នាយិកាសហគ្រាសកីតម្បាញខ្មែរ ៖ ពង្រឹងគុណភាពផលិត​ផលយើងសិន ទំនុកចិត្តនឹងមកតាម​ក្រោយ

ជាការពិត ផលិតផលខ្មែរមានច្រើនប្រភេទណាស់ ប៉ុន្តែការគាំទ្រហាក់នៅតិចតួចនៅឡើយ ដោយភាគ ច្រើនប្រជាជននៅតែនិយម​ប្រើប្រាស់​ផលិតផលក្រៅស្រុក។ ទំនោររបស់ប្រជាជនកម្ពុជាបែបនេះអាចមានមូលហេតុចូលរួមជាច្រើនដូចជា តម្លៃផលិតផលថ្លៃពេក គុណភាព​ផលិតផលមិនទាន់អាចប្រកួតប្រជែងលើទីផ្សារបាន និងមិនទាន់មានទំនុកចិត្តលើអ្នកផលិតក្នុងស្រុកជាដើម។

សម្រាប់សហគ្រិនខ្មែរដែលជាម្ចាស់ផលិតផលក្នុងស្រុកមួយប្រភេទយល់ឃើញថា ​បញ្ហាទាំងអស់នេះនឹងអាចដោះស្រាយបាន គ្រាន់តែត្រូវការ​ពេលវេលាបន្តិចក្នុងការកសាងទំនុកចិត្តដល់អតិថិជន ហើយក្នុងការកសាងទំនុកចិត្តនេះទៀតសោត រឿងដែលសំខាន់ជាងគេគឺគុណភាពនៃ​ផលិតផល។

លោកស្រី ចេន សុភាព នាយិកាសហ​គ្រាស​កី​តម្បាញខ្មែរ  Keiy Tambanh Khmer-KTK បានរៀបរាប់យ៉ាងដូច្នេះថា៖

“គុណភាព​ជាកត្តា​ចម្បង​បំផុត ព្រោះបើអត់គុណភាពទេយើងមិនអាច​ឈរលើទីផ្សារទេ…គុណភាពនេះទៀតសោតរាប់ចូលទទាំងគុណភាពផលិតផល និងគុណ​ភាព​សេវាកម្ម ដែលម្ចាស់អាជីវកម្មគ្រប់រូបគួរតែមាន។”

ដោយឡែក សម្រាប់ស្ថានការណ៍បច្ចុប្បន្នដែលការទិញទំនិញនានាកំពុងវិវត្តន៍ខ្លួនទៅរកផ្សារអនឡាញ នោះ ការកសាងទំនុកចិត្តដល់ភ្ញៀវ​គឺកាន់​តែមានភាពលំបាកទៅទៀត។

លោកស្រី ចេន សុភាព បានបញ្ជាក់ថា

“បើភ្ញៀវអាចមើលឃើញ អាចប៉ះបាន អាចស្ទាបបាន ទំនុកចិត្តអាចនឹងមាន ប៉ុន្តែការទិញតាម​អនឡាញ ភ្ញៀវបានត្រឹមមើលឃើញរូបភាពប៉ុណ្ណោះ ដូច្នេះអ្វីដែលយើងគួរធ្វើ គឺពង្រឹងសោភ័ណភាព ពង្រឹងការវេចខ្ចប់ និងរៀបចំ (product display) ឱ្យមើលទៅគួរឱ្យចាប់​អារម្មណ៍។”

ក្នុងន័យនេះ លោកស្រីចង់សំដៅថា គុណភាពផលិតផលគឺសំខាន់រួចស្រេចទៅហើយ ប៉ុន្តែការកសាង សោភ័ណភាពផលិតផល​ក៏ជាផ្នែកមួយ​នៃការទាក់ទាញភ្ញៀវផងដែរ ប្រសិនបើភ្ញៀវមិនបានប៉ះពាល់ ឬសាកល្បងផលិតផលដោយផ្ទាល់។

ឆ្លើយតបទៅនឹងប្រជាជនមួយចំនួនដែលតែងត្អូញត្អែរថា ផលិតផលក្នុងស្រុកមានតម្លៃថ្លៃ ឬថាចង់ជួយគាំទ្រដែរ ប៉ុន្តែមិនមានលទ្ធភាពជាដើម លោកស្រីមិនគាំទ្រឱ្យអ្នកផលិតទៅឆ្លើយឆ្លងក្នុងន័យផ្លែផ្កាឌឺដងចំពោះអតិថិជនឡើយ ដែលការធ្វើបែបនេះនាំឱ្យកាន់តែបាត់ទំនុកចិត្តពី​អ្នក​ទិញ។

សម្រាប់អ្នកស្រីគឺគួរតែងាកមកពង្រឹងគុណភាពរបស់ខ្លួនឱ្យត្រូវតាមស្តង់ដារ ចុះម៉ាក់ផលិតផលត្រឹមត្រូវ ពង្រឹងការវេចខ្ជប់ឱ្យបានស្អាត នោះ​អ្នក​ទិញគេនឹងមករកដោយឯកឯង។ ម្យ៉ាងទៀត លោកស្រីលើកទឹកចិត្តឱ្យសហគ្រិន ម្ចាស់សិប្បកម្ម ម្ចាស់ផលិតផលក្នុងស្រុកនានា សូមឱ្យ​បើកចិត្តក្នុងការរៀនសូត្របន្ថែមពី សហគ្រិនគ្នាឯង ពីអ្នកជំនាញ ក៏ដូចជាពីអតិថិជនដែលបាន ប្រើប្រាស់ហើយ ព្រោះទាំងនេះសុទ្ធតែជាចំណុចកែលម្អ ដែលធ្វើឱ្យផលិតផល​មួយកាន់តែមានភាព​ប្រសើរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច