីក្រុងនោះទេ គឺគាត់គួរតែមានសួនដំណាំតូចក្ដី ធំក្ដី ដែលគាត់អាចកាត់បន្ថយការចំណាយបានមួយផ្នែកពីបន្លែដែលទិញនៅតាមផ្សារជំនួសដោយរបស់ដាំដោយខ្លួនឯង ដូចជា ជី ស្លឹកគ្រៃ ម្ទេស និងបន្លែផ្សេងទៀត ហើយការបញ្ចេញកម្លាំងពលកម្មនានាក្នុងការដាំដុះ អាចជួយឱ្យចេញញើសមានសុខភាពល្អ ថែមទាំងជួយដល់បរិស្ថានតាមរយៈការដាំដុះ ដែលផ្ដល់នូវបរិយាកាសល្អ កាត់បន្ថយការឡើងកម្ដៅលើផែនដីផងដែរ»។

លោកបន្តទៀតថា សម្រាប់ការដាំដុះលក្ខណៈគ្រួសារ លោកលើកទឹកចិត្តឱ្យបងប្អូនប្រជាជនដាំឱ្យបានច្រើនគ្នា ព្រោះនៅពេលមានសកម្មភាពដាំដុះ និងរៀបចំសួន អាចធ្វើឱ្យការរស់នៅមានផាសុកភាព បូករួមជាមួយការប្រមូលផលបន្លែដែលដាំដោយផ្ទាល់ដៃមួយចំនួន ដែលជាបន្លែស្រស់ៗ គ្មានសារធាតុគីមី។

ដោយឡែក ប្រភេទដំណាំដែលល្អបំផុតសម្រាប់ដាំជុំវិញផ្ទះ អ្នកបង្កើតមាតិកាខាងលើបានចែករំលែកផងដែរថា បងប្អូនគួរតែដាំជាប្រភេទបន្លែវិលជុំ ដែលអាចដាំ និងប្រមូលក្នុងរយៈពេលខ្លី ជាពិសេស ប្រភេទបន្លែណាដែលត្រូវការជាប់ជាប្រចាំ ដូចជា ស្លឹកគ្រៃ ស្លឹកក្រូចសើច រំដេង ម្ទេស ប៉េងប៉ោះ ជី ស្លឹកខ្ទឹមជាដើម ដែលសុទ្ធសឹងជាដំណាំងាយដាំ និងមិនត្រូវការបច្ចេកទេសស្មុគស្មាញពេកនោះទេ។

គួរបញ្ជាក់ដែរថា ក្រៅពីការប្រមូលផលដំណាំដែលលោកបានដាំនៅជុំវិញផ្ទះហើយ លោក ប៊ុនថា ក៏អាចទាញយកប្រយោជន៍មួយផ្នែកទៀតពីការដាំដុះ នោះគឺការបង្កើតមាតិកាកសិកម្ម ដែលចែករំលែកពីបច្ចេកទេសដាំដុះដំណាំងាយៗ និងផលិតជីកសិកម្ម ដើម្បីផ្សព្វផ្សាយដល់អ្នកដែលនិយមចូលចិត្តដាំដំណាំ អាចមើល និងអនុវត្តបានតាមផ្ទះផងដែរ៕   



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន