កម្ពុជា​ រំពឹង​ទទួលបានការ​វិនិយោគ​ថ្មីៗផ្ទាល់ពី​ប្រទេស​ចិន ក្រោយដំណើរ​ទស្សនកិច្ច​របស់ប្រធានាធិបតី​ ស៊ី ជីនពីង​

ភ្នំពេញ ៖ លោកប្រធានាធិបតី​នៃសាធារណរដ្ឋប្រជា​មានិត​ចិន ស៊ី ជីនពីង ​បានអញ្ជើញ​មកបំពេញទស្សនកិច្ច​ផ្លូវការនៅក្នុង​ប្រទេស​កម្ពុជា​រយៈពេល​២​ថ្ងៃ​ គឺនៅថ្ងៃទី១៧ និង ១៨ ខែមេសា ឆ្នាំ២០២៥ ។ នៅក្នុង​ដំណើ​រ​ទ​ស្ស​ន​កិច្ច​របស់ប្រធានាធិបតី​ចិន​នៅប្រទេស​កម្ពុជា​នាពេលនេះដែរ អ្នកវិនិយោគ និ​ង​អ្នក​ជំនាញក្នុងវិស័យ​អ​ច​ល​ន​ទ្រ​ព្យ​បានរំ​ពឹងថា ​កម្ពុជា​ នឹង​អាច​ទទួលបានការ​វិនិ​យោគ​ថ្មីៗ​បន្ថែមទៀត​ពី​ប្រទេស​ចិន​ ។

អ្នកឧកញ៉ា​បណ្ឌិត​ សំ សុខ​នឿន​ ប្រធាន​ក្រុមប្រឹក្សា​ភិបាលនៃក្រុមហ៊ុន​ Sam SN Group និងជាអ្នកជំនាញ​អចលនទ្រព្យ​នៅកម្ពុជា​បានមានប្រសាសន៍ថា​ ដំណើរទស្សនកិច្ចរបស់ ឯកឧត្តម​ ស៊ី ជីនពីង ​ប្រធា​នា​ធិប​តី​ចិន មកកាន់​កម្ពុជា​ គឺជា​ដំណើរទស្សនកិច្ចមួយ​បង្ហាញពីទំនាក់ទំនង​ទ្វេរភាគី​រវាងកម្ពុជា និង​​ចិន និង​ជាការ​បង្ហា​ញទៅកាន់អ្នកវិនិយោគនៃ​ប្រទេស​ចិនទាំងអស់​ឱ្យ​ចាប់​អា​រម្មណ៍ងាក​មក​វិនិយោគ​នៅកម្ពុជាកាន់តែច្រើន​​បន្ថែមទៀត ។

អ្នកឧកញ៉ា​បន្តថា​ ៖

«ដំណើរទស្ស​នកិច្ច​របស់​ប្រធានាធិបតីចិន​មក​កាន់ប្រទេស​កម្ពុជា​នាពេលនេះ ​បាន​បង្ហាញ​ពីភា​ព​រឹង​​មាំ​នៃសេដ្ឋកិច្ចរបស់កម្ពុជា និងជំរុញ​វិនិយោគិន​ចិន ក៏ដូចជា​វិនិយោគិនពី​​ប្រទេស​ផ្សេងទៀត​ឱ្យចូល​មក​​បណ្ដាក់ទុនវិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​។​ វត្តមានរបស់ប្រមុខថ្នាក់ដឹកនាំកំពូលនៃប្រទេសមហាអំណាចសេដ្ឋកិច្ចមួយនេះ នឹងអាច​ទាក់ទាញ​បា​ន​នូវ​វិនិយោគិន​ចិនបន្ថែមទៀត ខណៈដែល​បច្ចុប្បន្ន​នេះ វិនិយោគិន​ចិន បានឈរ​នៅលើលំដាប់កំពូល​ក្នុងនាមជា​អ្នក​វិនិ​យោគ​ច្រើនជាង​គេ​នៅក្នុងប្រទេស​កម្ពុជា​ស្រាប់រួចទៅហើយ»។

លោ​ក ​ប៉ូ អ៊ាវគង់ អគ្គនាយក​ក្រុមហ៊ុនអចលនទ្រព្យ​ Advance Real Estate ក៏បានឱ្យដឹងផងដែរថា ​ ការ​ធ្វើដំណើរទស្សនកិច្ច​របស់ប្រធានាធិបតី​ចិន ស៊ី ជីនពីង ក្រៅពីជួយ​បង្កើន​ទំនាក់ទំនង​ការ​ទូត​​រវាង​ប្រទេស​ទាំង​ពីរ វា​ក៏នឹងជួយ​ដល់ការ​វិនិយោគជាច្រើន​ដល់​កម្ពុជា​នៅពេលខាង​មុខនេះ ពីព្រោះក្រោមការដឹកនាំ​របស់​សម្ដេច​តេជោ អតីត​នាយករដ្ឋមន្ត្រី និង​សម្ដេច​ធិបតី​ ជានាយករដ្ឋ​មន្ត្រី​​នាពេលបច្ចុប្បន្ន​ បាន​ខិត​ខំ​ប្រឹង​ប្រែង​ក្នុងការ​ស្វែង​រកការ​វិនិយោគពី​បណ្ដា​ប្រទេស​នានា​មក​កាន់​កម្ពុជា ក្នុងនោះចិនក៏ជា​ប្រទេស​មួយ​ដែល​មានអ្នកវិនិយោគ​ច្រើន​កំពុង​បណ្ដាក់ទុនវិនិយោគនៅកម្ពុជា ​។

លោក​បន្តថា ៖

«ការ​ពង្រឹង​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ចិន​ និងកម្ពុជា នឹងផ្ដល់​ទំនុកចិច្ត​កាន់តែខ្លាំង​ដល់​វិនិយោគិន​ចិន ហើយការមកដល់នៃ​មេដឹកនាំកំពូល​របស់ចិននៅកម្ពុជា​នេះដែរ​ ក៏​បានបង្ហា​ញឱ្យ​ឃើ​ញ​ពី​ទំ​នាក់​ទំនង​នៃប្រទេស​កម្ពុជា – ចិន​ កាន់តែស្អិត​ល្មួតថែមទៀត» ។

គួរបញញជាក់ថា បើតាមរបាយការណ៍របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​​កាលពីពេលថ្មីៗនេះ ចាប់តាំងពីឆ្នាំ​១៩៩០ ដល់​ដើមឆ្នាំ២០២៥ នេះ ទុនវិនិយោគ​របស់ចិន​​នៅកម្ពុជា​មានទំហំ​ទឹកប្រាក់​ប្រ​មាណ​​៣៦ពាន់​លានដុល្លារអាមេរិក ដោយ​ក្នុង​រយៈ​ពេល​៥ឆ្នាំចុងក្រោយនេះ ចិនបានឈរលំដាប់​លេខ​រៀ​ងទី​១ ជា​វិនិយោគិន​ដែល​បានដាក់ទុន​វិនិយោគ​នៅកម្ពុជា​ច្រើន​ជាង​គេ ។ ​សម្រាប់ឆ្នាំ២០២​៤កន្លងទៅនេះ ការ​វិនិយោគ​មកពីប្រទេស​ចិន ក៏ស្ថិតនៅលេខ​រៀង​ទី​១ ដោយ​ចិន​បានដាក់ទុន​វិនិយោគ​ក្នុងទំហំទឹកប្រាក់​ប្រមាណ ៣,៤​ពាន់លានដុល្លារអាមេរិក​ ឬស្មើប្រ​មាណ​ជិត​ពាក់កណ្ដាល​នៃទុនវិនិយោគសរុប​( ៤៩,៨២%) ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

Leave a Reply

Your email address will not be published.Required fields are marked *