ភ្នំពេញ ៖ តាមរយៈរបាយការណ៍ដែលចេញផ្សាយកាលពីពេលថ្មីៗនេះ ធនាគារអភិវឌ្ឍន៍អាស៊ីបានធ្វើការព្យាករទៅលើសេដ្ឋកិច្ចកម្ពុជាដោយផ្អែកលើមូលដ្ឋាននៃកំណើនវិស័យសំខាន់ៗបូកបញ្ចូលគ្នា។ ជាលទ្ធផល ADB បានចេញជាទិន្នន័យថា សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២២ នេះនឹងហក់ឡើងក្នុង កម្រិតប្រមាណជា ៥,៣% ដែលការកើនឡើងនេះ ត្រូវបានបញ្ជាក់ថា មកពីរំហូរវិនិយោគផ្ទាល់ពីបរទេស។

ធនាគារដដែលនេះបានបន្តព្យាករណ៍ថា ច្បាប់ស្តីពីការវិនិយោគដែលត្រូវបានអនុម័តនៅខែតុលា ឆ្នាំ២០២១ នឹងជួយទាក់ទាញការវិនិយោគក្នុងស្រុក និងការវិនិយោគពីបរទេសដោយផ្ទាល់ លើវិស័យកម្មន្តសាលកាន់តែច្រើន។ ច្បាប់នេះ មានតម្លាភាពគ្រប់គ្រាន់ និងអាចទស្សន៍ទាយបានជាងមុនក្នុងការឈានទៅធ្វើឲ្យប្រទេសកម្ពុជាក្លាយជាទិសដៅនៃការវិនិយោគដែលកាន់តែគួរឲ្យទាក់ទាញសម្រាប់វិនិយោគិនបរទេស។

បន្ថែមពីនេះ គ្រឿងលើកទឹកចិត្តជាក់លាក់ ត្រូវបានចែងនៅក្នុងច្បាប់វិនិយោគថ្មី សម្រាប់ទាញយកការវិនិយោគក្នុងវិស័យឧស្សាហកម្ម ដើម្បីជាការគាំទ្រដល់ខ្សែសង្វាក់ផ្គត់ផ្គង់នៅក្នុងតំបន់ និងជាសកល ក៏ដូចជាដើម្បីការផលិតឧបករណ៍អេឡិចត្រូនិច គ្រឿងបន្លាស់ បរិក្ខារមេកានិច គ្រឿងម៉ាស៊ីន និងការកែច្នៃផលិតផលកសិ-ឧស្សាហកម្មកាន់តែប្រសើរ។
មិនត្រឹមតែប៉ុណ្ណោះ រាជរដ្ឋាភិបាលកម្ពុជាបានផ្សព្វផ្សាយអំពីក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីសម្រាប់ការងើបឡើងវិញផ្នែកសេដ្ឋកិច្ច ដែលពង្រឹងបន្ថែមលើកំណែទម្រង់ដែលមានស្រាប់ និងកំពុងតែដំណើរការ ដើម្បីពង្រឹងពិពិធកម្ម និងភាពប្រកួតប្រជែងនៅក្នុងវិស័យកម្មន្តសាលអោយកាន់តែមានភាពទូលំទូលាយផងដែរ។ គួរបញ្ជាក់ថា ច្បាប់ស្ដីពីការវិនិយោគថ្មីនៅកម្ពុជាត្រូវបានអនុម័តកាលពីចុងឆ្នាំ ២០២១ ដោយច្បាប់ នេះបានជួយសម្រួលដល់ការវិនិយោគ ជាពិសេសការវិនិយោគពីក្រៅស្រុក។ ច្បាប់នេះផងដែរ នឹងជួយការពារទៅដល់វិនិយោគិនបរទេសក្នុងការដោះស្រាយបញ្ហាណាមួយដែលកើតឡើងក្នុងពេលនៃការវិនិយោគ។ ច្បាប់នេះមានការលើកទឹកចិត្តដល់វិនិយោគិនក្នុងការ ងាកទៅប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាដើម្បីសម្រួលដល់ការធ្វើការងារអោយកាន់តែជឿនលឿន និងស្របទៅតាមសម័យកាលឧស្សាហកម្ម ៤.០។ មិនត្រឹមតែប៉ុណ្ណោះ ក្រសួងពាក់ព័ន្ធបានសម្រួលទៅលើការយកពន្ធគយបន្ថែម ពីលើក្រុមហ៊ុនបរទេសដែលមកដាក់ទីតាំងវិនិយោគលើទឹកដីកម្ពុជា ដើម្បីជាការជួយបន្ថយថ្លៃដើមក្នុងការផលិត ជម្រុញអោយផលិតផលនោះចរាចរណ៍នៅក្នុងទីផ្សារក្នុងស្រុក ក៏ដូចជាការនាំចេញរបស់ក្រុមហ៊ុនវិនិយោគផងដែរ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
លោក Putin ធ្វើទស្សនកិច្ចលើកដំបូងបង្អស់ទៅកាន់ប្រជុំកោះ Kuril តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានធ្វើទស្សនកិច្ចជាលើកដំបូងបង្អស់របស់លោកទៅកាន់ប្រជុំកោះ Kuril ក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចការងារនៅតំបន់ស៊ីបេរី និងចុងបូព៌ា

អាម៉េរិកបង្ខំក្រុមហ៊ុនអាវុធធំៗ ដាក់ផែនការបង្កើនផលិតកម្មក្នុងរយៈពេល ២១ ថ្ងៃ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ក្រសួងការពារជាតិអាម៉េរិក បានទុកពេលត្រឹម ២១ ថ្ងៃ ឱ្យក្រុមហ៊ុនផលិតអាវុធធំៗ ដាក់ជូនផែនការលម្អិតសម្រាប់ពន្លឿនការផលិតសព្វាវុធសំខាន់ៗ ខណៈស្តុកមីស៊ីលរបស់អាម៉េរិកបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការប្រើប្រាស់សព្វាវុធក្នុងប្រតិបត្តិការយោធានៅមជ្ឈិមបូព៌ានាពេលថ្មីៗនេះ

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content