ពលរដ្ឋ​ក្នុងសហគមន៍មួយនៃខេត្តសៀមរាប​នាំគ្នា​កែប្រែដីទំនេរ​ក្លាយជា​ប្រភពផ្គត់ផ្គង់ស្បៀង ​និងរកចំណូល​សម្រាប់​គ្រួសារ

សៀមរាប​ ៖ ពលរដ្ឋ​ក្នុងសហគន៍​មួយ​នៃស្រុក​សូត្រនិគម​ខេត្ត​សៀមរាប ជិត​១០០​គ្រួសារ បាន​នាំគ្នា​ដាំ​បន្លែ​សុ​វត្ថិភាព​សម្រាប់​ផ្គត់ផ្គង់​ក្នុង​ទីផ្សារ​ក្នុងខេត្តសៀមរាប​​និងរាជធានីភ្នំពេញ​ ដែលអាច​រកប្រភពចំណូល​សម្រាប់​ផ្គត់ផ្គង់​គ្រួសា​រ​ និងអាច​ឱ្យកូនៗ​បន្តការសិក្សាដល់​ថ្នាក់ឧត្តមសិក្សាបាន ខណៈដែលសកម្មភាពទាំងនេះ​ក៏ជាភាព​​វៃឆ្លា​តមួ​យ​ដែល​ពួកគា​ត់​​បាន​កែប្រែដីទំនេរ និងដីដែលមិនមានជីវជាតិឱ្យ​ក្លាយជា​ប្រភពចំណូល​សំខាន់ ​និងជា​ប្រ​ភព​ផ្គត់​ផ្គង់​ស្បៀងមួយ​ក្នុង​ប្រទេស​កម្ពុជា​ផងដែរ ។

អ្នកស្រី ​ថៃ​ សូដា កសិករ​ក្នុងឃុំ​កៀនសង្កែ​ ស្រុក​សូត្រ​និគម​ ខេត្តសៀមរាបបានមានប្រសាសន៍ឱ្យដឹងថា អ្នក​ស្រីគឺជាកសិករមួយរូប​នៅក្នុង​សហគមន៍ ហើយក្រៅពីការធ្វើស្រែ ​អ្នកស្រីក៏បាន​ឆ្លៀត​ដាំដុះបន្លែ​សុវត្ថិ​ភាព​សម្រាប់ផ្គត់ផ្គង់​នៅលើទីផ្សារ​ក្នុងខេត្តសៀមរាប ​និ​ងបន្តនាំយកទៅកាន់រាជធានីភ្នំពេញ ​ជាពិសេស​នៅ​តាម​បណ្តាផ្សារទំនើប និងផ្សារ​ធម្មជាតិ​មួយចំនួន។​

អ្នកស្រីបន្តថា ៖

“តាមពិតទៅខ្ញុំមិនមានដីធំដុំ​សម្រាប់ដាំដុះបន្លែនោះទេ តែដោយសារតែមាន​ការ​បណ្ដុះ​បណ្ដាល ​និងណែនាំពីអង្គការ​មួយចំនួន​នៅក្នុងស្រុក​សូត្រនិគមផ្ទាល់ ខ្ញុំ​ក៏បានធ្វើរាន​ដីតាមបច្ចេកទេសសម្រាប់ដាំ​បន្លែ​នៅលើ​ដី​ដែលមិនសូវ​មានជីវជាតិ ​ឬដីលិច​ទឹកនោះ ដូច្នេះទោះបីជា​ភ្លៀង​លិចទឹកយ៉ាងណា​ក៏បន្លែនោះតែហុចផល​ជា​ប្រចាំ​”

អ្នកស្រី​បន្ត​ ៖

“ទិន្នផល​បន្លែដែលកសិករ​ក្នុងសហគមន៍​ទទួលបានមិន​ភ័យ​ព្រួយរឿងអត់មានទីផ្សារនោះទេ មា​ន​ប៉ុន្មាន​គឺខាង​សហគមន៍​ទទួល​ទិញ​យកទាំងអស់​ហើយបញ្ជូន​បន្ត​ទៅកាន់ដៃគូ​ នៅតាម​សណ្ឋាគារ​ ផ្សារ​ទំនើប និង​​ផ្សារកសិផល​ធម្មជាតិ​នៅភ្នំពេញជាដើម។​ តាមរយៈការ​ដាំដុះបន្លែសុវត្ថិភាពទាំងនេះ ពិតជាបាន​ជួ​យ​​គ្រួសារ​ខ្ញុំ​នូវ​ប្រភពចំណូល​មួយបន្ថែម​ពីការ​ងារ​ធ្វើស្រែ ជាពិសេស​គឺបានផ្ដល់នូវ​បន្លែដែលមានសុវត្ថិភាព​មិន​ប៉ះពាល់ដល់សុខភាពអ្នកបរិភោគទៀត​ផង”

ចំណែកអ្នកស្រី ​សៀង ង៉ុច ជាកសិករ​មួយរូប​នៅក្នុងសហគមន៍នោះក៏បានឱ្យដឹងផងដែរថា​ កាលពីមុនអ្នកស្រី​ក៏​ជា​​​អ្នកដាំបន្លែ​ដែល​ប្រើប្រាស់ថ្នាំគីមីដែរ ប៉ុន្តែពេលប្រើប្រាស់​ថ្នាំគីមីដី​នោះក៏​ខ្សោះជីវជាតិ​មិនសូវបានផល​ដូច​មុន។ ​កា​រប្រើប្រាស់​ថ្នាំគីមីសម្រាប់​ដាំដុះបន្លែ​វា​បានទិន្នផល​ច្រើន​មែន តែក៏ប៉ះពាល់​ធ្ងន់ធ្ងរណាស់ដែរ ជាពិសេស​អ្នកដាំដុះ​ផ្ទាល់តែម្ដង ដោយអ្នកស្រីតែងតែឧស្សាហ៍មានអាការវិលមុខ ឬដួលសន្លប់ក៏មានដែរ ។​

អ្នកស្រីបន្តថា ៖

“ដោយសារតែបញ្ហា​បែបនេះហើយ ម៉្យាងទៀត គាប់ជួន​មានអង្គការ ​​និងមានសហគមន៍​ណែនាំឱ្យ​ងាកមក​ដាំដុះបន្លែសុវត្ថិភាព ខ្ញុំក៏ចាប់អារម្មណ៍​និងដាំដុះ​បន្លែសុវត្ថិភាពវិញ ហើយក៏ឃើញថាទទួលបានភាពល្អប្រសើរយ៉ាងពិតប្រាកដមែន ហើយមិនប៉ះពាល់ដល់សុខភាពទៀត។​ ការ​ដាំដុះបន្លែ​សុវត្ថិភាពមិនទាមទារឱ្យមានដីធំនោះទេ ទោះដីនោះលិច​ទឹក យើ​ងក៏​​អាច​ធ្វើដីរាន​លើ​ក​វាឱ្យខ្ពស់ ដីនោះអត់ជីវជាតិ យើងក៏អាចកែប្រែវាឱ្យមានជីវជាតិតាមរយៈការ​ប្រើ​ជី​ធម្ម​ជាតិ​ដែល​​ផលិត​ដោយខ្លួនឯង ដូច្នេះហើយ​ការ​ដាំដុះបន្លែនេះ​នឿយហត់បន្តិច​តែមិនចំណាយថ្លៃដើមច្រើន”

អ្នកស្រី ​ឌុច សេស ប្រធានសហគមន៍​បន្លែសុវត្ថិភាពក្នុងស្រុកសូត្រនិគម​ខេត្តសៀមរាប​បាននិយាយថា កា​ល​ពីអំឡុ​ងពេលមានការរាតត្បាតខ្លាំងពីជំងឺកូវីដ​១៩​ជាពិសេស​នៅពេល​បិទខ្ទប់​ ទីផ្សារ​បន្លែរបស់កសិករ​មានបញ្ហា​​ ដោយសារតែ​តាម​អា​ហារ​ដ្ឋាន ​ភោជនីយដ្ឋាន សណ្ឋាគារ និងផ្សារកសិផល​មួយចំនួន​ត្រូវ​បិទ​ឬរឹតបន្តឹង តែក្រោយពេល​រដ្ឋាភិ​បា​ល​​បាន​បើក​សេដ្ឋកិច្ច​ឡើងវិញ និងធ្វើឱ្យ​អាជីវកម្មទាំង​នោះដំណើរការ​វិញ ​បន្លែសុវត្ថិភាពក៏មានតម្រូវការ​ទីផ្សារខ្ពស់ឡើង​វិញ។​

អ្នកស្រីក៏សូមអំពាវនាវឱ្យកសិករ​ដែលមានដីទំនេរ​ ដីទុក​ចោល​មិនធ្វើអីសោះនោះ​ ចាប់ផ្ដើមអនុវត្តន៍​ដាំ​ដុះ​បន្លែសុវត្ថិភាព​ដើម្បីផ្គត់ផ្គង់​លើទីផ្សារ​ក្នុងសហគមន៍ ឬទីផ្សាររួមដែលស្ថិតនៅតាមបណ្តាខេត្ត ជាពិសេសទីផ្សារនៅរាជធានីភ្នំពេញដែលកំពុងមានតម្រូវការខ្ពស់ ដើម្បីអាចរកបានចំណូល​បន្ថែមសម្រាប់ចិញ្ចឹមគ្រួសារ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អបអរសាទរ សាខាទាំង ១៦ អតីតសាខារបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ទទួលបានការអនុម័តពីធនាគារជាតិ នៃកម្ពុជា បំប្លែងទៅជាសាខារបស់ ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 07/10/2026

អបអរសាទរ សាខាទាំង ១៦ អតីតជាសាខារបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ដែលទទួលបានការអនុម័តពីធនាគារជាតិនៃកម្ពុជា បំប្លែងទៅជាសាខារបស់ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ដែលត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការព្រមគ្នាក្នុងថ្ងៃតែមួយ នាថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៦។ បច្ចុប្បន្ននេះ សាខារបស់ធនាគារ ប្រៃសណីយ៍កម្ពុជា សរុបកើនឡើងទៅចំនួន ៨០ សាខាទូទាំងប្រទេស។ សាខាថ្មីទាំង

ការលើកកម្ពស់ស្តង់ដារសុវត្ថិភាពអគ្គិភ័យសម្រាប់អគារនៅកម្ពុជា ជាមួយគណៈស្ថាបត្យករកម្ពុជា និង Jotun

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 07/10/2026

ភ្នំពេញ ៖ Jotun Cambodia កាលពីពេលថ្មីៗនេះ បានរៀបចំកម្មវិធី Fire Protection Insight Series 2026 ដោយបានប្រមូលផ្តុំសមាជិកនៃ Board of Architects Cambodia (គណៈស្ថាបត្យករកម្ពុជា) សមាគមស្ថាបត្យករខ្មែរ Architects Association

ស្នើសេវារំលស់ម៉ូតូ អិលអូអិលស៊ី គ្រប់ម៉ាក គ្រប់ស៊េរី!​ សេវារដ្ឋបាល ចាប់ពី 0%ឡើងទៅ! ផ្តល់ជូនពិសេស សម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌនេះប៉ុណ្ណោះ!

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 07/10/2026

ភ្នំពេញ ៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដែលជាពេលវេលាដ៏មានអត្ថន័យសម្រាប់ការជួបជុំក្រុមគ្រួសារ និងការធ្វើដំណើរទៅស្រុកកំណើត អិលអូអិលស៊ី សូមផ្តល់ជូនប្រូម៉ូសិនពិសេសលើសេវារំលស់ម៉ូតូ ដើម្បីជួយឱ្យអតិថិជនកាន់តែងាយស្រួលក្នុងការក្លាយជាម្ចាស់ម៉ូតូសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងការធ្វើដំណើរប្រកបដោយផាសុកភាព។ តាមរយៈប្រូម៉ូសិននេះ អតិថិជនអាចស្នើសេវារំលស់លើម៉ូតូសាំង និងម៉ូតូអគ្គិសនីគ្រប់ម៉ាក គ្រប់ស៊េរី ទាំងម៉ូតូថ្មី និងម៉ូតូមួយទឹកមានស្លាកលេខ ដោយទទួលបានអត្ថប្រយោជន៍ជាមួយ ប្រាក់ចូលរួមមុន និងសេវារដ្ឋបាលចាប់ពី 0% ឡើងទៅ

កម្ពុជា​បញ្ឈប់​ការ​ផ្តល់​រង្វាន់​លើ​ផលិតផល​គ្រឿង​ស្រវឹង​​ អ្នក​ជំនាញ​ជំរុញ​ឱ្យ​ផ្តោត​លើ​គុណភាព​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/10/2026

ដ្ឋាភិបាល​បាន​បញ្ឈប់​ការ​ផ្តល់​រង្វាន់​លើ​ផលិតផល​គ្រឿង​ស្រវឹង​ចាប់​ពី​ថ្ងៃ​ទី​១ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​ខណៈ​អ្នក​ជំនាញ​សុខភាព​ ​និង​អប់រំ​ជំរុញឱ្យ​ក្រុមហ៊ុន​ផលិតផល​ងាក​មក​ផ្តោត​លើ​គុណភាព​ ​ស្តង់ដារ ​និង​អាហារូបត្ថម្ភ​ត្រឹមត្រូវ ​ជា​ជាង​ប្រើ​ការ​ផ្តល់​រង្វាន់​ដើម្បី​ទាក់ទាញ​អតិថិជន

អា​ម៉េរិក​ ​និង​ក្រុមហ៊ុន​​ Anduril រួមគ្នា​វិនិយោគ​ ៦​,​៦​ ​ពាន់​លាន​ដុល្លារ ពង្រីក​សមត្ថភាព​ផលិត​នាវា​មុជ​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 07/10/2026

ដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក​ ​និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​យោធា​ ​Anduril ​គ្រោង​វិនិយោគ​រួមគ្នា​ប្រមាណ ៦​,​៦ ​ពាន់​លាន​ដុល្លារ ​ដើម្បី​ពង្រីក​សមត្ថភាព​ផលិត​នាវា​មុជទឹក​ ​និង​គ្រឿង​បន្លាស់​គាំទ្រ​សម្រាប់​កងទ័ព​ជើងទឹក​អាម៉េរិក

Samsung ​គ្រោង​បោះទុន​ជិត​ ២ ​ពាន់​លាន​ដុល្លារ​បន្ថែម​នៅ​វៀតណាម ​ពង្រីកការ​ផលិត​បន្ទះ​តភ្ជាប់​ឈីប​ A​I

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/10/2026

​ក្រុមហ៊ុន​ Samsung ​Electro​-​Mechanics ​ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ Samsung ​Group ​គ្រោង​វិនិយោគ​បន្ថែម​ចំនួន​ ១​,​៨៥​ ​ពាន់​លាន​ដុល្លារ​នៅ​ខេត្ត​ Thai Nguyen ​ប្រទេស​វៀតណាម ​ដើម្បី​ពង្រីក​ការ​ផលិត​បន្ទះ​តភ្ជាប់​ឈីប​ប្រភេទ​ F​CB​GA ​សម្រាប់​ឆ្លើយតប​នឹង​តម្រូវការ​កើនឡើង​នៃ​ទីផ្សារ​ឈីប​ A​I ​និង​ប្រព័ន្ធ​គណនា​កម្រិត​ខ្ពស់​

សម្ព័ន្ធមិត្ត ​​៣ ​ប្រទេស ​ពង្រាយ​យន្តហោះ​ចម្បាំង​ ​១០០​គ្រឿង​ វាយប្រហារ​ក្រុមហ៊ូទី​នៅ​យេ​មែន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 07/10/2026

​ យន្តហោះ​ចម្បាំង​សរុប​ប្រមាណ​ ​១០០​គ្រឿង​ ​របស់​កងកម្លាំង​យោធា​មកពី​ប្រទេស​អារ៉ាប៊ី​សាអូឌីត​ តួគី ​និង​ប៉ាគីស្ថាន ​បាន​ចូលរួម​ក្នុង​ការ​វាយប្រហារ​តាម​អាកាស​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​នឹង​ក្រុមហ៊ូទី ​(​Houthi​)​ ​នៅ​ប្រទេស​យេ​មែន ​ក្រោម​ប្រតិបត្តិការ​ដែល​មាន​ឈ្មោះ​ថា ​«​Operation Dawn ​of ​Yemen​»

រដ្ឋាភិបាល​ចំណាយ​ជិត​ ៥០០​លាន​ដុល្លារ​ ទប់​ថ្លៃ​ប្រេង​និង​អគ្គិសនី ​គោល​បំណង​សម្រួល​ជីវភាព​ប្រជា​ពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/10/2026

ដ្ឋាភិបាល​កម្ពុជា​បាន​ចំណាយ​ថវិកា​ជិត ​៥០០​លាន​ដុល្លារ ​ដើម្បី​ទប់ស្កាត់​ការ​កើនឡើង​នៃ​ថ្លៃ​ប្រេង ​និង​អគ្គិសនី ​ក្នុង​គោលបំណង​សម្រួល​ជីវភាព​ប្រជា​ពលរដ្ឋ​ ​ចំពេល​ប្រទេស​ប្រឈម​នឹង​បញ្ហា​ដែល​មិន​បាន​ព្យាករ​ទុក​ជា​ច្រើន​ចាប់​ពី​ឆ្នាំ​២០១៥ ​រហូតដល់​ឆ្នាំ​២០២៦​

រដ្ឋមន្ត្រី​ថាមពល​អាស៊ាន​ត្រៀម​ជួប​គ្នា​នៅ​ហ្វីលីពីន​ ដោះស្រាយ​ហានិភ័យ​នាំចូល​ប្រេង​ពី​មជ្ឈិម​បូព៌ា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/10/2026

ដ្ឋមន្ត្រី​ថាមពល​នៃ​បណ្តា​ប្រទេស​អាស៊ាន​នឹង​ជួប​ប្រជុំគ្នា​នៅ​ទីក្រុង​ម៉ានីល ​ប្រទេស​ហ្វីលីពីន ​នៅ​ថ្ងៃ​ទី​៧​-​៨​ ​ខែ​តុលា ​ដើម្បី​ពិភាក្សា​អំពី​ភាព​ងាយរងគ្រោះ​របស់​តំបន់​ពាក់ព័ន្ធ​នឹង​ការ​នាំចូល​ថាមពល ​និង​ផលប៉ះពាល់​ពី​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា