ផ្ដើមចេញពីជំនាញផ្នែករចនាក្រាហ្វិក មកច្នៃម៉ូដសម្លៀកបំពាក់ថ្មី ប្លែក គួរឱ្យកោតសរសើរ

ភ្នំពេញ ៖ និយាយតែម៉ូតសម្លៀកបំពាក់ដែលកំពុងចរាចរណ៍នៅលើទីផ្សារនាពេលបច្ចុប្បន្ននេះគឺមានច្រើនជម្រើស ទាំងប្រភេទសម្លៀកបំពាក់ដែលមានម៉ាកសញ្ញាល្បីៗនំាំចូលពីបរទេស ក៏ដូចជាម៉ូតដែលត្រូវបានច្នៃឡើងនៅក្នុងស្រុក ខណៈដែលតម្លៃក៏មានភាពខុសគ្នាផងដែរ ដែលវាអស្រ័យទៅតាមម៉ាកសញ្ញា ម៉ូដ និងប្រភេទសាច់ក្រណាត់។ ដោយឡែក ដើម្បីជាការចូលតរួមអបអរសាទរនៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ សិប្បកម្មកាត់ដេរខ្នាតតូចក្នុងស្រុកមួយបានរចនា និងច្នៃចេញជាម៉ូតអាវដ៏ស្រស់ស្អាត ដែលមានបង្កប់នូវអត្ថន័យពាក់ព័ន្ធទៅនឹងវប្បធម៌ អរិយធម៌ និងប្រពៃណីរបស់ពលរដ្ឋខ្មែរតាមរយៈរូបភាពដែលភ្ជាប់នៅលើសាច់អាវគួរជាទីទាក់ទាញបំផុត។

អសុរា (Ahsora​ World) ជាយីហោសម្លៀកបំពាក់ក្នុងស្រុកមួយដែលត្រូវបានបង្កើតឡើងនៅចុងឆ្នាំ២០២២ ដោយក្រុមស្ថាបនិកចំនួន ៣រូប ដែលមានជំនាញរចនាក្រាហ្វិក (Graphic design) ផង និងសុទ្ធតែជាអ្នកមានចិត្តស្រឡាញ់សិល្បៈ វប្បធម៌ អរិយធម៌ខ្មែរ។

លោក ពេជ្រ ពង្សបុញ្ញប្ញទ្ធិ តំណាងអសុរា បានមានប្រសាសន៍ថា ៖

«យើងចាប់ផ្ដើម ដោយសារពួកយើងមានជំនាញរចនាក្រាហ្វិកស្រាប់ រួមជាមួយនឹងភាពសម្បូរបែបនៃវប្បធម៌ដ៏ស្រស់ស្អាតទៅលើសម្លៀកបំពាក់ ទើបយើងបានបង្កើតប្រេនមួយដែលផ្ដោតពិសេសទៅលើលើការរួមបញ្ចូលរវាងគំនូរប្រពៃណី និងការរចនាបែបសហសម័យ កាន់តែផ្ដល់នូវភាពទាក់ទាញ និងបង្ហាញពីឫសគល់នៃសិល្បៈខ្មែរថែមទៀតផង»។

លោកបន្តថា៖

«វាមិនត្រឹមតែបង្ហាញនូវភាពស្រស់ស្អាត ប្រណីតភាព និងវប្បធម៌ប៉ុណ្ណោះទេ តែវាបានជំរុញ និងផ្សារភ្ជាប់ទំនាក់ទំនងមនុស្សជុំវិញពិភពលោក មិនថាខ្មែរ ឬជាតិសាស្ត្រដទៃដែលបានទិញទុកជាវត្ថុអនុស្សាវរីយ៍។ ក្រៅពីនេះ វាក៏ជាផ្នែកមួយជួយដល់អ្នកសិល្បៈឯករាជ ព្រោះយើងបានធ្វើការបន្ថែមជាមួយពួកគាត់ក្នុងការរួមការងារជាមួយគ្នា ច្នៃរចនារួមគ្នាក្នុងការបង្កើតជាផលិតផលមួយ»។

ទន្ទឹមគ្នានេះដែរ លោក តៃ ធារ៉ារិទ្ធីរក្ស ជាអ្នកគ្រប់គ្រងទូទៅនៃយីហោខាងលើបានបន្ថែមថា សម្រាប់ការរចនាមានច្រើនគម្រោង ពិសេសខូលិកសិន ហាវ៉ៃ ដែលជាការរចនាពិសេសផ្ដោតលើសម្លៀកបំពាក់នារដូវក្ដៅ និងសម្រាប់បុណ្យចូលឆ្នាំខ្មែរផ្ទាល់តែម្ដង ដោយមានរចនាបទ និងពណ៌ផ្សេងៗគ្នា និងបានបង្ហាញពីអត្តសញ្ញាណខ្មែរជាច្រើនបែបដូចជា ផ្ការំដួល គោព្រៃ សមរាត្រីអង្គរ នំអន្សម និងមួកស្លឹកត្នោតជាដើម។ ចំណែកតម្លៃ ខូលិកសិននេះគេលក់ក្នុងតម្លៃ ១៩.៩៩ដុល្លារសម្រាប់ការកក់ទុក និងតម្លៃ ២២.៥០ដុល្លារសម្រាប់ពេលចូលស្តុក។

ចំពោះទីផ្សារវិញ អតិថិជនភាគច្រើនជាអ្នកស្រឡាញ់ការរចនាបែបខ្មែរ ពិសេសមានម៉ូដប្លែកៗ មានអត្ថន័យវប្បធម៌ជ្រៀលជ្រៅ ដែលអាជីវកម្មខាងលើមានលក់ទាំងនៅតាមបណ្ដាញសង្គម និងតាមគេហទំព័រ ខណៈដែលទីតាំងដាក់បង្ហាញផ្ទាល់មួយកន្លែងស្ថិតនៅម្ដុំទួលគោក រាជធានីភ្នំពេញ។  

ក្នុងពេលជាមួយគ្នានេះ អ្នកតំណាងម៉ាក់សញ្ញា អសុរា (Ahsora​ World) ក៏បានបង្ហាញពីផលលំបាកមួយចំនួនផងដែរពាក់ព័ន្ធទៅនឹងប្រតិបត្តិការរបស់ខ្លួនផងដែរ ដោយសារតែជាម៉ូតសម្លៀកពាក់ថ្មី ក៏មកជាមួយដែរ ដែលនេះមិនទា់មានគេស្គាល់ច្រើន ដូច្នេះអតិថិជនអាចនឹងមិនទាន់ទុកចិត្ត ប៉ុន្តែយ៉ាងណាក៏ដោយ ក្រុមការងារអសុរា (Ahsora​ World) ទាំងអស់នៅតែមានទឹកចិត្តបន្តការកែច្នៃ និងផលិតជាបន្តទៀត ដើម្បីអាចចូលរួមជួយផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ និងទំនៀមទម្លាប់ប្រពៃណីរបស់ជាតិខ្មែរ។

ដោយឡែក ចំពោះថ្ងៃអនាគត ស្ថាបនិកខាងលើក៏បានបង្ហើបឱ្យដឹងដែរថា ក្រុមការងារមានគម្រោងចង់ពង្រីកការរចនាបន្ថែមទៀត ជាពិសេសទាក់ទងនឹងវប្បធម៌ អរិយធម៌ ខ្មែរឱ្យបានកាន់តែទូលំទូលាយ ទាំងរចនាបទ និងអត្ថន័យ។ មួយវិញទៀត អសុរា (Ahsora​ World) ក៏ចង់បង្កើតយីហោថ្មីៗនៅក្រោមអសុរាបន្ថែមទៀត ជាពិសេសផ្ដោតលើយុវវ័យ និងកូនក្មេង ក៏ដូចជារចនាទៅលើសម្លៀកបំពាក់ និងសម្ភារប្រើប្រាស់ផ្សេងទៀត ដើម្បីឱ្យប្រជាជនខ្មែរ ក៏ដូចជាជនបរទេសបានស្គាល់ពីផលិតផលក្នុងស្រុក និងវប្បធម៌ដ៏ផូរផង់របស់ជាតិខ្មែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក