ក្រុមហ៊ុន​មកពី​ហុងកុ​ងមួយចង់វិនិយោគ​លើ​តំបន់​សេដ្ឋកិច្ចពិសេ​ស​បៃតង ​​និង​គម្រោង​ផ្សេងទៀត​

ភ្នំពេញ ៖ នៅក្នុងជំនួបជាមួយ​សម្ដេចធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅ​ព្រឹកថ្ងៃទី០៨ មេសា ២០២៤ លោក​ Jonathan K.S Choi ប្រធាន​ក្រុមហ៊ុន​Sunwah Group ដែល​មានមូល​ដ្ឋាននៅទីក្រុង​ហុងកុង​​​បានបង្ហាញពីបំណង​ក្នុងកា​របណ្ដាក់ទុនវិនិយោគ​បន្ថែម​នៅក្នុង​ប្រទេស​កម្ពុជា​ដោយ​នឹង​អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ចពិសេស​បៃតង និងគម្រោង​ជាច្រើនទៀត ។

លោកJonathan K.S Choi បានគោរពជម្រាបជូនសម្តេចធិបតី អំពីដំណើរការវិនិយោគរបស់ក្រុមហ៊ុន Sunwah Group ក្នុងព្រះរាជាណាចក្រកម្ពុជា ដែល​បាន​ចាប់តាំងពីឆ្នាំ១៩៩៤ ជាពិសេសការ​បង្កើ​ត​រោ​ងច​ក្រកែ​​ច្នៃ​គ្រឿងសមុទ្រ ដើម្បីនាំចេញទៅទីផ្សារបរទេស ។ បន្ថែមលើនេះ លោកក៏បានគោ​រ​ពជ​​ម្រា​បជូ​នស​ម្តេចធិបតីដែរថា ក្នុងដំណើរ​ទស្សន​កិច្ច​របស់​រូប​លោក និងសហការីនាឱកាសនេះ មា​​ន​តំ​ណា​ង​ក្រុម​​ហ៊ុ​ន​វិ​និ​យោ​គប្រមា​ណជាង៧០ក្រុមហ៊ុន ដែលមានអាជីវកម្មក្នុងវិស័យជាច្រើនដូចជា បច្ចេកវិទ្យាហិរញ្ញវត្ថុ ឌីជីថល អចលន​ទ្រ​​ព្យ ថាមពល និងទេសចរណ៍ ជាដើម។

នៅក្នុង​ឱកាស​នោះដែរ​ លោក Jonathan K.S Choi ប្រធានក្រុមហ៊ុន Sunwah Group ក៏បាន​ប​ង្ហា​ញ​បំ​ណ​ងក្នុ​​ង​ការពង្រីក​ការ​វិនិយោគបន្ថែមទៀតលើវិស័យមួយចំនួន រួមមាន៖ (១) វិនិ​យោគ​អភិវ​ឌ្ឍ​ន៍តំបន់សេដ្ឋកិច្ចពិសេសបៃតង (Green SEZ) (២) វិនិយោគលើការកសាងអគារពាណិជ្ជកម្ម និងលំនៅឋានខុនដូ (៣) វិនិយោ​គលើ​វិ​ស័​យ​ទេ​សច​រណ៍ (៤) វិនិ​យោ​គ​លើកា​រ​ដំឡើង​ស្ថានីយសាកថាមពលយានយន្តអគ្គិសនី (EV Charging Station) និង (៥) វិនិយោគលើការកសាងស្ថានីយបណ្តាញទូរគមនាគមន៍ 5G។

