ស្ត្រីម្នាក់យកសរសៃចេកច្នៃធ្វើជាកាបូប បង្កើនចំណូល​ចូលគ្រួ​សារ និងសហគមន៍

បច្ចុប្បន្ននេះ ដើមចេកចាស់ៗ ឬដើមចេកដែលកាប់យកផ្លែរួចរាល់ត្រូវបានគេយកទៅកែច្នៃ ហូតយកសរសៃផលិតជាសម្ភារប្រើប្រាស់ប្រចាំថ្ងៃ មិនប៉ះពាល់បរិស្ថាន ក៏ដូចជាគ្រឿងតាំងលម្អរផ្សេងៗ ដែលមានភាពស្វិតជាប់បានយូរ មិនខុសពីកំប្លោក ស្លឹកជ្រែ ឬស្លឹកទ្រាំងនោះឡើយ។

នៅក្នុងខេត្តបាត់ដំបងឯណោះ ស្រ្តីជាគ្រូបង្រៀនម្នាក់បានផ្ដើមធ្វើអាជីវកម្មច្នៃស្រទបចេកទៅជាកាបូប ដោយមានជំនួនពីប្អូនប្រុស។ នៅពេល​ចាប់​ផ្ដើមដំបូង ពោលគឺក្នុងអំឡុងឆ្នាំ២០២១ គ្រូបង្រៀន​រូបនេះមិនមានបំណងធំដុំអ្វីនៅឡើយទេ ដោយគ្រាន់តែចង់ធ្វើលក់តូចតាច តាមរយៈ​ការបង្ហោះតាមបណ្ដាញសង្គមប៉ុណ្ណោះ។ ប៉ុន្តែដោយសារតែជំងឺកូវីដចាប់រីករាលដាល ដែលធ្វើឲ្យប្រជាជនស្ទើរតែគ្រប់គ្នាប្រើប្រាស់អ៊ីនធឺណេត ដើម្បី​ប្រាស្រ័យទាក់ទង និងដើម្បីការកម្សាន្ដនោះ កាបូបធ្វើពីដើមចេករបស់កញ្ញាក៏ចាប់ផ្ដើមទទួលបានការចាប់អារម្មណ៍ជាខ្លាំង និងមានអ្នក​សួររកជាច្រើននាក់។ ដោយមូលហេតុនេះ កញ្ញាបានចាប់ផ្ដើមពង្រីកអាជីវកម្មរបស់ខ្លួនបន្តិចម្ដងៗរហូតបង្កើតជាសិប្បកម្ម មួយតែម្ដងដែលគ្រូ​បង្រៀននៃវិទ្យាល័យភ្នំសំពៅរូបនេះដាក់ឈ្មោះថា សិប្បកម្មអនុសារ។

កញ្ញាបានបញ្ជាក់ឲ្យដឹងជាលំអិតថា ៖

“តាម​ពិត​ទៅ​ខ្ញុំ​ជា​គ្រូ​ពិត​មែន ​តែ​ខ្ញុំ​ចិញ្ចឹម​ចិត្ត​ចង់​មាន​អាជីវកម្ម​ផ្ទាល់​ខ្លួន​១គឺ​ចង់​មាន​អាជីវកម្ម​ដែល​ជួយ​ដល់​សង្គម លុះ​ពេល​មួយ​ប្អូន​ខ្ញុំ​គាត់​ចូល​ចិត្ត​ច្នៃ​របស់​របរ​ជុំ​វិញ​ផ្ទះគាត់​ចេះ​ច្នៃ​ដើម​ចេក​ធ្វើ​កន្ត្រក​ទៅ​ចម្ការ​ ថ្ងៃ​មួយ​ខ្ញុំ​ទៅ​ភ្នំពេញ​មក​វិញ​ឃើញ​គាត់​ច្នៃ​កន្ត្រក​ដ៏​ស្អាត​១ចំ​ពេល​ដែល​គេ​ល្បី​រឿង​ច្នៃ​កំប្លោក​ទៅ​ជា​កាបូប​ ហើយ​ខ្ញុំ​ក៏​នឹក​ឃើញ​ចង់​ឲ្យ​គាត់​ច្នៃ​កាបូប​ចេក​ទៅ​ចូល​រួម​មង្គលការ​គេ ដល់​ពេល​យក​ទៅ​ដល់​ខ្ញុំ​ថត​បង្ហោះ​លេង​ក៏​មាន​គេ​ចាប់​អារម្មណ៍​ច្រើន​ ហើយ​ខ្ញុំ​ឲ្យ​ប្អូន​ច្នៃ​មក​ខ្ញុំ​តុបតែង​បន្ថែម​ឲ្យ​គេ។”

ដោយឡែក ដើម្បីឲ្យអាជីវកម្មដើរទៅមុខទន្ទឹមនឹងគុណភាពដែរនោះ កញ្ញាបានទៅរៀនបន្ថែមជាមួយ​ក្រុមហ៊ុន C-Investment ព្រមទាំង​ទទួល​​បាន​កញ្ចប់​ជំនួយ​ដើម្បីអាចដំណើរការអាជីវកម្មបានមក​ដល់ពេ​លនេះ។ ម្យ៉ាងទៀត ដោយសារតែតំបន់របស់កញ្ញា សម្បូរកសិករ​ដាំដុះ​ដើម​ចេកស្រាប់ ហើយត្រូវនឹង​ដំណាំប្រភេទនេះ ទាមទារឲ្យកសិករកាប់ចោល ក្រោយពីប្រមូលផលបានម្ដង​ ការកែច្នៃដើម​ចេកគឺជាវិធីដ៏ល្អមួយ​ក្នុងការប្រើប្រាស់ធនធានឲ្យអស់ពីលទ្ធភាព។ យ៉ាងណាមិញ ដំណើរការក្នុងការផលិតរហូតបានចេញជាកាបូបមួយគឺមានភាពស្មុគស្មាញ និងត្រូវការពេលយូរ។

កញ្ញា ឆាប សុឃឿប បានឲ្យដឹងថា ៖

“ផល​វិបាក​វិញ គឺ​មាន​ផល​វិបាក​ច្រើន​ ដោយដំបូង​គឺ​យើង​ត្រូវ​កាប់​ដើម​ចេក ហើយ​ត្រូវ​ការ​ពេល​វេលា​ក្នុង​ការ​ហាល​វា​ និង​អាស្រ័យ​លើ​អាកាស​ធាតុ​ទៅ​ទៀត បើ​សិន​ជា​មេឃ​ស្រទំ​ៗ​នោះ​ពណ៌​ដើម​ចេក​គឺ​មិន​សូវ​ស្អាត​ទេ លុះ​ពេល​ហាល​ស្ងួត​ហើយ យើង​ច្រៀក​វា​ទៅ​តាម​ទំហំ​ដែល​យើង​ចង់​ច្នៃ ឬ​ត្បាញ​ និយាយ​រួម​សម្រាប់​កាបូប​សម្រាប់​ញុំា​ការ​មួយ​អាច​ត្រូវ​ការ​ពេល​ពី ៣ទៅ​៥ថ្ងៃ​ឯណោះ។”

