សៀមរាប ៖ ផលិតផលធ្វើពីផ្ដៅ និងរពាក់ ជាប្រភេទការងារហត្ថកម្មខ្មែរមួយប្រភេទដែលមានអ្នកចេះត្បាញតែនៅតាមតំបន់ ឬក៏សហគមន៍តូចៗតែប៉ុណ្ណោះដែលធ្វើឱ្យទីផ្សាររបស់វាហាក់នៅតូចចង្អៀតនៅឡើយ។ ដោយមើលឃើញពីផលលំបាក និងភាពប្រឈមការបាត់បង់ ក៏ដូចជាចង់ជួយដល់ស្ត្រីតម្បាញផ្ដៅរពាក់នេះ យុវតីម្នាក់បានសម្រេចចិត្តបន្តរបរពីម្ដាយក្នុងការជួយប្រមូលទិញក៏ដូចជារកទីផ្សារដើម្បីលក់ផលិតផលផ្ដៅរពាក់របស់ខ្មែរ។

កញ្ញា រិន សុភានិច្ច អាយុ២១ឆ្នាំ ជាអ្នកប្រមូលទិញ និងលក់ផលិតផលខ្មែរធ្វើពីវល្លិ៍រពាក់ និងផ្ដៅស្ថិតនៅភូមិទទា សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប បានបញ្ជាក់ប្រាប់ AMS ថា កញ្ញាបានចាប់ផ្ដើមធ្វើការចុះប្រមូលទិញ និងលក់ផលិតផលរពាក់នេះរយៈពេលប្រមាណ៣ឆ្នាំហើយ ខណៈដែលម្ដាយរបស់កញ្ញាបានចាប់ផ្ដើមអាជីវកម្មមួយនេះអស់រយៈពេលជិត៣០ឆ្នាំមកហើយ។
កញ្ញាបានបន្តថា ៖
“មូលហេតុដែលខ្ញុំសម្រេចចិត្តធ្វើវា ព្រោះនាងខ្ញុំស្រលាញ់ និងគាំទ្រនូវស្នាដៃផលិតផលខ្មែរយើង ក៏ដូចជាបានផ្ដល់ឱកាសការងារជូនបងៗស្រ្តីដែលមានកូនតូចៗ និងស្ត្រីមានវ័យចំណាស់ ដែលពួកគាត់មិនអាចទៅធ្វើការនៅឆ្ងាយបាន ហើយងាកមកត្បាញផលិតផលថ្មីៗសម្រាប់លក់ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ”

កញ្ញា សុភានិច្ច បានបន្ថែមទៀតថា ៖
“ក្រៅពីជួយទិញផលិតផលដែលធ្វើឡើងដោយដៃរបស់បងប្អូនក្នុងសហគមន៍ យើងក៏បានផ្ដល់ជាយោបល់ ក៏ដូចជាការបង្ហាញពីម៉ូដថ្មីៗដល់អ្នកផលិត ដើម្បីឱ្យពួកគាត់ចេះត្បាញម៉ូដថ្មីៗ ស្អាតៗ ទាន់សម័យតាមការចង់បានរបស់អតិថិជន ដោយសារយើងមិនអាចធ្វើតែមួយមុខៗបានទេ គឺត្រូវតម្រូវតាមចិត្តអតិថិជនដែលគាត់ចង់បានផ្សេងៗគ្នា”

សម្រាប់សហគមន៍ដែលកញ្ញា និងគ្រួសារជួយរកទីផ្សារឱ្យនៅពេលនេះគឺមានសរុបប្រមាណ ៥០-៦០គ្រួសារ នៅតាមភូមិឃុំផ្សេងៗ ដោយមួយភូមិមានសិប្បករប្រមាណ៥គ្រួសារប៉ុណ្ណោះ។ រីឯចំនួនផលិតផលគឺមានច្រើនប្រភេទ ច្រើនទំហំ ណាមួយក៏មានប្រភេទដែលអតិថិជនគាត់កម្ម៉ង់ផ្សេងទៀត ដែលមានតម្លៃចាប់ពី ១ ០០០-៨ ០០០រៀលសម្រាប់ខ្នាតតូចៗ និងចាប់ពី ១០ ០០០ – ៥០ ០០០រៀលទៅតាមទំហំនិងការកម្ម៉ង់ផ្ទាល់ ។ ចំណែកប្រភេទដែលពេញនិយមនៅក្នុងស្រុកជាងគេគឺជាប្រភេទកន្ត្រកយួរដៃសម្រាប់ដាក់ផ្លែឈើ ឬភេសជ្ជៈជាដើម ហើយក្រៅពីនេះក៏មានផលិតផលខ្លះដូចជាកន្ត្រក ឬជាលដាក់សំរាម ដែលភាគច្រើននាំចេញទៅប្រទេសថៃ ហើយអតិថិជនដែលនិយមគាំទ្រផលិតផលក្នុងស្រុកភាគច្រើននៅរាជធានីភ្នំពេញ និងមានតាមបណ្ដាខេត្តផ្សេងៗ ដូចជាខេត្តបាត់ដំបង កំពង់ចាម និងខេត្តបន្ទាយមានជ័យ។

គួរបញ្ជាក់ដែរថា កញ្ញា រិន សុភានិច្ច បានចាប់ផ្ដើមរបរនេះក្នុងដើមទុនប្រមាណ១លានរៀលដើម្បីដើរប្រមូលទិញយកផលិតផលរបស់បងប្អូនតាមសហគមន៍យកមកលក់ឱ្យឈ្មួញក៏ដូចជាលក់នៅលើទីផ្សារដោយផ្ទាល់ ហើយដើមទុនក៏នៅតែចោទជាបញ្ហារហូតមកដល់ពេលបច្ចុប្បន្នដោយសារតែកញ្ញាត្រូវឱ្យថ្លៃកក់មុន ហើយពេលខ្លះក៏មានការយឺតយ៉ាវធ្វើឱ្យរាំងស្ទះចរន្តសាច់ប្រាក់ ហើយក្រៅពីនេះក៏មានការខ្វះខាតវត្ថុធាតុដើមដើម្បីផលិតផងដែរ។
ជាចុងក្រោយ កញ្ញាសូមថ្លៃអំណរគុណដល់អតិថិជនដែលតែងតែគាំទ្រផលិតផលដែលជាស្នាដៃរបស់ស្ត្រីក្នុងសហគមន៍ ខណៈដែលកញ្ញាក៏មានគម្រោងចង់ពង្រីកការប្រមូលទិញនេះឱ្យកាន់តែធំដើម្បីជួយផ្ដល់ឱកាសការងារឱ្យបងប្អូនក្នុងសហគមន៍កាន់តែច្រើន ក៏ដូចជាបន្តរក្សាស្នាដៃនៃការងារត្បាញផ្តៅ រពាក់ខ្មែរនេះ ជាពិសេសអាចជួយលើកកម្ពស់សេដ្ឋកិច្ចក្នុងសហគមន៍ និងសង្គមផងដែរ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ
អ៊ីរ៉ង់ បានបាញ់ទម្លាក់ F-35 របស់អាម៉េរិកយ៉ាងជោគជ័យ ក្រោយការចែករំលែកទិចនិកបាញ់ពីសំណាក់អ្នកជំនាញចិន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/04/2026
វិស្វករជនជាតិចិនម្នាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីបានបង្ហោះវីដេអូបង្រៀនលម្អិតអំពីរបៀបបាញ់ទម្លាក់យន្តហោះចម្បាំងបំបាំងកាយទំនើបបំផុត F-35 របស់សហរដ្ឋអាម៉េរិក។
ក្រោយបញ្ចប់ការចុះបញ្ជីទូទាំងប្រទេស ក្រសួងដែនដីបន្តបេសកកម្មផ្សេងទៀត ដើម្បីឱ្យពលរដ្ឋរស់នៅកាន់តែស្រួល តជំនាន់
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 02/04/2026
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងបន្តបេសកកម្មធ្វើការងារផ្សេងទៀត ដើម្បីធ្វើយ៉ាងណាឱ្យប្រទេសជាតិ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងអស់រស់នៅប្រកបដោយសុខុដុមរមនាទាំងអស់គ្នា និងតជំនាន់
Hacker កូរ៉េខាងជើង អាចលួចបញ្ចូល bug software ទៅក្នុងដំណើរប្រតិបត្តិការក្រុមហ៊ុនរាប់ពាន់នៅអាម៉េរិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/04/2026
អ្នកជំនាញអាម៉េរិកថា hackers របស់កូរ៉េខាងជើងកំពុងប្រើប្រាស់ software មួយប្រភេទដែលមានផ្ទុកទៅដោយមេរោគ ឬ bug ជាយុទ្ធសាស្ត្ររបស់ខ្លួនដំណើរការនៅក្នុងក្រុមហ៊ុនរាប់ពាន់នៅសហរដ្ឋអាម៉េរិក




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content