សម្តេចធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ បានស្វាគមន៍ប្រកបដោយក្តីរីករាយ ដែល​បា​ន​ជួបពិភាក្សាការងារជាមួយលោកប្រធានក្រុមហ៊ុន និងសហការី ព្រម​ទាំងបា​ន​អ​រ​គុ​ណ​ចំ​ពោះចំ​ណា​​ប់​អារម្មណ៍ និង ការវិនិយោគរបស់ក្រុមហ៊ុន និ​ងសម្តែង​នូ​វ​ក្តី​សោ​ម​ន​ស្ស​ចំ​ពោះ​ផែ​ន​កា​រ​វិនិ​យោ​គ​បន្ថែ​ម​រប​ស់​ក្រុ​មហ៊ុននៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ពាក់ព័ន្ធនឹងការបង្ហាញបំណងវិនិយោគលើវិស័យមួយចំនួនរបស់​ក្រុមហ៊ុន Sunwah Group សម្តេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក៏ដូចជា​នីតិ​កាល​មុនៗដែរ គឺប​​ន្តច​ក្ខុ​វិស័​យ​​ច្បាស់​លា​ស់ក្នុ​ង​កា​រជំរុញកំណើនសេដ្ឋកិច្ច ដើម្បី លើ​កក​ម្ព​ស់នូ​វជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា ​ហើយ​តា​ម​រ​យៈ​​ការប្តេជ្ញាចិត្តនេះ សេដ្ឋ​កិច្ច​កម្ពុជាមា​នការរីកចម្រើន និងរក្សាបាននូភាពធន់ ហើយសម្រេចបា​នកំណើ​ន​សេ​​ដ្ឋកិ​ច្ចក្នុងអត្រា ៥,៦% នៅឆ្នាំ ២០២៣ និងត្រូវបានព្យាករណ៍ថានឹងកើនឡើង ក្នុងអត្រា ៦,៦% ​នៅឆ្នាំ២០​២៤។ ទន្ទឹមនោះ ដើម្បីធានាបាននូវបរិយាកាសនៃការប្រកួតប្រជែង និងការធ្វើធុរកិច្ច រាជរដ្ឋាភិបា​លកម្ពុ​ជាបា​នបន្តយកចិត្តទុកដាក់លើការធានានូវសុខសន្តិភាព ស្ថិរភាព​នយោបាយ និងសណ្តាប់ធ្នាប់សង្គម ​ដើ​ម្បីផ្តល់ជំនឿ​ទុ​ក​ចិ​​ត្តដល់វិនិយោគិនផងដែរ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏បានខិតខំជំរុញកសា​ងហេ​ដ្ឋា​រ​ច​នា​ស​ម្ព័ន្ធតភ្ជាប់ ដូចជាផ្លូវលឿន និងកំ​ពង់ផែទឹកជ្រៅ និងបានដាក់​ចេ​ញ​នូ​វ​គំ​និ​ត​ផ្តួ​ច​ផ្តើ​ម​​ថ្មី​ៗ​ជាច្រើ​ន​ទៀត​​ ដើ​ម្បីគាំទ្រដល់ការវិនិយោគនៅកម្ពុជា ដូចជាគំរូថ្មីនៃតំបន់សេដ្ឋកិច្ចពិសេស តាមប្រភេទឧស្សាហកម្ម និងតម្រូវ​​ការរបស់ប្រទេសនីមួយៗ និងយុទ្ធសាស្រ្តប្រទេសបូក ( Plus-One Strategy)។

ពាក់ព័ន្ធនឹងគម្រោងវិនិយោគអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសបៃតង និងគម្រោងវិនិ​យោគ​លើ​យា​​ន​យន្ត​អគ្គិ​ស​នី EV, សម្តេចធិបតី បានណែនាំឱ្យក្រុមហ៊ុនពិភាក្សាបន្ថែមជាមួយក្រសួង​-ស្ថាប័ន​ពាក់ព័ន្ធ ដូច​ជា​ក្រុម​​ប្រឹក្សា​​អ​​ភិវឌ្ឍន៍កម្ពុជា CDC ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងរ៉ែ និងថាមពល ជាដើម។ ស​ម្តេ​ច​​ធិប​តី​ ក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុ​ជា​បាន​យកចិត្តទុកដាក់ក្នុងការប្រើប្រាស់ថាមពលស្អាត ​ដោ​យ​នា​ពេ​​លប​ច្ចុប្ប​ន្ននេះ កម្ពុជាកំពុងប្រើប្រាស់ថាមពលស្អាត ប្រមាណជាង ៦០% និងបានកំ​ពុ​ងប​​ន្តជំ​រុ​ញ​កា​រ​ប្រើ​ប្រាស់​ថា​​មព​ល​​ស្អាតនេះ ឱ្យឈានទៅដល់៧០% ត្រឹមឆ្នាំ២០៣០ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

វេណេស៊ុយអេឡាទាមទារមាសបម្រុង ៣១ តោនពីអង់គ្លេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រដ្ឋាភិបាល​វេណេស៊ុយអេឡា ​និង​ក្រុម​ប្រឆាំង​បាន​ឯកភាព​គ្នា​ទាមទារ​យក​មាស​បម្រុង​ចំនួន​ ​៣១​ ​តោន ​ដែល​រក្សាទុក​នៅ​ធនាគារ​កណ្តាល​អង់គ្លេស​អស់​រយៈពេល​ជិត​ប្រាំបី​ឆ្នាំ​មកហើយ​ ​ដោយ​មាន​តម្លៃ​ប្រមាណ​ ​៤​ ​ពាន់​លាន​ដុល្លារ

