ADB ផ្តល់កម្ចីចំនួន ១៨០ លានដុល្លារដើម្បីជួយធ្វើឱ្យប្រសើរហេដ្ឋារចនាសម្ព័ន្ធទីក្រុងចំនួន៣នៅកម្ពុជា

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីចំនួន ១៨០លានដុល្លារ ជួយដល់ក្រុងចំនួន ៣ នៅកម្ពុជា ដើម្បីធ្វើឱ្យប្រសើរនូវហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងបង្កើនលទ្ធភាពប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB ចេញផ្សាយកាលពីថ្មីៗនេះ។

គម្រោងវិនិយោគដើម្បីទីក្រុងដែលអាចរស់នៅបាន (Livable Cities Investment Project) នេះ នឹងជួយប្រជាពលរដ្ឋជាង ១៤ ម៉ឺននាក់រស់នៅក្រុងបាវិត កំពត និងប៉ោយប៉ែត ឱ្យទទួលបានសេវាគ្រប់គ្រង ទឹកលូ និងសំណល់រឹងបានល្អប្រសើរ។ បន្ថែមពីលើនេះ វានឹងជួយឲ្យទីក្រុងកាត់បន្ថយភាពប្រឈមនឹងទឹកជំនន់ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធបង្ហូរទឹកភ្លៀង និងប្រព័ន្ធលូបង្ហូរទឹកក្នុងទីក្រុង។

លោកស្រី Wei Kim Swain អ្នកឯកទេសអភិវឌ្ឍន៍ទីក្រុងរបស់ ADB បានមានប្រសាសន៍ថា ប្រជាពលរដ្ឋកម្ពុជាកាន់តែច្រើនកំពុងផ្លាស់ទីលំនៅទៅកាន់ក្រុងលំដាប់ទីពីរ (secondary cities)។ គម្រោងនេះនឹងជួយដល់រាជរដ្ឋាភិបាល និងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងទឹកស្អាត អនាម័យ និងកាកសំណល់ ព្រមទាំងលើកកម្ពស់កម្រិតជីវភាព ជាពិសេស ក្នុងចំណោមគ្រួសារដែលមានប្រាក់ចំណូលទាប ហើយវាក៏នឹងជួយអជ្ញាធរក្រុងទាក់ទាញការវិនិយោគវិស័យឯកជន និងបង្កើតការងារផងដែរ។

ចំនួនប្រជាពលរដ្ឋរស់នៅទីក្រុងនៅកម្ពុជាបានកើនឡើងដល់ ៦ លាននាក់ក្នុងឆ្នាំ២០១៩ ពី ២,៦ លាននាក់ក្នុងឆ្នាំ២០០៨ ដែលបានបង្កជាបញ្ហាប្រឈមដល់រដ្ឋបាលក្រុងក្នុងការផ្តល់សេវាកម្ម។ នៅឆ្នាំ២០១៩ ប្រមាណ ៤៧% នៃប្រជាពលរដ្ឋរស់នៅតាមទីក្រុងនៅប្រទេសកម្ពុជា ទទួលបានការផ្គត់ផ្គង់ ទឹកស្អាតតាមលំនៅដ្ឋាន។

ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិកម្ពុជាឆ្នាំ២០១៩-២០២៣ មានគោលបំណងដោះស្រាយភាពប្រឈមមួយចំនួននៅក្នុងទីក្រុង ដែលផ្តល់អាទិភាពដល់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ រួមទាំងការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ហើយកំណត់ទិសដៅជាតិសម្រាប់ក្រុងទាំងអស់ ដើម្បីទទួលបានទឹកស្អាតត្រឹមឆ្នាំ២០២៥ ។

យុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសរបស់ ADB សម្រាប់កម្ពុជាឆ្នាំ២០១៩-២០២៣ គាំទ្រដល់កំណើនសេដ្ឋកិច្ចនៅតាមច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូងនៃមហាអនុតំបន់មេគង្គ (Greater Mekong Subregion) ដែលរួមមានក្រុងបាវិត កំពត និងក្រុងប៉ោយប៉ែត។ ក្រុងបាវិត និងប៉ោយប៉ែត គឺជាច្រកចូលទៅកាន់ប្រទេសវៀតណាម និងប្រទេសថៃ ហើយទីក្រុងកំពតបានក្លាយជាគោលដៅទេសចរណ៍។

