អ្នកជំនាញ ៖ បច្ចេកទេសថែរក្សាក្រោយការប្រមូលផល ជាផ្នែកមួយយ៉ាងសំខាន់សម្រាប់កសិករ

ភ្នំពេញ ៖ ការដាំដំណាំ ក្រៅពីការថែទាំឱ្យដើម្បីជំរុញដល់ការលូតលាស់ និងទទួលបានផលល្អហើយនោះ ការចេះទុកដាក់ ការវេចខ្ចប់កសិផល បន្ទាប់ពីប្រមូលផលរួច គឺជាផ្នែកមួយយ៉ាងសំខាន់ដែលកសិករគួរយល់ដឹង ដើម្បីរក្សាគុណភាពកសិផលឱ្យបានយូរ អាចលក់ក្នុងតម្លៃល្អ និងទទួលបានការគាំទ្រច្រើន។

លោក ណល់ រតនា អតីតនិស្សិតកម្មសិក្សាអន្តរជាតិជំនាញកសិកម្ម ចំណីអាហារ និងអាហារូបត្ថម្ភ បានមានប្រសាសន៍ថា ការយល់ដឹងពីបច្ចេកទេសថែរក្សាក្រោយពេលប្រមូលផល ជាផ្នែកមួយដ៏សំខាន់ក្នុងការរក្សាទិន្នផលកសិកម្មទុកប្រកបដោយគុណភាព សុវត្ថិភាព និងអាចផ្គត់ផ្គង់ទីផ្សារក្នុងតម្លៃល្អថែមទៀតផង។

លោកបន្តថា ៖

“ផលិតផលកសិកម្មដែលយើងខិតខំផលិតបានទិន្នផលល្អហើយ ការទុកដាក់ និងវេចខ្ចប់នេះក៏ជាចំណុចដែលយើងគួរយកចិត្តទុកដាក់ផងដែរ។ សម្រាប់បច្ចេកទេសក្រោយការប្រមូលផល ឬគេហៅថា post-harvest technology នេះសម្រាប់ប្រទេសយើងក៏កំពុងដំណើរការ ជាពិសេសការស្តុកទុកផ្លែឈើជាដើម”

លោកបន្តថា ៖

“ពាក់ព័ន្ធទៅនឹងបច្ចេកទេសក្រោយការប្រមូលផល ជាចំណេះដឹងមួយដែលទាមទារឱ្យកសិករត្រូវតែចេះ មានន័យថាបន្ទាប់ពីយើងផលិតបានកសិផលល្អហើយ យើងត្រូវចេះទុកដាក់វាបែបណា ឬចាត់ចែងទៅតាមប្រភេទផលិតផលបែបណាខ្លះ។ តួយ៉ាងពពួកផ្លែឈើ ដែលអាចមានជាប្រភេទអាចបន្ទុំបាន(Climacteric fruit) មានដូចជាស្វាយ ឬក៏ប្រភេទផ្លែឈើដែលមិនបន្ទុំ(Non-Climacteric fruit) មានដូចជាផ្លែដូង ដែលយើងប្រមូលផលហើយមិនចាំបាច់បន្ទំទៀតនោះទេ”

សម្រាប់បច្ចេកទេសនេះទៀតសោត លោកបន្ថែមថា ៖

“យើងផ្ដោតទៅលើអាយុកាលនៃការប្រមូលផល ថាតើយើងត្រូវធ្វើដូចម្ដេចដើម្បីពន្យាអាយុកាលរបស់ផលិតផលឱ្យបានយូរ ហើយវាក៏អាស្រ័យទៅលើប្រភេទកសិផល ក៏ដូចជាការស្តុកទុកនៅក្នុងលក្ខខណ្ឌសមស្របណាមួយដូចគ្នា ហើយការស្តុកទុកនេះក៏ជាផ្នែកមួយដ៏សំខាន់សម្រាប់កសិករផងដែរ ដើម្បីជៀសវាងការខាតបង់នានារបស់ម្ចាស់ចំការផ្ទាល់តែម្ដង”