រាជរដ្ឋាភិបាល និងវិស័យឯកជន ជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រាជរដ្ឋាភិបាល និងវិស័យឯកជន សហការគ្នាជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ភាពតានតឹងអាម៉េរិក-អ៊ីរ៉ង់ បន្តរុញឱ្យតម្លៃប្រេងឡើងដល់ជាង ៩០ ដុល្លារក្នុងមួយបារ៉ែល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

តម្លៃ​ប្រេង​ឆៅ​បាន​កើនឡើង​នៅ​ថ្ងៃ​អង្គារ​ ទី​១៨​ ​ខែ​សីហា​នេះ​ ​ខណៈ​ក្តី​សង្ឃឹម​សម្រាប់​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​សហរដ្ឋ​អាម៉េរិក​ និង​អ៊ីរ៉ង់​កាន់តែ​ថយចុះ​ ​បង្កើន​ការ​ព្រួយបារម្ភ​អំពី​ការ​រំខាន​ដល់​ការ​ផ្គត់ផ្គង់​ថាមពល ​ជាពិសេស​តាម​ច្រក​សមុទ្រ​ ​Hormuz​

កម្ពុជា​ ​មើលឃើញ​ឧស្សាហកម្មភាពយន្ត ​ជា​ច្រក​ផ្សព្វផ្សាយ​ទេសចរណ៍​ទៅ​ពិភពលោក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជា​មើលឃើញ​ឧស្សាហកម្មភាពយន្ត​ជា​ច្រក​ដ៏​មាន​សក្ដានុពល​សម្រាប់​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​ទៅកាន់​ពិភពលោក​ ស្រប​ពេល​ក្រសួង​ទេសចរណ៍​ជំរុញ​ឱ្យ​ផលិត​ករ​ភាពយន្ត​ចូលរួម​ទាក់ទាញ​ផលិតកម្មភាពយន្ត​អន្តរជាតិ​ ​ជាពិសេស​ផលិតកម្ម​ខ្នាត​ធំ​ និង​ហូលីវូដ ​ឱ្យ​មក​ថត​នៅ​កម្ពុជា

រាជធានីភ្នំពេញ កំពុងបោះជំហានថ្មី ឆ្ពោះទៅជាគោលដៅទេសចរណ៍ទីក្រុងលំដាប់អន្តរជាតិ!

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអះអាងថា រាជធានីភ្នំពេញ មិនត្រឹមតែជាមជ្ឈមណ្ឌល នយោបាយ រដ្ឋបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាច្រកទ្វារទេសចរណ៍អន្តរជាតិដ៏សំខាន់

ថៃ​ជួប​វិបត្តិ​ខ្វះ​កម្លាំង​ពលកម្ម​ធ្ងន់ធ្ងរ​ ក្រោយពលករ​ខ្មែរ​រាប់​សែន​នាក់​ចាកចេញ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

ការ​ចាកចេញ​របស់​ពលករ​ខ្មែរ​រាប់​សែន​នាក់​ពី​​ថៃ​ ​កំពុង​បង្ក​ផលប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​វិស័យ​សំខាន់​ៗ​របស់​ប្រទេស​នេះ​ ​ដែល​ពឹងផ្អែក​លើ​កម្លាំង​ពលកម្ម​បរទេស ​ចាប់ពី​កសិកម្ម​ ​សំណង់​ និង​ផលិតកម្ម​ រហូតដល់​ទេសចរណ៍​ ​និង​សេវាកម្ម ​ខណៈ​ការ​ស្វែងរក​កម្លាំង​ពលកម្ម​មក​ជំនួស​កំពុង​ជួប​ការ​លំបាក​

មេធនាគារ ARDB ៖ បើធ្វើស្រែមិនបានផល គួរពិចារណាប្រែក្លាយទៅដាំដំណាំផ្សេង ដើម្បីអាចបង្កើនសេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

អគ្គនាយកធនាគារ ARDB បានលើកឡើងថា ប្រសិនបើកសិករធ្វើស្រែរយៈពេល ៣ឆ្នាំ ឬច្រើនឆ្នាំជាប់ៗគ្នា ប៉ុន្តែមិនបានផលចំណេញ ហើយបំណុលកាន់តែកើនឡើង នោះគួរតែពិចារណាឡើងវិញថា តើគួរបន្តធ្វើដដែលទៀត ឬយ៉ាងណា