ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតក្រុមការងារអន្តរក្រសួងដោយមានក្រសួងបរិស្ថាន និងក្រសួងអភិវឌ្ឍន៍ជនបទចូលរួមក្នុងការជ្រើសរើសខេត្តចំនួន៧ លើគម្រោងនិរន្តរភាពទេសភាព ដើម្បីបង្កើនតំបន់ទេសចរណ៍ធម្មជាតិនៅកម្ពុជា រួមជាមួយនឹងការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍប្រកបដោយចីរភាព ។

អន្តរក្រសួងដែលសហការគ្នាបានបង្ហាញពីតំបន់ដែលនឹងត្រូវអនុវត្តក្នុងខេត្តទាំង៧ រួមមានខេត្តកំពង់ស្ពឺ កោះកុង កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង សៀមរាប និងកំពង់ធំ ដោយដាក់បញ្ចូលក្នុងផែនការរួមមានតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល និងខាងត្បូង ដែនជម្រកសត្វព្រៃតាតៃ និងសំកុស របៀងអភិរក្សជីវៈចម្រុះជួរភ្នំក្រវាញ និងតំបន់ពហុបំណងបឹងទន្លេសាប។
គម្រោងនេះនឹងរួមបញ្ចូលការដំឡើងបង្គោលព្រំ ការសាងសង់ទីស្នាក់ការឧទ្យានុរក្សចំនួន៣កន្លែង មជ្ឈមណ្ឌលព័ត៌មានចំនួន៣កន្លែង ក៏ដូចជាការលើកកម្ពស់ជីវភាពសហគមន៍ និងខ្សែចង្វាក់ អនុផលព្រៃឈើផងដែរ។
រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម សៅ សុភាព បានមានប្រសាសន៍ថា តាមរយៈការរៀបចំពង្រីក និងការស្តារហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាផែនការទេសចរណ៍ប្រកបដោយចីរភាព ខេត្តគោលដៅនឹងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិកាន់តែច្រើន ដែលនឹងជួយឧស្សាហកម្ម និងបង្កើនប្រាក់ចំណូលដល់សហគមន៍មូលដ្ឋានផងដែរ។

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) បានយល់ថា គម្រោងនិរន្តរភាពទេសភាព ដើម្បីបង្កើនទេសចរណ៍ធម្មជាតិនៅកម្ពុជា ជាសកម្មភាពមួយនៅក្នុងការអភិវឌ្ឍនិរន្តរភាពនៃវិស័យទេសចរណ៍ ព្រោះថានៅពេលណាសកម្មភាពប្រកួតប្រជែងកើតឡើង មិនត្រឹមតែ៧ ខេត្តនោះទេ គឺខេត្តទាំងអស់ក៏ត្រូវរៀបចំខ្លួនដែរ ដោយសារតែទាក់ទងដល់ការជ្រើសរើសភូមិគំរូ ជាកម្មវិធីរបស់អង្គការទេសចរណ៍ពិភពលោក។
លោកជំទាវបានមានប្រសាសន៍ថា ៖
«ភូមិរបស់ខ្លួននីមួៗ ចង់ប្រកួតប្រជែង ចង់ដាក់បង្ហាញឱ្យមានការទាក់ទាញ ដែលចំណុចនេះយើងចំណេញបានកន្លែងទាក់ទាញដល់ភ្ញៀវទេសចរក្នុងស្រុក និងក្រៅស្រុក ឱ្យទៅលេងភូមិហ្នឹង ខេត្តហ្នឹង ហើយបន្តទៅខេត្តផ្សេងៗទៀត។ កាលណាខេត្តណា ភូមិណាទាក់ទាញជាង ស្អាតជាង នោះយើងចូលរួមជំរុញចលនាទេសចរណ៍ក្នុងស្រុកមួយផ្នែក»

លោកជំទាវបានកត់សម្គាល់ថា ការជ្រើសរើសត្រឹម ៧ខេត្ត ដោយសារនៅក្រៅប្រទេសគេធ្វើដូច្នេះដែរ គេធ្វើការប្រកួតប្រជែងដោយបង្កើតជម្រើសភូមិទេសចរណ៍ឆ្នើមនេះ ។ ហេតុដូច្នេះហើយបានជាត្រូវរៀបចំនៅក្នុងប្រទេស ដែលត្រូវរើសភូមិគំរូជាមុនសិន និងយកតែ៣ភូមិ ហើយបញ្ជូនទៅធ្វើជាភូមិគំរូលើពិភពលោក។ ដូច្នេះវាជាឱកាសដែលត្រូវតែធ្វើឡើង ហើយមើលទៅភូមិណាមានវប្បធម៌ល្អ ធ្វើបានល្អ ជាការជំរុញឱ្យភូមិព្យាយាមរៀបចំសម្រស់របស់ខ្លួន ទៅតាមវប្បធម៌ដែលខ្លួនមាន និងរក្សាបាននូវទំនៀមទម្លាប់។
លោកជំទាវ ឆាយ ស៊ីវលីន បានថ្លែងថា គំរូការងារថ្មីនេះគឺជាការជម្រុញអភិវឌ្ឍវិស័យទេសចរណ៍ជនបទឱ្យកាន់តែប្រសើរឡើង។ ពិតប្រាកដណាស់ថា ត្រូវការពេលវេលាបន្តិច តែបើមិនធ្វើការពីឥឡូវនេះទេ វាកាន់តែអូសបន្លាយពេលវេលា ដែលយ៉ាងហោចណាស់ក៏អាចជំរុញទេសចរក្នុងស្រុកបានដែរ តាមរយៈការរៀបចំភូមិ ទាក់ទាញប្រជាពលរដ្ឋក្នុងស្រុក។
សូមបញ្ជាក់ថាគម្រោងនេះកំពុងអនុវត្តក្រោមជំនួយពីធនាគារពិភពលោក ដែលមានរយៈពេល៦ឆ្នាំគិតពីឆ្នាំ២០២០រហូតដល់ឆ្នាំ២០២៥ខាងមុខនេះ៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ រួមគ្នាផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍ក្នុងរដូវកាលបៃតង
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 29/07/2026
ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំវេទិកាធុរកិច្ចទេសចរណ៍ ក្រោមការផ្សព្វផ្សាយពីសក្ដានុពលវិស័យទេសចរណ៍ និងការវិនិយោគក្នុងខេត្តមួយនេះ

នាយករដ្ឋមន្ត្រីប៊ុលហ្គារី គាំទ្រលោកស្រី Iliana Yotova ជាបេក្ខភាពប្រធានាធិបតី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 29/07/2026
នាយករដ្ឋមន្ត្រីប៊ុលហ្គារី លោក Rumen Radev បានប្រកាសកាលពីថ្ងៃទី ២៨ ខែកក្កដា ថា គណបក្ស Progressive Bulgaria (PB) របស់លោក នឹងគាំទ្រលោកស្រី Iliana Yotova ឱ្យឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីក្នុងការបោះឆ្នោតនៅរដូវស្លឹកឈើជ្រុះឆ្នាំ ២០២៦ ខាងមុខ




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content