កម្ពុជា​នឹង​បំបែក​កំណត់​ត្រា​ប្រវត្តិ​សាស្ត្ររបស់ខ្លួន​ ដោយបានចុះបញ្ជីដី​ធ្លី​នៅទូទាំង​ប្រទេស​បាន​១០០​ភាគ​រយ​នាពេលឆាប់ៗ

​ភ្នំពេញ ៖ គិតត្រឹម​បច្ចុប្បន្ន​នេះ ការ​ងារវាស់​វែង និងចុះបញ្ជីដីធ្លី​នៅក្នុង​ប្រទេស​កម្ពុជា​សម្រេច​បានប្រ​មា​ណ​ ២​លាន​ ៣សែនក្បាលដីបន្ថែមពីលើ​ក្បាលដីដែល​បានចុះបញ្ជី​កាល​ពី​អា​ណត្តិ​មុន​ៗ និង​បានធ្វើឱ្យដីធ្លីដែល​មិនទាន់ចុះបញ្ជី​មានកាន់តែតិចទៅៗ ដូច្នេះ​កម្ពុជា​នឹង​អាច​បំបែកកំណត់ត្រា​ប្រវត្តិសាស្ត្រ​របស់ខ្លួន ដែល​បាន​ចុះ​បញ្ជី​ដីធ្លីនៅទូទាំងប្រទេស​បាន​១០០​ភាគ​រយ ។ ​នេះ​បើតាម​ប្រសាសន៍ឯកឧត្តម​ សាយ សំអាល់​ ឧប​នា​យ​​ក​​រដ្ឋមន្ត្រី ​និងជា​រដ្ឋមន្ត្រីក្រសួ​ងរៀបចំដែនដី នគរូប​នីយកម្ម​ និង​សំណង់​ ថ្លែង​ក្នុងពិធី​បើក​ពិព័រណ៍​សំ​ណង់ CAMBUILD 2024​ នៅព្រឹកថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ២០២៤​ ។

ឯកឧត្តម​បានមានប្រសាសន៍​បន្តថា គិតមកដល់ពេលនេះ ដីធ្លីដែលមិនទាន់​បានបញ្ជី​នៅ​ប្រមាណតែ​ជាង​១លាន​ក្បាលដីទៀតប៉ុណ្ណោះ ដូច្នេះ​នឹង​បញ្ចប់ទាំង​ស្រុង​នៅពេលឆាប់ៗនេះ ហើយ​ក៏​ជាលើ​កទី​១​ក្នុង​ប្រវត្តិ​សាស្ត្ររបស់ខ្លួន ដែលបានចុះបញ្ជីវាស់វែងដីទាំងអស់ ។​

ឯកឧត្តមមាន​ប្រសាស៍ថា​ ​៖

«កិច្ច​ការងារ​វាស់វែង​ចុះបញ្ជីដីធ្លី​ នៅកម្ពុជា​បានចាប់ផ្ដើម​នៅក្នុងឆ្នាំ ១៩៨៩​ ដោយ​អតីត​នាយករដ្ឋមន្ត្រី​សម្ដេច​អគ្គ​មហាសេនា​បតីតេជោ ហ៊ុន សែន ហើយ​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំខាងមុខ​ទៀត​ នឹង​ដល់​គម្រប់ខួប​៤០ឆ្នាំ នៃការ​ចុះបញ្ជីដីនៅកម្ពុជា ។​ នៅក្នុង​គម្រប់​ខួប​លើកទី​៤០​នេះដែរ ក្រសួង​រៀប​ចំដែនដី ​នគរូបនីយកម្ម​ និងសំណង់ មានកា​រប្ដេជ្ញា​ចិត្ត​ខ្ពស់​​ចំពោះ​មុខ​ប្រជា​ជន ចំពោះ​មុខ​រាជរដ្ឋាភិបាល​ ចំពោះ​មុខ​គណបក្ស​ប្រជាជនកម្ពុជា ដោយ​ត្រូវ​ចុះបញ្ជី​ដីធ្លីឱ្យ​បានរួចរាល់​មុន​ឆ្នាំ២០២៩»។

ឯកឧត្តម​បន្ថែមថា តាមការ​កត់សម្គាល់​​ពីសកម្មភាព​ក្រុមការងារ​ចុះវាស់​វែង និងចុះបញ្ជី​ដីធ្លី​របស់ក្រសួង​នា​ពេលបច្ចុប្បន្ននេះ គឺមិនដល់ឆ្នាំ២០២៩​នោះទេ គឺការ​ចុះបញ្ជី​ដីធ្លីនឹ​ងត្រូវ​បញ្ចប់​នៅពេលឆាប់ៗនេះហើយ ប៉ុន្តែ​​​ត្រូវការ​ពេលវេលា​ដើម្បីជម្រះបញ្ជី​ដូចជា​ចេញបណ្ណ និង​សម្អាត​ការងារ​ឱ្យបានស្អាត ដូច្នេះ ការងារ​នេះ អាច​នឹង​បញ្ចប់នៅក្នុងឆ្នាំ២០២៧ ឬ២០២៨ ។ 

ឯកឧត្តម​បញ្ជាក់ថា ៖

«នៅពេល​​​ក្រសួ​ងចុះបញ្ជី​ ចេញបណ្ណ​បញ្ជាក់​ក្បាលដីរួចរាល់ ពេលនោះប្រជាជនកម្ពុជា ក៏ដូចជា​រាជរដ្ឋាភិបាល​នឹង​លែង​មានបញ្ហា​ស្មុគ្រស្មាញ​ ឬមានទំនាស់​ពាក់ព័ន្ធនឹង​ដីធ្លី​ទៀត​ហើយ​ ទាំង​ដី​រដ្ឋ​ និង​ដីឯកជន ។ ជាក់ស្ដែង​ជម្លោះដីធ្លី គិតត្រឹម​ម៉ោង​នេះ បញ្ហា​ធំៗ​ពាក់ព័ន្ធ​នឹង​វិវាទដីធ្លី​មិនមានទៀតទេ ដោយ​ក្រុម​ការងាររបស់​ក្រសួង​បាន​ដោះស្រាយ​ជាបន្តបន្ទាប់ ​តែនៅមាន​វិវាទ​តូច​តាច ដែល​ត្រូវ​បន្តដោះស្រាយ​បន្ត​ទៀត»។

ការពន្លឿន​ការ​ចុះបញ្ជី​ដីធ្លី​នៅទូទាំង​ប្រទេស​របស់រាជរដ្ឋាភិបាលកម្ពុជា​នាពេលនេះ ក៏ជា​យុទ្ធសាស្ត្រ​មួយក្នុងការទាក់ទាញ​ការ​វិនិយោគ​ពី​បរទេស ​​និងក្នុងស្រុកផងដែរ ។​ ជាក់ស្ដែង​វិនិយោ​គិ​ន​​បរទេស​កាន់តែ​មានទំនុកចិត្ត​ទៅលើដីធ្លី ទីតាំង​វិនិយោគរបស់ពួកគេ​ថាជា​ទ្រព្យដែល​ស្រ​បច្បាប់​មានឯក​សារ​បញ្ជាក់​ត្រឹមត្រូវ​ច្បាស់​លាស់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