កំណត់ត្រាថ្មី កម្ពុជានាំចេញអង្ករកើនដល់បរិមាណខ្ពស់ ជាង៨០ម៉ឺនតោនរយៈពេល១១ខែ ឆ្នាំ២០២៥

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា​៖កម្ពុជា បានសម្រេចការនាំចេញអង្ករ រហូតដល់ជាង៨០ម៉ឺនតោន ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៥ ដែលនេះជាកំណត់ត្រាថ្មីនៃប្រវិត្ដសាស្ដ្រកម្ពុជា ក្នុងការនាំចេញអង្ករ ដែលគិតត្រឹមរយៈពេលជាង១០ឆ្នាំចុងក្រោយនេះ ។

ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានថ្លែងឱ្យដឹងថា ដោយសារតែភាគច្រើនរោងម៉ាស៊ីនក្នុងស្រុក បានប្រមូលស្រូវតាមទីវាលនៃតំបន់ជា​ច្រើន ក្នុងមួយរយៈចុងក្រោយនេះ ទើបធ្វើឱ្យការនាំចេញមានការកើនឡើង ដោយក្នុងនោះមានកើនឡើងនៃការនាំចេញទៅកាន់ប្រទេសចិន ម៉ាឡេស៊ី សហគមន៍អ៊ឺរ៉ុបនិង ប្រទេសវៀតណាមផងដែរ។

ឧកញ៉ា ឡាយ ឈុនហួ បានមានប្រសាសន៍ទៀតថា៖

«ក្នុងរយៈពេល១៣-១៤ឆ្នាំ កន្លងមកនេះ ការកើនឡើងបរិមាណនាំចេញអង្ករទៅកាន់ប្រទេសផ្សេងៗច្រើនដូចនេះមិនធ្លាប់មានពីមុនមកទេ។ ពីមុន ជាមធ្យមនាំចេញបានចំនួន ៦០​ទៅ​៦៥​ម៉ឺនតោន ក្នុងមួយឆ្នាំ»។

ដោយឡែក ឧកញ៉ា ឡាយ ឈុនហួ បានឱ្យដឹងផងដែរថា៖ ក្នុងរយៈពេល១២ខែ ឆ្នាំ២០២៥ មិនមានបញ្ហាអ្វីនោះទេ សម្រាប់នាំចេញអង្ករ ក្នុងរង្វង់៩០ម៉ឺនតោន ហើយសហព័ន្ធស្រូវអង្ករ នឹងព្យាយាមធ្វើការនាំចេញ ឱ្យបាន១លានតោនក្នុងពេលចុងឆ្នាំនេះ ស្របទៅនឹងការរំពឹងទុកក្នុងរយៈពេលកន្លងមក។

ឧកញ៉ា ឡាយ ឈុនហួ បានបញ្ជាក់ថា៖ សម្រាប់អាណត្តិនេះ សហព័ន្ធបានធ្វើការជំរុញទីផ្សារច្រើន ក្នុងនោះទីផ្សារប្រទេសចិន ម៉ាឡេស៊ី ទីផ្សារតំបន់អឺរ៉ុប និងអរគុណដល់រោងម៉ាស៊ីនកិនស្រូវទាំងអស់ ដែលបានព្យា​យាមទិញស្រូវពីប្រជាកសិករ តាមលទ្ធភាព និងកិន កែច្នៃជាផលិតផលសម្រេច សម្រាប់ការនាំចេញ។

សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា រយៈពេល១១ខែ នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករបានចំនួន ៨០១ ៦៤៣ តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៦៥ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៧២ ដែលក្នុងនោះរួមមាន៖នាំចេញទៅកាន់បណ្តាប្រទេស នៅក្នុងតំបន់អឺរ៉ុបចំនួន២៨ បានបរិមាណអង្ករចំនួន ៣០៧ ៦៣០តោន គិតជាទឹកប្រាក់ចំនួន ២៣៦.៥៤ លានដុល្លារសហរដ្ឋអាមេរិក។

ការនាំចេញអង្ករ ទៅកាន់ប្រទេសចិន និងហុងកុង ចំនួន១៨៨ ១៨៩ តោន គិតជាទឹកប្រាក់ចំនួន ១១៦.៥៣លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន៨ប្រទេស បានបរិមាណចំនួន ២១៨ ៣១៣ តោន គិតជាទឹកប្រាក់ចំនួន៩៣.៥០លានដុល្លារសហរដ្ឋអាមេរិក។

ចំណែកការនាំចេញ ទៅកាន់គោលដៅ៣៤ប្រទេសផ្សេងទៀតមាន អាហ្វ្រិកមជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន ។ល។ បានចំនួន ៨៧ ៥១១តោន គិតជាទឹកប្រាក់ចំនួន ៧៩.៩០ លានដុល្លារសហរដ្ឋអាមេរិក។

យោងតាមសហព័ន្ធស្រូវអង្ករ បានឱ្យដឹងថា៖ឆ្នាំ២០២៤ កម្ពុជានាំចេញអង្ករបាន ជាង៦៤ម៉ឺនតោន, ឆ្នាំ២០២៣ កម្ពុជានាំចេញអង្ករបាន ជាង៦៥ម៉ឺនតោន,​ឆ្នាំ២០២២ កម្ពុជានាំចេញអង្ករបាន ជាង៦៣ម៉ឺនតោន,ឆ្នាំ២០២១ ជាង៦១ម៉ឺនតោន ឆ្នាំ២០២០ ជាង៦៩ម៉ឺនតោន, ឆ្នាំ២០១៩ ជាង៦២ម៉ឺនតោន,ឆ្នាំ២០១៨ ជាង៦២ម៉ឺនតោន,ឆ្នាំ២០១៧ ជាង៦៣ម៉ឺនតោន,ឆ្នាំ២០១៦ ជាង៥៤ម៉ឹនតោន,ឆ្នាំ២០១៥ ជាង៥៣ម៉ឺនតោននិងឆ្នាំ២០១៤ កម្ពុជានាំចេញអង្ករបាន ជាង៣៨ម៉ឹនតោន។

ជាមួយនឹង ការអបអរសាទរកំណត់ត្រាថ្មី ឧកញ៉ា ឡាយ ឈុនហួ ក៏សូមថ្លែងអំណរគុណ ដល់រោងម៉ាស៊ីនកិនស្រូវទាំងអស់ នៅទូទាំងប្រទេស ដែលបានព្យាយាមទិញស្រូវពីប្រជាកសិករ តាមលទ្ធភាពរបស់ខ្លួន ដើម្បីបម្រើការនាំចេញ និងខិតខំកិនស្រូវ ទាំងថ្ងៃទាំងយប់ ទាំងកិន កែច្នៃ ឡសម្ងួត ដើម្បីជំរុញបរិមាណ ជាមួយនឹងសហព័ន្ធ​ស្រូវអង្ករ​ ដែលធ្វើ​ឱ្យទិន្នន័យនាំចេញអង្ករកម្ពុជា មានការកើនឡើងជាប្រវិត្ដសាស្ដ្រ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

Leave a Reply

Your email address will not be published.Required fields are marked *