កម្ពុជា-ជប៉ុន រួមដៃគ្នាអភិវឌ្ឍធនធានមនុស្សក្នុងវិស័យឌីជីថលនៅកម្ពុជា

ភ្នំពេញ៖ កម្ពុជា និងជប៉ុន បានសហការគ្នាជំរុញកិច្ចអភិវឌ្ឍធនធានមនុស្សផ្នែកបច្ចេកវិទ្យាទូរគមនាគមន៍ និងឌីជីថលនៅកម្ពុជា តាមរយៈការធ្វើសិក្ខាសាលារួមគ្នាដើម្បីចែករំលែកបទពិសោធន៍ ចំណេះដឹងពីវាគ្មិនជប៉ុន និងកម្ពុជា ផ្តោតទៅលើសក្តានុពលនៃបច្ចេកវិទ្យា កិច្ចការពារពីការគំរាមកំហែងតាមប្រព័ន្ធសាយប៊័រ សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត និងការអភិវឌ្ឍវិស័យទូរគមនាគមន៍។

សិក្ខាសាលាស្ដីពីបច្ចេកវិទ្យាឌីជីថល និងសន្តិសុខអ៊ីនធើណិត( Emerging Digital Technology and Cybersecurity )សហការរៀបចំដោយក្រសួងកិច្ចការផ្ទៃក្នុង និងទំនាក់ទំនងនៃប្រទេសជប៉ុន ,បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រោមការផ្តល់វត្តមាន និងអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពីសំណាក់ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងចែករំលែក និងពង្រឹងការអភិវឌ្ឍធនធានមនុស្សផ្នែកបច្ចេកវិទ្យាទូរគមនាគមន៍ និងឌីជីថលនៅកម្ពុជា តាមរយៈការចាប់យកបច្ចេកវិទ្យាឌីជីថលថ្មី។ ប្រធានបទសំខាន់ៗត្រូវបានធ្វើឡើងដោយអ្នកជំនាញមកពីក្រសួងទាំងពីរ និងតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។

សិក្ខាសាលាក៏បានផ្តោតទៅលើទិដ្ឋភាពនៃការគំរាមកំហែងតាមប្រព័ន្ធសាយប័រ និងតួអង្គការពារសាយប័រ, សក្តានុពលនៃបច្ចេកវិទ្យា Open RAN ក្នុងការអភិវឌ្ឍវិស័យទូរគមនាគមន៍នៅកម្ពុជា ក្រោមការចូលរួមចំណែកនៃគំនិតផ្តួចផ្តើមរបស់ JICA ក្នុងការអភិវឌ្ឍ និងសន្តិសុខតាមអ៊ីនធឺណិតនៅកម្ពុជា។

នៅក្នុងសិក្ខាសាលានេះ លោកស្រី MATSUBARA Mihoko ប្រធានអ្នកយុទ្ធសាស្ត្រផ្នែកសន្តិសុខសាយប៊័រ នៃសាជីវកម្មNTT ប្រទេសជប៉ុន បានចែករំលែកចំណេះដឹងអំពីការគំរាមកំហែង និងការការពារតាមប្រព័ន្ធសាយប៊័រ។

លោកស្រីបានលើកឡើងថា៖ កិច្ចការពារទៅលើការវាយប្រហារមានសារៈសំខាន់ណាស់ ។ បើតាមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជាបានរាយការណ៍ថា ការវាយប្រហារតាមអ៊ីនធឺណិតបានកើនឡើង ២៨% នៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំមុន ហើយឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតដូចជា Phising និងការហ៊ែកគេហទំព័រ ព្រមទាំងចារកម្មតាមអ៊ីនធឺណិត បានគំរាមកំហែងដល់សេដ្ឋកិច្ចរបស់ប្រទេសនិងសន្តិសុខជាតិ។ ដោយសារប្រទេសកម្ពុជាពឹងផ្អែកកាន់តែខ្លាំងឡើងលើផ្នែកឌីជីថល រួមទាំងពាណិជ្ជកម្មអេឡិចត្រូនិក បច្ចេកវិទ្យាព័ត៌មាន វាបានក្លាយជាហេដ្ឋារចនាសម្ព័ន្ធស្នូលនៃសេដ្ឋកិច្ច និងសន្តិសុខជាតិ។

លោកបណ្ឌិត ABETA Sadayuki នាយកផ្នែកបច្ចេកវិទ្យានៃសាជីវកម្ម OREX SAI បានធ្វើបទបង្ហាញស្តីពីសក្តានុពលនៃបច្ចេកវិទ្យា Open RAN ។

លោកបណ្ឌិតបានមានប្រសាសន៍ថា៖ ការធ្វើឌីជីថលនីយកម្មមានសារៈសំខាន់ចំពោះការអភិវឌ្ឍន៍នាពេលអនាគតរបស់កម្ពុជា ហើយវាមានសារៈសំខាន់ណាស់ក្នុងការកសាងបណ្តាញ និងហេដ្ឋារចនាសម្ព័ន្ធដ៏រឹងមាំ និងអាចទុកចិត្តបាន ។

ចំណែក លោក KUMAGAI Takahiro អ្នកសម្របសម្រួលគម្រោងនៃទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិជប៉ុន( JICA) បាននិយាយអំពីការផ្តួចផ្តើមគំនិតរបស់ JICA លើវិស័យឌីជីថលសម្រាប់ការអភិវឌ្ឍ និងសន្តិសុខអ៊ីនធើណិតក្នុងប្រទេសកម្ពុជា។

លោកបានលើកឡើងថា ៖ ឌីជីថលភាវូបនីយកម្មនៃសេដ្ឋកិច្ចពិភពលោកកំពុងបង្កើនល្បឿនយ៉ាងឆាប់រហ័ស។ ការប្រើប្រាស់ទិន្នន័យ និងបច្ចេកវិទ្យាឌីជីថលកំពុងក្លាយជាផ្នែកសំខាន់នៃសកម្មភាពសេដ្ឋកិច្ចសង្គមហើយ “ឌីជីថលសម្រាប់ការអភិវឌ្ឍន៍” ឥឡូវនេះគឺជារបៀបវារៈដ៏សំខាន់មួយផ្តល់អំណាចដល់ប្រទេសមួយដើម្បីលើកកម្ពស់ឌីជីថលភាវូបនីយកម្ម ដើម្បីធ្វើឱ្យសេដ្ឋកិច្ចល្អប្រសើរឡើង លើកកំពស់សុខុមាលភាព និងបង្កើតបណ្តាញអ៊ីនធឺណិតប្រកបដោយសុវត្ថិភាព។

ដោយឡែក វាគ្មិនពីកម្ពុជា អ្នកស្រី ជាតិ មរកត នាយិការងនៃនាយកដ្ឋានអ្នកស្រាវជ្រាវ និងសាស្ត្រាចារ្យនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា បានចែករំលែកប្រធានបទស្តីពីការអភិវឌ្ឍវិស័យទូរគមនាគមន៍ក្នុងប្រទេសកម្ពុជា។

អ្នកស្រីបានមានប្រសាសន៍ថា ៖ ទូរគមនាគមន៍ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍកម្ពុជាក៏ដូចជាពិភពលោក ជំរុញការតភ្ជាប់ឌីជីថលនិងកំណើនសេដ្ឋកិច្ច។រដ្ឋាភិបាល ស្ថាប័ននិយតកម្ម និងប្រតិបត្តិករ ក្នុងប្រទេសកម្ពុជា បាន និងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងធនធានមនុស្សវិស័យនេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