តោះ ! មកស្គាល់ប្រទេសកំពូលទាំង ៥ ដែលលក់រថយន្តអគ្គិសនី EV បានច្រើនជាងគេ

បរទេស ៖ យោងតាមប្រភពពី Weforum បានលើកឡើងថា ប្រទេសទាំង ៥ បាន និងកំពុងនាំមុខគេលើពិភពលោកក្នុងការលក់ចេញ និងផ្លាស់ប្តូរទៅប្រើប្រាស់រថយន្តអគ្គិសនី (EV) ច្រើនជាងគេបំផុត ខណៈដែលរថយន្តអគ្គិសនីផលិតឧស្ម័នពុលតិចជាងរថយន្តដែលប្រើសាំង និងម៉ាស៊ូត ដោយសារនៅពេលដែលថាមពលអគ្គិសនីបំប្លែងទៅជាថាមពលកាបូនសូន្យ ការបំភាយឧស្ម័ននឹងកាន់តែទាប។

ប្រទេសន័រវេស បាននាំមុខគេលេខមួយដែលលក់រថយន្តអគ្គិសនី ៨០ ភាគរយនៃការលក់រថយន្តថ្មីសរុប។ កាលពីឆ្នាំ២០២២ កន្លងទៅនេះ ប្រទេសនេះបានលក់រថយន្តអគ្គិសនីសរុបចំនួន ១៥០ ០០០ គ្រឿង។ រហូតមកដល់ពេលនេះ ប្រទេសន័រវេសក្លាយជាអ្នកលក់រថយន្ត EV នាំមុខគេ ដោយសារតែរដ្ឋាភិបាលបានផ្សព្វផ្សាយអំពីថាមពល EV មុនគេនៅលើពិភពលោក។ ប្រទេសនេះមានគោលបំណងចង់បញ្ឈប់ការលក់រថយន្តម៉ាស៊ីនចំហេះខាងក្នុងដែលប្រើសាំង និងម៉ាស៊ូតមុនគេនៅឆ្នាំ២០២៥។

ប្រទេសអ៊ីស្លង់ ជាប់ចំណាត់ថ្នាក់លេខ២ ដែលលក់រថយន្តអគ្គិសនី ៤១ ភាគរយនៃការលក់រថយន្តថ្មីសរុប។ ប្រទេសស៊ុយអែត ជាប់ចំណាត់ថ្នាក់លេខ ៣ ដែលលក់រថយន្តអគ្គិសនី ៣២ ភាគរយនៃការលក់រថយន្តថ្មីសរុប។ ប្រទេសហូឡង់ ជាប់ចំណាត់ថ្នាក់លេខ ៤ ដែលលក់រថយន្តអគ្គិសនី ២៤ ភាគរយនៃការលក់រថយន្តថ្មីសរុប។ ប្រទេសចិន ជាប់ចំណាត់ថ្នាក់លេខ ៥ ដែលលក់រថយន្តអគ្គិសនីបាន ២២ ភាគរយនៃការលក់រថយន្តថ្មីសរុប។

ស្របពេលនេះដែរ ចិន គឺជាតួអង្គសំខាន់មួយនៅក្នុងថាមពល EV ដោយសារការគាំទ្ររបស់ចិនលើថាមពល EV បានជួយកាត់បន្ថយការចំណាយលើថ្មថាមពល និងធ្វើឱ្យការទទួលយក EV កាន់តែងាយស្រួលនៅទូទាំងពិភពលោក។ ចិនមើលឃើញថា EV ជាយុទ្ធសាស្ត្រវិនិយោគថ្មីមួយក្នុងវិស័យផលិតរថយន្ត ដែលវាអាចទទួលបានអត្ថប្រយោជន៍ប្រកួតប្រជែង ប្រសិនបើខ្លួនអាចអភិវឌ្ឍបានលឿន។ ចិនក៏ចាប់អារម្មណ៍អំពីរបៀបដែលរថយន្ត EV អាចជួយកាត់បន្ថយការបំពុលបរិយាកាស និងកាត់បន្ថយការពឹងផ្អែកលើការនាំចូលឥន្ធនៈផងដែរ។ សព្វថ្ងៃនេះ រថយន្ត EV ចំនួន ៨ ក្នុងចំណោមរថយន្ត EV កំពូលទាំង ១០ ដែលដាក់លក់នៅក្នុងប្រទេសចិន ត្រូវបានផលិតដោយក្រុមហ៊ុនចិន។ មិនត្រឹមតែប៉ុណ្ណោះ អ្នកប្រើប្រាស់នៅចិនអាចជ្រើសរើសរថយន្ត EV ជិត ៣០០ ម៉ូដែលដែលច្រើនជាងកន្លែងផ្សេងទៀតនៅលើពិភពលោក។

កាលពីឆ្នាំកន្លងទៅ រថយន្តអគ្គិសនី EV ច្រើនជាង ១០ លានគ្រឿងត្រូវបានលក់នៅទូទាំងពិភពលោកដែលស្មើនឹង ១៤ ភាគរយនៃការលក់រថយន្តថ្មីទាំងអស់ ដោយកើនឡើងពី ៩ ភាគរយក្នុងឆ្នាំ ២០២១។ អ្នកជំនាញនិយាយថា ការលក់រថយន្តអគ្គិសនីគួរបន្តកើនឡើង ៣១ ភាគរយក្នុងមួយឆ្នាំរហូតដល់ឆ្នាំ២០២៣ ដើម្បីឈានដល់គោលដៅ ៧៥ ភាគរយ។ ទន្ទឹមនឹងនេះ រថយន្ត EV មានចំនួន ១៨ ភាគរយនៃរថយន្តថ្មីទាំងអស់ដែលបានលក់នៅឆ្នាំនេះ ដែលវាបានជួយដល់គោលនយោបាយប្រើប្រាស់ EV និងសម្រួលដល់តម្លៃប្រេងថ្លៃ។ ដូច្នោះហើយ ការបង្កើនការលក់ EV គឺជាជំហានដ៏សំខាន់មួយក្នុងការកាត់បន្ថយការបំភាយឧស្ម័ន កាត់បន្ថយការស្លាប់ដែលទាក់ទងនឹងបញ្ហារថយន្ត សន្សំសំចៃពេលវេលា និងកាត់បន្ថយការបំផ្លាញប្រព័ន្ធអេកូឡូស៊ី៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ខេត្តសម្បូរប្រេងកាតបំផុតមួយរបស់កាណាដា គ្រោងធ្វើប្រជាមតិដើម្បីស្វែងការផ្តាច់ខ្លួនចេញពីប្រទេស

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/05/2026

ខេត្ត Alberta ដែលជាទីតាំងសម្បូរប្រេងកាតបំផុតរបស់ប្រទេសកាណាដា និងស្ថិតក្នុងតំបន់សម្បូរធនធានរ៉ែកម្រប្រចាំប្រទេស អាចនឹងធ្វើការបោះឆ្នោតដើម្បីស្ទង់ប្រជាមតិក្នុងគោលបំណងស្នើសុំបំបែកខ្លួនចេញពីប្រទេស

តម្លៃប្រេងឆៅធ្លាក់ចុះជាង ៥% ខណៈតម្លៃមាស និងផ្សារហ៊ុនកើនឡើង ក្រោយកិច្ចព្រមព្រៀងសន្តិភាព អាម៉េរិក-​ អ៊ីរ៉ង់ មានសញ្ញាវិជ្ជមាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/05/2026

នៅថ្ងៃដើមសប្ដាហ៍នេះ តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះមកនៅ ៩៨,២២ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះមកនៅត្រឹម ៩១,៥៧ ដុល្លារក្នុងមួយបារ៉ែល​ ខណៈតម្លៃមាស​ និងផ្សារហ៊ុនអន្តរជាតិកើនឡើង

អ៊ីនធើណិត 5G សាកល្បងជំហានដំបូងនៅកម្ពុជា បង្ហាញ​ថា អ្នកប្រើប្រាស់ប្រព័ន្ធចល័តកម្ពុជា នាំមុខ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/05/2026

ប្រទេសកម្ពុជា​ទើប​តែ​បោះជំហាន​ប្រើប្រាស់​អ៊ីនធើណិតល្បឿនលឿនជំនាន់ទី ៥ (5G) ជាលើកដំបូង​កាលពី​ដើមឆ្នាំ ២០២៦​នេះ ដែលជាដំណាក់កាលនៃការប្រើប្រាស់សាកល្បង​នៅក្នុងរាជធានីភ្នំពេញ និង​នៅខេត្តសៀមរាប។

ឥណ្ឌាកំពុងស្វែងរកដៃគូយុទ្ធសាស្ត្រស៊ីជម្រៅ ខណៈដែលអាម៉េរិក និងចិនកំពុងពិភាក្សាសម្រុះសម្រួលគ្នា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/05/2026

ស្របពេលដែលពិភពលោកកំពុងតាមដានលទ្ធផលនៃកិច្ចជំនួបរវាងលោក Donald Trump និង លោក Xi Jinping​ ដោយឡែកតែនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានដំណើរទស្សនកិច្ចដល់ទៅ ៥ ប្រទេស​ដើម្បីស្វែងរកដៃគូយុទ្ធសាស្ត្រស៊ីជម្រៅ

ចំនួនបុគ្គលិកបម្រើការក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន ២ កើនឡើងជាង ១៥% រយៈពេល ៤ ខែ ឆ្នាំ​២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/05/2026

គិតត្រឹមដំណាច់ខែមេសា ឆ្នាំ២០២៦ កំណើនកម្លាំងពលកម្មនៅតំបន់សេដ្ឋកិច្ចចំនួន ២ នៅទីក្រុងភ្នំពេញ និងខេត្តកណ្តាលមានចំនួនជិត ៦ ម៉ឺននាក់ កើនឡើងជាង ១៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៥

មោទនភាព ៖ កម្ពុជា ​ជាប់ចំណាត់ថ្នាក់១លេខ​លើ​ពិភពលោកជា​ប្រទេស​ដែល​និរន្តរភាពដីធ្លី និងមានធនធាន​ល្អជាងគេ​

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 22/05/2026

កម្ពុជា ​ជាប្រទេសជាប់ចំណាត់ថ្នាក់លេខ១ ក្នុង​តំបន់អាស៊ីអាគ្នេយ៍ និ​ងនៅលើ​ពិភពលោក​ជា​ប្រទេសដែល​មាននិរន្តរភាពដីធ្លី និងធនធានធម្មជាតិ​ល្អបំផុត​ ។

សហរដ្ឋអាម៉េរិក​​ ប្រើមីស៊ីលទំនើបអស់ច្រើនជាង អ៊ីស្រាអែល ក្នុងប្រតិបត្តិការនៅអ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 22/05/2026

នៅក្នុងអំឡុងពេលមានជម្លោះយោធាជាមួយប្រទេសអ៊ីរ៉ង់ សហរដ្ឋអាម៉េរិកបានទទួលរងនូវបន្ទុកមួយចំណែកធំនៃបេសកកម្មការពារដែនអាកាសសម្ព័ន្ធមិត្ត ដោយបានប្រើប្រាស់យ៉ាងច្រើននូវគ្រាប់មីស៊ីលស្ទាក់ចាប់កម្រិតខ្ពស់របស់ខ្លួន

ច្នៃដីទំនេរនៅក្បែរផ្ទះដាំដំណាំ​ បង្កបង្កើនផល ​បានទាំងបន្លែទទួលទាន បានទាំងប្រាក់ចំណូលប្រចាំថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2026

មានដីទំនេរនៅក្បែរផ្ទះសូមកុំទុកចោល គួរកែច្នៃដីដាំដុះបង្កបង្កើនផលដំណាំផ្សេងៗ បានទាំងបន្លែសុវត្ថិភាពសម្រាប់បរិភោគដើម្បីសុខភាពខ្លួនឯងហើយ បានទាំងប្រាក់ចំណូលសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃមួយចំណែកថែមទៀត

ការអនុវត្ត FMIS ចូលរួមលើកកម្ពស់ការគ្រប់គ្រងថវិកាវិនិយោគឱ្យកាន់តែមានតម្លាភាព និងប្រសិទ្ធភាព

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 22/05/2026

ការអនុវត្ត "ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ" (FMIS) នឹងចូលរួមលើកកម្ពស់ការគ្រប់គ្រងថវិកាវិនិយោគ ឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព

ឥណ្ឌូនេស៊ី អនុញ្ញាតឱ្យអ្នកនាំចេញតម្កល់ចំណូលជាប្រាក់យ័នចិន ជំនួសឱ្យដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/05/2026

នាគារកណ្តាលរបស់ឥណ្ឌូនេស៊ី (BI) បាននិងកំពុងពង្រីកក្របខ័ណ្ឌចំណូលពីការនាំចេញធនធានធម្មជាតិរបស់ខ្លួន ដោយអនុញ្ញាតឱ្យអ្នកនាំចេញរក្សាទុកប្រាក់ចំណូលជាប្រាក់យ័នចិននៅក្នុងធនាគាររដ្ឋក្នុងស្រុកបាន

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី