ការប្រើជីត្រី និងជីផ្លែឈើ មានសមត្ថភាពខ្ពស់ក្នុងការបំប៉នដំណាំស្វាយចន្ទី និងទទួលបានផលល្អ

ភ្នំពេញ ៖ ការដាំដំណាំស្វាយចន្ទី អ្នកដាំត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើបច្ចេកទេស គិតចាប់តាំងពីការដាំ ការថែទាំ ពិសេសត្រូវយល់ដឹងច្បាស់ពីប្រភេទ ក៏ដូចជាបរិមាណជីដើម្បីបំប៉នដល់ដំណាំឱ្យឆាប់ធំធាត់ និងបានផលល្អ។ ក្នុងនោះ ប្រភេទជីធម្មជាតិ ២ប្រភេទ ដែលមានសារធាតុបំប៉នខ្ពស់សម្រាប់ដំណាំស្វាយចន្ទី ងាយផលិត ចំណាយតិច និងមិនធ្វើឱ្យខូចដី។

សម្រាប់ដំណាំស្វាយចន្ទី ជីត្រី និងជីផ្លែឈើ ជាប្រភេទជីដែលកសិករគួរតែយល់ដឹង និងអាចយកទៅអនុវត្តបាន ព្រោះវាងាយផលិត ចំណាយតិច និងប្រើតែធនធានជុំវិញខ្លួនមកកែច្នៃ ដាក់ផ្អាប់ឱ្យក្លាយជាប្រភេទជីទឹក អាចប្រើប្រាស់លាយចូលគ្នាកាន់តែមានសមត្ថភាពខ្ពស់។

ចំពោះប្រភេទជីត្រី គេប្រើវត្ថុធាតុដើមរួមមាន ត្រី ២៥គីឡូក្រាម កន្ទក់ ៤គីឡូក្រាម ម្នាស់ ៤គីឡូក្រាម កាកស្កររងូ ៨គីឡូក្រាម និងមេជី SMB មួយកញ្ចប់ លាយជាមួយទឹក ១៥០លីត្រ ផ្អាប់ទុក ២៤ថ្ងៃ គឺអាចប្រើការបានហើយ។ ដោយឡែកប្រភេទត្រី គេអាចប្រើត្រីទឹកសាបក៏បាន ទឹកប្រៃក៏បាន តែសម្រាប់ត្រីទឹកប្រៃគឺមានឆ្អឹងរឹង និងផ្ទុកកាល់ស្យូមច្រើនជាង ហើយបរិមាណទឹក ១៥០លីត្រនេះ ក៏ត្រូវយកទឹកដែលគ្មានសារធាតុក្លរ បើប្រើជាទឹកដូងគឺកាន់តែមានប្រសិទ្ធភាពខ្ពស់។ ជាមួយគ្នានេះដែរ ប្រភេទជីផ្លែឈើ គេអាចប្រើផ្លែឈើមានពណ៌លឿង ដូចជា ល្ពៅ ល្ហុង ម្នាស់ ចេក និងស្វាយ មួយមុខ ១០គីឡូក្រាម ទឹក ១៥០លីត្រ និងអរម៉ូនជីផ្លែឈើ។

ពាក់ព័ន្ធនឹងការប្រើប្រាស់ កសិករអាចប្រើជីត្រីសម្រាប់បាញ់គល់ និងបាញ់ដើមស្វាយចន្ទីបាន តែកំឡុងពេលរុក្ខជាតិបែកផ្កា កសិករហាមប្រើប្រាស់។ បន្ថែមពីលើនេះ គេក៏អាចប្រើជីត្រី និងជីផ្លែឈើលាយជាមួយគ្នាដើម្បីស្រោចគល់ ដោយចំណុះទឹក ១០០០លីត្រ​ អាចប្រើជីត្រី ៥លីត្រ ជីផ្លែឈើ ៥លីត្រ កូរឱ្យសព្វយកស្រោចគល់ស្វាយចន្ទីក្នុងមួយដើមចន្លោះពី ១០-១៥លីត្រ។ ការស្រោចនេះដែរ គេអាចស្រោចបានសូម្បីតែចន្លោះដីកណ្ដាលរង មិនចាំបាច់តែគល់នោះទេ។ ករណីដីស្ងួត គេអាចស្រោច ១៥ថ្ងៃម្ដង និងមួយឆ្នាំអាចស្រោចពី ៤-៦ដង ឬអាចច្រើនជាងនេះអាស្រ័យលទ្ធភាព ព្រោះវាជាប្រភេទជីធម្មជាតិ ជីបំប៉ន កាន់តែស្រោចដីកាន់តែល្អ ពីមួយឆ្នាំទីមួយឆ្នាំ និងពុំមានផ្ដល់ផលប៉ះពាល់អ្វីនោះទេ។  

បើធៀបនឹងប្រភេទជីគីមី ជីធម្មជាតិខាងលើនេះ អាចផ្ដល់ផលចំណេញច្រើន តួយ៉ាងតម្លៃ ជី១បេ តម្លៃ ១៣ម៉ឺនរៀល តែបើកសិករយកលុយនេះមកទិញត្រី អាចបានដល់ទៅ ២០គីឡូក្រាម ផលិតជីបាន ២៥០លីត្រ និងអាចប្រើបានរយៈពេល ១ឆ្នាំ អាចបង្កើនផលស្វាយចន្ទី មិនខូចដី និងអាចទទួលបានផលកើនរាល់ឆ្នាំ៕ ​


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក