“វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជានិងពិព័រណ៍អនឡាញ លើកទី១”ជំរុញការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារសកល

ភ្នំពេញ ៖ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី១ ក្រោមមូលបទ «ផលិតផលកម្ពុជា ឆ្ពោះទៅកាន់ពាណិជ្ជកម្មសកល» ដែលជាព្រឹត្តិការណ៍អមក្នុងកំឡុង «ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា» បានត្រូវរៀបចំឡើងចាប់ពីថ្ងៃទី១៣ ដល់ទី១៦ ខែធ្នូ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌល ភី អេច ហ្រ្គេនហល បុរីប៉េងហួត ដើម្បីលើកកម្ពស់ការអភិវឌ្ឍពាណិជ្ជកម្មឌីជីថល និងជំរុញការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារសកល ។

ព្រឹត្តិការណ៍ដ៏សំខាន់នេះ មានការអញ្ជើញចូលរួមថ្លែងសុន្ទរកថាគន្លឹះពីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍​ និងទូរគមនាគមន៍ និងឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា។

លោកជំទាវ ចម និម្មល រដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម បានថ្លែងថា៖ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី១ មានគោលបំណងធំៗចំនួន៣ ៖ ទី១- លើកកម្ពស់ការអភិវឌ្ឍពាណិជ្ជកម្មឌីជីថលកម្ពុជា (ទាំងក្របខណ្ឌគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងអក្ខរកម្មឌីជីថល) , ទី២- ការធ្វើពិពិធកម្មទីផ្សារសម្រាប់ផលិតផលក្នុងស្រុក/ផលិតផលកម្ពុជា (Cambodia made products) ពិសេសការជំរុញការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារសកល (Cambodia2Global) តាមរយៈថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ឬបច្ចេកវិទ្យាឌីជីថល និង ទី៣- ការពង្រឹងសមត្ថភាព និងការចូលរួមរបស់វិស័យឯកជន និងភាគីពាក់ព័ន្ធ ក្នុងការអភិវឌ្ឍពាណិជ្ជកម្មឌីជីថលកម្ពុជា។

លោកជំទាវរដ្ឋមន្ត្រី បានបញ្ជាក់ថា ៖

«វេទិកានេះបានបង្ហាញពីការធ្វើដំណើរទៅមុខដ៏សំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើងដើម្បីអភិវឌ្ឍប្រព័ន្ធអេកូឌីជីថលរបស់កម្ពុជាស្របទៅនឹងគោលដៅយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី១ និងទស្សនៈវិស័យកម្ពុជានៅឆ្នាំ២០៣០ និងឆ្នាំ២០៥០»។

លោកជំទាវ បានបន្ថែមថា៖ វិស័យពាណិជ្ជកម្មអេឡិចត្រូនិក និងពាណិជ្ជកម្មឌីជីថលរបស់កម្ពុជាកំពុងទទួលបានការរីកចម្រើនដ៏រស់រវើក និងមិនធ្លាប់មានពីមុនមក ជាពិសេសបន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩ ដែលឆ្លុះបញ្ចាំងពីភាពរឹងមាំ និងភាពធន់នៃសេដ្ឋកិច្ចកម្ពុជា។ កំណើននេះត្រូវបានជំរុញដោយសហគ្រិនច្នៃប្រឌិត ប្រជាជនដែលយល់ដឹងអំពីបច្ចេកវិទ្យា និងការពង្រីកយ៉ាងឆាប់រហ័សនៃការតភ្ជាប់ឌីជីថល។ វិធានការសកម្មរបស់រដ្ឋាភិបាលក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធឌីជីថលពង្រឹងគោលនយោបាយ និងបទប្បញ្ញ​ត្តិ ព្រមទាំងការលើកកម្ពស់ចំណេះដឹងផ្នែកឌីជីថល បានធ្វើឱ្យវិស័យទាំងនេះរួមចំណែកដ៏សំខាន់ដល់ GDP និងប្រភព​ការងាររបស់កម្ពុជា។ ទីផ្សារឌីជីថលដ៏រស់រវើករបស់កម្ពុជាគឺជាសក្ខីភាពមួយចំពោះសក្តានុពលរបស់ប្រទេសជាតិក្នុងការដែលមិនត្រឹមតែចូលរួមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចឌីជីថលពិភពលោកផងដែរ។

លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា៖

«ប្រព័ន្ធ​អេកូឡូស៊ី​ដែល​រីកចម្រើន​នេះ​មាន​សារសំខាន់​សម្រាប់​ទាក់ទាញ​ការវិនិយោគ​ពី​បរទេស ជំរុញ​កំណើន​សហគ្រាស​ធុនមីក្រូ ​តូច និង​មធ្យម និង​លើកកម្ពស់​ការប្រកួតប្រជែង​របស់​យើង​នៅលើ​ឆាក​អន្តរជាតិ​»។

ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុបប្រចាំកម្ពុជាបានថ្លែងដោយសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់សហភាពអឺរ៉ុបក្នុងការជួយដល់ប្រទេសកម្ពុជាក្នុងការសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួនគឺ «កម្ពុជាផលិតទៅកាន់ពាណិជ្ជកម្មសកល» តាមរយៈការចែករំលែកចំណេះដឹង និងជំនួយបច្ចេកទេសធ្វើឱ្យមានតុល្យភាពរវាងការច្នៃប្រឌិតប្រកបដោយការទទួលខុសត្រូវ។

ឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា៖

«សហភាពអឺរ៉ុបបានប្តេជ្ញាចិត្តក្នុងការជំរុញឌីជីថលូបនីយកម្ម បង្កើនកិច្ចការពារអ្នកប្រើប្រាស់ និងទិន្នន័យ និងការកែលម្អលទ្ធភាពទទួលបានទីផ្សារសម្រាប់សហគ្រាសធុនតូច និងមធ្យម និងសហគ្រិនជាផ្នែកនៃយុទ្ធសាស្ត្រច្រកផ្លូវសកល និងគំនិតផ្តួចផ្តើមក្រុមអឺរ៉ុបនៅកម្ពុជា»។

ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញចូលរួមចែករំលែកអំពីការចូលរួមរបស់រដ្ឋាភិបាលឌីជីថលនៃការធ្វើបរិវត្តកម្មពាណិជ្ជកម្ម និងអនាគតនៃរដ្ឋាភិបាលឌីជីថលកម្ពុជា ។

ឯកឧត្តមបានលើកឡើងថា៖ ចាប់តាំងពីឆ្នាំ២០០០មក កម្ពុជាបានចាប់ផ្តើមដំណើរការនៃការធ្វើបរិវត្តកម្មឌីជីថល។ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់លើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសម្រាប់ការអភិវឌ្ឍប្រទេស។ ការរីករាលដាលនៃជំងឺកូវីដ១៩ បានជំរុញឱ្យរដ្ឋាភិបាលចាប់យកបច្ចេកវិទ្យាជាបន្ទាន់។

ឯកឧត្តមរដ្ឋមន្ត្រីបានគូបញ្ជាក់ថា ៖

«បច្ចេកវិទ្យាឌីជីថល បានក្លាយជាកត្តាចាំបាច់សម្រាប់ជាពលរដ្ឋ ធុរកិច្ច និងរដ្ឋាភិបាល ក៏ដូចជាជំរុញកម្ពុជាឆ្ពោះទៅរកយុគសម័យសេដ្ឋកិច្ចសង្គមឌីជីថល»

គួរបញ្ជាក់ផងដែរ នៅក្នុងវេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញនេះ ក៏មានរៀបចំនូវកិច្ចពិភាក្សា ដែលមានវាគ្មិនចូលរួមពីតំណាងរាជរដ្ឋាភិបាល អង្គការអន្តរជាតិ និងក្រុមហ៊ុនល្បីៗ លើប្រធានបទសំខាន់ៗដូចជា ពាណិជ្ជកម្មឌីជីថល, រាជរដ្ឋាភិបាលឌីជីថល, បញ្ញាសិប្បនិម្មិត, កិច្ចការពារអ្នកប្រើប្រាស់ និងសញ្ញាសម្គាល់ការជឿទុកចិត្តសម្រាប់ពាណិជ្ជកម្មអេឡិចត្រូនិកកម្ពុជា, កិច្ចការពារទិន្នន័យ និងឯកជនភាព ព្រមទាំងប្រធានបទពាក់ព័ន្ធសំខាន់ៗមួយចំនួនទៀត ព្រមទាំងកិច្ចពិភាក្សារបស់យុវជនអំពីអនាគតនៃ AI ក្នុងពាណិជ្ជកម្មឌីជីថលនៅកម្ពុជា និងការរៀបចំពិព័រណ៍អនឡាញតាំងបង្ហាញនូវផលិតផលខ្មែរជាច្រើន តាមរយៈថ្នាលបច្ចេកវិទ្យាឌីជីថល CambodiaTrade.com ផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *