Anti-Dumping អាចជាអាវុធដំបូងដែលចិនប្រើសម្រាប់ធ្វើសង្គ្រាមពាណិជ្ជកម្មជាមួយអឺរ៉ុប

បរទេស ៖ សហភាពអឺរ៉ុបបានប្រកាសធ្វើសង្គ្រាមពាណិជ្ជកម្មជាមួយនឹងចិនកាលពីដើមខែកក្កដានេះ តាមរយៈការបង្កើនតម្លៃពន្ធយ៉ាងច្រើនទៅលើការនាំចូលរថយន្តអគ្គិសនីចិនដែលបច្ចុប្បន្នកំពុងមានទីផ្សារខ្លាំងទាំងនៅអឺរ៉ុប និងអាស៊ី។

ចាប់ពីខែកក្កដាតទៅ ការនាំចូលរថយន្តអគ្គិសនីរបស់ចិនគ្រប់ប្រភេទនឹងត្រូវអនុវត្តជាមួយនឹងកាតព្វកិច្ចពន្ធនាំចូលដល់ទៅ៣៨ភាគរយលើសពីការនាំចូលចាស់ដែលមានត្រឹមតែ១០ភាគរយ។ អឺរ៉ុបអះអាងថា រថយន្តអគ្គិសនីទាំងនោះសុទ្ធតែមានជាប់ពាក់ព័ន្ធទៅនឹងក្រុមហ៊ុនដែលស្ថិតនៅក្រោមបុត្រសម្ព័ន្ធ និងការគាំទ្រពីក្រោយដោយក្រុមហ៊ុនរបស់រដ្ឋាភិបាលទីក្រុងប៉េកាំងដែលធ្វើឲ្យតម្លៃទីផ្សារមានកម្រិតទាបខ្លាំងធៀបទៅនឹងរថយន្តរបស់អឺរ៉ុប ហើយវានឹងអាចបណ្តាលឲ្យមានផលប៉ះពាល់ខ្លាំងដល់ក្រុមហ៊ុនអ្នកផលិតក្នុងស្រុករបស់ពួកគេ។ យ៉ាងណាក៏ដោយ បើទោះបីជាបានខិតខំចរចា និងសម្របសម្រួលជាច្រើនដងក៏ដោយ នៅទីបំផុត ចិននៅតែមិនអាចរារាំងការអនុវត្តច្បាប់ពន្ធថ្មីរបស់អឺរ៉ុបបាននោះឡើយ។

គិតត្រឹមថ្ងៃទី១០ខែកក្កដានេះ ចិនកំពុងបន្តធ្វើការស៊ើបអង្កេតទៅលើករណីអនុវត្តច្បាប់ប្រឆាំងទៅនឹងការប្រកួតប្រជែងតម្លៃជាមួយនឹងទំនិញរបស់អឺរ៉ុបមួយប្រភេទ គឺផលិតផលសាច់ជ្រូក និងផលិតផលដែលធ្វើពីសាច់ជ្រូកទាំងអស់ ហើយប្រសិនបើរកឃើញកំហុសណាមួយពិតមែននោះ ចិននឹងប្រើប្រាស់ច្បាប់ដែលគេស្គាល់ឈ្មោះថា Anti-Dumping ។

យ៉ាងណាក៏ដោយ ទោះបីជាមិនទាន់អាចប្រាកដប្រជាបានថា ចិនពិតជាអនុវត្តគោលការណ៍ច្បាប់ Anti-Dumping ដែលនឹងធ្វើឲ្យប៉ះពាល់ដល់កម្រិតណានៅឡើយ ប៉ុន្តែដោយផ្ទាល់វានឹងធ្វើឲ្យមានការកើនឡើងនៃតម្លៃទំនិញជាសាច់ជ្រូក និងផលិតផលធ្វើពីសាច់ជ្រូកដែលជាអាហារប្រចាំថ្ងៃដ៏មានប្រជាប្រជាប្រិយបំផុតរបស់ពលរដ្ឋចិន។ មិនត្រឹមតែប៉ុណ្ណោះអង្គការពាណិជ្ជកម្មពិភពលោកក៏នឹងអាចចូលរួមពាក់ព័ន្ធ និងធ្វើការវាយតម្លៃព្រមទាំងស៊ើបអង្កេតទៅលើការអនុវត្តច្បាប់ Anti-Dumping នេះផងដែរ។

គួរឲ្យដឹងថា គោលការណ៍ច្បាប់ Anti-Dumping គឺជាច្បាប់ដែលនឹងត្រូវអនុវត្តទៅលើទំនិញទាំងឡាយណាដែលរដ្ឋាភិបាលនៃប្រទេសមួយរកឃើញថា ការនាំចូលនៃទំនិញទាំងនោះធ្វើឡើងជាមួយនឹងតម្លៃទាបជាងទីផ្សារ ដែលវាអាចធ្វើឲ្យខូចតម្លៃទីផ្សារក្នុងស្រុក ពីព្រោះថាវាក៏ជាទំនិញដែលកំពុងផលិតនៅក្នុងស្រុកផងដែរ។

អ្វីដែលគេអាចមើលឃើញនោះគឺថា ការពិចារណាអនុវត្ត​ Anti-Dumping នេះគ្រាន់តែជាអ្វីដែលចិននឹងត្រូវប្រើប្រាស់ដំបូងបំផុតដើម្បីដាក់សំពាធត្រឡប់ទៅអឺរ៉ុបចំពោះបញ្ហាតម្លើងពន្ធរថយន្តអគ្គិសនីប៉ុណ្ណោះ ហើយចិន ក៏មិនងាយអនុវត្តវាទៅលើមុខទំនិញជាច្រើនទៀតនោះទេ ពីព្រោះថាវានឹងអាចបណ្តាលឲ្យមានបញ្ហាលើទីផ្សារផ្គត់ផ្គង់ទាំងក្នុង និងក្រៅប្រទេសរបស់ខ្លួន។

សូមរំលឹកដែរថា កាលពីឆ្នាំ២០២៣កន្លងទៅនេះ ចិននាំចូលសាច់ជ្រូកពីអ្នកផ្គត់ផ្គង់នៅអឺរ៉ុបក្នុងទំហំប្រមាណជា ៣ពាន់លានដុល្លារ ដែលទំហំនេះគិតជាចំណែកទីផ្សារផ្គត់ផ្គង់សរុបរបស់ប្រទេសចិនគឺមានទៅដល់ពាក់កណ្តាល ខណៈដែលទំហំពាណិជ្ជកម្មរវាងចិន និងអឺរ៉ុបកាលពីឆ្នាំកន្លងទៅមានទៅដល់ជិត ២៨០ពាន់លានអឺរ៉ូ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ក្រុមហ៊ុន VINCI Airports ចូលរួមជំរុញការតភ្ជាប់ការហោះហើរត្រង់មកកាន់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ក្រុមហ៊ុន VINCI Airports បានបញ្ជាក់ថា ខ្លួនកំពុងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនអាកាសចរណ៍នៃបណ្តាប្រទេសនានា ក្នុងគោលបំណងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ មកកាន់កម្ពុជា ព្រមទាំងជំរុញការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តនៅកម្ពុជា ឱ្យកាន់តែច្រើនថែមទៀត

អ្នកជំនាញថា ពលរដ្ឋគួរដើរកម្សាន្តក្នុងស្រុកឱ្យ​ច្រើន និងកាត់បន្ថយទៅក្រៅប្រទេសក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ម្ចាស់ក្រុមហ៊ុនទេសចរណ៍ក្នុងស្រុក លើកទឹកចិត្តឲ្យពលរដ្ឋនាំគ្នាដើរកម្សាន្តក្នុងស្រុកឲ្យបាន​ច្រើន ហើយកាត់បន្ថយដំណើរកម្សាន្តទៅក្រៅប្រទេស ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២៦នេះ

មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួម​នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/04/2026

មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួម​នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤

សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាអាចធ្វើឲ្យវិស័យទេសចរណ៍ខាតបង់ជាង​ ៦០០លានដុល្លារក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

ក្រុមប្រឹក្សាការធ្វើដំណើរ និងទេសចរណ៍ពិភពលោក (WTTC) ប៉ាន់ប្រមាណថា សង្រ្គាមនៅមជ្ឈិមបូព៌ាបណ្តាលឱ្យវិស័យទេសចរណ៍នៅក្នុងតំបន់នេះខាតបង់ ៥១៥ លានលានអឺរ៉ូ (៦០២ លានដុល្លារអាម៉េរិក) ក្នុងមួយថ្ងៃ

FBI ព្រមានពលរដ្ឋអាម៉េរិកក្នុងការប្រើប្រាស់កម្មវិធីទូរស័ព្ទរបស់បរទេសរួមទាំង CapCut និង Lemon8

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/04/2026

ភ្នាក់ងារស៊ើបអង្កេតអាម៉េរិក ហៅកាត់ថា FBI បានព្រមានពលរដ្ឋរបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះប្រភេទកម្មវិធីទូរស័ព្ទក្រៅប្រទេសដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន​​ ដែលទំនងជាសំដៅទៅលើកម្មវិធី CapCut និង Lemon8 ជាដើម

គយអាចបាត់បង់ចំណូល ៤៧ លានដុល្លារក្នុងមួយខែ បន្ទាប់ពីរដ្ឋាភិបាលដាក់ចេញវិធានការចំនួន ២ នេះ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/04/2026

វិធានការចំនួន ២ ដែលរាជរដ្ឋាភិបាលដាក់ចេញ ដើម្បីសម្រាលបន្ទុករបស់ធុរជន និងប្រជាពលរដ្ឋ ក្នុងស្ថានការណ៍នៃការកើនឡើងខ្ពស់នៃតម្លៃប្រេងឥន្ធនៈជាសកល នឹងធ្វើឱ្យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបាត់បង់ចំណូលប្រមាណ ៤៧ លានដុល្លារអាម៉េរិក ក្នុងមួយខែ។

វត្តមានចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ ជួយកាត់បន្ថយតម្លៃដឹកជញ្ជូនតាមផ្លូវទឹកប្រមាណ២០០ដុល្លារ ក្នុងមួយធីអីយូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/04/2026

ក្រោយបញ្ចប់ការសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១រួចនៅឆ្នាំ២០២៧ តម្លៃដឹកជញ្ជូនតាមផ្លូវទឹកនឹងត្រូវកាត់បន្ថយ២០០ដុល្លារ ក្នុងមួយធីអីយូ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី