លោក យក់ ចំរើនឫទ្ធិ ៖ ខ្ញុំមិនអាចឲ្យបរិស្ថានផ្លាស់ប្ដូរមកសម្របខ្ញុំទេ តែខ្ញុំត្រូវផ្លាស់ប្ដូរដើម្បីសម្របទៅនឹងបរិស្ថាន និងសង្គមវិញ

ភ្នំពេញ ៖ នៅក្នុងសង្គមដែលមានរបត់ផ្លាស់ប្ដូរច្រើន សម្រាប់ការរស់នៅរបស់មនុស្សជាចាំបាច់ត្រូវតែចេះបត់បែន អភិវឌ្ឍន៍ និងផ្លាស់ប្ដូរខ្លួនឯងជានិច្ច ហើយបន្ថែមលើនេះ ដើម្បីឈានទៅរកភាពជោគជ័យជូនខ្លួនឯង និងសង្គមទៀតនោះ ភាពរហ័សរហួន ការយល់ពីបរិស្ថានជុំវិញខ្លួន គឺជាកត្តាសំខាន់ដែលត្រូវតែធ្វើយ៉ាងចាំបាច់។

បទពិសោធន៍ជាក់ស្ដែងរបស់ប្រធាន​ប្រតិបត្តិ​ជាន់​ខ្ពស់​នៃ​សម្ព័ន្ធ​ក្រុមហ៊ុន​ Forte ​ ដែល​ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ក្នុង​ស្រុកដ៏​ធំ​មួយ​នៅ​កម្ពុជា​ លោក យក់ ​ចំរើនឫទ្ធិ ជាមេរៀនល្អមួយដែលធនធានជំនាន់ក្រោយគួររៀនសូត្រតាម។

អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រងរូបនេះបានរំលឹករឿងរបស់ខ្លួនមុនដើរដល់ដំណាក់កាលជោគជ័យថា លោកជាមនុស្សស្រវាស្រទេញលើការរៀនសូត្រណាស់ ក៏ប៉ុន្តែឱកាសមិនបានហុចដល់ដៃដូចពេលបច្ចុប្បន្ននេះទេ ដោយលោកកាលណោះមិនបានរៀនគ្រប់ថ្នាក់ដែលតម្រូវតាមកម្មវិធីសិក្សានោះទេ គឺលោកចូលរៀនដំបូងដោយចាប់ផ្ដើមពីថ្នាក់ទី៣តែម្ដង។ អ្វីទាំងនេះនៅមិនទាន់ចោទជាបញ្ហាប្រឈមនៅឡើយទេ ដោយបញ្ហាពិតប្រាកដគឺនៅក្រោយពេលដែលលោកបានបញ្ចប់ការសិក្សា ហើយត្រូវបន្តទៅថ្នាក់សកលវិទ្យាល័យ។

លោកមានប្រសាសន៍យ៉ាងដូច្នេះថា ៖

“ខ្ញុំបានប្រឡងជាប់ ៣ មហាវិទ្យាល័យ ប៉ុន្តែដោយហេតុថាវិទ្យាស្ថានសេដ្ឋកិច្ចប្រកាសលទ្ធផលមុនគេ ទើបខ្ញុំត្រូវទម្លាក់ចោលមហាវិទ្យាល័យ ២ទៀត ហើយបង្ខំចិត្តរៀនសេដ្ឋកិច្ចទាំងដែលខ្លួនខ្ញុំស្រឡាញ់ គីមីសាស្ត្រ”

លោកបន្តថា សេដ្ឋកិច្ចដែលលោករៀននៅជំនាន់នោះគឺសេដ្ឋកិច្ចផែនការ គឺជាសេដ្ឋកិច្ចដែលនៅដើតាមប្រព័ន្ធសង្គមរាស្ត្រនិយមនៅឡើយ​ ហើយវាខុសគ្នាទាំងស្រុងពីសេដ្ឋកិច្ចទីផ្សារសេរីក្រោយពេលលោកបញ្ចប់ការសិក្សា ដែលនេះក៏បានន័យថាអ្វីដែលលោករៀនគឺផ្ទុយគ្នាទាំងស្រុងពីការអនុវត្តន៍ពិតប្រាកដនៅក្នុងសង្គម។

ត្រង់ចំណុចនេះលោកសង្កត់ធ្ងន់ថា ៖

“ខ្ញុំតែងតែប្រាប់ខ្លួនឯងថា ខ្ញុំរស់នៅក្នុងបរិស្ថានជុំវិញរបស់ខ្ញុំ ខ្ញុំអត់អាចចង់ឲ្យបរិស្ថានផ្លាស់ប្ដូរមកសម្របខ្ញុំវិញទេ ប៉ុន្តែខ្ញុំត្រូវសម្របទៅនឹងបរិស្ថាន និងសង្គមវិញទើបបាន”

ដោយសារតែការយល់ឃើញប្រកបទៅដោយក្ដីសង្ឃឹមរបស់លោកបែបនេះ លោកក៏បន្តខិតខំស្រាវជ្រាវបន្ថែមតាមរយៈការអានសៀវភៅសេដ្ឋកិច្ចរបស់អ្នកសេដ្ឋកិច្ចល្បីឈ្មោះដែលសរសេរចេញពីរបបមូលធននិយមវិញម្ដង ដែលជាសេដ្ឋកិច្ចបែបប្រកួតប្រជែង ឬសេដ្ឋកិច្ចសេរីនោះឯង។ ការសិក្សារបស់លោកនេះហើយ ដែលជាឱកាសសម្របខ្លួនលោកទៅតាមរបបសង្គមនាពេលនោះ រហូតដល់ពេលមួយដែលលោកបានចូលបម្រើការងារនៅក្រសួងសេដ្ឋកិច្ច។ ក្រោយពីទទួលបានភ្លើងខៀវនេះមក ឱកាសជាបន្តបន្ទាប់ក៏បានចូលមករកលោក រហូតដល់លោកសម្រេចចិត្តចាកចេញពីស្ថាប័នរដ្ឋ ហើយឈានជើងចូលទៅបម្រើការងារឲ្យវិស័យ​ឯកជន​លើវិស័យធានារ៉ាប់រង នឹងបានក្លាយជាអគ្គនាយកក្រុមហ៊ុនធានារ៉ាប់រងដល់សព្វថ្ងៃនេះ។

គិតត្រឡប់ថយក្រោយទៅពេលដែលលោកបញ្ចប់ថ្នាក់មហាវិទ្យាល័យវិញ! បើសិនជាពេលនោះលោកចុះចាញ់ទៅលើភាពបត់បែននៃសង្គម និងដេកចាំឲ្យសេដ្ឋកិច្ចត្រឡប់ទៅរកសេដ្ឋកិច្ចផែនការវិញនោះ ម្លោះពេលនេះលោកមិនបានមានមុខក្ដោបក្ដាប់ភាពជោគជ័យដែលលោកកំពុងមានសព្វថ្ងៃនេះឡើយ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី