បន្លែ​ខាត់ណាដើម និងឆៃថាវ ក្នុងរដូវបុណ្យចូលឆ្នាំចិន-វៀតណាម មានតម្រូវការទីផ្សារខ្ពស់ ខណៈតម្លៃក៏ទទួលបានសមរម្យ

ភ្នំពេញ៖ នាថ្ងៃដើមសប្ដាហ៍នេះ ពិធីសែនចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន-វៀតណាម នឹងមកដល់ ដែលជាឱកាសល្អសម្រាប់បងប្អូនប្រជាកសិករដាំដំណាំ ក៏ដូចជាអាជីវករដែលជាអ្នកទទួលទិញពីកសិករយកមកលក់បន្តយកចំណេញនៅលើទីផ្សារ។ ជាការកត់ ក្នុងចំណោមប្រភេទបន្លែដែលត្រូវបានដាក់លក់នៅលើទីផ្សារក្នុងឱកាសពិធីបុណ្យប្រចាំឆ្នាំរបស់ជនជាតិចិន- វៀតណាម ក៏ដូចជាប្រជាជនខ្មែរដែលមានជាប់សែស្រឡាយ ឬកូនកាត់នេះ មានច្រើនប្រភេទ ប៉ុន្តែ បន្លែដែលាមតម្រូវការខ្ពស់ជាងគេនោះគឺបន្លែខាត់ណាដើម និងម់មឆៃថាវ ខណៈដែលតម្លៃក៏ទទួលបានល្អជាងថ្ងៃធម្មតា។

អ្នកស្រី យឿន រី ជាអាជីវករលក់បន្លែមួយរូបនៅផ្សារនាគមាស រាជធានីភ្នំពេញ បានឱ្យដឹងថា ចំពោះខាត់ណាដើម ភាគច្រើនត្រូវបានគេប្រើសម្រាប់ធ្វើម្ហូបប្រភេទឆាជាច្រើនមុខ និងមុខម្ហូបស្ងោរចាប់ឆាយជាដើម ​ដែលកាន់តែជួយបង្កើនរសជាតិយ៉ាងឈ្ងុយឆ្ងាញ់។ រាល់ឆ្នាំឱ្យតែជិតដល់បុណ្យចូលឆ្នាំចិន បន្លែខាត់ណាដើមត្រូវបានបងប្អូនដែលជាអ្នកមានជាប់សែស្រឡាយចិន-វៀតណាម និយមទិញច្រើនជាងថ្ងៃធម្មតា។

អ្នកស្រីបញ្ជាក់ថា ៖

«សម្រាប់ឱកាសពិធីបុណ្យចូលឆ្នាំចិនឆ្នាំនេះ បន្លែខាត់ណាដើមមានតម្រូវការខ្ពស់ដូចរាល់ឆ្នាំ ប៉ុន្តែតម្លៃមិនថ្លៃពេកនោះទេ ពោលគឺប្រហាក់ប្រហែលឆ្នាំមុន ដោយកន្លែងខ្លះអាចលក់បានក្នុងតម្លៃចាប់ពី ១ម៉ឺន ៥ពាន់ ទៅ ១ម៉ឺន ៨ពាន់រៀល ហើយកន្លែងខ្លះទៀតដែលមានដើមល្អអាចលក់បានដល់ទៅ ២ម៉ឺនរៀល ក្នុងខាត់ណា ទម្ងន់ ១០គីឡូក្រាម។ ដោយឡែក ចំពោះចំនួនលក់វិញ ខ្ញុំអាចលក់បានប្រមាណ ២០០ ទៅ ៣០០គីឡូក្រាមក្នុងមួយថ្ងៃ ខណៈដែលថ្ងៃធម្មតាគ្មានបុណ្យទាន អាចលក់បានប្រមាណ ១០០គីឡូក្រាមតែប៉ុណ្ណោះ»។

អ្នកស្រី  រិទ្ធ ចន្ថា ប្រធានក្រុមប្រឹក្សា ​ឃុំទឹកហូត ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា សហគមន៍អ្នកស្រីបានដាំខាត់ណាដើមនៅក្នុងផ្ទះសំណាញ់ច្រើនគួរសម ដែលអាចប្រមូល​ផល និងលក់បានចំនួនប្រមាណ៨០០គីឡូក្រាម​ទៅឱ្យផ្សារទំនើប ម៉ាត ក្នុងតម្លៃ ៤០០០រៀលក្នុង១គីឡូក្រាម ស្មើនឹងទឹកប្រាក់សរុបប្រមាណ ៣លាន ២សែនរៀល។

 អ្នកស្រី  រិទ្ធ ចន្ថា បានបញ្ជាក់ថា ៖ «ខាត់ណាដើម លក់បានតម្លៃ៤០០០រៀលក្នុង១គីឡូក្រាម វាថ្លៃជាងខាត់ណាដែលដាំក្រៅផ្ទះសំណាញ់ ប៉ុន្តែបើនិយាយពីប្រាក់ចំណេញ គឺមិនច្រើនទេ ព្រោះត្រូវចំណាយលើការដាំដុះច្រើនគួរសម គ្រាន់តែថាយើងមិនសូវបារម្ភពីរឿងអត់ទីផ្សារ »។

សូមជម្រាបdErថា ខុសពីកន្លែងលក់បោះដុំនៅផ្សារនាគមាស  បន្លែខាតណាដើម ដែលលក់រាយនៅផ្សារមួយចំនួនក្នុងភ្នំពេញ ដូចជា ផ្សារសាមគ្គី ទួលគោក ផ្សារ ៧មករា ត្រូវបានអាជីវករដាក់លក់រាយក្នុងតម្លៃរហូតដល់ ៥០០០រៀលក្នុង១គីឡូក្រាម។

អ្នកស្រី សុខចាន់ អាជីវករលក់បន្លែគ្រប់មុខនៅផ្សារទួលគោក រាជធានីភ្នំពេញ បានឱ្យដឹងថា៖ ខាត់ណាដើម ដែលអ្នកស្រីដាក់លក់គឺតម្លៃ ៤០០០រៀលក្នុង១គីឡូក្រាម ។ អ្នកស្រីបញ្ជាក់ឱ្យដឹងដែរថា ខាត់ណាដើម កាលពីប៉ុន្មានថ្ងៃមុន បើលក់ត្រឹម ៤០០០- ៥០០០រៀល ក្នុងមួយគីឡូក្រាម គឺមិនពិបាកលក់ទេ ប៉ុន្តែសម្រាប់ថ្ងៃនេះ ឬថ្ងៃសែនចូលឆ្នាំចិនតែម្ដង តម្លៃខាត់ណាដើមអាចធ្លាក់ចុះ ពីព្រោះមានការសម្រុកនាំចូលទីផ្សារច្រើន ដែលធ្វើឱ្យខាត់ណាដើមនៅសល់ច្រើន។

ងាកមកចាប់អារម្មណ៍នឹងប្រភេទមើនឆៃថាវវិញ ក៏ជាប្រភេទបន្លែពេញនិយមក្នុងពិធីបុណ្យសែនចូលឆ្នាំចិនដែរ ដោយគេយកធ្វើជាជ្រក់ឆៃថា និងជាបន្លែនៅក្នុងមុខម្ហូបសម្លរចាប់ឆាយ ក៏ដូចជាមុខម្ហូបស្ងោរផ្សេងៗទៀត។

អ្នកស្រី ចាន់ ឌីណា អាជីវករលក់បន្លែឆៃថាវ នៅផ្សារនាគមាស បានឱ្យដឹងថា ចំពោះបន្លែឆៃថាវ ភាគច្រើនត្រូវបានគេប្រើសម្រាប់ធ្វើម្ហូបប្រភេទស្ងោរនៅក្នុងពិធីសែនចូលឆ្នាំចិន ​ដោយអ្នកស្រីលក់បោះដុំក្នុងតម្លៃ ២០០០រៀលក្នុងមួយគីឡូក្រាម ហើយក្នុងរយៈពេល ២-៣ថ្ងៃចុងក្រោយនេះ អាចលក់បានក្នុងចន្លោះប្រមាណ ១៥០​-២០០គីឡូក្រាម ក្នុង១ថ្ងៃ ខណៈដែលថ្ងៃធម្មតាត្រឹម ១០០គីឡូក្រាម ស្ទើរតែលក់មិនអស់ផង។

ដោយឡែក សម្រាប់អ្នកស្រី សុខចាន់ ដែលជាអាជីវករទទួលទិញបន្លែបោះដុំច្រើនមុខពីផ្សារនាគមាស ហើយយកទៅលក់រាយបន្តយកចំណេញនៅផ្សារទួលគោក រាជធានីភ្នំពេញ បានឱ្យដឹងថា៖ ចំពោះប្រភេទបន្លែឆៃថាវនៅថ្ងៃធម្មតា អ្នកស្រីអាចលក់រាយក្នុងតម្លៃ ៣៥​០​០-៤៥០០រៀលក្នុង១គីឡូក្រាម ប៉ុន្តែជិតចូលដល់ថ្ងៃសែនឆ្នាំចិន តម្លៃបានចុះថោកបន្តិច ប៉ុន្តែអាចលក់បានច្រើនជាងថ្ងៃធម្មតា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

Leave a Reply

Your email address will not be published.Required fields are marked *