ធនាគារពិភពលោកព្រមានអំពីភាពយឺតយ៉ាវនៃសេដ្ឋកិច្ចចិន និងឥទ្ធិពលអវិជ្ជមានមកលើតំបន់អាស៊ីខាងកើត

បរទេស ៖ ក្នុងឆ្នាំ២០២៤នេះ សេដ្ឋកិច្ចមហាយក្សចិន នឹងមិនអាចសម្រេចបានតាមផែនការរបស់រដ្ឋាភិបាលក្រុងប៉េកាំងឡើយ ហើយមិនត្រឹមតែប៉ុណ្ណោះ វាក៏អាចជះឥទ្ធិពលអវិជ្ជមានទៅដល់ប្រទេសអភិវឌ្ឍផ្សេងទៀតដែលស្ថិតនៅក្នុងតំបន់ផងដែរ ជាពិសេសគឺអាស៊ីខាងកើត។

នៅសប្តាហ៍ទី២នៃខែតុលានេះ កាសែត The Bloomberg បានចេញផ្សាយអំពីការព្រមានរបស់ធនាគារពិភពលោក និងបានបង្ហាញថា កំណើនសេដ្ឋកិច្ចរបស់ចិននឹងនៅតែមានភាពខ្សោយរហូតដល់ឆ្នាំ២០២៥បើទោះបីជាកន្លងមករដ្ឋាភិបាលបានព្យាយាមក្នុងការដាក់បន្ថែមជំនួយគ្រប់ប្រភេទនៅតាមវិស័យដែលមានវិបត្តិក្តី។

នៅក្នុងរបាយការណ៍ប្រចាំឆមាសទី១របស់ធនាគារពិភពលោកបានអះអាងថា កំណើនសេដ្ឋកិច្ចចិននឹងបន្តធ្លាក់ចុះនៅត្រឹមតែ៤,៣ភាគរយនៅក្នុងឆ្នាំ២០២៥ ខណៈដែលកំណើនសេដ្ឋកិច្ចសរុបសម្រាប់ឆ្នាំ២០២៤នេះ អាចធ្វើបានត្រឹមតែ ៤,៨ភាគរយទាំងដែលការរំពឹងទុកផ្ទាល់របស់ខ្លួនគឺមានទៅដល់៥ភាគរយ។

ជាមួយគ្នានេះដែរ ធនាគារពិភពលោកក៏បានមើលឃើញថា ផលប៉ះពាល់នៃកំណើនសេដ្ឋកិច្ចដ៏យឺតយ៉ាវរបស់ចិនអាចធ្វើឲ្យបណ្តាប្រទេសរីកចម្រើនក្នុងតំបន់អាស៊ីកខាងកើត និងប៉ាស៊ីហ្វីក ធ្លាក់ចុះដូចគ្នា ដោយប្រទេសទាំងនោះរួមមានដូចជា ឥណ្ឌូនេស៊ី, អូស្ត្រាលី និងកូរ៉េខាងត្បូងផងដែរ។

នៅក្នុងរបាយការណ៍ដែលត្រូវបានចេញផ្សាយកាលពិថ្ងៃអង្គារសប្ដាហ៍នេះបានរៀបរាប់ថា៖ អស់រយៈពេលជាង៣ទសវត្សរ៍មកហើយដែលកំណើនសេដ្ឋកិច្ចចិនបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនជូនទៅដល់ប្រទេសអ្នកជិតខាង ក៏ដូចជានៅក្នុងតំបន់ ប៉ុន្តែមកទល់ពេលនេះកម្លាំងរុញច្រានទាំងនោះហាក់ដូចជាបានថមថយកម្លាំងបន្តិចទៅហើយ។

ការខកចិត្តរបស់រដ្ឋាភិបាលចិនដែលសង្ឃឹមថានឹងអាចធ្វើបានកំណើន៥ភាគរយនៅក្នុងឆ្នាំនេះគឺត្រូវបានអ្នកជំនាញមើលឃើញថាកើតឡើងដោយសារតែការថយចុះនៃកម្លាំងចាយវាយរបស់ពលរដ្ឋនៅក្នុងខែសីហា និងបញ្ហាវិបត្តិអចលនទ្រព្យដែលកំពុងបន្តប៉ះពាល់យ៉ាងស៊ីជម្រៅនៅទូទាំងប្រទេស។ ជាចំណាត់ការរបស់រដ្ឋាភិបាលទីក្រុងប៉េកាំងនៅចុងខែកញ្ញាកន្លងមកនេះបានព្យាយាមក្នុងការកែប្រែគោលនយោបាយថវិកាដែលរួមមានទាំងការកាត់បន្ថយអត្រាការប្រាក់ជាដើម ប៉ុន្តែជាលទ្ធផលហាក់ដូចជាមិនសូវទទួលបានប្រសិទ្ធភាពនោះទេ។

ទោះជាយ៉ាងណាក្តី ឥទ្ធិពលអវិជ្ជមានចំពោះប្រទេសនៅអាស៊ីខាងកើតដែលបណ្តាលមកពីភាពយឺតយ៉ាវនៃកំណើនសេដ្ឋកិច្ចរបស់ចិនមិនមែនជាឬសគល់តែមួយគត់នោះទេ ប៉ុន្តែវាក៏ទទួលរងមកពីបញ្ហានៃការផ្លាស់ប្តូរធ្វើពាណិជ្ជកម្មរបស់សកលលោក, ការផ្លាស់ប្តូរនៃទំនោរវិនិយោគ ព្រមទាំងស្ថានភាពគោលនយោបាយមិនច្បាស់លាស់របស់សកលលោកផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