តួយ៉ាង ផ្លែស្វាយ ដែលបេះមកជាផ្លែស្វាយខ្ចី ឬស្វាយចាស់ ថាតើតម្រូវការទីផ្សារត្រូវការស្វាយចាស់ទាំងអស់ ឬយ៉ាងណា ប្រសិនបើគេត្រូវការតែ ៥០ភាគរយនៃបរិមាណស្វាយដែលប្រមូលផល ហេតុនេះគេអាចយកស្វាយចាស់នេះទៅបន្ទំតាមស្តង់ដារ គុណគូរក្នុងបរិមាណត្រូវដែលអាចឱ្យកម្រិតជាតិស្ករក្នុងស្វាយស្ថិតក្នុងកម្រិតសមល្មម ដែលជាផ្នែកមួយចូលរួមជួយឱ្យកសិផលអាចបំពេញតម្រូវការទីផ្សារបានបន្ថែមទៀត។ ចំណែកការវេចខ្ចប់ ដូចជាផលិតផលបន្លែ ដែលការវេចខ្ចប់ជាផ្នែកមួយជួយឱ្យបន្លែមានសោភ័ណភាពទាក់ទាញអតិថិជនផង ជាការធ្វើទីផ្សារផង ក៏ដូចជាការរក្សាគុណភាពបន្លែ តួយ៉ាងបន្លែស្លឹកដែលងាយស្រពោន ឬស្លោក គេអាចប្រើជាប្លាស្ទិកដើម្បីរុំបិទជិត កាត់បន្ថយដំណកដង្ហើមរបស់បន្លែ ធ្វើឱ្យបន្លែរក្សាគុណភាពបានយូរ មិនងាយស្លោក ឬមិនងាយប្រែពណ៌ជាដើម។

ទន្ទឹមគ្នានេះដែរ មុននឹងឈានដល់ការវេចខ្ចប់ ឬក៏ធ្វើទីផ្សារ គេក៏ត្រូវយកចិត្តទុកដាក់ក៏ដូចចជាធានានូវគុណភាព និងសុវត្ថិភាព ដល់អ្នកបរិភោគ។ សម្រាប់បន្លែដែលរាប់ជាបន្លែមានគុណភាព គេផ្ដោតលើផ្នែកខាងក្នុងដូចជាមានអាហារូបត្ថម្ភ ឬសារធាតុចិញ្ចឹមគ្រប់គ្រាន់ឬនៅ ហើយបន្លែដែលមានសុវត្ថិភាព គេសំដៅលើផ្នែកខាងក្រៅដូចជា ថាតើវាមានភ្នាក់ងារបង្កជំងឺ ឬអត់ ហើយវាមានបន្សល់នូវកាកសំណល់គីមី ឬថ្នាំគីមីផ្សេងៗឬយ៉ាងណា។ នេះជាអ្វីដែលអ្នកជំនាញខាងលើបានលើកឡើង។

ស្រដៀងគ្នានេះដែរ លោក អុន សីហា ស្ថាបនិកទីក្រុងបណ្ដុះ ក៏មានមតិចូលរួមដែរថា ការវេចខ្ចប់ទំនិញក៏ដូចជាកសិផល គឺមានសារៈសំខាន់អាចជួយពន្យាពេលនៃការវិវត្តផលិតផផ ជួយរក្សាសារធាតុចញ្ចឹមក្នុងបន្លែឱ្យនៅបានល្អ រក្សាអនាម័យផលិតផល ងាយស្រួលលក់ និងជួយទាក់ទាញអតិថិជន។

លោកបន្ថែមថា ៖

“ការរក្សារទុកបន្លែ យើងអាចរក្សាទុកបានយូរ និងអាចលក់នៅលើទីផ្សារក្នុងតម្លៃល្អ មានដូចជាត្រូវកាត់បន្លែដែលមានអាយុល្មម មិនខ្ចីពេក និងចាស់ពេក ត្រូវសម្អាតជាមួយទឹកស្អាតឱ្យបានស្អាត រួចត្រូវបង្វិលយកទឹកចេញពីបន្លែឱ្យស្ងួត ហើយការវេចខ្ចប់ត្រូវបិតប្រអប់ឱ្យជិត កុំឱ្យមានខ្យល់ចូល ដែលយើងអាចលក់បានតម្លៃថ្លៃជាងបន្លែដែលមិនបានខ្ចប់”

ជារួមមក ចំណុចដែលសំខាន់គឺត្រូវចេះបច្ចេកទេសក្នុងការប្រមូលផល ការទុកដាក់កសិផល ការត្រួតពិនិត្យគុណភាព និងសុវត្ថិភាពមុនពេលវេចខ្ចប់ ហើយចុងក្រោយគឺការវេចខ្ចប់ដែលអាចផ្ដល់ជាប្រយោជន៍ទាំងខាងបច្ចេកទេស និងទីផ្សារ ទើបអាចធ្វើឱ្យកសិផលអាចលក់បានតម្លៃល្អ មានការគាំទ្រ ជឿទុកចិត្តច្រើនពីអតិថិជន ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​

គ្រឹះ​ស្ថាន ខេមា រៀប​ចំ​កម្ម​វិធី​ជំរុញ​ការ​ដាំ​ដើម​ឈើ​ហូប​ផ្លែ​នៅ​តាម​សហគមន៍

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/08/2026

គ្រឹះ​ស្ថាន ខេមា មីក្រូ​ហិរញ្ញ​វត្ថុ លីមីត​ធីត បាន​រៀប​ចំ​សកម្ម​ភាព​ដាំ​ដើម​ឈើ​​ប្រណីត ចែក​កូន​ឈើ​ហូប​ផ្លែ​ចំនួន ២០០​ដើម និង​លើក​កម្ពស់​អនាម័យ នៅ​សាលា​បឋម​សិក្សា មង្គល​បូរី នៅ​​ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ​២០២៦ ដើម្បី​អប​អរ​ខួប​អនុស្សាវរីយ៍ ១៦ឆ្នាំ នៃ​គ្រឹះ​ស្ថាន ខេមា

កម្ពុជា​-ចិន​ ដាក់​ឱ្យដំណើរការជាផ្លូវការ​នូវការទូទាត់​ឆ្លងដែនតាមរយៈឃ្យូអរកូដ​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/08/2026

ក្នុងគោលបំណងសម្រួលដល់​ការទូទាត់របស់ជនជាតិចិន​នៅកម្ពុជា និងដើម្បីទាក់ទាញ​ទេសចរ​ចិនមកកម្ពុជា​កាន់តែច្រើន ធនាគារ​ជាតិ​នៃកម្ពុជាបានដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ឆ្លងដែន​តាមរយៈឃ្យូអរកូដ

វេណេស៊ុយអេឡាទាមទារមាសបម្រុង ៣១ តោនពីអង់គ្លេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រដ្ឋាភិបាល​វេណេស៊ុយអេឡា ​និង​ក្រុម​ប្រឆាំង​បាន​ឯកភាព​គ្នា​ទាមទារ​យក​មាស​បម្រុង​ចំនួន​ ​៣១​ ​តោន ​ដែល​រក្សាទុក​នៅ​ធនាគារ​កណ្តាល​អង់គ្លេស​អស់​រយៈពេល​ជិត​ប្រាំបី​ឆ្នាំ​មកហើយ​ ​ដោយ​មាន​តម្លៃ​ប្រមាណ​ ​៤​ ​ពាន់​លាន​ដុល្លារ

រាជរដ្ឋាភិបាល និងវិស័យឯកជន ជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រាជរដ្ឋាភិបាល និងវិស័យឯកជន សហការគ្នាជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ភាពតានតឹងអាម៉េរិក-អ៊ីរ៉ង់ បន្តរុញឱ្យតម្លៃប្រេងឡើងដល់ជាង ៩០ ដុល្លារក្នុងមួយបារ៉ែល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

តម្លៃ​ប្រេង​ឆៅ​បាន​កើនឡើង​នៅ​ថ្ងៃ​អង្គារ​ ទី​១៨​ ​ខែ​សីហា​នេះ​ ​ខណៈ​ក្តី​សង្ឃឹម​សម្រាប់​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​សហរដ្ឋ​អាម៉េរិក​ និង​អ៊ីរ៉ង់​កាន់តែ​ថយចុះ​ ​បង្កើន​ការ​ព្រួយបារម្ភ​អំពី​ការ​រំខាន​ដល់​ការ​ផ្គត់ផ្គង់​ថាមពល ​ជាពិសេស​តាម​ច្រក​សមុទ្រ​ ​Hormuz​

កម្ពុជា​ ​មើលឃើញ​ឧស្សាហកម្មភាពយន្ត ​ជា​ច្រក​ផ្សព្វផ្សាយ​ទេសចរណ៍​ទៅ​ពិភពលោក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជា​មើលឃើញ​ឧស្សាហកម្មភាពយន្ត​ជា​ច្រក​ដ៏​មាន​សក្ដានុពល​សម្រាប់​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​ទៅកាន់​ពិភពលោក​ ស្រប​ពេល​ក្រសួង​ទេសចរណ៍​ជំរុញ​ឱ្យ​ផលិត​ករ​ភាពយន្ត​ចូលរួម​ទាក់ទាញ​ផលិតកម្មភាពយន្ត​អន្តរជាតិ​ ​ជាពិសេស​ផលិតកម្ម​ខ្នាត​ធំ​ និង​ហូលីវូដ ​ឱ្យ​មក​ថត​នៅ​កម្ពុជា

រាជធានីភ្នំពេញ កំពុងបោះជំហានថ្មី ឆ្ពោះទៅជាគោលដៅទេសចរណ៍ទីក្រុងលំដាប់អន្តរជាតិ!

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអះអាងថា រាជធានីភ្នំពេញ មិនត្រឹមតែជាមជ្ឈមណ្ឌល នយោបាយ រដ្ឋបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាច្រកទ្វារទេសចរណ៍អន្តរជាតិដ៏សំខាន់