បរទេស៖ យោងតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍នៅថ្ងៃចន្ទនេះបានឲ្យដឹងថា ការនាំចូលរថយន្តចូលទៅក្នុងទីផ្សារប្រទេសវៀតណាម អាចជួបនឹងបញ្ហាដោយសារការហាមប្រាម និងការរឹតត្បិតនីតិវិធីលើការនាំចូលដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ខណៈដែលបច្ចុប្បន្នប្រភេទរថយន្ត Pick-Up និងប្រភេទរថយន្ត tourist bus ដែលផលិតនៅប្រទេសថៃកំពុងមានការពេញនិយមនៅក្នុងប្រទេសរបស់ខ្លួន។
ប្រភពដដែលបានឲ្យដឹងទៀតថាបញ្ហានៃការនាំចូលនេះអាចកើតឡើងនៅក្នុងពេលដែលរដ្ឋាភិបាលនៃទីក្រុងហានូយចាប់ផ្តើមអនុវត្តផែនការលុបបំបាត់ការបំពុលអាកាសរបស់អ៊ឺរ៉ុបកម្រិត 5 ឬដែលហៅថា EURO 5 ។ មានន័យថា រាល់ក្រុមហ៊ុនដែលផលិតរថយន្តទាំងឡាយណាដែលមិនបានផ្លាស់ប្តូរប្រព័ន្ធនៃបច្ចេកវិទ្យាស្របទៅតាមស្តង់ដាបរិស្ថាននោះទេ អាចនឹងត្រូវក្លាយជាជនរងគ្រោះដោយមិនអនុញ្ញាតឲ្យមានការនាំចូលក្នុងប្រទេសវៀតណាមនោះទេ។

ជាមួយនឹងផែនការរបស់រដ្ឋាភិបាលក្រុងហាណូយខាងលើនេះ សហព័ន្ធឧស្សាហកម្មផលិតរថយន្តរបស់ប្រទេសថៃ (FTI) បានចាប់ផ្តើមធ្វើការសិក្សាទៅលើការងារស្ទាបស្ទង់មួយទៅកាន់សមាជិករបស់ខ្លួនដែលជាអ្នកផលិតរថយន្តទាំងអស់ ដើម្បីដឹងថាតើពួកគេនឹងមានបំណង ឬចង់រៀបចំផែនការថ្មីដើម្បីអាចទល់ទល់ទៅនឹងភាពប្រឈមចំពោះមុខទៅលើបញ្ហាពាណិជ្ជកម្មរថយន្តមួយនេះដោយរបៀបណា។
“ពួកយើងជឿជាក់ថា ការនាំចេញរថយន្តរបស់ថៃគឺអាចក្លាយទៅជាអ្នកទទួលរងផលប៉ះពាល់ជាមិនខាន ប៉ុន្តែយើងមិនអាចទស្សទាយបានទេថា វានឹងមានទំហំប៉ុណ្ណា ឬកម្រិតណានោះទេ ហើយសង្ឃឹមថាវាអាចទទួលបាននូវការឆ្លើយតបពីសមាជិកជាក្រុមហ៊ុនអ្នកផលិតរបស់យើងទាំងអស់ក្នុងពេលឆាប់ៗនេះ”
អនុប្រធាន និងជាអ្នកនាំពាក្យរបស់ FTI លោក Surapong Paisitpatanapong
ដោយឡែក លោក Pisit Rangsaritwutikul ប្រធានវិទ្យាស្ថានគ្រឿងយន្តរបស់ប្រទេសថៃ (TAI) បានអះអាងថា ទោះបីជាយ៉ាងណាក៏ដោយ ផលប៉ះពាល់នេះនឹងមិនជះឥទ្ធិពលខ្លាំងក្លាពេកនោះទេ ព្រោះលោកមានជំនឿថារដ្ឋាភិបាលនៃប្រទេសទាំង2នឹងអាចធ្វើការចរចាពិភាក្សាគ្នាដើម្បីស្វែងរកដំណោះស្រាយបានជាមិនខាន។

លើសពីនេះថៃក៏នឹងបានរៀបចំផែនការក្នុងការលើកយកបញ្ហាស្តង់ដា EURO 5 នេះទៅពិភាក្សានៅក្នុងកិច្ចប្រជុំរបស់អង្គការពាណិជ្ជកម្មពិភពលោក WTO ដែលគ្រោងនឹងធ្វើឡើងនៅទីក្រុង Geneva នាខែវិច្ឆិកាខាងមុខនេះផងដែរ។
គួរឲ្យដឹងដែរថា ស្តង់ដា EURO 5 គឺជាស្តង់ដាមួយរបស់សហភាពអឺរ៉ុបនៅក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងទៅនឹងការបំពុលបរិយាកាសផែនដីដែលក្នុងនោះមានទាំងអស់ 7 កម្រិតដូចជា EURO 1, EURO 2, EURO 3, EURO 4, EURO 5, EURO 6 និង EURO 7 ហើយ EURO 5 នឹងដាក់បំរាមចំពោះរថយន្តទាំងឡាយណាដែលផលិតនៅត្រឹមឆ្នាំ2009 ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
លោក Trump ទំនងពិចារណាបណ្ដេញរដ្ឋមន្ត្រីសង្គ្រាម ដើម្បីគេចពីការទទួលខុសត្រូវលើសង្គ្រាមអ៊ីរ៉ង់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2026
ប្រធានាធិបតីអាម៉េរិក លោក Donald Trump ទំនងជាកំពុងពិចារណាលើលទ្ធភាពបណ្តេញរដ្ឋមន្ត្រីក្រសួងសង្គ្រាម លោក Pete Hegseth ចេញពីតំណែង បន្ទាប់ពីការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិខាងមុខនេះ ដើម្បីជួយដកខ្លួនចេញពីការទទួលខុសត្រូវចំពោះសង្គ្រាមជាមួយប្រទេសអ៊ីរ៉ង់

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/10/2026
ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន

រុស្ស៊ី ដំណើរការសេវាទូទាត់លុយគ្រីបតូជាសាច់ប្រាក់លើកដំបូងបំផុតរបស់ពិភពលោកក្នុងតម្លៃសេវាត្រឹមតែ ០,៣ភាគរយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/10/2026
បរទេស ៖ ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុរុស្ស៊ី A7 បានប្រកាសដាក់ឱ្យប្រើប្រាស់សេវាកម្មទូទាត់ប្រាក់លើកដំបូងបំផុតរបស់ពិភពលោក ដែលអនុញ្ញាតឱ្យអតិថិជនផ្ទេរប្រាក់ឆ្លងប្រទេសដោយប្រើប្រាស់រូបិយប័ណ្ណគ្រីបតូ(Cryptocurrency)ជាមួយតម្លៃសេវាត្រឹមតែ ០,៣ភាគរយ។ យោងតាមការចេញផ្សាយរបស់កាសែត RT បានឲ្យដឹងថា ការបើកដំណើរការសេវាកម្មថ្មីដែលមានឈ្មោះថា A7 International នេះ បានជួយឱ្យក្រុមហ៊ុនអាចពង្រីកវិសាលភាពរបស់ខ្លួនទៅកាន់អន្តរជាតិបើទោះបីជាកំពុងរងទណ្ឌកម្មសេដ្ឋកិច្ចពីបណ្តាប្រទេសលោកខាងលិចក៏ដោយ។ តាមរយៈប្រព័ន្ធថ្មីនេះ អតិថិជនអាចទូទាត់ការផ្ទេរប្រាក់ជាប្រភេទរូបិយប័ណ្ណឌីជីថល USDT(ដែលជាប្រាក់គ្រីបតូមានតម្លៃថេរស្មើប្រាក់ដុល្លារអាមេរិក) ហើយអ្នកទទួលប្រាក់នឹងទទួលបានជាសាច់ប្រាក់តាមប្រព័ន្ធ SWIFT

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/10/2026
ភ្នំពេញ ៖ ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបណ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវបានក្រុមហ៊ុន AMS (Apsara Media Services) សហការជាមួយក្រុមហ៊ុន New Theory Picture ចាក់បញ្ចាំងនៅតាមរោងភាពយន្តក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ តទៅ





វិថីហិរញ្ញវត្ថុ
























































Account
Security
Favourite Content