សម្រាប់ទីផ្សារវិញ មកដល់សព្វថ្ងៃនេះ កញ្ញាមានទាំងអតិថិជនទិញរាយ មានទាំងអតិថិជនទិញយកទៅបោះដុំបន្ត មានទាំងសិស្សនិស្សិត និងស្ត្រីៗដែលនិយមប្រើកាបូបចេកទៅញុំាការ។ ក្រៅពីនោះ កញ្ញាក៏តែង​​នាំ​យក​អាជីវកម្ម​របស់​ខ្លួន​ទៅ​ចូល​រួម​ជា​មួយ​​កម្មវិធី​ជំរុញ​ផលិតផល​ខ្មែរ ឬ​កម្មវិធី​ជាតិ​ផ្សេង​ទៀត​ ហើយ​ក៏​ទទួល​បាន​ការចាប់​អារម្មណ៍​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ច្រើន​គួរសម​ផង​ដែរ។ ជាចុងក្រោយ កញ្ញាបានសំណូមពរឲ្យប្រជាជនកម្ពុជាជួយគាំទ្រផលិតផលក្នុងស្រុក ថ្វីត្បិតតែតម្លៃខ្ពស់បន្តិចមែន ប៉ុន្តែវាជាការធ្វើដោយដៃ ដែល​ទាមទារឱ្យមានការផ្ចិតផ្ចង់មែនទែន។ ម្យ៉ាងទៀត ក៏ដើម្បី​បង្ហាញពីការគាំទ្រ ដើម្បីបើកផ្លូវឲ្យផលិតផលក្នុងស្រុក​បានកកើត​ឡើងកាន់តែ​ទូលាយ​ផងដែរ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កិច្ចពិភាក្សាកម្មវិធីហិរញ្ញវត្ថុ​ រដូវកាលទី ៣ ក្លាយជាវេទិកាចំណេះដឹងហិរញ្ញវត្ថុសម្រាប់ប្រជាកសិករ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 06/04/2026

ក្រុមហ៊ុន Apsara Media Services (AMS) កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ បានសហការជាមួយនឹងសមាគមធនាគារនៅកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) (CBC) ដោយមានការគាំទ្រដោយធនាគារជាតិនៃកម្ពុជា (NBC) បានរៀបចំកម្មវិធី វេទិកាចំណេះដឹងផ្នែកហិរញ្ញវត្ថុកម្ពុជា កិច្ចពិភាក្សា កម្មវិធី «វិថីហិរញ្ញវត្ថុ រដូវកាលទី៣» នៅស្រុកបន្ទាយមាស ខេត្តកំពត។

អតីតព្រលានយន្តហោះអន្តរជាតិ-ភ្នំពេញ នឹង​បើក​ឱ្យសាធារណជន​ចូលលេង​កម្សាន្តរយៈពេល​​៩ថ្ងៃ អំឡុង​បុណ្យចូលឆ្នាំខ្មែរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 06/04/2026

ព្រលានយន្តហោះពោធិ៍ចិន​តុង ដែលរាជរដ្ឋាភិបាល​អភិវឌ្ឍន៍ធ្វើជា​សួ​នសាធារណៈ នឹងត្រូវ​បើ​កសាកល្បង​ឱ្យ​សាធារណជន​ចូល​ទស្សនា​កម្សាន្ត ហាត់ប្រាណ និងលេង​កីឡា ដោយឥតគិតថ្លៃរយៈពេល​០៩​ថ្ងៃ​

ត្រីមាសទី១ ឆ្នាំ២០២៦ សេដ្ឋកិច្ចវៀតណាមកើនឡើងយឺត ដោយសារការនាំចូលប្រេងពីមជ្ឈិមបូព៌ារងផលប៉ះពាល់ខ្លាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/04/2026

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមនៅក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៦នេះ មានការកើនឡើងយឺតយ៉ាវ ដោយសារតែការនាំចូលប្រេងពីមជ្ឈិមបូព៌ាទទួលរងនូវផលប៉ះពាល់ខ្លាំង ដែលជាហេតុជំរុញឱ្យមានអតិផរណាកើនឡើង

កម្ពុជាដាក់​ដំណើរការកម្មវិធីថ្មីមួយ​ ដើម្បីជួយ​សហគ្រិន​ខ្មែរ​ឱ្យ​មានភាពប្រកួត​ប្រជែងទាំង​ក្នុងស្រុក​និងអន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/04/2026