គម្រោងនេះក៏នឹងបង្កើតផែនទីបង្ហាញផ្លូវ ដើម្បីបង្កើនការប្រមូលចំណូលដោយរដ្ឋបាលក្រុង ដែលកំពុងពឹងផ្អែកយ៉ាងខ្លាំងលើប្រាក់ឧបត្ថម្ភធនពីរដ្ឋបាលថ្នាក់ជាតិដើម្បីផ្តល់សេវាកម្ម។ ផែនទីបង្ហាញផ្លូវនឹងរួមបញ្ចូលកំណែទម្រង់ពន្ធគយដើម្បីចំណាយលើប្រតិបត្តិការ និងការថែទាំទីក្រុង និងផែនការដើម្បីធានាបាននូវការផ្តល់សេវាប្រកបដោយប្រសិទ្ធភាព រួមទាំងការវាយតម្លៃអំពីឱកាសសម្រាប់ការចូលរួមពីវិស័យឯកជន។

គម្រោងថ្មីរបស់ ADB នេះ នឹងត្រូវបានគាំទ្រដោយជំនួយបច្ចេកទេសចំនួន ២ លានដុល្លារ ពីមូលនិធិជប៉ុនសម្រាប់ការកាត់បន្ថយភាពក្រីក្រ (Japan Fund for Poverty Reduction)។ ជំនួយបច្ចេកទេសនេះនឹងផ្តោតលើការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព និងភាពធន់នឹងអាកាសធាតុ រួមទាំងការធ្វើឱ្យប្រសើរឡើងនូវផែនការប្រើប្រាស់ដីក៏ដូចជាសមត្ថភាពស្ថាប័ន និងអភិបាលកិច្ច។ ធនាគារអភិវឌ្ឍន៍អាស៊ី នឹងធ្វើការជាមួយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក្នុងការសម្របសម្រួលជាមួយទីក្រុង ក៏ដូចជាក្រសួងដែលពាក់ព័ន្ធដើម្បីធ្វើកំណែទម្រង់ច្បាប់ និងគោលនយោបាយជាតិ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

BYD ប្រកាស​ប្រមូល​រថយន្ត​ជិត ១០ ម៉ឺនគ្រឿងត្រឡប់​មក​វិញ​ ដោយ​សារ​មានបញ្ហាបច្ចេកទេស​ក្នុងពេល​​ផលិត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/09/2024

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិន BYD នឹងប្រមូលរថយន្តប្រភេទ Dolphin និង Yuan Plus ចំនួន ៩៦ ៧១៤ គ្រឿងដែលផលិតក្នុងប្រទេសចិនត្រឡប់មកវិញ គិតចាប់ពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៤ នេះតទៅ ដោយសារមានបញ្ហាអាចបង្កហានិភ័យអគ្គីភ័យ

គណៈរដ្ឋមន្ត្រី​​អនុម័ត​គម្រោង​អភិវឌ្ឍន៍វិស័យ​អគ្គិសនី​ចំនួន២៣គម្រោង​មានទឹកប្រាក់ជិត​ ៥,៨​ពាន់លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/09/2024

គម្រោងវិនិយោគវិស័យ​អគ្គិសនីចំនួន ២៣​គម្រោង សម្រាប់​ឆ្នាំ២០២៤-២០២៩​ ត្រូវបានធ្វើឡើង​ក្នុង​គោ​ល​បំណង​ដោះស្រាយ​បញ្ហា​ប្រឈម​ខ្វះប្រភព​អគ្គិសនី​ដោយសារផ្លាស់ប្តូរ​គោលការណ៍​នៃការអភិវឌ្ឍ​គម្រោង​ប្រភព​អគ្គិសនី​ដែល​បាន​គ្រោង​ទុក។

សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៤ ក្រោមប្រធានបទ «ទេសចរណ៍ និងសន្តិភាព»

