អាកាសចរណ៍ស៊ីវិលកម្ពុជា បង្ហាញពីហេតុផលដែលបណ្តាលឱ្យ​អ្នកដំណើរផ្លូវអាកាស​​ធ្លាក់ចុះក្នុង​ដើមឆ្នាំ២០២៦​នេះ

ភ្នំពេញ ៖ វិស័យអាកាសចរណ៍ស៊ីវិល និងឧស្សាហកម្មគ្មានផ្សែងរបស់កម្ពុជា កំពុងស្ថិតក្នុងរបត់មួយដែលត្រូវប្រឈមមុខនឹងឥទ្ធិពលអវិជ្ជមានពីសម្ពាធភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចសកល។ យោងតាមរបាយការណ៍ចុងក្រោយរបស់អាកាសចរណ៍ស៊ីវិលកម្ពុជាបានបង្ហាញថា​ ក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំ២០២៦ ចំនួនអ្នកដំណើរតាមផ្លូវអាកាសនៅកម្ពុជាមានចំនួន ២,៨៧៤,០៨៤ នាក់ ថយចុះ ៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ ទន្ទឹមនឹងនេះ ទិន្នន័យពីក្រសួងទេសចរណ៍ក៏បានគូសបញ្ជាក់ដែរថា ចំនួនភ្ញៀវទេសចរបរទេសមកដល់កម្ពុជាមានប្រមាណ ១,៥៤ លាននាក់ (ធ្លាក់ចុះ ៤៧,៨%) ដែលជាសញ្ញាជំរុញឱ្យមានការអន្តរាគមន៍ជាយុទ្ធសាស្ត្រជាបន្ទាន់។

នៅក្នុងរបាយការណ៍ដដែលបានបង្ហាញផងដែរថា កត្តាចម្បងចំនួន៣ ដែលធ្វើឱ្យចរន្តអ្នកដំណើរផ្លូវអាកាសធ្លាក់ចុះ ដែលវាមិនមែនជាការចៃដន្យនោះទេ ដែលកត្តាទាំងនោះរួមមាន ៖

១. ភាពតានតឹងភូមិសាស្ត្រនយោបាយសកល៖ ជម្លោះរ៉ាំរ៉ៃនៅតំបន់មជ្ឈិមបូព៌ា (រួមទាំងផលប៉ះពាល់ពីសង្គ្រាមអាម៉េរិក-អ៊ីរ៉ង់ និងវិបត្តិព្រំដែនកម្ពុជា-ថៃ) បានបង្ខំឱ្យក្រុមហ៊ុនអាកាសចរណ៍នានាត្រូវបង្វែរផ្លូវហោះហើរឆ្ងាយជាងមុន ដែលនាំឱ្យតម្លៃប្រេងឥន្ធនៈសកលហក់ឡើងខ្ពស់។
២. សម្ពាធថ្លៃដើមប្រតិបត្តិការ៖ ការកើនឡើងនៃតម្លៃប្រេង និងការចំណាយលើការហោះហើរ បានរុញច្រានឱ្យតម្លៃសំបុត្រយន្តហោះហក់ឡើងខ្ពស់ ដែលជាឧបសគ្គដល់ការសម្រេចចិត្តធ្វើដំណើររបស់ភ្ញៀវអន្តរជាតិ។
៣. ការផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនអាកាសចរណ៍៖ ដើម្បីទប់ទល់នឹងការខាតបង់ ក្រុមហ៊ុនអាកាសចរណ៍ជាច្រើនបានសម្រេចចិត្តផ្អាក ឬលុបចោលជើងហោះហើរមួយចំនួនមកកាន់តំបន់។
យ៉ាងណាក៏ដោយ ទោះបីជាត្រូវជួបខ្យល់ព្យុះសេដ្ឋកិច្ចយ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំ និងអ្នកជំនាញក្នុងវិស័យនេះនៅតែបង្ហាញក្តីសង្ឃឹម និងទស្សនវិស័យវិជ្ជមានក្នុងរយៈពេលវែង តាមរយៈការដាក់ចេញនូវវិធានការ និងយុទ្ធសាស្ត្រ «វាយបក» របស់រាជរដ្ឋាភិបាល និងវិស័យឯកជនជាបន្តបន្ទាប់ ។

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា បានសង្កត់ធ្ងន់ថា ដើម្បីទាក់ទាញអ្នកដំណើរត្រឡប់មកវិញ ក្រុមហ៊ុនអាកាសចរណ៍ និងរដ្ឋបាលអាកាសយានដ្ឋានត្រូវរួមគ្នាផ្តល់តម្លៃសមរម្យ និង​បង្កើនទំនុកចិត្ត និងបង្កើតយុទ្ធសាស្ត្រតម្លៃប្រកួតប្រជែង និងពង្រឹងបទពិសោធន៍ធ្វើដំណើរឱ្យកាន់តែប្រសើរ​។ ទន្ទឹមនឹងនេះ ការធ្វើទំនើបកម្ម និងពង្រីកហេដ្ឋារចនាសម្ព័ន្ធដោយអនុវត្តបច្ចេកវិទ្យាទំនើប ពង្រឹងប្រព័ន្ធសុវត្ថិ​ភាព និងបន្តពង្រីកព្រលានយន្តហោះ រួមទាំងគោលនយោបាយ «មេឃបើកចំហ» (Open Skies Policy)នៅតែបន្តជំរុញការហោះហើរត្រង់ទៅកាន់គោលដៅទេសចរណ៍ និងតំបន់សេដ្ឋកិច្ចសំខាន់ៗ ព្រមទាំងទាក់ទាញក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិធំៗឱ្យមកចុះបញ្ជីហោះហើរនៅកម្ពុជា។


ទាក់ទងនឹងការងារនេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានសម្តែងនូវសុទិដ្ឋិនិយមថា៖ រដ្ឋាភិបាលកំពុងពន្លឿនការស្តារវិស័យនេះឡើងវិញ ដោយផ្តោតលើការងារផ្សព្វផ្សាយរួមគ្នា រវាងរដ្ឋ និងឯកជន ការធានាសុវត្ថិភាពភ្ញៀវទេសចរ ការអភិរក្សវប្បធម៌ និងការធ្វើពិពិធកម្មផលិតផលទេសចរណ៍ថ្មីៗ ចាប់ពីតំបន់បេតិកភណ្ឌអង្គរ រហូតដល់ទេសចរណ៍ឆ្នេរសមុទ្រ និងអេកូទេសចរណ៍។

លោក ហូ វណ្ឌី ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមទេសចរណ៍កម្ពុជា បានផ្តល់អនុសាសន៍ថា យុទ្ធនាការ «ទស្សនាកម្ពុជានៅរដូវកាលបៃតង» និងគម្រោងសាកល្បងលើកលែងទិដ្ឋាការរយៈពេល ៤ខែ សម្រាប់ភ្ញៀវទេសចរចិន ចាប់ផ្តើមហុចផ្លែផ្កាជាបណ្តើរៗហើយ។ ទន្ទឹមនឹងការរង់ចាំភ្ញៀវអន្តរជាតិ កម្ពុជា ចាំបាច់ត្រូវតែរួមគ្នារំញោច «ចលនាទេសចរណ៍ក្នុងស្រុក» ឱ្យមានការចូលរួមកាន់តែខ្លាំងក្លា។ ជំរុញឱ្យប្រតិបត្តិករសេវាកម្ម និងអ្នកជំនាញអាជីពធ្វើការផ្សព្វផ្សាយទីផ្សារឱ្យបានទូលំទូលាយ និងសកម្មបំផុត។ ដូច្នេះ ប្រសិនបើយុទ្ធសាស្ត្ររួមគ្នារវាងរដ្ឋ និងឯកជន ត្រូវបានអនុវត្តដោយរលូន និងមានសកម្មភាពរស់រវើកនោះ វិស័យអាកាសចរណ៍ និងវិស័យទេសចរណ៍កម្ពុជា នឹងអាចជម្នះវិបត្តិសកលនេះ ហើយវិលត្រឡប់ទៅរកភាពប្រក្រតី និងកំណើនប្រកបដោយចីរភាពឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

Leave a Reply

Your email address will not be published.Required fields are marked *