ក្រសួងរៀបចំដែនដី នឹង​ពង្រឹងប្រសិទ្ធភាពការសិក្សាគម្រោងប្លង់ ការត្រួតពិនិត្យ និងបញ្ជាក់សំណង់ឱ្យ​កានតែមានប្រ​សិទ្ធ​ភាពខ្ពស់

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបើកកិច្ចប្រជុំ​មួយ​ស្ដីពី​ការ​ព​ង្រឹ​ង​ និ​ង​ការ​បង្កើ​ន​ប្រ​សិ​ទ្ធភា​ព​​ការសិក្សាគម្រោងប្លង់ ការត្រួតពិនិត្យ​ និ​ងបញ្ជា​ក់​សំ​​ណ​​ង់ ដើម្បី​ឈាន​ទៅ​កំ​ណ​ត់ទស្ស​ន​វិ​ស័យ​រួមលើវិ​ស័​​យ​សំណង់ ​សំ​ដៅ​ធ្វើឱ្យ​សំ​ណ​ង់​ស្ថា​ប​ត្យ​ក​ម្ម​​ខ្មែ​រ​សហ​ស​ម័​​យ​កា​ន់តែមានគុណភាព សុវត្ថិភាព​ និង​សោភ័ណ្ឌភាព ។

ឯកឧត្តម​ សាយ ​សំអាល់ ឧប​នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី​ នគរូបនីយកម្ម និងសំណង់ បាន​ថ្លែងថា កិច្ច​ប្រ​ជុំ​នាពេ​ល​នេះ​ធ្វើ​ឡើង​ដើម្បីឈានទៅកំណត់ទស្សនវិស័យរួមលើវិស័យសំណង់ សំដៅធ្វើ​ឱ្យសំ​ណង់​ស្ថា​ប​ត្យ​ក​ម្ម​ខ្មែ​រ​ស​​ហ​សម័យកាន់តែមានគុណភាព មានសុវត្ថិភាព​ មានសោភណភាព​ ការ​ពារ​បាន​កាន់​តែប្រ​សើ​រ​នូ​វ​សុខ​​​មាលភាព​ និងទ្រព្យសម្បត្តិរបស់ម្ចាស់សំណង់, អ្នកប្រើប្រាស់សំណង់ និងសា​ធា​រណ​​​ជន និងមានបរិស្ថានល្អសម្រាប់ការរស់នៅប្រកបដោយចីរភាព។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅទីស្ដីការក្រសួងនារសៀលថ្ងៃទី១២  ខែឧសភា ឆ្នាំ២០២៥ ដោយមា​នកា​រ​​ចូ​ល​រួម​ពីតំ​​ណា​ងក្រសួងធនធានទឹក និងឧត្តុនិយម, ក្រសួងរ៉ែនិងថាមពល, គណៈវិស្វករកម្ពុជា, គណៈស្ថាបត្យករកម្ពុជា​, សមាគមអ្នកសាងសង់កម្ពុជា, សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា, សមាគមអ្នកវិនិយោគ​  ក្រុមហ៊ុ​ន​ត្រួត​ពិនិត្យនិងបញ្ជាក់សំណង់ ក្រុមហ៊ុនសិក្សាគម្រោងប្លង់ និងក្រុម​ហ៊ុនសាងសង់ ។

នាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានឱ្យ​ដឹ​ងថា​ កិច្ច​ប្រជុំ​នា​ពេ​ល​នេះ​គឺ​ធ្វើឡើ​ង​ដើ​ម្បី​ប្រមូ​ល​ធាតុ​ចូ​ល​ពី​ស​មា​ជិ​ក​អ​ង្គប្រ​​ជុំ​ក្នុ​ង​ន័​យ​​ពិគ្រោះ​យោ​​ប​ល់​គ្នាថា​​តើ​កា​រ​រៀ​ប​ចំលិ​​ខិ​ត​ប​ទដ្ឋា​ន​គ​តិ​យុ​ត្ត​ស្ថិតក្នុងកម្រិ​ត​មួ​យ​ដែ​ល​​យើ​ង​មា​នកា​រ​ឯ​ក​ភា​​ព​គ្នា​ឬ​យ៉ាង​ណាសម្រា​ប់​អ​នុ​វ​ត្តបា​ន​ចំ​ពោះ​ស្ថា​ន​​ភា​ព​ក​ម្ពុ​ជានាពេលបច្ចុប្បន្ន ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ៖ អ្វីដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខិត​ខំ​ប្រឹងប្រែងគិតគូររៀបចំទាំងអស់នេះ គឺក្រសួងមានបំណងចង់ឱ្យវិស័យសំណង់ ក្លាយ​ជា​វិស័យ​មួយ​ដែល​មិនជាប់គាំងនិងមានដំណើរការប្រកបដោយស្ថិរភាពល្អសម្រាប់សង្គមជាតិកម្ពុជា, ជា​កន្លែង​មួយដែ​ល​មនុ​ស្ស​​អា​ច​ប​ញ្ចេញទេពកោសល្យ, ជាកន្លែងដែលមនុស្សមានភាពរីករាយក្នុងការបំពេញការងារ, និងធ្វើ​យ៉ា​ង​​ណា​ឱ្យ​ម​នុ​​ស្ស​ដែ​ល​ធ្វើការ​ក្នុងវិស័យសំណង់ដូចជាកម្មករសំណង់ជាដើម មា​ន​ជី​វ​ភា​ព​ល្អ​ប្រ​សើ​រ​និ​ង​មា​ន​ក្តីសង្ឃឹមក្នុងជីវិត ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា-ធនាគារពិភពលោក ចុះកិច្ចព្រមព្រៀងឥណទានសម្បទាន ១៥០ លានដុល្លារ ដើម្បីតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កម្ពុជា និងធនាគារពិភពលោក ​(World Bank) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានដំណាក់កាលទីមួយ មានតម្លៃ ១៥០ លានដុល្លារអាម៉េរិក សម្រាប់គម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

បេសកកម្ម​គោះទ្វារអ្នក​វិនិយោគ​របស់មន្ត្រីជាន់​ខ្ពស់​កម្ពុជា នៅជប៉ុន ​និង​ កូរ៉េ រំពឹងទទួលបាន​វិនិយោគិនថ្មី​ៗចូលមក​បន្ថែម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

នៅក្នុងដំណើរទស្សនកិច្ច ​និ​ងបេសកកម្ម​របស់មន្ត្រីជាន់ខ្ពស់​កម្ពុជា ទៅក្រៅប្រទេស ពិត​ណាស់​តែង​នាំមកវិញនូវ​អ្នកវិនិយោគ​ថ្មីៗចូលមក​កាន់ប្រទេស​កម្ពុជា

ការ​ផ្គត់ផ្គង់ថាមពលនឹងត្រូវការ​ពេល​យូរ ទៅរក​សភាព​ធម្មតា​វិញ ទោះបីបញ្ចប់សង្រ្គាម និងបើកច្រក Hormuz ឡើងវិញក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

បើទោះបីជាអាម៉េរិក និងអ៊ីរ៉ង់អាចឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម និងបើកច្រកសមុទ្រ Hormuz ឡើងវិញក្ដី ក៏ការ​ផ្គត់ផ្គង់​ប្រេង ​និង​ហ្គាសត្រូវ​ចំណាយ​ពេល​រាប់​ខែ ​ដើម្បី​ត្រឡប់​មក​រកសភាព​ធម្មតា​វិញ

ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនបានឈានដល់កំណត់ត្រា ១ ពាន់លានអឺរ៉ូក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនបានឈានដល់កំណត់ត្រា ១ ពាន់លានអឺរ៉ូមួយថ្ងៃ ដែលជំរុញឱ្យមានក្ដីព្រួយបារម្ភពីអនាគតនៃឧស្សាហកម្មរបស់សហភាពអឺរ៉ុបទាំងមូល

ស្វាយកែវរមៀតនៅឧត្តរមានជ័យ រំពឹងថា នឹងមានទីផ្សារ និងតម្លៃល្អ ក្រោយចុះបញ្ជី GI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កសិករដាំដុះស្វាយកែវរមៀតនៅឧត្តរមានជ័យ រំពឹងថា ស្វាយកែវរមៀតនៅក្នុងភូមិសាស្ត្ររបស់ខ្លួន នឹងមានទីផ្សារ និងតម្លៃល្អ ពិសេស នឹងជួយទាក់ទាញអ្នកវិនិយោគដើម្បីកែច្នៃសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងឈានទៅនាំចេញ ក្រោយទទួលបានការចុះបញ្ជីជាផលិតផលសម្គាល់ភូមិសាស្រ្ត (GI)

អ្នកជំនួញ​ធំៗនៅកម្ពុជា រួមគ្នា​អភិវឌ្ឍវិស័យកសិកម្ម ​ជំរុញការ​កែច្នៃ និងផលិតក្នុងស្រុក​ឱ្យបានកាន់តែច្រើន​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

អ្នកជំនួញធំៗ​នៅក្នុងប្រទេសកម្ពុជា បានរួមគ្នា​ជំរុញការអភិវឌ្ឍវិស័យកសិកម្ម​ ដើម្បីបង្កើនការផលិត​ និងកែច្នៃក្នុងស្រុកឱ្យបានកាន់តែច្រើន​ សម្រាប់ផ្គត់ផ្គង់ទីផ្សារ​

បារាំង​ ​ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ​កំពូលក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ១៧ ខែមិថុនា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បារាំង​ ធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំ​កំពូលរបស់ក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ថ្ងៃទី ១៧ ខែមិថុនា នៅទីក្រុង Evian ជិតព្រំប្រទល់ជាមួយនឹងស្វីស

ផ្សារទំនើប ម៉ាត និងមីនីម៉ាត កើនដល់ជាង៦០០ ទីតាំង ដាក់លក់ផលិតផលខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បណ្តាផ្សារទំនើប ម៉ាត និងមីនីម៉ាត នៅទូទាំងប្រទេសសរុបជាង ៦០០ ទីតាំង បានចូលរួមដាក់តាំងលក់ និងផ្សព្វផ្សាយផលិតផលខ្មែរ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក

វិភាគ៖ កម្ពុជាបង្កើនយុទ្ធនាការប្រឆាំងទំនិញខុសច្បាប់ពីថៃ អាចបង្កសម្ពាធសេដ្ឋកិច្ចថៃ  

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

ខណៈពេលកម្ពុជាកំពុងបន្តយុទ្ធនាការបោសសម្អាត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams) យ៉ាង​ក្តៅគគុក កម្ពុជាក៏​​កំពុងបង្កើនយុទ្ធនាការបង្រ្កាបទំនិញរត់គេចពន្ធខុសច្បាប់ពីប្រទេសថៃ​យ៉ាងសកម្ម​ផងដែរ

មាសឡើងថ្លៃ ខណៈតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងបញ្ចប់ជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

តម្លៃមាសឡើងថ្លៃ ខណៈពេលដែលតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងអំពីកិច្ចព្រមព្រៀងបញ្ចប់ជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់ ដោយមានប៉ាគីស្ថានជាអ្នកសម្របសម្រួល

Leave a Reply

Your email address will not be published.Required fields are marked *