កម្ពុជា​បានដាក់ឱ្យដំណើរការ​កម្មវិធី​ថ្មីមួយក្នុងវិស័យសហគ្រិនភាព ដោយផ្ដោតលើការ​ធ្វើ​ធុរកិច្ចតាមបច្ចេកវិទ្យា​បៃតង ​ក្នុងគោលដៅគាំទ្រធុរកិច្ចបច្ចេកវិទ្យាអាកាសធាតុ ឱ្យពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈភាពជាដៃគូសកល ការផ្ទេរបច្ចេកវិទ្យា និងហិរញ្ញប្បទាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់ប្រជាពលរដ្ឋ ប្រើប្រាស់ផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/04/2026

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទរ ក្នុងឱកាសទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩ មេសា លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ខ្មែរផលិត ខ្មែរប្រើប្រាស់ ខ្មែររីកចម្រើន» និងបានជំរុញឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ គាំទ្រប្រើប្រាស់ផលិតផលក្នុងស្រុក ដែលផលិតដោយខ្មែរ។

ប្រេងឥន្ធនៈនិងជីកសិកម្មឡើងថ្លៃបង្កផលប៉ះពាល់ដល់ជីវភាពកសិករ ខណៈជម្លោះមជ្ឈិមបូព៌ានៅតែបន្ត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/04/2026

កសិករ​ជាច្រើននៅកម្ពុជា​​ កំពុង​ប្រឈម​នឹង​ការលំបាក ដោយសារ​តម្លៃ​ប្រេងឥន្ធនៈ និង​ជីសកិកម្ម​កើនឡើង​ ដែល​ជា​កត្តា​ជំរុញ​ឱ្យ​ថ្លៃដើម​ផលិតរបស់​ពួកគេ កើនឡើង ​ចាប់តាំងពី​ជម្លោះ​នៅមជ្ឈិមបូព៌ាចាប់ផ្តើម​។ នេះបើយោងតាមការផ្សាយរបស់កាសែត BERNAMA ប្រទេសម៉ាឡេស៊ី ចេញផ្សាយកាលពីថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២៦ កន្លងទៅ។

តម្រូវការនិងតម្លៃស្ករត្នោតខ្មែរហក់ឡើងខ្ពស់​ ប៉ុន្តែ​ចំនួនអ្នកផលិតធ្លាក់ចុះ

ជំនួញ, ព្រឹត្តិការណ៍

• 06/04/2026

ស្ករត្នោ​ត​ធម្មជាតិរបស់​ខ្មែរ កំពុង​មានតម្រូវការ​ខ្ពស់លើ​ទីផ្សារ ទាំង​ក្នុង​និងក្រៅប្រទេស ស្របគ្នានឹង​តម្លៃរបស់វា ក៏ហក់​ឡើង​ខ្ពស់ដែរ​ ប៉ុន្តែបែរជាមិន​សូវ​មានអ្នក​ផលិតស្ករ​ត្នោត​​ច្រើន​ដូច​មុន ជាពិសេស​ស្ករត្នោត​កំពង់ស្ពឺ ​

ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 03/04/2026

ដើម្បីអបអរសាទរ​ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ

សហគមន៍កសិកម្មទំនើបកើនឡើងដល់ ៣១ ជាមួយកិច្ចសន្យាផលិតកម្មមានតម្លៃជាង៤០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/04/2026

រហូតមកដល់ពេលនេះ សហគមន៍កសិកម្មទំនើបដែលបង្កើតឡើងនៅចុងឆ្នាំ២០២៣ កើនឡើងដល់៣១ និងកិច្ចសន្យាផលិតកម្មជាង៤០លានដុល្លារអាម៉េរិក

កម្ពុជា គ្រោងកំណត់ការប្រើប្រាស់សារធាតុ “អាសបេស្ដុស”ក្នុងវិស័យសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/04/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់មួយស្ដីពី “ការវាយតម្លៃផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុអាសបេស្ដុស” កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី