អាជីវកម្មស្រាផាសិនមណ្ឌលគិរីថ្មី ឆ្ងាញ់ ប្លែក និងជួយដល់សេដ្ឋកិច្ចសហគមន៍

ផាសិន ជារុក្ខជាតិវល្លិ៍មួយប្រភេទដែលផ្លែរបស់វាមានរសជាតិជូរ និងអាចផ្ដល់ផលប្រយោជន៍ច្រើនដល់សុខភាព ព្រោះមានផ្ទុកទៅដោយសារធាតុសំខាន់ៗ និងវីតាមីនជាច្រើនប្រភេទ។ ជាមួយនឹងអត្ថបរយោជន៍ដ៏ច្រើន អ្នកជំនាញក្នុងស្រុកបានសាកល្បងចម្រាញ់ផ្លែផាសិនធ្វើជាស្រាមួយប្រភេទ ដែលមានរសជាតិឈ្ងុយឆ្ងាញ់ រហូតធ្វើជាអាជីវកម្មក្នុងស្រុកប្រកបដោយភាពច្នៃប្រតិដ្ឋខ្ពស់ ហើយថែមទាំងផ្ដល់ប្រយោជន៍ដល់កសិករក្នុងតំបន់ថែមទៀតផង។

ស្រាផាសិនមណ្ឌលគិរី ជាយីហោសិប្បកម្មស្រាផាសិនមួយមានទីតាំងនៅខេត្តមណ្ឌលគិរី ដែលបង្កើតឡើងដោយសហគ្រិនក្នុងស្រុកម្នាក់បន្ទាប់ពីមានគំនិតច្នៃប្រតិដ្ឋផលិតស្រាចេញពីផ្លែផាសិនស្រស់ៗ ដោយកៀបយកទឹកដាក់បន្ទំក្នុងធុងជាមួយសីតុណ្ហភាពជាក់លាក់ ហើយជាលទ្ធផលទទួលបានភាពវិជ្ជមានគួរជាទីមោទន។

លោក ប៊ូ សុភក្ដិ ជាស្ថាបនិកសិប្បកម្មស្រាផាសិនមណ្ឌលគិរីបានរៀប់រាប់ពីដំណើរការអាជីវកម្មនេះឱ្យដឹងថា៖

«ដោយសង្កេតឃើញថា ផាសិនជាកសិផលក្នុងស្រុក មានអ្នកស្គាល់ និងមានអ្នកដាំច្រើន អាចនឹងជន់ទិន្នផល ទើបយើងចង់កែច្នៃឱ្យចេញជាផលិតផលមួយដែលមានប្រយោជន៍សម្រាប់សុខភាព និងទុកបានយូរ ក៏នឹកឃើញពីការច្នៃធ្វើជាស្រា ដែលអាចទុកបានយូរជាងភេសជ្ជៈធម្មតាលើទីផ្សារ ណាមួយវាជាផលិតផលថ្មី ​ប្លែក មានគុណប្រយោជន៍ និងសមស្របតាមទំនោរអ្នកប្រើប្រាស់មិនថាខ្មែរ ឬបរទេសនោះទេ»។

លោកបន្តថា ៖

«ដំបូងឡើយយើងប្រើផាសិន ដែលជាវត្ថុធាតុដើមនេះ ជាកសិផលក្នុងចំការខ្លួនឯង តែឥឡូវយើងសហការជាមួយកសិករដើម្បីដាំ និងផ្គត់ផ្គង់ឱ្យយើង ហើយកសិករក៏ទទួលបានជំនាញច្រើនបន្ថែមទៀត ទាំងការដាំដំណាំបន្ថែមក្នុងចំការ ជំនាញ និងបច្ចេកទេសកសិកម្មរាប់តាំងពីការដាំ ថែទាំ ស្រោចទឹក ដាក់ជី ដែលយើងបានណែនាំ និងផ្ដល់ឱ្យខាងកសិករ»។

បន្ថែមពីលើនេះ ទោះបីវាជាផលិតផលថ្មី និងជាផលិតផលក្នុងស្រុក តែលោកបានខិតខំស្រាវជ្រាវ និងកែច្នៃមិនថារសជាតិ និងការវេចខ្ចប់នោះទេ ធ្វើយ៉ាងណាឱ្យស្រានេះមានភាពទាក់ទាញ គេស្គាល់ច្រើនដូចជាការបង្កើតឈ្មោះប្លែកៗឱ្យស្រាតាមរសជាតិនីមួយៗ ដូចជាឈ្មោះរសជាតិជីវិត មានរសជាតិផ្អែមល្វីង ជូរចត់ ឯមួយទៀត មានរសជាតិស្រាលស្រួលលេប មានឈ្មោះថា ស្នេហ៍គ្រាដំបូង ជាដើម។