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/09/2024

សម្តេចធិបតី ហ៊ុន ម៉ាណែត បានហៅទេសចរណ៍ថាជា «មាសបៃតង» ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការជួយឱ្យមានឱកាសការងារដល់ពលរដ្ឋ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ

គម្រោងជំរុញការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ តម្លៃជិត១៨៥លានដុល្លារ ប្រកាសដាក់ឱ្យដំណើរការអនុវត្ត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/09/2024

គម្រោងជំរុញការផ្គត់ផ្គង់ទឹកស្អាត និង អនាម័យ ដែលមានតម្លៃជិត ១៨៥ លានដុល្លារ បានប្រកាសដាក់ឱ្យដំណើរការអនុវត្តចាប់ពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤​

តម្លៃប្រេងធ្លាក់ចុះជាង ២ ភាគរយ បន្ទាប់ពីអារ៉ាប៊ីសាអូឌីតមានបំណងលុបចោលគោលដៅជំរុញតម្លៃប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/09/2024

តម្លៃប្រេងឆៅម៉ាក Brent ធ្លាក់ចុះ ២,២ ភាគរយ ឬ សល់ត្រឹម ៧១,៨៦ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas intermediate (WTI) ធ្លាក់ចុះ ២,២ ភាគរយ ឬ សល់ត្រឹម​ ៦៨,១៥ ដុល្លារក្នុងមួយបារ៉ែល

ទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយបណ្តាប្រទេសសមាជិក RCEP មានទឹកប្រាក់ជិត ២៣ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/09/2024

ទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយបណ្តាប្រទេសសមាជិក RCEP មានទឹកប្រាក់ជិត ២៣ពាន់លានដុល្លារ កើនឡើងជាង១៧ភាគរយ ក្នុងរយៈពេល៨ខែឆ្នាំ២០២៤

បញ្ហាគ្រោះទឹកជំនន់ កំពុងបង្កការខូចខាតដល់សេដ្ឋកិច្ចថៃក្នុងតម្លៃរាប់ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/09/2024

សភាពាណិជ្ជកម្មថៃបានកំណត់អត្តសញ្ញាណខេត្តឈៀងរ៉ៃ ផាយ៉ាវ សុខោទ័យ ណងខៃ និងណាខនផាណម ជាខេត្តដែលរងគ្រោះខ្លាំងបំផុតពីទឹកជំនន់

រយៈពេល៨ខែ ឆ្នាំ២០២៤ ពាណិជ្ជកម្ម​កម្ពុ​ជា​-​អាស៊ាន​ មានទឹកប្រាក់ប្រមាណ ១០.៤៩ ពាន់​​លាន​ដុល្លារ​អាមេរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/09/2024

ការ​ធ្វើ​ពាណិជ្ជកម្ម​រយៈពេល៨ខែ ឆ្នាំ២០២៤កន្លងទៅ រវាង​កម្ពុជា ជាមួយបណ្តា​ប្រទេសដែលជា​សមាជិក​អាស៊ាន មានទំហំ​ទឹកប្រាក់ប្រមាណ ១០.៤៩ ពាន់​​លាន​ដុល្លារ​អាមេរិក ​

តម្លៃមាស បានបន្តឡើងថ្លៃដល់កម្រិតខ្ពស់ជិត ២ ៧០០ ដុល្លារក្នុងមួយអោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/09/2024

ជាទូទៅ មាសត្រូវបានពិភពលោកមើល​ឃើញថាជា​ទ្រព្យសម្បត្តិមានតម្លៃ និងសុវត្ថិភាពបំផុត មិនថាក្នុងអំឡុងពេលមានសេដ្ឋកិច្ចធ្លាក់ចុះ ឬ កើនឡើងនោះទេ

ធនាគារកណ្តាលចិន ចេញវិធានការបន្ទាន់ចំនួន ២ ដើម្បីស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/09/2024

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ធនាគារកណ្តាលចិន PBOC បានអនុម័តនូវវិធានការចំនួន ២ ដើម្បីកាត់បន្ថយការចំណាយលើការខ្ចីប្រាក់របស់ពលរដ្ឋ និងអាចស្ដារសេដ្ឋកិច្ចជាតិឡើងវិញ