កម្ពុជា និងទីផ្សារនៃប្រទេសកិច្ចព្រមព្រៀង RCEP  មានការនាំចេញកើនឡើង គួរឱ្យកត់សម្គាល់

ភ្នំពេញ ៖ ​របាយការណ៍​របស់​​​ក្រសួង​ពាណិជ្ជកម្មបានបង្ហាញថា កម្ពុជា​បាន​នាំចេញ​ទំនិញ​មាន​ទំហំ ​៥​,​២​៦​ ​ពាន់​លាន​ដុល្លារ​ទៅកាន់​ប្រទេស​សមាជិក​នៃ​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​ក្នុង​តំបន់​ (RC​E​P​) ​ក្នុងរយៈពេល​ ​៨​ខែ​ដំបូង​នៃ​ឆ្នាំ​២​០​២​៣​ ​កើន​ឡើងប្រមាណ​ ​២​២​ភាគរយ​ ​ក្នុងរយៈពេល​ដូចគ្នា​កាលពីឆ្នាំ២០២២។​

យោងទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា ការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារនៃបណ្តាប្រទេសសមាជិកនៃកិច្ចព្រមព្រៀង RCEP ក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៣ មានតម្លៃប្រមាណ ៥ ២៦១ លានដុល្លារ កើនឡើង ២២,៣៧% បើធៀបរយៈពេលដូចគ្នានៃឆ្នាំ២០២២។

របាយការណ៍ បង្ហាញថា ទោះបីការនាំចេញមានកំណើនក៏ពិតមែន ប៉ុន្តែតួលេខនៃការនាំចូលវិញ បានកត់ត្រាពីការធ្លាក់ចុះដល់ទៅ ១៩,២៥% ពីចំនួនទឹកប្រាក់ ១៧,៧០ ពាន់លានដុល្លារ រយៈពេល ៨ខែឆ្នាំ២០២២ មកនៅត្រឹម ១៤,២៩ពាន់លានដុល្លាររយៈពេល ៨ខែឆ្នាំ២០២៣នេះ ខណៈដែលកាលនាំចេញ​ក្នុង​អំឡុង​ខែ​មករា​ ដល់​ខែ​សីហា​ឆ្នាំនេះ​ ​ភាគច្រើនបានឆ្ពោះទៅគោលដៅ​​កំពូល​ទាំង ៣ ​របស់​កម្ពុជាក្រោម​កិច្ចព្រមព្រៀង​ RC​E​P​ ​គឺ​ប្រទេស​វៀតណាម​ ​ចិន​ ​និង​ជប៉ុន​។​

​​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​​ ​ឯកឧត្តម​ ​ប៉ែន​ សុ​វិជាតិ​ ​បានឱ្យដឹងថា​ ​កិច្ចព្រមព្រៀង ​RC​E​P​ ​ដែល​ចូលជាធរមាន​នៅ​ឆ្នាំ​​២​០​២​២​ ​គឺជា​កម្លាំង​ច​លក​រ​ដ៏​សំខាន់​សម្រាប់​កំណើន​នៃ​ការនាំចេញរបស់​កម្ពុជា​ ​ហើយ​បាន​ក្លាយ​ជា​មេដែក ​ដើម្បី​ស្រូប​ទាញ​លរំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស​បន្ថែម​ទៀត​។​

ឯកឧត្តម បានបន្តថា ទោះជាទំហំពាណិជ្ជកម្មជាមួយប្រទេសកិច្ចព្រមព្រៀង RCEP មានការធ្លាក់ចុះក៏ពិតមែន ប៉ុន្តែឃើញតួលេខនាំចេញជារួមរបស់កម្ពុជា ទៅកាន់ទីផ្សារបណ្តាប្រទេសទាំងនេះ មានការកើនឡើង។ ជារួមកំណើននេះ បង្ហាញថាប្រទេសកម្ពុជា អនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគី RCEP បានល្អ ហើយជាផលចំណេញ ដូចអ្វីដែលវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចនានា បានធ្វើការព្យាករណ៍កាលពីមុនដូច្នោះដែរ។

មុខទំនិញសំខាន់ៗ ដែលកម្ពុជា នាំចេញភាគច្រើន រួមមាន៖ ផលិតផលកសិកម្ម គ្រឿងបន្លាស់ គ្រឿង បង្គុំយានយន្ត សម្ភារអគ្គិសនី គ្រឿងអេឡិចត្រូនិក និងផលិតផលវាយនភណ្ឌកាត់ដេរ សម្លៀកបំពាក់ និងស្បែក​ជើង ខណៈមុខទំនិញ ដែលកម្ពុជា នាំចូលភាគច្រើន មានដូចជា វត្ថុធាតុដើមវាយនភណ្ឌកាត់ដេរ ប្រេងឥន្ធនៈ សម្ភារសំណង់ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ប្រចាំថ្ងៃ យានយន្ត គ្រឿងចក្រ គ្រឿងអេឡិចត្រូនិក សម្លៀកបំពាក់ ឱសថ និងបរិក្ខាពេទ្រ និងគ្រឿងសំអាង ជាដើម។

ឯកឧត្តម​ ​ប៉ែន​ សុ​វិជាតិ​ ​បាន​បញ្ជាក់​ថា​ ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ​ដ៏​ធំបំផុត​របស់​ពិភពលោក​នេះ​ ​និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ផ្សេងទៀត​ ​នឹង​ជួយ​កម្ពុជា​ឱ្យ​ចាកចេញ​ពី​ឋានៈ​ប្រ​ទេ​សមានការ​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២​០​២​៧​ ​និង​សម្រេច​បាន​នូវ​គោលដៅ​ក្លាយ​ជា​ប្រទេសដែល​មាន​ចំណូល​មធ្យម​ក​ម្រិ​ត​ខ្ពស់​នៅ​ឆ្នាំ​២​០​៣​០​ ​និង​ជា​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២​០​៥​០​។​

គួរបញ្ជាក់ថា បើតាមរបាយកាណ៍ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗទាំង ៥របស់កម្ពុជា ក្រោមកិច្ចព្រមព្រៀង RCEP រួមមាន ៖ ប្រទេសចិន, ជប៉ុន, វៀតណាម, ថៃ, និងសិង្ហបុរី។

ក្នុងកិច្ចប្រជុំកំពូលធុរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ក្នុងក្រប​ខ័ណ្ឌកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់លើកទី៣ នៅទីក្រុងណាននីង ប្រទេសចិន (ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣)  សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិថ្មីនេះ នៅតែបន្តពង្រឹងតួនា​ទីរបស់កម្ពុជាក្នុងអាស៊ាន ពង្រឹងអភិបាលកិច្ច និងពង្រីកតួនាទីរបស់វិស័យឯកជន និងជំរុញសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងតំបន់ ក៏ដូចជាសកលលោក ក្រោមក្របខ័ណ្ឌអាស៊ាន,អាស៊ានជាមួយដៃគូ និងកិច្ចព្រមព្រៀង​​អាសិប ដើម្បីទាក់ទាញការវិនិយោគពីបរ​ទេស លើកកម្ពស់កំណើនសេដ្ឋកិច្ច និងពង្រឹងភាពធន់។

សម្តេចធិបតីសង្ឃឹមថា ក្រោមប្រធានបទ ការធ្វើសមាហរណកម្មក្នុងទីផ្សារបើកទូលាយរបស់កិច្ចព្រមព្រៀង RCEP និងការជំរុញកិច្ចសហប្រតិបត្តិការឈ្នះ ឈ្នះ ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក»ពិព័រណ៍ និងកិច្ចប្រជុំកំពូលនេះ​នឹងផ្តល់នូវការយល់ដឹងកាន់តែប្រសើរអំពីកាលានុវត្តភាព ធុរកិច្ច ពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា និងឱកាសនៃការបង្កើតទំនាក់ទំនងរវាងគ្នាបន្ថែមទៀត ជាមួយប្រទេសកម្ពុជា និងសហគមន៍ធុរកិច្ចកម្ពុជា។

សូមបញ្ជាក់ថា ​កិច្ចព្រមព្រៀង​ RC​E​P​ ​រួម​មាន​ប្រទេស​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ចំនួន​១​៥​រួម​មាន​ប្រទេស​សមាជិក​អា​ស៊ាន​ចំនួន​១​០​ដូចជា​ ប្រ៊ុ​យ​ណេ ​កម្ពុជា​ ​ឥណ្ឌូ​នេ​ស៊ី​ ​ឡាវ​ ​ម៉ាឡេស៊ី​ ​មី​យ៉ា​ន់​ម៉ា​ ​ហ្វីលីពីន​ ​សិង្ហបុរី​ ​ថៃ​ ​និង​វៀតណាម​ ​និង​ដៃគូ​រ​ពាណិជ្ជកម្ម​ចំនួន​៥​ ​រួម​មាន​ ​ចិន​ ​ជប៉ុន​ ​កូរ៉េ​ខាងត្បូង​ ​អូស្ត្រាលី​ ​និង​នូ​វែ​ល​សេ​ឡង់​។

កិច្ចព្រមព្រៀង RCEP ជាពាណិជ្ជកម្មដ៏ធំបំផុតរបស់ពិភពលោក បានចូលជាធរមាន នៅក្នុងខែមករាឆ្នាំ២០២២​ ដែលនឹងគ្របដណ្តប់ទីផ្សារមានប្រជាជន ២,២ពាន់លាននាក់ មានតម្លៃជាង ២៥ ទ្រីលានដុល្លារអាមេរិកនៃទិន្នផលសកលលោក និងបានបង្កើតក្រុមពាណិជ្ជកម្មគ្របដណ្តប់ប្រហែល ៣០ភាគរយនៃចំនួនប្រ​ជា​​ជនសរុបពិភពលោក៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី