អ៊ូឡង់បាតារ/ម៉ុងហ្គោលី ៖ ហាងអេកូដំបូងគេត្រូវបានបង្កើតឡើងនៅ អ៊ូឡង់បាតារ (Ulaanbaatar) ជាមួយនឹងបាវចនាថា “សុខភាពមនុស្សកើតចេញពីធម្មជាតិ សុខភាពធម្មជាតិបានមកពីមនុស្ស” ដើម្បីតម្រៀប កែច្នៃ និងលក់កាកសំណល់។

បច្ចុប្បន្ន ហាងនេះកំពុងសហការជាមួយនឹងអង្គការ និងបុគ្គលជាង ៣០ នាក់ ដោយបាន និងកំពុងកែច្នៃប្រមាណ ៩០% នៃគ្រឿងសង្ហារិម និងគ្រឿងតុបតែងចេញពីសំណល់សំរាម។ ហាងអេកូនេះក៏មានលក់ផលិតផលដែលផលិតដោយស្ត្រីមេផ្ទះ និងជនពិការ ហើយថែមទាំងផ្តល់ការបណ្តុះបណ្តាលស្តីពីការកែច្នៃឡើងវិញដល់កុមារ និងស្ត្រីផងដែរ។

លោក G.Gantulga ស្ថាបនិកហាងអេកូខាងលើ បាននិយាយថា ៖
“យើងបានបង្កើតម៉ាកយីហោ Eco life Mongolia នេះមានអាយុ ៤ឆ្នាំហើយ ដោយណែនាំអតិថិជនរបស់យើងអំពីរបៀបនៃការប្រើប្រាស់កាកសំណល់ឡើងវិញ”
ទោះបីជាមានវត្តមានហាងដែលជួយលើកកម្ពស់បរិស្ថានជាច្រើនផ្សេងទៀតនៅក្នុងប្រទេសក៏ដោយ ក៏លោក Gantulga បាននិយាយថា ហាងរបស់លោកគឺជាប្រភេទហាងដំបូងបង្អស់ ដែលមានអត្ថប្រយោជន៍ជាច្រើនក្នុងការប្រើប្រាស់វត្ថុធាតុដើម។

ដោយពន្យល់ពីគំនិតនៅពីក្រោយការបង្កើតហាងនេះ លោក B.Namuun ដែលជាសហស្ថាបនិក បាននិយាយថា ពួកគេកែច្នៃកាកសំណល់ ដូចជាសំណល់អេតចាយ ដបទឹកទារក និងកាសែត ដើម្បីកែច្នៃជាផលិតផលផ្សេងៗ ដូចជាប្រដាប់ប្រដាក្មេងលេង ឬអាចកែច្នៃទៅជាផលិតផលថែរក្សាស្បែកជាដើម។ ដោយឡែកក្នុងអំឡុងពេលបិទព្រំដែន និងផលប៉ះពាល់ផ្សេងៗ គម្រោងថ្មីៗត្រូវធ្វើឡើងដើម្បីគាំទ្រដល់ភាពជាសហគ្រិន និងស្មារតីច្នៃប្រឌិតនៅក្នុងសហគមន៍ ក្នុងអំឡុងពេលដ៏លំបាកនេះនៃវិបត្តិកូវីដ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ជប៉ុន កោតសរសើរក្រសួងបរិស្ថាន ដែលធ្វើឱ្យកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/07/2026
ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ដែលបានជួយឱ្យប្រទេសកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ
ចិន-រុស្ស៊ី ចាប់ផ្តើមធ្វើសមយុទ្ធរួមគ្នា ១ សប្តាហ៍នៅដែនសមុទ្រនៃខេត្ត Qingdao
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/07/2026
ក្រសួងការពារជាតិនៃប្រទេសរុស្ស៊ី បានប្រកាសថា លំហាត់សមយុទ្ធប្រចាំឆ្នាំ Joint Sea-2026 នៅក្នុងទឹកដីនៃប្រទេសចិន នឹងប្រព្រឹត្តទៅក្នុងរយៈពេលមួយសប្តាហ៍ គិតចាប់ពីថ្ងៃចន្ទនេះ តទៅ
AI និង Deepfake រួមចំណែកក្នុងវិបត្តិស្គេមអនឡាញលើពលរដ្ឋអាម៉េរិក ខាតបង់ប្រាក់ដល់ ៦៨ ពាន់លានដុល្លារ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 06/07/2026
ប្រជាជនអាម៉េរិកប្រហែល ១៥ លាននាក់ ត្រូវបានបោកប្រាស់លុយកាក់តាមប្រព័ន្ធអនឡាញ ឬ online scam កាលពីឆ្នាំ ២០២៥ កន្លងទៅ ដោយក្នុងនោះមានចំណែកគួរឱ្យកត់សម្គាល់នៃករណីឆបោក គឺជាការប្រើប្រាស់មាតិកា ដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI និងបច្ចេកវិទ្យាក្លែងបន្លំរូបភាព/សំឡេងដែលយើងស្គាល់ថាជា Deepfakes




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content