ដោយឡែក កន្លែងផ្សព្វផ្សាយធំរបស់ស្រាផាសិន និងជាកន្លែងដែលគេមិនអាចមើលរំលងពេលទៅលេងខេត្តមណ្ឌលគិរី នោះគឺនៅច្រកចូលទឹកធ្លាក់ប៊ូស្រា។

ពាក់ព័ន្ធនឹងរយៈពេលផលិតវិញត្រូវបានស្ថាបនិកខាងលើបន្ថែមថា តាំងពីពេលកៀបរហូតដល់បានទទួលទានគឺប្រើរយៈ ៦ខែ ដោយត្រូវរក្សាស្រាទុកក្នុងបន្ទប់ដែលមានសីតុណ្ហភាពជាក់លាក់មួយ រហូតដល់វាមានរសជាតិដូចអ្វីដែលចង់បាន។ ចំណែកឯរសជាតិនេះទៀតសោត ក៏អាចប្រែប្រួលខ្លះតាមអាកាសធាតុនៅរដូវប្រាំង និងវស្សា ហើយរដូវដែលមានរសជាតិល្អឥតខ្ចោះនោះគឺនៅរដូវដែលមិនមានភ្លៀង ព្រោះផាសិនមានរសជាតិផ្អែមល្អ។

ចំណែកការផ្គត់ផ្គង់វត្ថុធាតុដើម គេអាចប្រមូលបាន២រដូវ គឺនៅរដូវមិនមានភ្លៀង និងដើមរដូវភ្លៀង ហើយរយៈពេលប្រមូលផលនេះ ក៏អាចខុសៗគ្នាអាស្រ័យទៅតាមប្រភេទពូជដូចជា ផាសិនពណ៌លឿង ឬពណ៌ស្វាយ ហើយកសិករដាំផាសិនម្ដងអាចប្រមូលផលបានដល់ទៅ ២-៣ឆ្នាំក្នុងករណីថែទាំបានល្អ ដើមមិនមានជំងឺ និងទទួលបានផលក្នុងមួយហិកតា បានប្រមាណ ១២-១៥តោនក្នុងឆ្នាំទី១ និង ១៨តោន នៅឆ្នាំទីពីរ។  

ក្រៅពីសិប្បកម្មស្រា លោកក៏មានសិប្បកម្មច្នៃផាសិនចេញជាផលិតផលផ្សេងទៀតដូចជា ទឹកផ្លែផាសិន ដំណាប់ផាសិន ជេមផាសិន និងទឹកជ្រលក់ផាសិន តែផលិតផលចម្បងគឺ ស្រាផាសិនដែលបងប្អូនតែងតែនិយមគាំទ្រ។

គួរបញ្ជាក់ដែរថា លោក ប៊ូ សុភក្ដិ បានចាប់ផ្ដើមការដាំ និងស្រាវជ្រាវដំបូងតាំងពីឆ្នាំ២០១២ ដោយសារខ្លួនមានជំនាញខាងកសិកម្មស្រាប់ និងមានមិត្តភក្ដិជាអ្នកជំនាញផ្នែកកសិ-ឧស្សាហកម្មជួយពិភាក្សាប្ដូរយោបល់ក្នុងផលិត និងអាចចុះបញ្ជីរស្រាផាសិនជាផ្លូវការនៅឆ្នាំ២០២៦។

ចុងក្រោយ មា្ចស់អាជីវកម្មខាងលើ ក៏មានចក្ខុវិស័យចង់លើកតម្កើងបន្ថែមទៀតនូវពហុវិស័យប្រទាក់ក្រឡាគ្នា ព្រោះផាសិនជាប្រភេទដំណាំ កសិ-ទេសចរណ៍ ដែលអាចទាក់ទាញភ្ញៀវទេសចរមួយកម្រិត ផ្ដល់នូវភាពចម្រុះដល់អ្នកដែលមកលេងខេត្តមណ្ឌគិរី ដូចជាចំការផាសិន ទឹកធ្លាក់ និងអាចចូលមកភ្លក្សស្រាផាសិនប្រចាំតំបន់បាន៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី