ភ្នំពេញ ៖ ក្រុមហ៊ុនផ្សារទំនើប Big C Supercenter Plc ដែលជាប្រតិបត្តិករលក់រាយឈានមុខគេក្នុងប្រទេសថៃ បានទិញយក Kiwi Mart ដែលជាហាងលក់ទំនិញរាយតាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់កម្ពុជា កាលពីចុងខែឧសភាកន្លងទៅ។ ដែលការទិញយកទាំងស្រុងនេះ គឺដើម្បីពង្រឹងអាជីវកម្មលក់រាយរបស់ខ្លួននៅក្នុងប្រទេសជិតខាង។

បើតាមទីប្រឹក្សារបស់ Big C Supercenter នៅកម្ពុជា គឺលោក Gary Hardy បានថ្លែងឱ្យដឹងថា ការទិញយក Kiwi Mart គឺជាឱកាសដ៏សំខាន់សម្រាប់ទាំង Big C និងក្រុមហ៊ុនមេរបស់ខ្លួនគឺ Berli Jucker Plc ដើម្បីពង្រីកអាជីវកម្មនៅក្នុងតំបន់អាស៊ាន រួមទាំងប្រទេសកម្ពុជាផងដែរ។

កិច្ចព្រមព្រៀងនេះទៀតសោត អនុញ្ញាតឱ្យក្រុមហ៊ុន Big C កាន់កាប់ហាង Kiwi Mart ចំនួន ១៨ កន្លែងនៅក្នុងប្រទេសកម្ពុជា ដែលក្នុងនោះ ១៧ ហាងនៅក្នុងរាជធានីភ្នំពេញ និង១សាខាទៀតមានទីតាំងនៅខេត្តកំពត។
ទីប្រឹក្សាដដែលនេះបន្តឱ្យដឹងថា ៖
“Big C បានដឹងពីឱកាសមួយក្នុងការពង្រីកអាជីវកម្មរបស់យើង ដើម្បីគ្របដណ្តប់គ្រប់វិស័យនៃប្រទេសកម្ពុជា ទាំងប្រព័ន្ធអនឡាញ និងក្រៅបណ្តាញ ដែលធ្វើឲ្យផលិតផលរបស់យើងមានភាពងាយស្រួលក្នុងការប្រើប្រាស់ និងខិតទៅជិតអ្នកប្រើប្រាស់កម្ពុជា”
បន្ថែមពីនេះ លោក Aswin Techachareonvikul នាយកប្រតិបត្តិនៃ Big C Supercenter មានប្រសាសន៍ផងដែរថា Big C គ្រោងនឹងបន្តពង្រីកសាខារបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ដើម្បីទាក់ទាញអ្នកប្រើប្រាស់ ជាពិសេសនៅក្នុងដំណាក់កាលដែលការទិញមានការកើនឡើងគួរឱ្យកត់សម្គាល់។
ក្រុមហ៊ុនរំពឹងថាការពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជានឹងអាចបង្កើតឱកាសការងារសម្រាប់ប្រជាជនក្នុងស្រុករហូតដល់ ១ ២០០ នាក់ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។
ដោយឡែក កាលពីខែមីនាកន្លងទៅក្រុមហ៊ុនមេរបស់ Big C គឺ Berli Jucker បានបង្ហាញផែនការចំណាយ ៦០-៧០ ពាន់លានបាត ក្រោមផែនការអាជីវកម្មរយៈពេល ៥ ឆ្នាំដែលដំណើរការពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៦ ដើម្បីបង្កើនទំហំអាជីវកម្មលក់រាយទំនើបរបស់ខ្លួនទ្វេដងនៅទូទាំងអាស៊ីអាគ្នេយ៍ជាមួយនឹងការរំពឹងទុកនៃការលក់ទ្វេដងដល់ ២៧០ ពាន់លានបាត។ គួរបញ្ជាក់ថា Big C មានវត្តមានក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០១៩ មកម្ល៉េះ ដោយមានផ្សារទំនើប Big C ដំបូងគេបើកនៅក្រុងប៉ោយប៉ែត ដែលមានទំហំសរុប ៨,០០០ ម៉ែត្រការ៉េ។ បច្ចុប្បន្ននេះ Big C ដំណើរការពីរសាខាក្នុងប្រទេសកម្ពុជា គឺសាខា Big C Mini និងសាខាមួយរបស់ Big C hypermarket ។ ចំណែកឯ ហាង Kiwi Mart ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៧ ជាហាងលក់ទំនិញរាយ ២៤ ម៉ោង ដោយលក់ផលិតផលជាច្រើនប្រភេទ រួមមានម៉ាកយីហោបារាំង ថៃ និងក្នុងស្រុក ផ្តោតលើអតិថិជនក្នុងស្រុក និងបរទេស៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រលកកម្ដៅ និងគ្រោះរាំងស្ងួត អាចបង្កវិបត្តិស្បៀងអាហារនៅអឺរ៉ុប
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 19/08/2026
រលកកម្ដៅខ្លាំង និងគ្រោះរាំងស្ងួតធ្ងន់ធ្ងរ អាចបង្កឱ្យមានវិបត្តិក្នុងវិស័យកសិកម្ម និងជំរុញការឡើងថ្លៃអាហារនៅទូទាំងអឺរ៉ុប ខណៈផលិតកម្មដំណាំ និងការចិញ្ចឹមសត្វកំពុងរងផលប៉ះពាល់យ៉ាងខ្លាំង

ចិនចំណាយ ៦៥ ពាន់លានដុល្លារ ពង្រីកបណ្តាញផ្លូវដែកជាតិ ក្នុង ៧ ខែដំបូងឆ្នាំនេះ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/08/2026
ប្រទេសចិនបានបង្កើនការវិនិយោគលើការពង្រីកបណ្តាញផ្លូវដែកជាតិរបស់ខ្លួន ដោយចំណាយប្រមាណ ៤៤០,៦ ពាន់លានយ័ន ឬប្រហែល ៦៥ ពាន់លានដុល្លារអាម៉េរិក ក្នុងរយៈពេល ៧ ខែដំបូងឆ្នាំ ២០២៦ ស្របពេលដែលទីក្រុងប៉េកាំងបន្តផ្តោតលើការតភ្ជាប់ទីក្រុង និងសមាហរណកម្មសេដ្ឋកិច្ចតំបន់

គ្រឹះស្ថាន ខេមា រៀបចំកម្មវិធីជំរុញការដាំដើមឈើហូបផ្លែនៅតាមសហគមន៍
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 18/08/2026
គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត បានរៀបចំសកម្មភាពដាំដើមឈើប្រណីត ចែកកូនឈើហូបផ្លែចំនួន ២០០ដើម និងលើកកម្ពស់អនាម័យ នៅសាលាបឋមសិក្សា មង្គលបូរី នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ដើម្បីអបអរខួបអនុស្សាវរីយ៍ ១៦ឆ្នាំ នៃគ្រឹះស្ថាន ខេមា

កម្ពុជា-ចិន ដាក់ឱ្យដំណើរការជាផ្លូវការនូវការទូទាត់ឆ្លងដែនតាមរយៈឃ្យូអរកូដ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 18/08/2026
ក្នុងគោលបំណងសម្រួលដល់ការទូទាត់របស់ជនជាតិចិននៅកម្ពុជា និងដើម្បីទាក់ទាញទេសចរចិនមកកម្ពុជាកាន់តែច្រើន ធនាគារជាតិនៃកម្ពុជាបានដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ឆ្លងដែនតាមរយៈឃ្យូអរកូដ




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content